ភាគ9-10: ផ្សំដំណេក
" ពុទ្ធោ!! ប្រពន្ធបង បងស្មានតែអូនខឹងនិងបងហើយតើ រឿងដែលបងលាក់អូននោះ " ពីដំបូងនាយភ័យខ្លាំងណាស់ដឹងទេ!? នាយភ័យព្រោះខ្លាចប្រពន្ធនាយខឹងនាយដែលនាយលាក់បាំងគេដែលជាមហាសេដ្ឋីនោះ។
" ហិហិ!! អូនធ្វើលេងតើ " អ្នកណាទៅខឹងទៅ បានប្តីជាសេដ្ឋីមួយទាំងមូលនៀក? សំខាន់គឺសង្ហារទៀតផងខឹងមិនបានទេ ណាមួយគេក៏មិនល្ងង់ដល់ថ្នាក់ស្មានមិនដឹងឯណារឿងលុយដែលនាយចូលស្តីគេនោះ? គ្រាន់តែពុតតែប៉ុណ្ណោះ!។
" ចឹងបើអូនមិនខឹងទេ! ក៏ដល់វគ្គយើងផ្សំដំណេកហើយ " ដំបូងគេភ័យរឿងខ្លាចថេយ៉ុងខឹង តែអីឡូវនេះថេយ៍ក៏មិនខឹង ចឹងមានតែនាំគ្នាមកផ្សំដំណេកយកតែម្តង។
" តោះប្តីសម្លាញ់ "
" អូនមិនប្រកែកទេហ៎? "
" រឿងអីត្រូវប្រកែកនោះ? ក្រែងពួកយើងក៏រៀបការ
ហើយមិនចឹង? ហើយយប់នេះក៏ជាយប់ដែលពួកយើងផ្សំដំណេកដែរ " គេនិយាយត្រូវ! ពួកគេរៀបការហើយបើផ្សំដំណេកមានរឿងអីត្រូវប្រកែកនោះ??" ហីយ៉ា!! ប្រពន្ធបងពិតជាល្អណាស់ " នាយភ្លេចគិតឲ្យឈឹងថាពួកគេទាំងពីររៀបការរួចទៅហើយ ហើយក៏ជាយប់ផ្សំដំណេកដែរ។ រឿងអីប្រពន្ធប្រកែកនិងប្តីរឿងនិងនោះ?
" ហិហិ! ព្រោះអូនជាប្រពន្ធបងនោះអី? " ឮថេយ៉ុងនិយាយបែបនេះ ជុងហ្គុកក៏លើករាងតូចឡើងទៅខាងលើ ដែលជាបន្ទប់របស់នាយផ្ទាល់។
នៅក្នុងបន្ទប់ពោរពេញទៅដោយស្រទាប់ផ្កាកុលាប ដែលជាពណ៍ក្រហមបឆ្អិនឆ្អាវពេញបន្ទប់ នៅលើពូកមានរ៉ូយស្រទាប់ផ្កាកុលាបជារូបរាងបេះដូង ក្លិនក្នុងបន្ទប់ក្រអូបស្រាលស្រទន់នៅមានដុតទានក្រអូបទៀតផង។
" យប់នេះជាយប់ពិសេសរវាងបងហើយនិងអូន " ពេលបីរាងតូចចូលមកក្នុងបន្ទប់ហើយ ជុងហ្គុកក៏ទម្លាក់ថេយ៍ថ្នមៗនៅលើកពូកដែលពោរពេញទៅដោយស្រទាប់ផ្កាកុលាបក្រហមស្រស់នោះ។
នាយនិយាយបណ្តើរដៃក៏ចាប់ដោះសម្លៀកបំពាក់នៅលើដងខ្លួនប្រពន្ធដែលទើបនិងរៀបការថ្មីថ្មោងបណ្តើរ។ ប៉ុន្នានាទីក្រោយមកសម្លៀកបំពាក់ដែលនៅលើខ្លួនថេយ៉ុង
ក៏បានរបូតជ្រុះចេញពីលើខ្លួនដោយសារស្នាដៃ
ជុងហ្គុក បន្ទាប់មកនាយក៏ដោះសម្លៀកបំពាក់ខ្លួនឯងតាមក្រោយ ហើយក៏មិនភ្លេចពោរពាក្យសរសើរអំពីរាងកាយប្រពន្ធដែរ។
YOU ARE READING
រឿង ♡សុំទានប្រទានស្នេហ៍♡
Actionរឿងចាស់ តែយកមកកែសម្រួលឡើងវិញ♥️ ចន ជុងហ្គុកវេនហ្សែនសូ×គីម ថេយ៉ុងវេនហ្សែនសូ