9

52 5 3
                                    

ស្អែកឡើងក៏មកដល់ Hyunsuk ស្លៀកពាក់ស្អាតបាត បាញ់ទឹកអប់យ៉ាងក្រអូប ចូលមកបន្ទប់ប្រជុំ

ម៉ោង ៧:៣០នាទីព្រឹក

"Good morning" Hyunsuk និយាយទៅកាន់ Jihoon ដែលបន្ទប់នេះមានតែគេពីរនាក់ប៉ុណ្ណោះពេលឥឡូវនេះ
"Good morning..." Jihoon ឈរភ្លឹកមើលទៅ Hyunsuk
"ស្រស់ស្រាយម៉េះថ្ងៃនេះ?" Jihoon សួរទៅកាន់ Hyunsuk
"មានណា... ដូចធម្មតាតាស៎" Hyunsuk តប
"ត្រូវការញាំអីទេ ខ្ញុំទៅកម្មង់ឲ្យ? កុំឆ្លើយថាអត់ហា៎..." Jihoon ដឹងច្បាស់ណាស់ Hyunsuk នឹងតបថា "អត់ទេ"
"Hot latte អត់ស្ករ"
"អត់ញាំអីទេ? ផឹកតែកាហ្វេហ្នឹង..."
"ហ្នឹងហើយ ប៉ុន្នឹងគ្រប់គ្រាន់ហើយ..."
"Okay..."

ការប្រជុំចាប់ផ្តើមនៅម៉ោង ៩ ព្រឹក មានវត្តមាន លោក Gong Joo ម្ចាស់ក្រុមហ៊ុនល្បីៗជាច្រើន ក្មេងៗមានតែ Hyunsuk និង Jihoon ប៉ុណ្ណោះ ពួកគេអង្គុយត្រសងគ្នានៅដើមតុ។ ការប្រជុំបានប្រកបទៅដោយរលូន។ ពេលរៀបបិទអង្គប្រជុំ Gong Joo ក៏លើកសរសើរទៅកាន់ក្មេងៗទាំងពីរនាក់នេះផងដែរ។

"Project នេះកើតឡើងបានគឺដោយសារ Jihoon និង Hyunsuk ពួកគេបានរួមគ្នាដោយអស់ពីចិត្ត និងចំណាយពេលដ៏មានតម្លៃមកលើ Project មួយនេះ។ ទោះបី Hyunsuk ទើបតែចូលរួមជាមួយក្រុមហ៊ុនយើង តែគេបានខិតខំប្រឹងប្រែងនិងស្វាហាប់ទៅលើការងាររបស់គេ។ អរគុណណា!" -Gong Joo

Jihoon លឺ Gong Joo សរសើរ Hyunsuk បែបនេះ គេញញឹមរួច យកស្មាររបស់គេរុញស្មាររបស់ Hyunsuk បន្តិច ចង់បង្ហាញប្រាប់ Hyunsuk ថាលឺគេសរសើរទេ? Hyunsuk ក៏រុញស្មារ Jihoon តបវិញបន្តិចដូចគ្នា

មួយរយៈដែល Hyunsuk ធ្វើការជាមួយ Jihoon នេះ Jihoon បានសម្រួលការងារដល់ Hyunsuk ច្រើនណាស់ ការយកចិត្តទុកដាក់ពី Jihoon ក៏ធ្វើឲ្យ Hyunsuk មានអារម្មណ៍ល្អខ្លះៗដែរ។

ក្នុងកំឡុងពេលមួយរយៈនេះផងដែរ ពួកគេក៏បាននិយាយគ្នាជាច្រើនផងដែរ មិនថារឿងផ្ទាល់ខ្លួន ឬចំណូលចិត្តរៀងខ្លួន។ Jihoon ពូកែនិយាយណាស់ គេដឹងរបៀបនិយាយជាមួយគ្រប់ប្រភេទមនុស្ស គេមានបទពិសោធន៍ជាអ្នកលក់ និងអ្នកទីផ្សារ។ កំលោះតូច Hyunsuk ក៏គិតថា Jihoon មិនមែនជាមនុស្សអាក្រក់អីដែរ។ តែរយៈពេលនៅខ្លីនៅឡើយ Hyunsuk ក៏មិនអាចស្មានត្រូវដែរ។

តួរង ( Second Lead ) [HOONSUK]Where stories live. Discover now