8:30AM, WillyWelly Kitchen BKK 📍
នៅក្នុងបន្ទប់ប្រជុំ មានវត្តមានមនុស្ស ៣ នាក់ គឺ Kim Jisoo (HR Outsourcing), Choi Hyunsuk (HR/Admin Executives) និង Park Jihoon (Business Development Executives)
Jisoo បានពន្យល់ពួកគេទាក់ទងទៅនឹង concept នៃ Kaizen និង មូលហេតុដែលយើងត្រូវអនុវត្តវា។ ពន្យល់សព្វគ្រប់អស់ហើយ ក៏បានបង្ហាញពី Excel មួយផ្ទាំងដែលជា timeline នៃការងារនេះ អ្នកណាត្រូវធ្វើអី ត្រូវបញ្ចប់ក្នុងថ្ងៃណា ម៉ោងណា
"បងនឹងផ្ញើ នេះឲ្យប្អូន ប្អូនអាចកែតាមស្ថានភាពជាក់ស្តែង។ មានចម្ងល់អីអាចសួរបងបានគ្រប់ពេល។ Jihoon ប្អូននៅទីនេះមុន Hyunsuk ចឹងបងរំខានប្អូនឱ្យជួយគាត់ទៅលើ project នេះ ដោយសារ Seungcheol គាត់មានការងារផ្ទាល់ខ្លូនច្រើន ចឹងបងអត់អាចឱ្យគាត់ចូលរួមលើ project មួយនេះទៀតទេ។ hyunsuk ប្អូនចាំបង្កើតគ្រុបមួយទៅស្រួលបង follow up ណា។" - Jisoo
"ប្អូនក៏អាចស្រាវជ្រាវបន្ថែមនៅលើអ៊ីនធឹណិតបន្ថែមបានណា ធ្វើជាមួយគ្នាទៅណា បងត្រូវទៅសិនហើយ បងនៅមានប្រជុំមួយទៀតផង។ សំណាងណាប្អូនៗ" Jisoo និយាយបណ្តើរ មើលនាឡិការបណ្តើរ ប្រញាប់ប្រញាល់ចេញទៅមួយកន្លែងទៀត
ពេលនេះក្នុងបន្ទប់នេះមានតែ Jihoon និង Hyunsuk ប៉ុណ្ណោះ
"telegram you មួយណាដែរ send sticker មកខ្ញុំមកស្រួលមើល" – Jihoon លុបភាពស្ងប់ស្ងាត់ដែលមាននៅក្នុងបន្ទប់
"okay ឃើញនៅ?" -Hyunsuk
"personal telegram you មែនហ្នឹង?" -Jihoon សួរពេលឃើញ profile ដែល chat មកជារូប hyunsuk
"ហ្នឹងហើយ មិចចុះចង់បានលេខក្រុមហ៊ុនវិញមែន? សុំទោសចឹង ចាំខ្ញុំឆាតតាមលេខក្រុមហ៊ុនវិញ" -Hyunsuk
"លេខក្រុមហ៊ុន you កាន់ម្នាក់ឯងមែន?" - Jihoon
"អត់ទេ បង Jisoo កាន់ដែរ" -Hyunsuk
"អូ.... អត់អីទេចឹង បាន personal account ក៏ល្អ..." -Jihoon
"ស្រួលឆាតទៅលេង ពេលយប់" - Jihoon និយាយខ្សឹបៗ តែ Hyunsuk បានលឺគ្រាន់តែគេមិនច្បាស់ថា Jihoon និយាយអី
"និយាយអីហ្នឺង?" -Hyunsuk
"មានអី..." -Jihoonពួកគេចាប់ផ្តើមផ្ញើ Files ដែលចាំបាច់ទៅគ្នា និងបែងចែកការងារដែរត្រូវធ្វើ។ បែងចែករួចហើយ គេក៏បំបែកគ្នាធ្វើការរៀងខ្លួន
"You ទៅណា?" -Jihoon សួរទៅ Hyunsuk ដោយឃើញគេរៀបអីវ៉ាន់ចូលកាបូប
"ទៅ office" -Hyunsuk
"ទៅ office ធ្វើអី" -Jihoon
"បើចប់ការងារនៅនេះហើយ មិនត្រូវទៅ office វិញធ្វើការត" - hyunsuk
"មិនបាច់ទៅ office វិញក៏បានដែរ នៅធ្វើការនៅនេះបានតាស៎ ហាងយើងតាស៎" -Jihoon
"អត់ទេ អត់ចង់នៅ" -Hyunsuk
"ម៉ោង១២ ថ្ងែត្រង់ហើយ នៅញ៉ាំបាយសិនទៅ" -Jihoon
"អត់ទេ" -hyunsuk
"ម៉េចចឹង?" -Jihoon
"អត់ចង់ញ៉ាំហ្នឹងហើយ" -Hyunsuk
"ញ៉ាំទៅ me ប៉ាវ" -Jihoon
"អត់ទេអរគុណច្រើន!" -Hyunsuk
"បដិសេធចឹង អត់សមទេណា..." -Jihoon
"សុំទោសចឹង ទៅសិនហើយ Bye Bye" -Hyunsuk ក៏ដើរចេញទៅបាត់ ទុកឲ្យ Jihoon នៅកណ្តោចកណ្តែង មើលដំណើរគេចេញទៅ
"..."
YOU ARE READING
តួរង ( Second Lead ) [HOONSUK]
Fanfiction'ហេតុអី...?' 'ខ្ញុំអន់ជាងគេត្រង់ណា?' 'ប្រាប់មួយម៉ាត់បានទេ?' - Hyunsuk