EP7: i never forget u!!

330 43 4
                                    

Dew's pov
អ្នកទាំងអស់គ្នាអាចនឹងមើលមកកាន់ខ្ញុំអាចនឹងវិនិច្ឆ័យខ្ញុំយ៉ាងមិចក៏បានប៉ុន្ដែតាមការពិតទៅខ្ញុំគ្រាន់តែជាមនុស្សប្រុសម្នាក់ដែលកំពុងតែរកចាំមនុស្សម្នាក់ដែលធ្លាប់សន្យាថានឹងត្រឡប់មកវិញ។ការចាកចេញរបស់គេម្នាក់នោះគឺពិតជាធ្វើឲជីវិតរបស់ខ្ញុំសោះកក្រោះខ្លាំងណាស់ សោះកក្រោះដល់ថ្នាក់ខ្ញុំលែងចង់ធ្វើអ្វីទៀត គេជាស្នាមញញឹមរបស់ខ្ញុំចុះប្រសិនបើគេចាកចេញពីជីវិតខ្ញុំទៅបាត់តើស្នាមញញឹមរបស់ខ្ញុំអាចមានទៀតទេ???
ខ្ញុំបានត្រឹមតែរងចាំគេទោះត្រូវចាំយូរប៉ុណ្ណាក៏ដោយខ្ញុំគ្មានជម្រើសទេក្រៅពីការរងចាំ!!!!ទោះបីមានភាគរយតិចថាគេនឹងត្រឡប់មកវិញក៏ដោយ!!!!!
ត្រឡប់ទៅ7ឆ្នាំមុន

