រឿង ♡សុំទានប្រទានស្នេហ៍♡

365 24 4
                                    

ភាគ7: ការពិត

បន្ទាប់ពីថេយ៉ុងអូសដៃជុងហ្គុកចូលផ្ទះហើយក៏បានឃើញម៉ាក់ប៉ាថេយ៉ុងពួកគាត់ក៏នៅទីនោះទាំងពីរផងដែរ។

" ម៉ាក់ប៉ា! " ថេយ៉ុង ស្រែកហៅពួកគាត់ទាំងពីរស្របពេលចូលមកឃើញពួកគាត់

" អៅ! ថេយ៍មកពីទិញម្ហូបហើយមែន ហើយនោះអ្នកណាគេហ្នឹងមកជាមួយកូន? " អ្នកស្រីគីមនិយាយឡើងពេលឃើញថេយ៉ុងដើរចូលក្នុងផ្ទះ រួចទើបចាប់អារម្មណ៍តាមក្រោយពេលឃើញកូនខ្លួននាំមនុស្សប្រុសប្លែកមុខចូលផ្ទះ។

" អរ! នេះមែនទេម៉ាក់ គាត់គឺមកដណ្ដឹងខ្ញុំពីម៉ាក់ ប៉ា " ថេយ៉ុងនិយាយប្រាប់ទៅម៉ាក់របស់ខ្លួន ដើម្បីកុំឲ្យគាត់ឆ្ងល់ តែធ្វើបែបនេះរឹតតែធ្វើឲ្យគាត់ឆ្ងល់លើសដើម..

" ហាក៎? ដណ្ដឹង? " លោកគីមដែលអង្គុយនៅលើសាឡុងនោះក៏ស្រែកឡើងរួមទាំងលោកស្រីគីមផងដែរ ពេលឮថាគេមកដណ្ដឹងថេយ៉ុងកូនគាត់បែបនេះ។

" ហិហិ! ជំរាបសួរប៉ាម៉ាក់ក្មេក ខ្ញុំបាទឈ្មោះ ចន
ជុងហ្គុកវេនហ្សែនសូ " បន្ទាប់ពីឃើញលោកគីមនិងអ្នកស្រីគីមបើកភ្នែកធំៗសម្លឹងមើលមុខនាយ ទើបប្រញាប់ណែនាំខ្លួន តែឈ្មោះពេញមួយនេះសូម្បីថេយ៉ុងផ្ទាល់ក៏មិនធ្លាប់ឮនាយប្រាប់ខ្លួនដែរ។ ព្រោះនាយប្រាប់គេតែឈ្មោះខ្លី ចំណែកឈ្មោះពេញមិនបានប្រាប់ទើបធ្វើឲ្យថេយ៉ុងភ្ញាក់ផ្អើលបន្តិចដែរ តែក៏រៀបឫកមកធម្មតាវិញ ដើម្បីកុំឲ្យប៉ាម៉ាក់ខ្លួនឆ្ងល់។

" មិនអីទេ តែថាមុខមាត់ក៏សង្ហា ហើយឯងធ្វើការងារអី? " លោកគីមជាអ្នកផ្ដើមសំណួរសួរទៅជុងហ្គុកមុន។ ទឹកមុខបែបនេះតើអនាគតទៅចិញ្ចឹមកូនគាត់រស់ឬអត់ហ្នឹងបើកូនគាត់ឡប់ម្លឹងៗ?

" ការងារខ្ញុំពីមុនធ្វើជាអ្នកសុំទាន តែឥឡូវខ្ញុំឈប់ហើយខ្ញុំសន្យាបាន ប្រសិនប៉ាក្មេកព្រមលើកកូនឲ្យខ្ញុំ " នាយឆ្លើយទាំងញឹមៗពេលឃើញលោកគីមមើលមុខនាយមិនដាក់ភ្នែក ហើយត្រូវភ្ញាក់ផ្អើលទាំងលោកគីមនិងអ្នកស្រីគីមម្តងទៀត ពេលដឹងថានាយត្រឹមតែជាអ្នកសុំទោស។

" ហាក៎? អ្នកសុំទាន " ទាំងប្ដីទាំងប្រពន្ធស្រែកជាលើកទីពីរ

រឿង ♡សុំទានប្រទានស្នេហ៍♡Where stories live. Discover now