ភាគ1 : អ្នកសុំទាន#អតីតកាល
" ឯងក្បត់យើង!? " សម្លេងរបស់បុរសរាងចំណាស់ម្នាក់ បានស្រែកខ្លាំងៗ និងភ្ជុងកាំភ្លើងទៅកាន់អ្នកជាមិត្តដែលបានក្បត់ខ្លួន ដោយមានបំណងក្បត់ដើម្បីលេបត្របាក់ក្រុមហ៊ុនរបស់គាត់។ តែត្រូវ បុរសនោះដឹងខ្លួនមុនហើយក៏រៀបចំគម្រោងដើម្បីចាត់ការមិត្តក្បត់ដូចជាគេចេញ។
" ..... " បុរសរាងចំណាស់ដែលត្រូវបានបុរសរាងចំណាស់ម្នាក់ទៀតភ្ជុងកាំភ្លើងជាប់និងក្បាលនោះបានសម្លឹងទៅមើល មនុស្សដែលឈរនៅចំពោះមុខកំពុងភ្ជុងកាំភ្លើងចំក្បាលខ្លួន ដោយមិនសូម្បីញញើតឬរអាសូម្បីតែបន្តិច មានតែស្នាមញញឹមនៅជាប់មាត់តិចៗទៅវិញ។
តើបុរសនោះជានរណា?
#បច្ចុប្បន្ន
" បងសុំ500 ពូសុំ500 អុីសុំ500មក អាណិតបុរសសង្ហារក្រលំបាកដូចខ្ញុំផង " សម្លេងស្រែកសុំលុយនៅកន្លែងហ្វូងមនុស្សជាច្រើន ដើម្បីទាមទារការអាណិតពីមនុស្សនៅទីនោះ។ តើនរណាទៅដឹងទៅ នាយអង្គុយស្រែកសុំគេមួយព្រឹកធំហើយនៅមិនទាន់មានអ្នកឲ្យគេ100ផង កុំថាឡើងសុំ500ពីពួកគេនោះ។ មនុស្សនៅនេះពិតជាចិត្តដាច់មិនដាក់ទានឲ្យបុរសក្រតែសង្ហារដូចជានាយសោះមែនទេ? មិនយល់ថាចិត្តដាច់ឬចិត្តខ្មៅពេកទេឬ??
" ហ្ហើយយយ!! សុំមួយព្រឹកហើយគ្មានអាណាឃើញក្បាលយើងសោះចឹង? ឬមកពីយើងអង្គុយសុំ ទើបគេមិនឲ្យ? ឬក៏មកពីយើងសង្ហារពេក? ហ្ហើយយ មិនដឹងទេអញអើយយ!! " ក្រោយស្រែកជំទាល់ឡោងៗអស់ចិត្តអស់ចង់ហើយ នៅតែមិនឃើញមានអ្នកដាក់ទានឲ្យ នាយក៏កើតចិត្តឆ្ងល់ឡើងភ្លាមៗ តែការឆ្ងល់របស់នាយនេះគ្មានចម្លើយឆ្លើយឲ្យស៊ីគ្នានោះទេ។
ឆ្ងល់ណាស់មែនទេ?ថាហេតុអីនាយសុំមួយព្រឹកធំទៅហើយនៅតែគ្មានអ្នកអាណិតនាយដាក់ទានឲ្យនាយនោះគឺ:
_ នាយសង្ហារ រាងកាយរឹងមាំល្អ
_ មិនបានពិបាកដៃឬជើងនោះទេ គ្រប់យ៉ាងគឺល្អទាំងអស់
_ ស្រែកសុំទាន់ តែលេងរឹកដូចអ្នកលេង
_ មុខមាត់ស្អាតម៉ាត ខោអាវថ្មី....៘
YOU ARE READING
រឿង ♡សុំទានប្រទានស្នេហ៍♡
Actionរឿងចាស់ តែយកមកកែសម្រួលឡើងវិញ♥️ ចន ជុងហ្គុកវេនហ្សែនសូ×គីម ថេយ៉ុងវេនហ្សែនសូ