រឿង ♡សុំទានប្រទានស្នេហ៍♡

394 26 1
                                    

ភាគ4_5: យើងជិតបានប្រពន្ធហើយ

" មិនពិត! មិនពិតទេ ហ្ហា៎~~ អ្នកណាក៏បានដែរ ជួយវ៉ៃខ្ញុំបី-បួនដៃមកឱ្យខ្ញុំស្វាង អាហា៎~~ មិនពិតទេ ហុឹកៗ~វាគ្រាន់~ គ្រាន់តែជាការយល់សប្តិតែប៉ុណ្ណោះ ហ្ហា៎~~ " ភស្តុតាងក៏មានសម្ដីក៏បានបញ្ជាក់។ នាយស្រាប់តែទន់ជង្គង់ដួលនទៅលើដី ស្រែកយំដូចមនុស្សឆ្កួត(ដូចមនុស្សបាត់បង់ស្នេហាហ៎><) ស្រែកផង យំផង នៅមានសុំជំនួយឱ្យគេវ៉ៃខ្លួន 3 4 ដៃ ដើម្បីបញ្ជាក់ថាខ្លួនគ្រាន់តែយល់សប្តិ។

" ថ្នាំល្អថ្នាក់និងហើយនៅថាមិនល្អទៀត " ជុងហ្គុកនិយាយឡើងស្របពេលឃើញទង្វើរបស់ប៊ូហ្យុងបែបនេះ ស្ទាយនេះគឺស្ទាយគេចេះមកលួច copy ទៅកើត។

" បងឈឺណាស់ដឹងទេ ថេយ៍? " ក្រោយឈប់យំនាយក៏ជូតទឹកភ្នែកងាកមកនិយាយជាមួយរាងតូច ដែលធ្វើមុខភ្ញាក់ផ្អើលមិនទាន់បាត់នោះ។

" លោកឈឺ! តែខ្ញុំខ្មាសគេ បែកឬយ៉ាងមិចបានមកស្រែកយំកណ្តាលផ្សារហ្នឹង? " មិននិយាយល្អឬលួងលោមឲ្យកាត់ចិត្ត ឬសុំទោសអីទេមានតែជេរថែមទៀតនេះហើយចរិក គីម ថេយ៉ុង។

" ថូវហៃ! ខ្ញុំវាអន់ ហុឹកៗ~ " និយាយចប់នាយក៏ដើរចេញទាំងយំ នៅពោលពាក្យ ខ្ញុំវាអន់ នោះទៀត។ ហេតុអីមួយព្រឹកនេះជួបរឿងចម្លែកៗយ៉ាងម្លេះ??

" ហ្ហាស៎?? "

" គូទធំអូន!!កុំខ្វល់ពីវាអី សំខាន់ពេលនេះបងស្រឡាញ់អូន ព្រមធ្វើប្រពន្ធបងទៅ " នាយនិយាយក្រោយប៊ូហ្យុងចេញទៅបាត់ ហើយក៏មិនភ្លេចពាក្យអូនគូទធំដូចគ្នា។

" អ្នកសុំទាននិង? " បែរមកសួររបៀបហួសចិត្ត សុំលីអូក៏ឲ្យហើយៗ ដល់ឥឡូវមកសារភាពថាស្រឡាញ់អីណា នៅមានបន្ថែមពាក្យថាគូទធំទៀត ស្ដាប់ឮហើយខ្នាញ់តុយម៉ាយ។

" បងជាអ្នកមានណា ព្រមស្រឡាញ់បងទៅ "

" អូខេ!! បើសិនជាមានលុយ 50លានដុល្លារខ្ញុំនឹងយកព្រមភ្លាមក្នុងមួយអាទិត្យ " ដំបូងរកថាប្រកែក តែឃើញនាយដូចជឿជាក់ណាស់ ក៏សម្រេចចិត្តនិយាយបែបនេះទៅ។ ព្រោះគិតថាជុងហ្គុកគ្មានលុយនោះទេ គ្រាន់តែជាអ្នកសុំទានម្នាក់ តើគេមានលុយឯណារហូតដល់ 50 លាននោះ? គ្រាន់តែនិយាយដើម្បីឲ្យនាយស្ងប់ចិត្តតែប៉ុណ្ណោះ។

រឿង ♡សុំទានប្រទានស្នេហ៍♡Where stories live. Discover now