«...I'd spend ten thousand hours and ten thousand more oh, if that's what it takes to learn that sweet heart of yours*..» ទឺត!!~
ដៃស្រឡូប្រដូចបានបន្លាក្រូចលើកឡើងរាវរកទូរស័ព្ទដែលបង្ករជាប្រភពសម្លេងរំខានដំណេកនាពេលព្រលឹម ភ្នែកគេមិនព្រមបើកត្បិតមិនទាន់អស់ងងុយត្រឹមបង្ហាញជាការជ្រួញចិញ្ចើមដែលមានអ្នកខលមករំខាន!
<ហឹម!?~ ហាឡូ..អ្នកណាគេ?~> សម្លេងគ្រគួរបើកប្រយោគសំណួរទៅកាន់អ្នកក្នុងទូរស័ព្ទទាំងដែលគេនៅគេងផ្កាប់មុខបិទភ្នែកបន្ត មិនរវីរវល់នឹងលេខដែលខលមកផង។
"ថេយ៉ុង! នេះនៅគេងមិនទាន់ក្រោកទៀតហេ៌ ម៉ោងស្មើរនេះទៅហើយប្រហែលជាថ្ងៃចាំងគូទហើយទេដឹង?" សម្លេងវ័យចំណាស់បន្លឺមកពីក្នុងទូរស័ព្ទដែលទាយមិនឲខុសច្បាស់ជាឋានៈត្រូវជាម៉ាក់មិនខាន។
<ម៉ាក់~~ វេលានៅកូរ៉េនឹងនៅទីនេះវាខុសគ្នា>
"វាមិនទៅខុសអីណាស់ណា៌ទេ ល្មមងើបបានហើយ..ក្រែងថាមកកូរ៉េវិញថ្ងៃនេះរឺ? ម្ដេចម៉ោងស្មើរនឹងទៅហើយនៅគេងនៅឡើយ" ថេយ៉ុងជាកូនរបស់គាត់ កូនតែម្នាក់គត់ដែលគេមានអាយុតាំងពី5ឆ្នាំមកត្រូវមករស់នៅ សហរដ្ឋអាមេរិកគឺនៅជាមួយលោកយាយរ៉ូស្សេ៍មារី ប៉ុន្តែបច្ចុប្បន្នគាត់បានចែកឋានទៅហើយ។
<ហ៌រ! កូនទៅមិនរួចទេ-លើកទិត្យក្រោយទៅ~> បានអ្វីនឹងគេងើបទាន់ជើងយន្តហោះបើយប់មិញដាក់ជ្រល់ដល់ទៅហើយនឹង កុំថាឡើយងើបទៅប្រលាន បើសូម្បីតែពោះឃ្លានក៏មិនខ្ចីក្រោកទៅធ្វើអីញុាំដែរ។
"ទៀតហើយ? អាទិត្យក្រោយរបស់កូនចង់មួយខែអីឡូវហើយកាលណាឃើញស្រមោលកូនមកឲម៉ាក់ឃើញមុខ? ងើបមិនរួចសង្ស័យតែយប់មិញទៅដើរលេងដាច់យប់ដល់ណាខ្លះហា៌?"
<...> ចង់គាត់រះមកប៉ុន្មានឡានក៏អ្នកកូនម្នាក់នេះមិនខ្វល់នឹងយកត្រចៀកស្ដាប់, គេស្ដាប់ត្រចៀកឆ្វេងចេញត្រចៀកស្ដាំ មើលទៅប្រហែលជាសម្ដីរបស់អ្នកស្រីម៉ារី ពិរោះដូចទំនុកភ្លេងសម័យទើបធ្វើឲអ្នកកូនបិទភ្នែកគេងស្ដាប់ស្រួលខ្លួនបែបនេះ!
"ថេយ៍?..មិចក៏ស្ងាត់? តបនឹងម៉ាក់មក-រៀនចប់ហើយប្រុងនៅធ្វើអ្វីទៀតនៅទីនោះ មិនគិតមកជួបម៉ាក់នឹងប៉ាខ្លះទ*.."
