EP11: គួរឲស្រឡាញ់បែបនេះមិនឲស្រឡាញ់បានយ៉ាងមិច??

348 50 11
                                    

Admin's pov

នេះជាថ្ងៃចុងក្រោយនៃដំណើរកម្សាន្ដរបស់គ្រួសារ Vachirawit ។
លោក vachirawit និងលោកស្រី siyaក៏បាននាំកូនៗទៅលេងនៅឯកោះដែរដើម្បីឲកូនៗបានធូរស្បើយពីការងារខ្លះព្រោះត្រូវត្រឡប់ទៅផ្ទះថ្ងៃស្អែកនេះហើយ។
បេសកកម្មរបស់នាយកម្លោះតាមញ៉ែរនាយតូចក៏ចាប់ផ្ដើមដូចគ្នា។ពេលនេះគ្រួសារទាំងមូលកំពុងតែអង្គុយលេងនៅតង់ដែលគេធ្វើឡើងនៅលើកោះ។ចំណែក geminiនិង dewក៏សុំខ្លួនចេញមកអង្គុយលេងនៅក្បែរឆ្នេរ។
«dewយើងសួរមួយ!»កំពុងតែអង្គុយសុខៗជេមក៏និយាយឡើង
«អឺ!!សួរមកបើឆ្លើយបានចាំយើងឆ្លើយ!!»
«ប្អូនរបស់ឯងហា៎!!»
«យ៉ាងមិច??អៃហ្វូតយ៉ាងមិចហ៎??»
«ស្ដាប់យើងសួរឲអស់សិន!!»
«អឺៗ!»
«ក៏ពេលគេងគេកើតអីហ៎?មិចបានចេះតែយំហើយសុបិន្ដអាក្រក់ដដែលៗបែបនេះ?»ជេមីណាយនិយាយរួចក៏សម្លឹងមុខdewរងចាំចម្លើយឆ្លើយតប

«គេគឺបែបនេះហើយ!!កាលពីក្មេងគេធ្លាប់ធ្វើរឿងខុសជាមួយប៉ា!!ដូច្នេះប៉ាក៏ចាក់ទ្វាគេនៅបន្ទប់ងងឹតតែម្នាក់ឯង!!គេខ្លាចទីងងឹតណាស់បើឯងមិនជឿសាកទុកឲគេនៅកន្លែងងងឹតតែឯងទៅ!!ពេលគេងគេចូលចិត្តស្រែកថាខ្លាច!!ស្រែកថាខ្ញុំមិនបានធ្វើទេ!!ពិតមែនដែរទេ??»
«អឺ!!ពិត!!យ៉ាងមិចទៀត??»
«នេះក៏ជាមូលហេតុដែលគេចូលចិត្តសុំយើងគេងជាមួយ!!ពេលខ្លះក៏បបួលដោយទាំងបងធំមកទៀត!!!»
«មិចក៏មិនឲប្អូនគេងជាមួយផង!??»
«នែ!!គេធំហើយ!!យើងចង់ឲគេរៀនដោះស្រាយបញ្ហាខ្លួនឯងហើយក៏រៀនជម្នះភាពភ័យខ្លាចទាំងនោះឲបាន!!!»
«អឺៗ!!!»geminiងក់ក្បាលបញ្ជាក់ថាគេយល់ហើយ។ចំណែកdewបែរជាសម្លឹងមើលមុខភឿនរ៉ាក់របស់ខ្លួនដោយការឆ្ងល់ទៅវិញ!!!
«ឈប់សិន!!!នេះឯងមកសួររឿងប្អូនយើងធ្វើអី???»
«គឺ...!!គឺ...!!!»ជេមីណាយរដាក់រដុបឆ្លើយមិនចេញ!!
«ឆ្លើយការពិតជាមួយយើងភ្លាម!!ឯងស្រឡាញ់ប្អូនយើងមែនទេ??»
«ហ្ហើយ!!!មិចក៏ឯងដឹងហាស់???»
«ហាស់????នេះឯងស្រឡាញ់ប្អូនយើងពិតមែនហ៎????»
«ហ្ហើយ!តិចៗ!!!»gemini រហ័សយកដៃខ្ទប់មាត់មិត្តសម្លាញ់ព្រោះមិញនេះ dewស្រែកឡើងឮតែម្ដង!!

«ពិតមែនហ៎???»ប្រលែងមាត់ភ្លាម dewក៏រហ័សសួរបញ្ជាក់
«អឺ!!មួយរយះហើយ!!!» geminiតប
«បែបនេះសោះបានជាចង់ដឹងរឿងប្អូនយើងណាស់!!»dewនិយាយហើយក៏ញញឹមបែបឌឺដងទៅកាន់មិត្តសម្លាញ់របស់ខ្លួន។

 គូស្នេហ៍ឆ្មាកណ្តុរ🐈🐀Where stories live. Discover now