រឿង ♡សុំទានប្រទានស្នេហ៍♡

280 18 0
                                    

ភាគ11: ប្រពន្ធបងគឺស្អាតបំផុត

ក្រោយពេលដាយុនបើកឡានមកដល់ផ្ទះប៉ាម៉ាក់ក្មេករបស់ចាហ្វាយនាយហើយ ដាយុនក៏ចុះមកដើម្បីបើកទ្វាឲ្យចាហ្វាយទាំងពីរ។

" ចាហ្វាយទាន! ដល់ផ្ទះលោកស្រីលោកប្រុសហើយ "

" បើអញ្ចឹងឯងចាំយើងនៅទីនេះទៅ/ ម៉ោះប្រពន្ធបង " នាយនិយាយឆ្លើយតបទៅដាយុនហើយក៏ងាកមកនិយាយជាមួយថេយ៉ុងវិញ សម្ដីដែលនាយនិយាយជាមួយកូនចៅនិងប្រពន្ធគឺវាខុសគ្នាដាច់ស្រឡះ។

" ពុទ្ធោ!! ចៅហ្វាយនិយាយជាមួយកូនចៅអត់ពិរោះសោះ តែបើនិយាយជាមួយប្រពន្ធវិញសម្តីឡើងផ្អែម " ដាយុននិយាយឡើងពេលឮចាហ្វាយនិយាយមិនពិរោះដូចពេលនាយនិយាយជាមួយថេយ៉ុង។

" ថី? ឯងនិងប្រពន្ធយើងដែរមែន? បានចង់ឲ្យយើងនិយាយផ្អែមជាមួយនោះ? " នាយតបពេលឮសម្តីដាយុន ត្រឹមតែជាកូនចៅសោះចង់ឱ្យនាយនិយាយផ្អែមជាមួយធ្វើមើលតែប្រពន្ធយ៉ាងមិចទៅ?

" ខ្ញុំដឹងហើយថាខ្ញុំមិនមែនជាប្រពន្ធរបស់ចៅហ្វាយ តែសូមចៅហ្វាយនិយាយល្អឲ្យដូចនិយាយជាមួយអ្នកប្រុសតូចផង " នាយនិយាយពីកាល? ថានាយជាប្រពន្ធរបស់ជុងហ្គុកនោះ? គ្រាន់តែសុំឲ្យនិយាយល្អជាមួយសោះចាំបាច់ទាល់តែប្រពន្ធមែនបាននិយាយល្អជាមួយបាន?កូនចៅដូចគេក៏អាចនិយាយល្អ និយាយផ្អែមបានដែរ!។

" អត់ចង់! មាត់យើង សិទ្ធិយើង យើងចង់និយាយបែបហ្នឹងជាមួយឯង យ៉ាងម៉េច?មិនពេញចិត្ត? " នេះបានចំជាចាហ្វាយពិតមែន និយាយយកតែឈ្នះ ក៏ពិតមែនហើយ!នាយជាចាហ្វាយចង់និយាយល្អឬអាក្រក់តាមបេះដូងនាយតើ?

" គ្រាន់តែសុំឱ្យនិយាយល្អជាមួយសោះចាំបាច់វែងឆ្ងាយធ្វើអី! " ដាយុននិយាយពេលឃើញថា
ជុងហ្គុកយូរទៅកាន់តែយូរទៅ!

" បង! បានហើយ មួយថ្ងៃហើយខ្ញុំឃើញបងនឹងបងដាយុនឈ្លោះគ្នារហូត! តើពេលណាបានចូលផ្ទះទៅ " ដោយទើសភ្នែកកូនចៅនិងចៅហ្វាយពេកថេយ៉ុងក៏លូកមាត់ ព្រោះមួយថ្ងៃហើយពួកគេទាំងពីរឈ្លោះគ្នារហូតតាំងពីក្នុងឡានមកតាមផ្លូវរហូតមកដល់ផ្ទះគេ នៅមិនទាន់ឈប់ឈ្លោះគ្នាទៀត ពិតជាយ៉ាប់មែនចាហ្វាយកូនចៅមួយគូនេះ។

រឿង ♡សុំទានប្រទានស្នេហ៍♡Where stories live. Discover now