Ep8: ទៅលេងសមុទ្រ‼️

387 50 4
                                    

Admin's pov

រយៈពេលសម្រាប់ការសម្រាកក៏បានមកដល់ថ្ងៃនេះគ្រួរសារ Vachirawit ក៏មានដំណើរកម្សាន្តទៅលេងសមុទ្រជាលក្ខណៈគ្រួសារ។តែដោយdewសុំបបួល geminiឲទៅជាមួយដែរហើយគ្រួសាររបស់គេក៏បានយល់ព្រមព្រោះgeminiជាមិត្តជិតស្និទ្ធតែម្នាក់របស់ dew!!!

«ហាស់????អោយ fourthជិះឡានជាមួយអាគាត់នេះមែនទេ????អត់ទេ fourth មិនជិះទេ!!!!»សម្លេងស្រែកប្រកែកតវ៉ាដោយកម្លោះតូចដាច់ខាតគេមិនជិះទៅជាមួយគូសត្រូវរបស់ខ្លួនដាច់ខាត!!
«មិនបានទេ!!លើកនេះយើងទៅជាលក្ខណៈគ្រួសារ!ដូច្នេះយើងបើកឡានទៅតែមួយទេ»dewនិយាយឡើង
«មិត្តរបស់បងហេតុអីក៏ត្រូវជា fourth ដែលជាអ្នកជិះជាមួយអាគាត់នេះទៅវិញ!!!??»នាយតូចនិយាយឡើងបដិសេធមិនព្រមជិះឡានទៅជាមួយកម្លោះសង្ហា
«fourth!!បងត្រូវបើកឡាន!!!»
«បងមិនសូវស្រួលខ្លួនបើកឡានមិនកើតទេ!ឯងក៏បើកមិនទាន់ស្ទាត់ដែរ!ជិះជាមួយ gemទៅពួកយើងដូចជាគ្រួសារតែមួយទេ!ស្ដាប់បង!!!» Bright និយាយឡើងពន្យល់នាយតូចឲយល់ព្រម!
«ក៏បានដែរ!!ឆាប់ចេញទៅចឹងទាន់មេឃមិនទាន់បើកថ្ងៃ»និយាយរួចនាយតូចក៏ឡើងលើឡានបាត់ អ្នកគ្រប់គ្នាបានត្រឹមតែក្រវីក្បាលនិងនាយល្អិតម្នាក់នេះរឿងច្រើនខ្លាំងណាស់។
«ម៉ាក់ផ្ញើ Fourth ផងណា gem!!»អ្នកស្រី siyaដើរមកទះស្មា geminiបន្ដិចដើម្បីផ្ដាំផ្ញើ
«បាទ!!ខ្ញុំនឹងមើលថែគេ!!»និយាយរួចgeminiក៏ឡើងឡានដែលមាននាយតូចនៅក្នុងនោះដែរ
«តោះអ្នកម៉ាក់!!លោកប៉ា!!បងធំ!!ឡើងឡានបានហើយទាន់ថ្ងៃមិនទាន់រះ!!»អ្នកគ្រប់គ្នាក៏ឡើងឡានបើកចេញទៅ!!

4:30am
មេឃមិនទាន់បើកថ្ងៃនៅឡើយទេ!!អាកាសធាតុក៏ត្រជាក់គួរសមចំណែកនាយកម្លោះទាំងពីរវិញកំពុងតែសុីសាច់ហុតឈាមគ្នាដោយក្រសែភ្នែកសម្លឹងសម្លក់គ្នាមិនព្រមដាក់!!!
«នែនាយ!!!សម្លឹងសម្លក់ខ្ញុំនិងចង់យ៉ាងមិចមែនទេ????»នាយតូចនិយាយឡើងទាំងសម្លក់gemini
«ខ្ញុំថាខ្ញុំមិនបានសម្លឹងសម្លក់ឯងទេ!!!គឺឯងខ្លួនឯងដែលសម្លឹងសម្លក់ខ្ញុំ!!ដែលឮឬទេថាបើមិនមើលគេមិចក៏ដឹងថាគេមើលខ្លួន!!!» geminiនិយាយរួចក៏ញាក់ចិញ្ចើមតិចៗដាក់នាយតូចធ្វើឲនាយតូចក្ដៅស្លឹកត្រជាក់មួយកម្រិតទៀត!!!
«នេះនាយ!!!!» fourthលើកដៃចង្អុរមុខ Geminiតែនិយាយមិនចេញព្រោះគេខឹងឡើងមិនដឹងនិយាយយ៉ាងមិចឲសម!!!
«ខ្ញុំមិនចង់បង្ករឿងជាមួយឯងទេ!!ឯងនៅក្មេងហើយខ្ញុំជា មិត្តភក្តិបងឯងទៀត!!ហៅខ្ញុំនាយៗបែបនេះមិនសមទេដឹងគួតែហៅថាបងដូចពេលឯងហៅ dewដែរណា!!» gemini និយាយទាំងមិនមើលមុខ fourth ដោយគេរវល់កាន់ចង្កូតឡាន
«គ្មានផ្លូវនោះទេ!!!ចាំត្រីអណ្ដែងមានស្រកាសិនទៅ!!!»
«ឯងជាក្មេងឈ្លើយពិតមែន!!!ខ្ញុំមិនចង់បង្ករឿងជាមួយឯងទេ!!»
«នេះថាខ្ញុំបង្ករឿងមែនទេ???»
«ក៏គិតមើលខ្លួនឯងទៅ!!!»
«កុំសង្ឃឹមថាខ្ញុំហៅអាគាត់ឯងថាបងឲសោះគ្មានផ្លូវនោះទេ!!!!!»
Geminiមិនតទើបធ្វើឲនាយតូចកាន់តែខឹងនាយកម្លោះថែមមួយកម្រិតទៀត!!

 គូស្នេហ៍ឆ្មាកណ្តុរ🐈🐀Where stories live. Discover now