Ep4:ពេទ្យធ្មេញ!!

427 58 2
                                    

Gemini's pov

បន្ទាប់ពីរត់ហាត់ប្រាណរួចមកខ្ញុំក៏ត្រឡប់មកផ្ទះវិញដើម្បីរៀបចំខ្លួនទៅ គ្លីនិកបន្ដខ្ញុំជាគ្រូពេទ្យឯកទេសព្យាបាលបញ្ហាមាត់-ធ្មេញនៅគ្លីនិកល្បីឈ្មោះមួយកន្លែងក្នុងក្រុងបាំងកក។ពីព្រឹកទៅល្ងាចមានអ្នកជំងឺចូលមកមិនដាច់ហេតុនេះខ្ញុំត្រូវតែប្រញាប់រៀបចំខ្លួនឲបានលឿន។ខ្ញុំចូលទៅក្នុងបន្ទប់ទឹកបើកទឹកផ្កាឈូកដើម្បីសម្អាតញើសដែលនៅជាប់ខ្លួនពីការហាត់ប្រាណព្រឹកមិញនេះ....

«ណែ!!រត់មិនចេះមើលទេមែនទេ??គ្មានភ្នែកឬយ៉ាងមិចបានជារត់មកបុកមនុស្សទាំងរស់បែបនេះ??»
«ណែ!នាយមិញនិងខ្ញុំថានាយទេដែលរត់មិនបើកភ្នែកនោះរវល់តែចុចទូរស័ព្ទរត់មកបុកខ្ញុំហើយនៅស្រែកដាក់ខ្ញុំទៀត!!ខ្ញុំខំសុំទោសព្រោះមិនចង់មានរឿងវែងឆ្ងាយ!!មិចក៏មកឡែតៗដាក់ខ្ញុំវិញ??»
«និយាយបែបនេះចង់យ៉ាងមិចនិង????នាយទៅវិញទេដែលរត់មិនមើលនោះរត់មកបុកខ្ញុំឡើងដួលហើយនៅមកខ្លាំងដាក់ខ្ញុំទៀត!!!»
«ខ្ញុំមិនចង់យ៉ាងមិចទេ!ថ្ងៃនេះខ្ញុំតាំងចិត្តក្រោកមករត់ហាត់ប្រាណលេងព្រោះគិតថាថ្ងៃនេះជាថ្ងៃល្អ!!តែថ្ងៃនេះជាថ្ងៃស៊យទៅវិញដែលត្រូវមកជួបមនុស្សដូចជានាយ!!!»
«ឯង.....!!!»
«យ៉ាងមិច???មិនមានពាក្យតបមែនទេ???ក្មេងកាក!! ខ្ញុំទៅហើយមិនចង់មានរឿងច្រើនជាមួយក្មេង!!»
....
សុខៗរូបភាពកាលពីព្រឹកមិញក៏លេចឡើងក្នុងការគិតរបស់ខ្ញុំ។ក្មេងនេះចំមែនហើយរត់មិនមើលផ្លូវខ្លួនឯងសោះបែរជាមកស្រែកមួម៉ៅដាក់ខ្ញុំទៅវិញ។ខ្ញុំវាយមុខខ្លួនឯងតិចៗឲបញ្ឃប់ការគិតហើយងូតទឹកឲរួចរាល់ព្រោះត្រូវប្រញាប់ទៅគ្លីនិកបន្ដទៀត។

Fourth's pov
ងូតទឹកសម្អាតខ្លួនរាល់រាល់ខ្ញុំក៏ចូលមកផ្លាស់ប្តូរសម្លៀកបំពាក់ដើម្បីទៅក្រុមហ៊ុនធ្វើការ។
«អេ!!!ថ្ងៃនេះជាថ្ងៃទីប៉ុន្មានហើយនៀក??»ខ្ញុំនិយាយតិចៗម្នាក់ឯងព្រោះមានអារម្មណ៍ថាថ្ងៃនេះជាថ្ងៃពិសេសអ្វីម្យ៉ាងតែខ្ញុំមិនចាំសោះ
«អេ!!មិនបាច់គិតច្រើនទេ!ប្រញាប់ទៅធ្វើការវិញល្អជាង!!»
និយាយចប់ខ្ញុំក៏ប្រញាប់ចុះទៅខាងក្រោមដើម្បីទៅក្រុមហ៊ុន!!!

 គូស្នេហ៍ឆ្មាកណ្តុរ🐈🐀Where stories live. Discover now