«niហៅបងមកធ្វើអីមែនទេ???»ខ្ញុំទាញដៃnaniដែលជាមិត្តប្រុសរបស់ខ្ញុំសួរនាំព្រោះសុខៗគេក៏ហៅខ្ញុំឲប្រញាប់មក
«dewអូនសុំទោសណា!!!»
«អូនកើតអី??មានរឿងអីមែនទេ!!អូនឆាប់និយាយមកកុំសុំទោសបងបែបនេះអីបងមិនចង់បានបែបនេះទេ!!!»ខ្ញុំមិនយល់ទេថាហេតុអីសុខៗគេក៏ហៅខ្ញុំមកក្រោយសាលាហើយនិយាយពាក្យសុំទោសបែបនេះ
«dewស្ដាប់អូនណា!!ប៉ាម៉ាក់អូនដឹងរឿងដែលយើងទាក់ទងគ្នាហើយ!!!អូនមិនចង់បែកពីបងទេតែអូនពិតជាគ្មានជម្រើសពិតមែន!!!អូនសុំទោស!!»
«ni!!អូនចង់បានន័យថាយ៉ាងមិច!!!ពួកយើងត្រូវបែកគ្នាមែនទេ???»ខ្ញុំប្រញាប់សួរគេបញ្ជាក់បេះដូងខ្ញុំពេលនេះវាមិនខុសពីគេយកកាំបិតមកចាក់ចំកណ្ដាលទ្រុងរបស់ខ្ញុំនោះទេវាឈឺជាងស្លាប់ទៅទៀត!!!
«អូនត្រូវទៅសហរដ្ឋអាមេរិក!!អូនគ្មានជម្រើសទេdew!!!dewអូនសុំទោស!!!សុំទោសពិតមែន!!សុំទោសដែលធ្វើតាមសន្យាមិនបាន!!សុំទោសដែលផ្ដល់ក្ដីសុខឲបងត្រឹមរយៈពេលខ្លី!!ថែខ្លួនណា៎!!អូនស្រឡាញ់បង!!!»និយាយរួចទឹកភ្នែករបស់គេក៏ស្រក់ចុះមក!!ពេលនេះអារម្មណ៍េពួកយើងទាំងពីរគឺមិនខុសគ្នានោះទេ!!គឺវាទទេរស្អាតឈឺលើសពីពាក្យថាឈឺទៅទៀតរយៈពេល2ឆ្នាំហើយដែលយើងទាក់ទងគ្នា!!តែហេតុអីទៅហេតុអីក៏ពួកយើងដើរមកដល់ចំណុចដែលត្រូវបែកគ្នា!?អត់ទេខ្ញុំទទួលយកមិនទាន់បាននោះទេ!!នេះខ្ញុំត្រូវរស់នៅដោយគ្មានគេមែនទេ???!
«វាយូរប៉ុណ្ណាទៅទើបអូនត្រឡប់មកវិញ!!»ខ្ញុំសួរគេទាំងបើកមាត់មិនចង់រួចទឹកភ្នែកក៏ស្រក់ចុះមកដោយមិនអាចឃាត់បាន!!!!
«អូនមិនដឹងនោះទេថាត្រូវប្រើពេលយូរប៉ុណ្ណា!!បងកុំចាំអូនអី!!!បងរកអ្នកដទៃចុះតែត្រូវរកមនុស្សល្អមនុស្សដែលយល់ពីបងមនុស្សដែលអាចមើលថែបងបាន!!!បើមនុស្សដែលអូនស្រឡាញ់អូនមិនអាចថែរក្សាបាននោះទេ!អូនក៏ទុកឲអ្នកផ្សេងអ្នកដែលអាចមើលថែបងបានល្អជាងអូនមើលថែក្ដីស្នេហ៍ដ៏ល្អស្មោះត្រង់របស់បងបានល្អ!!»naniនិយាយទាំងរលីងលោងខ្ញុំដឹង!!ខ្ញុំដឹងថាគេឈឺចាប់!!!តែខ្ញុំគឺឈឺជាងគេ×10ខ្ញុំឈឺចាប់ដែលត្រូវបាត់បង់គេចេញពីជីវិតទៅ??
«អត់ទេ!!បងមិនបង្កើតទំនាក់ទំនងជាមួយនរណាទៀតទេ!!បងស្រឡាញ់តែអូនម្នាក់គត់បងនឹងរងចាំអូននៅទីនេះ!!នៅកន្លែងដែលពួកយើងចាប់ផ្ដើមវាដំបូងបងមិនទៅណាទេ!!ទោះជាអូនមិនត្រឡប់មករកបងវិញក៏ដោយ!!ថែរក្សាខ្លួនឲបានល្អណា!!បងស្រឡាញ់អូន!!!!»ខ្ញុំទាញគេមកឱបជាប់ទ្រូងរួចក៏ទម្លាក់បបូរមាត់ដ៏ក្ដៅគគុកមួយនេះទៅលើបបូរមាត់របស់គេថ្នមៗ!!ស្នាមថើបដ៏ផ្អែមល្ហែមគឺជាស្នាមថើបចុងក្រោយស្នាមថើបដែលខ្ញុំបានបន្សល់ទុកជាការចងចាំរវាងខ្ញុំហើយនិងគេ!!
គិតទៅវាមានរយៈពេល7ឆ្នាំហើយដែលខ្ញុំមិនបានឃើញម្ចាស់បបូរមាត់មួយនោះគឺគ្មានការជួបគ្មានការទាក់ទងគ្នាសូម្បីតែសារក៏គ្មានប៉ុន្ដែគេគឺជាមនុស្សតែម្នាក់ដែលស្ថិតក្នុងបេះដូងរបស់ខ្ញុំរយះពេល7ឆ្នាំមកនេះមិនមានថ្ងៃណាដែលខ្ញុំមិននឹកនាគេនោះទេគ្រប់វិនាទីគ្រប់ដង្ហើមចេញចូលគេនៅតែជាមនុស្សពិសេសមនុស្សតែម្នាក់ដែលបេះដូងរបស់ខ្ញុំត្រូវការគ្មានអ្នកណាជំនួសបាន!!!

