EP10: first kiss

329 56 14
                                    

Fourth's pov
បន្ទាប់ពីជួបជុំគ្រួសារនៅឆ្នេររួចរាល់ខ្ញុំក៏ត្រូវមកគេងជាមួយអានាយម្នាក់នេះទៀត។តាមពិតទៅខ្ញុំមិនចង់គេងជាមួយប៉ុន្មានទេតែដោយសារតែគ្មានជម្រើសណាមួយសម្លៀកបំពាក់ខ្ញុំក៏នៅទីនេះទៀត!!មានតែបង្ខំចិត្តគេងជាមួយគេហើយ។មកដើរលេង3យប់នេះសង្ស័យតែត្រូវគេងជាមួយគេទាំង3យប់ហើយ។ប្រាប់ឲដឹងទៅខ្ញុំកំពុងតែបាក់ចិត្តលួចចូលចិត្តគេងហើយមិញនឹងគេច្រៀងពីរោះខ្លាំងណាស់!!ស្ដាប់ហើយក៏លង់តែម្ដង!!

«ងូតទឹកមុនទៅ fourth!!»មកដល់បន្ទប់ភ្លាមគេក៏ដេញខ្ញុំឲចូលងូតទឹកភ្លាមខ្លាចខ្ញុំធំក្លិនខ្លួនដាក់មែនទេ??មិនបាច់ភ័យទេខ្លួនខ្ញុំក្រអូបដូចទឹកអប់ចឹង!!គិតក្នុងចិត្តរួចខ្ញុំក៏ឱនហិតក្លិនខ្លួនរបស់ខ្ញុំ!!
អូយ***ធំក្លិនផ្សែងពេញខ្លួនតែម្ដងព្រោះមិញនឹងអង្គុយក្បែរភ្លើង!!មិនបានទេទៅងូតទឹកសិនហើយ!!!ខ្ញុំប្រញាប់ចូលក្នុងបន្ទប់ទឹកដោយមិននិយាយរកគេសូម្បីតែមួយម៉ាត់!!!
20នាទីក្រោយ
ខ្ញុំបើកទ្វារបន្ទប់ទឹកចេញមកឃើញគេកំពុងរៀបចំខ្លួនចូលងូតបន្ទាប់ពីខ្ញុំ!!!
ខ្ញុំចេញមកក៏ធ្វើជាមិនចាប់អារម្មណ៍គេហើយក៏ឡើងទៅលើគ្រែដើម្បីចូលគេង។
Admin's pov
10នាទីក្រោយ
Gemini ក៏បានចេញពីបន្ទប់ទឹកម្ដងតែនាយតូចគេងលក់បាត់ហើយ!!
Gemឡើងគេងលើគ្រែក្បែរនោះរួចក៏ទាញភួយដណ្ដប់ឲនាយតូចឲបានស្រួលបួល។
«ស្ងាត់តែពេលគេងពិតមែន!!!»នាយកម្លោះនិយាយរួចក៏ក្រវីក្បាលតិចៗហាក់ហួសចិត្តជាមួយចរឹករបស់ fourth
មិនបង្អង់យូរនាយកម្លោះក៏ទម្លាក់ខ្លួនគេងតែក៏មិនភ្លេចទាញយកទូរស័ព្ទរបស់ខ្លួនដើម្បីឆាតទៅ internet friend របស់ខ្លួនជាកូនផ្កាឈូករ័ត្នរបស់គេនោះអី!!

«ចូលគេងហើយមែនទេ??»
ទឹង*!!
សម្លេងទូរស័ព្ទ fourth ញ័រឡើងព្រោះនាយតូចភ្លេចបិទ internet
Geminiមិនបានចាប់អារម្មណ៍ច្រើនក៏បន្ដឆាតទៅកូនផ្កាឈូករ័ត្នបន្ដ
«មិចក៏មិនឆ្លើយតបចឹង!??នៅបើក online នៅឡើយទេណា!!!??»
ទឹង*!!
សម្លេងទូរស័ព្ទ fourth ញ័រឡើងម្ដងទៀត!!!
«ប្រហែលជាគេងលក់ហើយមើលទៅ!!!»
ទឹង*!!
សម្លេងទូរស័ព្ទរបស់ fourthនៅតែញ័រ!
ដោយភាពសង្ស័យនាយកម្លោះក៏ក្រោកទាញយកទូរស័ព្ទ fourth មកមើល!!

 គូស្នេហ៍ឆ្មាកណ្តុរ🐈🐀Where stories live. Discover now