Ep5:ឈឺធ្មេញ

334 44 4
                                    

FOURTH'S POV

ព្រះសូរិយាបញ្ចេញរស្មីយ៉ាងស្រស់ស្អាតនាពេលព្រឹកព្រលឹមខ្ញុំក្រោកពីគេងទាំងមិនទាន់ស្វាងងងុយនៅឡើយតែប្រញាប់ក្រោកទៅធ្វើការ។រយះពេល១ខែហើយដែលខ្ញុំត្រឡប់មកពីប្រទេសបារាំងវិញហើយនេះក៏ជារដូវធ្លាក់ខ្យល់ផងដែរតែខ្ញុំរស់នៅស្រុកគេយូរទើបសាំនឹងអាកាសធាតុត្រជាក់ទើបមិនសូវជារងារខ្លាំង។ខ្ញុំទាញយកកន្សែងពោះគោចូលសម្ដៅទៅបន្ទប់ទឹក។

«អួយ!!!»ខ្ញុំស្រែកភ្លាត់សម្លេងព្រោះកំពុងតែដុសធ្មេញសុខៗក៏ស្រាប់តែឈឺមិនដឹងថាធ្មេញរបស់ខ្ញុំទៅប៉ះជាមួយអីមកនោះទេ!!!
«អួយ!!មកឈឺធ្មេញអីនៅពេលនេះដល់ខែរងារផងឈឺធ្មេញបែបនេះច្បាស់ជាមិនស្រួលទេអៃ fourth អើយ!!!!»ខ្ញុំពិតជាចង់ស្រែកយំខ្លាំងណាស់នេះខ្ញុំកំពុងតែដុះថ្គាមទាល់!!!!មិនទាន់ចង់អស់កម្ពស់ទេចង់បាន1.80cmទើបសង្ហាដូចជាបងតូច!!!!!!ទេវតាមិនអាណិតខ្ញុំសោះហើយ!!!!

រៀបចំខ្លួនរួចរាល់ខ្ញុំក៏ចុះមកខាងក្រោមដើម្បីញាំអាហារពេលព្រឹកជាមួយគ្រួសារ។គ្រាន់តែចុះមកដល់ភ្លាមខ្ញុំក៏អង្គុយចុះទាំងធ្វើមុខស្អុយ!!!អ្នកណាប្រើឲមកដុះថ្គាមទាល់ធ្វើអី!???
«fourth!!យ៉ាងមិចក៏ធ្វើមុខស្អុយបែបនេះមិនសប្បាយចិត្តរឿងអី???»បងតូចសួរនាំមកខ្ញុំទាំងចងចិញ្ចើមទាំងសងខាងចូលគ្នាហាក់កំពុងឆ្ងល់ពីទឹកមុខស្អុយៗរបស់ខ្ញុំ!!!
«មុខឯងនេះច្បាស់ជាខ្ចិលធ្វើការប្រាកដណាស់!!»មិនទាន់បានឆ្លើយសំណួរបងតូចផងបងធំក៏ឆ្លើយជំនួស!!គួរឲស្អប់មែន!!!!!!
«មើលមក fourth ក្នុងផ្លូវល្អខ្លះផង!!មិនបានខ្ចិលធ្វើការទេ!!ដែលមុខស្អុយនេះណា៎ព្រោះកំពុងតែឈឺធ្មេញ!!!»ខ្ញុំតបទៅបងធំទាំងសម្លក់គាត់ជាប់មិនគួរឲស្រឡាញ់ដូចបងតូចសោះ
«ឈឺធ្មេញមែនទេកូន!!?ធ្មេញកូនទៅត្រូវនិងអីហា៎??»ម៉ាក់សួរមកកាន់ខ្ញុំទាំងទឹកមុខបារម្ភព្រោះខ្ញុំស្អប់បំផុតហើយអាឈឺធ្មេញនេះពិបាកជាងត្រូវគ្រាប់កាំភ្លើងទៅទៀត!! T_T
«មិនបានត្រូវអីទេម៉ាក់!គឺកូនដុះថ្គាមទាល់និងណា៎ឈឺខ្លាំងណាស់នៀកញាំអីមិនបានទេ!!!»ខ្ញុំធ្វើមុខស្អុយ×2
«អស់កម្ពស់ហើយ!!មើលទៅក្ដីស្រម៉ៃ1.80cmរបស់ឯងត្រូវរលាយហើយអៃ fourth!! »p'brightញញឹមឌឺមកកាន់ខ្ញុំធ្វើឲខ្ញុំខឹងហើយ!មិចក៏យកក្ដីស្រម៉ៃរបស់ខ្ញុំមកលេងសើចបែបនេះ!!!!ហុហុ
«bright!!បានហើយកុំញោះប្អូនអី!!»លោកប៉ាដែលស្ងាត់មកជាយូរក៏និយាយឡើងរួចបន្ដ
« fourth បើមិនស្រួលក្នុងខ្លួនទេថ្ងៃនេះមិនបាច់ទៅធ្វើការទេ!គួរតែទៅដកធ្មេញចេញទៅ!!»ដកធ្មេញ!!!អត់ទេខ្ញុំខ្លាចពេទ្យធ្មេញណាស់ខ្ញុំមិនទៅទេ!!!!!!ខ្ញុំបានតែគិតក្នុងចិត្តតែមិនហ៊ាននិយាយចេញមកក្រោកខ្លាចពួកអាបងរបស់ខ្ញុំគាត់នាំគ្នាសើចចំអកខ្ញុំថាខ្ញុំជាក្មេងកាក!!!!
«មែនហើយ!! Fourth បងស្គាល់គ្លីនិកមួយកន្លែងទៅជាមួយបងចាំបងនាំទៅដកថ្គាមទាល់ចេញ!!»បងតូចនិយាយឡើងខ្ញុំក៏សម្លឹងមើលមុខគាត់កំពុងគិតពិចារណាថាគួរយល់ព្រមទៅជាមួយគាត់ឬអត់??
«ល្អណាស់!! Fourth ទៅជាមួយបងទៅកូន!!»

 គូស្នេហ៍ឆ្មាកណ្តុរ🐈🐀Where stories live. Discover now