រឿង ♡សុំទានប្រទានស្នេហ៍♡

401 27 0
                                    

រឿង ♡សុំទានប្រទានស្នេហ៍♡

ភាគ3: ហេ៎! អូនគូទធំស្រឡាញ់បងទៅ

ក្រោយពីចេញឡានមកផុតហើយ ដាយុនក៏ងាកមកសួរអ្នកជាចាហ្វាយនាយព្រោះមើលទៅមុខមិនរីកសោះ÷

" ចាហ្វាយកើតអី? មុខស្អុយតាំងពីចេញពីហាងបាយ? " ដោយមានចម្ងល់ខ្លាំងពេកដាយុនក៏ដាច់ចិត្តសួរបកទៅចាហ្វាយ...

" យើងមិនដាច់ចិត្តសោះ! " មិនដាច់ចិត្ត? តើនាយមិនដាច់ចិត្តរឿងអី? ពេលនេះក៏ធ្វើឲ្យដាយុនឆ្ងល់ទៀតហើយ ហើយក៏ស្រដីសួរជាលើកទីពីរ÷

" មិនដាច់ចិត្ត? រឿងអីទៅចាហ្វាយ!? " ទោះបីកំពុងបើកឡាន ភ្នែកមើលទៅផ្លូវពិតមែន តែមាត់ក៏អាចនៅតែសួរបាន។

" យើងមិនដាច់ចិត្តពីអាជីពសុំទានទេ ហុឹកៗ ឯងយល់? ហុឺៗ~~ " ដាយុនស្រាប់តែបើកភ្នែកធំៗ ចំហមាត់ គាំងអស់ស្មារតីរកនិយាយអីមិនចេញ ក៏ចាប់ហ្វ្រាំងឡានយ៉ាងខ្លាំង បណ្តាលឲ្យអ្នកដែលនៅក្រោយមិនបានដឹងខ្លួនក្នុងការទប់ជំហរក៏ជ្រុលខ្លួនមកមុខ បុកក្បាលជាមួយកៅអីឡានមួយទំហឹង ធ្លាក់ពីកន្លែងអង្គុយ។(ឡានបើកលឿន)

ងឺតតតត

" ឯងមានបំណងមែនទេអាយុន? " នាយងើបឡើងមកអង្គុយកននលែងដើម ប៉ុន្តែយកដៃស្ទាបក្បាលត្រង់កន្លែងដែលជ្រុលបុកអម្បាញ់មិញនេះ។

" ខ្ញុំមានការស្លុតចិត្តជាខ្លាំង " ដាយុនងាក.កបែរមកក្រោយនិយាយទាំងហួសចិត្ត នេះចាហ្វាយគេវក់និងការសុំទានដល់ម្លឹង? ក្រុមហ៊ុនមួយទាំងមូលមិនទៅគ្រប់គ្រងបែរជាមកចង់សុំទាន); ។

" ស្អែកនិងដឹងគ្នាជាមួយយើងហើយឯង " នាយគ្រាន់តែញញឹមតិចៗចុងមាត់ រួចក៏ធ្វើធម្មតាមកវិញប្រៀបបានមុននិងគ្មានអ្វីកើតឡើង។

#ព្រឹកស្អែក

" ចាហ្វាយកុំលេងបែបនេះអី "

" ឲ្យលឿនឡើង "

" អត់ទេ "

" កុំប្រកែកនេះជាទោសដែលពីម្សិលឯងឈប់ឡាមិនប្រាប់យើង បណ្តាលឲ្យជាពកក្បាលលែងសង្ហារ "

" តែ... "

" ហាមប្រកែក!! " ព្រឹកឡើងមិនទាន់បានឮសម្លេងឈ្លោះប្រកែករវាងកូនចៅនិងចាហ្វាយនាយ។ សម្លេងរឹងដូចដុំថ្មី កែវភ្នែកកំណាច តែអ្វីដែលមិនកំណាចនោះគឺខោអាវ។ នាយសន្យាហើយថាឈប់ធ្វើជាអ្នកសុំទានតែនេះស្អី? វាធ្ងន់ធ្ងរជាពីម្សិលទៅទៀត នេះមែនទេដែលនាយនិយាយថា << ស្អែកនិងដឹងគ្នាជាមួយយើងហើយឯង >>?? នាយសងសឹងលើកនេះសាហាវហើយ គេទទួលយកមិនបានទេ><។

រឿង ♡សុំទានប្រទានស្នេហ៍♡Where stories live. Discover now