ភាគ6:រៀបការជាមួយអូនគូទធំ
" ន៎ែ! កុំមកហៅឡានពេទ្យជិតយើង ឆាប់ទៅយកលុយហើយស្លៀកពាក់ទៅ " ក្រោយឮថាដាយុនស្រែកឲ្យអ៊ុំខាងហៅឡានពេទ្យឲ្យគេ ជុងហ្គុកក៏និយាយកាត់សម្តីដាយុន។
" ចាហ្វាយ ប្រុងទៅដណ្តឹងប្រពន្ធទាំងមេឃមិនទាន់ភ្លឺចឹងមែន? " ចាហ្វាយគេនេះចំមែនហើយ មិនទាន់បានប្រពន្ធផងឡប់ដល់ថ្នាក់និងទៅហើយ ចុះទម្រាំបាន្ើយរៀបការទៀតនោះ?មិនហ៊ានស្រមៃទេឲ្យតែម៉ាកៗនេះនោះ។
" ចឹងឯងប្រុងឲ្យគុយចាំរហូតមេឃភ្លឺមែន? " ឆុយមើលនាយនិយាយ ដែលឃើញអាណាទៅដណ្តឹងប្រពន្ធម៉ោង5អត់? នេះមិនឲ្យអ្នកខាងនោះរៀបចំខ្លួនទេអី?
" ចាហ្វាយដែលឃើញអ្នកណាទៅដណ្តឹងប្រពន្ធម៉ោង5អត់? " ដាយុនអស់ពាក្យវាចា ក៏ធ្វើជានិយាយបែបនេះក្រែងលោចាហ្វាយគេគិតយល់ ក្រែងល
បញ្ឈប់គំនិតគិតចង់ដណ្តឹងប្រពន្ធម៉ោង5និងចេញ។" គឺយើងនេះហើយ? " ហ្ហាក៎?
" លើកលោកនិងចាហ្វាងជាប់ប្រវត្តិសាស្រ្តហើយ ចាំតិចខ្ញុំទៅរៀបចំខ្លួនហើយយកលុយមកឲ្យចាហ្វាយ " ដោយអស់ពាក្យតវ៉ាចឹងមានតែយល់ព្រមទាំងមិនចង់តែប៉ុណ្ណោះ ខ្ជិលតមាត់ច្រើននាំឲ្យស្ទះខ្យល់ងាប់។
" អើ!! ឆាប់ទៅៗ " មិនដែលឃើញទេលោកអើយ! ជីដូនជីតាម៉ែអាណាដណ្តឹងប្រពន្ធម៉ោង5ព្រឹកនោះ នាយជាប់ឈ្មោះជាប្រវត្តិសាស្ត្រហើយខាងរឿងហ្នឹងនោះ។
ដាយុនបន្ទាប់ពីរៀបចំរួចរាល់អស់ហើយនាយក៏ដើតមកខាងមុខ ព្រមទាំងលុយចំនួន50លានដុល្លារនោះមកជាមួយផងដែរ ដែលឈរចំពោះមុខជុងហ្គុក។
" ចាហ្វាយរួចរាល់ហើយ " នាយលើកលុយបង្ហាញនៅចំពោះមុខអ្នកជាចាហ្វាយ។
" ចឹងតោះ "
" ងាប់ហើយ! ចាហ្វាយប្រុងទៅទាំងមិនឲ្យខ្ញុំញុាំអីខ្លះទេឬយ៉ាងមិចនេះ? " បានគេងូតទឹករៀបចំខ្លួនរួចក៏ប្រុងទៅយកម៉ង មិនចង់ឲ្យគេញុាំបាយញុាំទឹកសិនទេអី?
" អីក៏ទ្រង់វេនាម្លេះ? កាលយើងបានប្រពន្ធទៅបើឯងយូរៗយ៉ាងហ្នឹងនោះ? " ឆុយ?? នៅម្នាក់ឯងជិតងាប់ទៅវិញហើយ គ្រាន់តែបានជួបអូនគូទធំ មិនទាន់បានមួយថ្ងៃស្រួលបួលផងសុទ្ធតែលេងក្បាច់កាលបានប្រពន្ធ ចុះកាលនាយមិនទាន់ស្គាល់ថេយ៉ុងនោះមិនឃើញរហ័នចឹងផងទៅលោកព្រះ?
YOU ARE READING
រឿង ♡សុំទានប្រទានស្នេហ៍♡
Actionរឿងចាស់ តែយកមកកែសម្រួលឡើងវិញ♥️ ចន ជុងហ្គុកវេនហ្សែនសូ×គីម ថេយ៉ុងវេនហ្សែនសូ