3

63 9 3
                                    

Telegram Chat box

WillyWellyHR, 1:00PM

Good afternoon,

Are you available for information on 22 Jun 23 at 2PM?

Choi Hyunsuk, 1:10PM

Yes, I am. Can you send me the location?

WillyWellyHR, 1:14PM

📍Location

Here it is.

See you at 2PM.
____________________
"ម៉ាក់អើយ មានហាងមួយ គេទាក់ទងមកខ្ញុំឲ្យទៅសម្ភាសន៍នៅថ្ងៃទី ២២ ខែហ្នឹង ដូចជាត្រូវជាថ្ងៃសោរ៍ ម៉ោង២ថ្ងៃ" Hyunsuk ប្រាប់ទៅកាន់ម៉ាក់របស់គេ
"ហាងនៅណា? សម្ភាសផ្នែកអី?"
"រដ្ឋបាល ហាងគេនៅម្តុំបឹងកេងកង"
"នេះម៉ាក់ facebook គេ ខ្ញុំ research មើលហាងគេដូចបរទេសៗ" Hyunsuk បង្ហាញទំព័រ Facebook ហាងនោះឲ្យម៉ាក់របស់គេមើល
"មើលទៅដូចមិនអីទេ​ ទៅៗរឿងខ្លួនឯងសោះ សម្រេចចិត្តដោយខ្លួនឯងទៅ"
"Okay"
____________________
22 Mar 2024
11:00 PM

Hyunsuk រៀបចំខ្លួនសមរម្យរួចជាស្រាចដើម្បីទៅសម្ភាសន៍ CV ក៏រៀបចំហើយស្អាត តែ​គេនេះតែងតែមានបញ្ហាអ្វីមួយ មុនទៅធ្វើការងារចាំបាច់អ្វីមួយ

ពេលប្រឡងថ្នាក់ទី៦​ Hyunsuk គ្រេចករជើង ហើយបែកមេជើងមួយ ដោយសារដួលម៉ូតូជាមួយប៉ារបស់គេ ដែលត្រូវពាក់ស្បែកជើងផ្ទាត់ទៅប្រឡង ដើរទៅប្រឡងទាំងប៉ើងខ្ញើកៗ។

ពេលប្រឡងថ្នាក់ទី៩ Hyunsuk បានពុលអាហារមុនថ្ងៃប្រឡងពីរថ្ងៃ។ គេហូបបន្លែឆៅ ទាំងដែលក្រពះគេមិនសូវជាល្អប៉ុន្នាននោះទេ។

ពេលប្រឡងថ្នាក់ទី១២ Hyunsuk បានឆ្លងអុចស្វាយពីប្អូនរបស់ខ្លួន គឺលោកប្អូន Doyoung គេកើតអុចស្វាយ​មួយអាទិត្យមុនថ្ងែប្រឡង​ គេត្រូវទៅប្រឡងទាំងស្នាមនៅពេញមុខ​ សំណាងដែរ​ ដែលអុចស្វាយ​របស់គេ​ចេញតិច ហើយតូចៗ ខុសពីអ្នកជម្ងឺផ្សេងៗ​។

ពេលប្រឡងបញ្ចប់មហាវិទ្យាល័យវិញ​ Hyunsuk ​មាន​ជម្ងឺគ្រុនឈាម តែគ្មានអ្នកណាដឹងនោះទេ ដល់ប្រឡងចប់មុខវិជ្ជាចុងក្រោយ គេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ​ភ្លាមៗ ដោយគេមាន​អាការៈក្តៅខ្លួនខ្លាំងដល់សន្លប់នៅកន្លែងចំណតម៉ូតូ បិះនឹងយឺតពេលក្នុងការសង្គ្រោះទៅហើយ​។

តែចុះពេលនេះវិញ​ តើ Hyunsuk កើតអ្វីទៀតហើយ​ មុនចេញទៅកន្លែងសម្ភាសន៍?

តួរង ( Second Lead ) [HOONSUK]Where stories live. Discover now