ពីមួយថ្ងៃទៅមួយថ្ងៃ ការងាររបស់ Hyunsuk កាន់តែច្រើនទៅៗ ទំនួលខុសត្រូវជាច្រើន ធ្លាក់មកលើរូបគេម្នាក់ដែលគ្មានបទពិសោធន៍ទល់តែសោះ
ព័ត៌មានផ្ទៃក្នុងជាច្រើនត្រូវបានទទួលដឹង ក្នុងនាមជាបុគ្គលិកផ្នែករដ្ឋបាលនិងធនធានមនុស្ស ជួបមួយដោះស្រាយមួយ
Jisoo ជាអ្នកដែលអាចជួយ ក្នុងការពិគ្រោះយោបល់ដល់ Hyunsuk តែ Jisoo មានពេលវេលាតិចមែនទែនសម្រាប់ Hyunsuk
ថ្ងៃនេះ គេមានអារម្មណ៍មិនល្អជាខ្លាំង ហាងថ្មីជិតបើក ឬបើកក្នុងពេលណា មិនមានការកំណត់ច្បាស់លាស់ Hyunsuk មិនទាន់ត្រឹមខ្លួនរកបុគ្គលិកនៅឡើយទេ សម្ភាសបុគ្គលិករបៀបណា យកគេចូលត្រូវធ្វើម្តេចខ្លះ Hyunsuk គ្មានមូលដ្ឋានគ្រឹស្តពីការងារទាំងនេះនោះទេ...
ការគិតអវិជ្ជមានជាច្រើនផុសពេញខួរក្បាលរបស់ Hyunsuk
គេជាក្មេងម្នាក់ដែលមិនទុកចិត្ត ឬជឿជាក់លើខ្លួនឯងនោះទេ មិនថារូបរាង ឬសមត្ថភាព ទាំងដែលគេធ្វើបានល្អហើយម៉ោង 4:45 ល្ងាច
Telegram Chat BoxPark Jihoon, 4:45 pm
តោះChoi Hyunsuk, 4:45 pm
តោះអីទៀតហើយ?Park Jihoon, 4:46 pm
ចេញទៅផ្ទះនៅ?Choi Hyunsuk, 4:47 pm
មើលម៉ោងផងលោក!Park Jihoon, 4:47 pm
ជួបគ្នា 15 នាទីទៀតចឹងChoi Hyunsuk, 4:48 pm
ហេ?!ណែ?! អត់ជួបទេ អត់សប្បាយចិត្តនឹងជួប you ទេ
Park Jihoon, 5:00 pm
ចេញមកក្រៅមកChoi Hyunsuk, 5:01 pm
???Park Jihoon, 5:02 pm
លឿនឡើងៗHyunsuk ក៏ទៅអើតមើលទៅខាងមុខ office ឃើញ Jihoon អង្គុយលើម៉ូតូរង់ចាំខ្លួន
"ហ្ហើយយយយយ... អាប៉ិហ្នឹងមែនហា៎..." - Hyunsuk រអ៊ូម្នាក់ រួចក៏ទៅរៀបចំអីវ៉ាន់របស់ខ្លួន
"ថ្ងៃហ្នឹងមានណាត់មែន បានទៅលឿនម៉្លេះ?" - Seungcheol សួរទៅកាន់ Hyunsuk ព្រោះជាទូទៅ គេតែងនៅដល់ម៉ោង 6 ល្ងាច
"អូ... អត់ទេបង... ចង់ឆាប់សំរាកតិចហ្នឹងណា..." Hyunsuk ឆ្លើយ
"អូ! អូខេអូន bye bye!" -Seungcheol
"បាទ bye bye បង" -HyunsukHyunsuk ដើរដូចគ្មានកម្លាំងទល់តែសោះតម្រង់ទៅរក Jihoon
"ប្រាប់ហើយ ថាអត់សប្បាយចិត្តទេ" -Hyunsuk និយាយជាមួយទឹកមុខសោកសៅ សំឡេងង៉ូវៗដូចកូនក្មេង
"ហរ៎? កើតអីហ្នឹងហរ៎?" -Jihoon សួរ
"មិនដឹងនិយាយថាមិចទេ"
"មកមួយ me សិនមកណា... me នាំទៅកន្លែងមួយ ដឹងតែបាត់ sad ម៉ង់"
ហ្ហើយយយយ...
មក... ណា...
Ok តែ me យកម៉ូតូ me ទៅ
Ok
YOU ARE READING
តួរង ( Second Lead ) [HOONSUK]
Fanfiction'ហេតុអី...?' 'ខ្ញុំអន់ជាងគេត្រង់ណា?' 'ប្រាប់មួយម៉ាត់បានទេ?' - Hyunsuk