EP3: online

390 56 19
                                    

Fourth's pov

កន្លងទៅមួយសប្តាហ៍ហើយពេលវេលាពិតជាដើរលឿនខ្លាំងណាស់ពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំទៅធ្វើការនៅក្រុមហ៊ុនជាមួយ p'bright ពិតជាឯកាខ្លាំងណាស់គ្មានមិត្តភក្តិនិងគេសោះ។គិតរួចហើយខ្ញុំក៏សម្រេចចិត្តបង្កើតអាខោន Facebookថ្មីដើម្បីស្វែងរក internet friend ក្រែងបាត់អផ្សុកខ្លះ។
«អេ!!បើខ្ញុំដាក់រូបនិងឈ្មោះពិត p'bright និងបងតូចប្រាកដជាចាប់បានមិនខាន!ខ្ញុំ fake accសិន!»ខ្ញុំអង្គុយនិយាយម្នាក់ឯងមួយសន្ទុះទីបំផុតខ្ញុំក៏អាចបង្កើតអាខោនថ្មីបានឈ្មោះថា«Sunflower»!ខ្ញុំដាក់ឈ្មោះនេះព្រោះផ្កាឈូករ័ត្នជាផ្កាដែលខ្ញុំស្រឡាញ់បំផុត!!ខ្ញុំដាក់ profile រូបឆ្មាព្រមជាមួយនិង captionsថា«ស្វែងរកអ្នកនិយាយជាមួយ»
«អូហូ!មិនទាន់បានប៉ុន្មាន1ម៉ោងផងមានអ្នក Addមកច្រើនយ៉ាងនេះផងហ៎?អេ!!មិនចម្លែកទេព្រោះឯងជាប្រុសស្អាតសូម្បីតែfake pfដាក់រូបឆ្មាប៉ុណ្ណេះហើយក៏នៅតែមានអ្នកមើលឃើញស្អាតដែរ!!ហិហិ!»ខ្ញុំដេកលើពូកនិយាយតែម្នាក់ឯងមិនដាច់ពីមាត់យប់ហើយមិនព្រមដេកទេដល់ព្រឹកឡើងក្រោកទៅធ្វើការសឹងតែមិនរួច!!!!
«អា៎!!!!មិចក៏សុទ្ធតែមនុស្សប្រុសជាអ្នកAddមកទៅវិញ!!មិនឃើញមានស្រីស្អាតៗaddមកសោះ!»

មួយសន្ទុះក្រោយមកស្រាប់តែមានaccមួយឈ្មោះថា«lion»ឆាតមកដោយនិយាយពាក្យសួស្តី!!
ដំបូងខ្ញុំគិតថាមិនចង់តបទេប៉ុន្តែគិតម្ដងទៀតក៏សម្រេចចិត្តថានិងតបគេខ្លាចគេថាខ្ញុំរឹកដាក់ captionsសុទ្ធតែស្វែងរកអ្នកនិយាយជាមួយតែសែនខ្ចិលតបទៅគេ!!!
In chat

«សួស្ដី!»ខ្ញុំ replyតបទៅវិញយ៉ាងមានសុជីវធម៌
«បាទ!ខ្ញុំអផ្សុកណាស់មិនមានអ្នកនិយាយជាមួយក៏សាកមកអូសfbលែងចែដន្យក៏បានឃើញផុសរបស់sunខ្ញុំក៏សាកឆាតទៅលេងក្រែងបាត់អផ្សុកខ្លះ!»នៅសុខៗគេក៏ស្រាប់តែនិយាយរៀបរាប់ប្រាប់ខ្ញុំទាំងខ្ញុំមិនទាន់បានសួរផង
«បាទ!រីករាយណាស់ដែលបានស្គាល់!ខ្ញុំអផ្សុកខ្លាំងពេកគ្មានអ្នកនិយាយជាមួយក៏សាកផុស caption លេងទៅខ្លាចក្រែងមាន internet friendនឹងគេខ្លះ!!»ខ្ញុំឆ្លើយតបទៅគេវិញ
«បាទ!រីករាយដូចគ្នាដែលបានស្គាល់sun!!»គេឆ្លើយតបមកខ្ញុំវិញដោយហៅខ្ញុំថាsun!អេ!ឈ្មោះមួយនេះក៏ពីរោះម្យ៉ាងដែរ!!ហៅបែបនិងក៏បាន!!!
«និយាយចឹងលោកអាយុប៉ុន្មានហើយ???»មិនដឹងយ៉ាងមិចសុខៗខ្ញុំក៏បានសួរអាយុរបស់គេ
«ឆ្នាំនេះអាយុ24ហើយប៉ុន្ដែមុខវិញប្រហែលជា30ជាងហើយ!!!»គេឆ្លើយតបមកខ្ញុំវិញ!មើលទៅអាបុិនេះគួរឲស្រឡាញ់ដល់ហើយ!!!
«ចឹងខ្ញុំលោកថាបង lion ទៅចុះព្រោះខ្ញុំប្អូនបងដល់ទៅ៤ឆ្នាំ!!»
«បាទ!តាមសប្បាយណា៎!!»

 គូស្នេហ៍ឆ្មាកណ្តុរ🐈🐀Where stories live. Discover now