Ep6:មិត្តបងមិនមែនមិត្តខ្ញុំ!!!!

362 49 2
                                    

Fourth's pov

ទីបំផុតថ្ងៃចុងសប្តាហ៍ក៏បានមកដល់ជាថ្ងៃដែលខ្ញុំមានក្ដីសុខបំផុតព្រោះគេងមិនចាំបាច់ដាក់ម៉ោងរោទ៍!!ចង់គេងដល់ម៉ោងប៉ុន្មានក៏បានមិនចាំបាច់ទៅធ្វើការតែធ្មេញរបស់ខ្ញុំដូចជាបាត់ឈឺហើយ...
«អីយ៉ា!!ថ្នាំរបស់អាបុិនេះពូកែផងហេ៎!!»ខ្ញុំសើចឡើងទាំងសប្បាយចិត្តតែ
ប៉ុណ្ណេះខ្ញុំបានញាំរបស់ឆ្ងាញ់ៗវិញហើយ។មិនចាំយូរខ្ញុំក៏រហ័សក្រោកពីគេងដើម្បីទៅងូតទឹករៀបចំខ្លួនព្រោះខ្ញុំចង់ចេញទៅដើរលេងនៅខាងក្រៅ។នេះខ្ញុំមិនយល់ទេណាថ្ងៃធ្វើការខ្ញុំគេងក្រោកមិនចង់រួចនោះទេតែមើលចុះឲតែថ្ងៃចុងសប្ដាហ៍មកដល់ថាមពលរបស់ខ្ញុំទាំងប៉ុន្មានក៏មានពេញទាំងខ្លួនតែម្ដង!!
ថ្ងៃនេះអាកាសធាតុល្អខ្លាំងណាស់មេឃស្រទុំខ្យល់បក់ត្រជាក់ៗធ្វើឲស្លឹកឈើរេរាំទៅតាមកម្លាំងខ្យល់បក់ចំណែកឯបក្សាបក្សីវិញក៏ហើរទាំងហ្វូងៗគិតអោយសព្វៗទៅពេលវេលាពិតជាដើរលឿនខ្លាំងណាស់ថ្ងៃមុនខ្ញុំនៅឯប្រទេសបារាំងកំពុងតែរៀនសោះឥឡូវនេះក៏ត្រូវត្រឡប់មកធ្វើការវិញបាត់ទៅហើយពេលវេលាពិតជាមិនចាំមនុស្សពិតមែន។នឹកមិត្តចាស់ៗរបស់ខ្ញុំកាលរៀនវិទ្យាល័យណាស់មិនដឹងជាបាត់មុខទៅណាអស់ប្រហែលជាដល់វ័យធ្វើការរៀងៗខ្លួនហើយក៏ភ្លេចមិត្តភក្តិអស់ហើយក៏មិនដឹង។ខ្ញុំដើរស្រូបយកខ្យល់អាកាសនៅពេលព្រឹកលើសួនកន្លែងដែលតែតែងតែរត់ហាត់ប្រាណតែម្នាក់ឯងជីវិតពិតជាគ្មានរសជាតិនិងគេសោះត្រូវការអ្នកមើលថែបេះដូងដូចគេមានអ្នកណាទំនេរទេ???អាចដាក់ពាក្យបានណា!!!!
បន្ទាប់ពីដើរបានមួយសន្ទុះធំខ្ញុំក៏បានដើរចូលហាងកាហ្វេមួយកន្លែងនៅម្ដុំនោះគិតថាខ្ញុំចូលញាំកាហ្វេមែនទេ??មិនមែនទេគឺខ្ញុំចូលមកញាំmilk teaហិហិ។
«យក milk tea មួយកែវបងមិនសូវផ្អែម»ក្រោយពីកុម្មង់គេរួចខ្ញុំក៏មកអង្គុយតុដើម្បីរងចាំ។ឆ្លៀតពេលនោះដែរខ្ញុំក៏រហ័សដកយកទូរស័ព្ទពីក្នុងហោប៉ៅខោរបស់ខ្ញុំដើម្បីឆាតលេងជាមួយ internet friend របស់ខ្ញុំ....

«good morning!!ភ្ញាក់ពីគេងឬនៅ??» បន្ទាប់ពីខានលេងឆាតជាមួយគ្នារៀងយូដែរហើយដោយសារពួកយើងមានការងាររវល់ធ្វើរៀងៗខ្លួន
«Good morning!!ខ្ញុំភ្ញាក់យូរដែរហើយ!!» មិនទាន់បាន១នាទីផងគេក៏បានតប
«ភ្ញាក់លឿនដែរតើ!!ថ្ងៃចុងសប្តាហ៍បែបនៀកខ្ញុំស្មានតែមិនទាន់ក្រោកហើយតើ»
«ក៏មិនទម្លាប់គេងដល់ថ្ងៃរះនិងណា!!»
«ខុសពីខ្ញុំហើយចឹង!ព្រោះខ្ញុំនេះណាគឺចូលចិត្តគេងហើយគេងមិនចង់ក្រោកតែម្ដង ហិហិ!!»
«កំពុងធ្វើអីនិង??»
«គឺខ្ញុំមកហាងកាហ្វេជិតផ្ទះ!»
«ទៅរកកាហ្វេញាំទាំងព្រឹកផងហ៎??»
«ហាសហា!!!អត់ទេខ្ញុំមិនចេះញាំកាហ្វេនោះទេ!ខ្ញុំមកហាងកាហ្វេដើម្បីកុម្មង់ milk tea ហិហិ!»
«កំប្លែងណាស់!!ខ្ញុំវិញចូលចិត្តកាហ្វេខ្លាំងណាស់!»  កំពុងតែសរសេរគេក៏សរសេរបន្ដ
«ខ្ញុំមានធុរៈចេញទៅខាងក្រោក!!លាសិនហើយណា៎សំណាងល្អកូនផ្កាឈូករ័ត្ន» 
និយាយជាមួយគេចប់ milk tea ខ្ញុំក៏បានញាំល្មមមើលចុះគេហៅខ្ញុំថាកូនផ្កាឈូករ័ត្នផង???បេះដូងរបស់ខ្ញុំកំពុងតែរលាយហើយហិហិ!!!!
បន្ទាប់ពីញាំ milk tea រួចរាល់ខ្ញុំក៏បន្ដដំណើរទៅកន្លែងដែលមានផ្កាដុះនៅលើសួន។

 គូស្នេហ៍ឆ្មាកណ្តុរ🐈🐀Where stories live. Discover now