ភាគ15: នាងឡប់គ្រឿងនេះ!" នេះនាងមិនខ្លាចត្រូវលោកអគ្គនាយកដេញចេញទេហ៎? " ថេយ៉ុងពេលឃើញនាងមានះចង់នាំខ្លួនទៅជួបជុងហ្គុកបែបនេះ គេក៏និយាយឡើងទាំងឆ្ងល់?
" សម្បត្តិត្រឹមឯងជាបុគ្គលិកថ្មីនិងយើងជាអ្នកគ្រប់គ្រងនៅផ្នែកកណ្តាលនេះ ឯងគិតទៅមើលថាលោកនាយកដេញឯងឬដេញយើង? " នាងក៏ចង់ដឹងដូចគ្នាថាលោកនាយកដេញនាងឬដេញអាក្មេងមុខស្រីនេះចេញទៅ?
" ស៊ូណា!! ឯងឆ្គួតហើយ! លោកអគ្គនាយកទើបតែចូលអូហ្វ្រីសទេណា នេះឯងចង់ប្តឹងលោកដោយសារតែប្អូនគេជេរឯងឬ? ឯងគិតថាលោកនាយកគាត់ខ្វល់? " ជីណាដោយសារតែទើសភ្នែកហ្នឹងស៊ូណាពេក នាងក៏ស្រដីឡើង។
" មិនមែនរឿងវាជេរយើងទេ! "
" ចុះជារឿងអ្វី? "
" គឺ..! យើងមិនទៅប្តឹងលោកអគ្គនាយកក៏បានដែរ តែឯងនិងនាងត្រូវទៅថ្នាក់ក្រោមប្រមូលទិន្នន័យឲ្យយើង ឲ្យហើយល្ងាចនេះបើមិនបានទេ ឯង! អាមុខញីនិងនាងហ្នឹងត្រូវដេញចេញ ឆឺស!! " ដំបូងរកប្តឹង!តែគិតសព្វៗទៅគេអាចនិងត្រូវជុងហ្គុកដេញចេញឬដៀលនាង ទើបប្រើល្បិចថាមិនប្តឹងហើយធ្វើបាបពួកគេចេញម្តង!
" នាង? នាងមុខចាស់នេះសម្បើមដៃណាស់! កុំឲ្យដល់វេនយើងម្តងឲ្យសោះ នាង ឡ.គ នេះ" ថេយ៉ុងក្រោយស៊ូណាដើរចេញផុតគេក៏ស្រដីជេរនាង មនុស្សអីក៏អាក្រក់ម្លេះ នាងចាំមើលចុះ បើដល់វេនចន ថេយ៉ុងពេលណានាងគ្មានដីកប់ទេ សូមប្រាប់...
" អីគេ ឡ.គ ហ្នឹងថេយ៍? " ជីណាក្រោយឮថេយ៉ុងជេរស៊ូណាថាឡ.គហើយគេក៏មានចម្ងល់ឆ្ងល់ពេញខួរតែម្តង? ឡ.គនិងពាក្យកាត់ហើយពាក្យពេញជាអីទៅ?
" ឡ.គ គឺឡប់គ្រឿងនោះអីបងជីណា ហាសហា! " ក្រោយបកឲ្យជីណាយល់ហើយថេយ៉ុងក៏សើចឡើងយ៉ាងសប្បាយហាក់មិនខ្វល់ពីការវេទនានៅខាងមុខ!
" ហិហិ! បានហើយម៉ោះ!! បងនាំទៅថ្នាក់ក្រោមដើម្បីទៅប្រមូលទិន្នន័យ " ក្រោយសើចជាមួយថេយ៉ុងហើយ ជីណាក៏និយាយឡើង ដើម្បីប្រញាប់ប្រមូលបើមិនចឹងទេអត់ការងារធ្វើអីឡូវហើយ
#ថ្នាក់ក្រោម
" សួស្តី!! ខ្ញុំមកពីថ្នាក់កណ្តាល ដើម្បីមកប្រមូលទិន្នន័យនៅទីនេះ " មកដល់ភ្លាមជីណា ក៏និយាយគួរសមទៅមេកានៅទីនោះ
YOU ARE READING
រឿង ♡សុំទានប្រទានស្នេហ៍♡
Actionរឿងចាស់ តែយកមកកែសម្រួលឡើងវិញ♥️ ចន ជុងហ្គុកវេនហ្សែនសូ×គីម ថេយ៉ុងវេនហ្សែនសូ