មួយរយៈនេះ Jihoon តែងតែឆាតលេងជាមួយ Hyunsuk សួរនាំពីនេះ ពីនោះ មិនថាការងារ មិនថារឿងផ្ទាល់ខ្លួន។
គេតែងសួរ Hyunsuk ថា
"នៅណា?"
"ញាំបាយនៅ?"
"ដល់ផ្ទះនៅ?"
"កំពុងធ្វើអី?"
"កាលគេង?"
"អាច call ទៅបានអត់?"សំណួរទាំងនេះ Hyunsuk ទទួលបានរាល់ថ្ងៃ ឆ្លើយតបរាល់ថ្ងៃទៅកាន់ Jihoon
ពូកគេចាប់ផ្តើមជិតស្និតជាងមុន តែ Hyunsuk នៅតែមានអារម្មណ៍អ្វីមួយ ញាណរបស់គេចេះតែប្រាប់គេថាម្នាក់នេះមិនមែនជាមនុស្សល្អនោះទេ តែគេបានធ្វើអំពើល្អជាច្រើននៅក្នុងភ្នែករបស់ Hyunsuk
ថ្ងៃនេះ Jisoo បានណាត់ខាង System ឱ្យ Hyunsuk ទៅរៀនដែលទីតាំងរៀននៅឆ្ងាយពីក្រុមហ៊ុនគ្រាន់បើដែរ
គេត្រូវមករៀនមួយថ្ងៃពេញតែម្តង បាត់ Hyunsuk មួយថ្ងៃ អ្នក office ទាំងអស់ដូចជាមិនសូវជាឆ្ងល់ប៉ុន្នាននោះទេ ព្រោះ បានប្រាប់នៅក្នុង Group Chat រួចរាល់ហើយ តែមានមនុស្សម្នាក់មិននៅក្នុង Group Chat នោះទេ ហើយអង្គុយឆ្ងល់នៅមិនសុខ បក់មិនរហើយ ចង់ឆាតទៅសួរតែមិនហ៊ាន នោះគឺ កំលោះ Jihoon នោះឯង
'Hyunsuk ទៅណាណ៎? នៅ office ក៏អត់ឃើញ នៅហាងក៏អត់ឃើញ...'
'តិចគេឈឺទៅ...'
'តែម្សិលមិញដូចជាអត់អីណា...'
Jihoon អង្គុយធ្វើការដូចមិនសុខខ្លួនសោះ ជាមួយទឹកមុខដូចធុញទ្រាន់ សញ្ចឹងគិតម្នាក់ឯងមួយសន្ទុះ Notification មួយបានទាក់ចំណាប់អារម្មណ៍របស់ Jihoon
*Choi Hyunsuk added a post to their story*
Jihoon ក៏ចុចចូលមើលភ្លាម ដែរជាវីដេអូមួយបង្ហាញទីធ្លាធំមួយ
Jihoon replied story របស់ Hyunsuk
"នៅណាហ្នឹង?"
"មក training នៅម្តុំនេះ"
📍location
"ដល់ម៉ោងប៉ុន្នាន"
"ល្ងាច"
"ចុះលូវ? ញ៊ាំបាយនៅ?"
"លូវគេឲ្យសម្រាកញាំបាយ"
"ញាំនៅណា?"
"កំពុងតែអត់ដឹង..."
"ខ្ញុំនៅជិតហ្នឹងដែរតាស៎ ចាំនៅហ្នឹងហើយ ខ្ញុំទៅយក ទៅញាំបាយជាមួយគ្នា"
"..."
"ម៉េចនៅម្តុំហ្នឹងដែរវិញ?! មកធ្វើអីម្តុំហ្នឹង"
"មក print menu"
"Print អី បានឆ្ងាយម៉្លេះ..."
"ខ្ញុំចេញទៅហើយ ចាំហ្នឹងហើយណា"
"Ok..."'អីក៏ចៃដន្យម៉្លេះ...'
ជាក់ស្តែង Jihoon មិនបាននៅជិតនោះទេ គេជិះពីហាងដែលនឹងត្រូវបើកថ្មីក្នុងពេលឆាប់ៗនេះ មករក Hyunsuk ចម្ងាយគួរសម ចាំមួយសន្ទុះ Jihoon ក៏មកដល់ Hyunsuk ចាប់អារម្មណ៍ថា Jihoon ជាមនុស្សដែលស្អាតបាតម្នាក់ មើលពីចំងាយក៏ទាក់ភ្នែក លិចធ្លោ ងាយប្រទះភ្នែក
YOU ARE READING
តួរង ( Second Lead ) [HOONSUK]
Fanfiction'ហេតុអី...?' 'ខ្ញុំអន់ជាងគេត្រង់ណា?' 'ប្រាប់មួយម៉ាត់បានទេ?' - Hyunsuk