គ្រាន់តែគិតពីគេភ្លាមទឹកភ្នែកចង់ក៏រកកល់ចង់ស្រក់ចុះមក!!លែងទាន់ហើយខ្ញុំមិនអាចហាមឃាត់ទឹកភ្នែកដែលជិតនិងស្រក់មកបានទេ!!!
«dew!!dew!!!!មិចបានជាឯងយំ???»gemសួរនាំព្រមទាំងលើកដៃក្រវីកាត់មុខរបស់ខ្ញុំដាស់ខ្ញុំឲភ្ញាក់ពីក្ដីស្រម៉ៃ
«មានរឿងត្រូវគិតបន្ដិចបន្តួចនិងណា!!!»ខ្ញុំរហ័សយកដៃជូនទឹកភ្នែកចេញពីថ្ពាល់
«នឹកnaniទៀតហើយមែនទេ??តើពេលណាទើបឯងអាចបំភ្លេចគេបានទៅ!!យូរដែលហើយពេលនេះគេប្រហែលជាមានដៃគូថ្មីផងក៏មិនដឹងឯងចង់រងចាំគេដល់ពេលណាទៀត???»មែនហើយ!តើខ្ញុំត្រូវរងចាំគេដល់ពេលណាទៀត!!បើសូម្បីតែគេយ៉ាងមិចទៅហើយពេលនេះខ្ញុំនៅមិនដឹងផង
«ត្រូវហើយ!!ឯងនិយាយត្រូវពេលនេះគេអាចនិងមានដៃគូថ្មីទៅហើយក៏យើងមិនដឹង!!តែចំពោះរឿងបំភ្លេចគេយើងធ្វើមិនបានទេ!!!វាពិបាកណាស់ក្នុងការបំភ្លេចមនុស្សម្នាក់ដែលកំពុងស្ថិតនៅក្នុងបេះដូងរបស់យើង!!!»
«យើងមិនអាចហាមឯងមិនឲគិតបានទេ!!យើងយល់ថារឿងបេះដូងវាពិបាកនិងដោះស្រាយ!!តែឯងកុំបន្ថែមសម្ពាធឲជីវិតកាន់តែស្មុគស្មាញអី!!»
«អរគុណហើយនូវបំណងល្អរបស់ឯង!!មិនអីទេយើងokay!!រងចាំមនុស្សដែលខ្លួនស្រឡាញ់វាមិនយូរនោះទេ!!!យើងអាចចាំបាន!!!»
«យើងសួរឯងចុះ!!ប្រសិនបើពេលគេបង្ហាញខ្លួនតែគេបែរជាមានដៃគូថ្មីតើឯងនិងគិតយ៉ាងណា!!!??»សំណួរនេះខ្លីតែអ្នកដែលត្រូវឆ្លើយដូចជាខ្ញុំពិបាកនិងរកចម្លើយមកបកស្រាយ
«ចំពោះរឿងនេះយើងបានត្រៀមចិត្តមករួចហើយ!!យើងនៅរងចាំគេ!!ប៉ុន្តែប្រសិនបើគេមិនត្រូវការយើងទៀតទេនោះយើងក៏មិនរំខានគេដែល!!!វានិងឈឺចាប់ក្នុងការដែលបាត់បង់គេចេញពីជីវិតទៅ!!ប្រសិនជាផ្កាដែលយើងស្រឡាញ់មិនអាចរីកក្នុងសួនរបស់យើងបាននោះទេ!!វាក៏គួរតែបានដាំនៅក្នុងសួនផ្សេងទៀត!ទោះបីជាយើងត្រូវឈឺចាប់ក្នុងការយកវាចេញក៏ដោយ!!តែយើងចង់ឃើញវារីកលូតលាស់បានល្អនិងទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់!តែប៉ុណ្ណឹងយើងគ្រប់គ្រាន់ហើយ!!!»ខ្ញុំនិយាយចេញមកឡូយណាស់តែតាមពិតទៅបេះដូងរបស់ខ្ញុំពេលនេះដូចជាមាននរណាម្នាក់យកដៃមកទាញវាច្របាច់លេងយ៉ាងចឹង!!!!
«កុំគិតច្រើនទៀតអី!ឆាប់ចូលគេងទៅ!!! good night!»និយាយរួចgemក៏យកដៃមកទះស្មាខ្ញុំតិចៗហើយក៏បម្រាស់ខ្លួនគេងលក់ក្នុងស្បៃអន្ធការទៅ!!
ខ្ញុំនៅតែមិនអាចឈប់គិតពីមនុស្សម្នាក់នោះបានគេពិតជាសំខាន់ក្នុងជីវិតរបស់ខ្ញុំខ្លាំងណាស់!!!ពេលនេះខ្ញុំនឹកគេ!!ខ្ញុំចង់ជួបគេ!!ខ្ញុំមិនអាចរស់នៅដោយគ្មានគេបានទៀតទេវាពិតជាពិបាកខ្លាំងណាស់!!!!!!
I never forget u nani😔
_____________________
To Be continued
Thank you everyone for always support my story kom Plex cmt lg j'muy nh doch mun pg enjoy your reading guy 😭😭
By:yaa</333

 គូស្នេហ៍ឆ្មាកណ្តុរ🐈🐀Where stories live. Discover now