<មិនបាច់បង្ខំគេទេ បើគេមិនចង់មកឲនៅទីនោះមួយជីវិតទៅ> សម្ដីរបស់អ្នកស្រីម៉ារីត្រូវបានកាត់ផ្ដាច់ដោយសំនៀងរបស់លោកគីមដើរចូលមកស្រដីចោល ប៉ុន្តែវាធ្វើលឺទៅដល់អ្នកដែលពត់គេងឯណោះ, សម្ដីរបស់គាត់ហៅកូនខ្លួនឯងដោយផ្ជាប់សព្វនាមថា គេ ស្ដាប់ទៅវាឃ្លាតឆ្ងាយគ្រាន់បើ។
<ប្ដីរបស់ម៉ាក់មកហើយប៉ុន្នឹងចុះ កូនងងុយចង់គេងត> ទឺត~~ ថាចប់ភ្លាមគេក៏ចុចបិទផ្លែត លើកនេះដូចជាធ្វើមិនខ្វល់មិនបានឡើយព្រោះគេតែងតែបែបនេះ បើតាមស្ដាប់ទៅគេមិនត្រូវធាតុជាមួយអ្នកជាឪពុកឡើយ។
<បង~ មិចថាឲកូនអញ្ចឹង? កូនគេលឺណា៌!> អ្នកស្រីម៉ារីដាក់ទូរស័ព្ទចុះហៅអ្នកជាស្វាមីដោយការឃ្នាស់ចិត្ត ត្បិតគាត់ខ្លាចកូនសំំណប់តែម្នាក់លឺហើយវីរវរលែងមកមួយជីវិតមែន, ព្រោះចរឹកកូនគាត់បែបណាគាត់ស្ដាល់ច្បាស់។
<ថាឲលឺនឹងហើយ! អូនមិនបាច់ទៅបង្ខំគេទេ បើគេមករឺមិនចង់មកគឺជាសិទ្ធគេ បើមិនចាត់ទុកយើងជាម៉ែឪដែលខំចិញ្ចើមទេនោះក៏តាមនឹងទៅ> គាត់ចូលមកដាក់បង្កុយលើសាឡុងក្បែរប្រពន្ធមុននឹងទាញកាសែតយកមកអានបន្លប់អារម្មណ៍ម៉ួម៉ៅនឹងកូនជើងល្អខ្លះ។
<បង~ កូនគេនៅក្មេង..ម្យ៉ាងកូនមានថាមិនមកឯណា ម្យ៉ាងកូនក៏ប្រហែលជាចង់ជួបជុំមិត្តខ្លះមុននឹងបែកមកទីនេះដែរ>
<..ម៉ារី! បងមិនចង់និយាយទេណា៌! អូនមើលយ៉ាងមិចថាកូនយើងគេនៅក្មេងនេះ 22-23ហើយនៅក្មេងស្អីទៀត? ម្យ៉ាងជួបជុំមិត្តស្អីនោះអូនចេញមកកាន់ជើងកូនខុសរបៀប គេរៀនចប់1ឆ្នាំហើយប្រុងជួបជុំដល់ចូលមឈូសវិញរៀងៗខ្លួនរឺយ៉ាងមិច?> គាត់ដកដង្ហើមធំមួយឃូសមុននឹងដាក់កាសែតចុះលើតុទើបងាកមកស្រដីទល់មុខប្រពន្ធ។
<បង...> អ្នកស្រីម៉ារីបានត្រឹមសម្លឹងមុខប្ដីជ្រួញចិញ្ចើមបែបទាល់ពាក្យតបត ព្រោះសម្ដីដែលស្វាមីគាត់និយាយសុតតែជាការពិតគ្មានខុសគាត់ចង់កាន់ជើងកូនទៀតតែដូចជាទាល់ហើយលើកនេះ។
<គេមិនចង់មកបងមិនថាទេ តែនេះអូនគិតទៅកូនគេជ្រល់ពេកទេរាល់ថ្ងៃនេះ រៀនចប់ដល់អស់ថ្នាក់រៀនទៅហើយ សញ្ញាប័ត្រយកមកគោពេញផ្ទះអត់តែប្រយោជន៍ ការងារក៏មិនធ្វើ ស្អីក៏មិនធ្វើ ស្អីក៏មិនចេះ គិតតែពីដើរលេងចូលក្លឹបអត់ប្រយោជន៍ មួយថ្ងៃៗលុយក្នុងកុងអូនផ្ញើរឲគេដែលសល់ទេ? ធំប៉ិនណាហើយនៅលាដៃសុំលុយឪម៉ែទៀត យើងមិនមែននៅជាមួយគេបានមួយជីវិតទេ ហើយក៏យើងមិនមែនចេះតែមានរហូតដែរ បើថាអញ្ចឹងហើយនិយាយពីរឹង ប្រដៅមិនដែលស្ដាប់កាន់តែនិយាយរឹតតែផ្គើន អីឡូរលឺថាទៅមានសង្សារស្អីឯណាទៀត..ហឺយ~ បងដូចជាហត់នឹងគេពេកហើយ> ត្រូវ! ត្រូវគ្មានខុសមួយម៉ាត់ណា៌សោះ! កូនគាត់គឺបែបនេះ កូនតែម្នាក់ គ្រាប់ពេជ្រតែមួយ ប៉ុន្តែក៏ហត់នឹងមើលថែខ្លាំងខ្លះ គាត់និយាយមិនមែនមិនស្រឡាញ់កូន គាត់ស្រឡាញ់ណាស់ ប៉ុន្តែកូនគាត់គឺបែបនេះ។
ថេយ៉ុង រ៉ូស្សេ៍ម៉ារី បើមិនស្គាល់ពីចរឹកគេទេចូលមកនេះដាក់កៅអីអង្គុយចុះរួចមកស្ដាប់ត្រួសៗ កើតក្នុងគ្រួសាររ៉ូស្សេ៍ម៉ារី ពោរពេញទៅដោយសំណាង ជាគ្រួសារអ្នកមានមិនខ្វះលុយចាយដេកលើគំនរទ្រព្យ ហើយវាក៏ជាកញ្ចក់មួយឆ្លុះយ៉ាងច្បាស់តាមនឹងថា គេមាន..ចរឹកគេគឺឆ្មើងឆ្មៃ រឹង ផ្គើន ឆ្នាស់នោះគឺលេខមួយ មិនស្ដាប់អ្នកណាឡើយ ចូលចិត្តសប្បាយៗ ហាយសូរសុីវីល័យ ប៉ុន្តែក៏ស្អាតដូចជាមយូរ៉ាយ៉ាងដូច្នោះត្បិតក្នុងជារូបរាងក្មេងប្រុសថ្វី!
មួយវិញទៀតចង់បន្ទោសគេដែលមានចរឹកបែបនេះក៏មិនកើតព្រោះតាំងពីតូចមកដូចដែលថាត្រូវនៅឆ្ងាយពីឪពុកម្ដាយតាំងពីអាយុ5ឆ្នាំឯក្រៅត្បិតគាត់ទាំងពីររវល់ការងារខ្លាំង ប៉ះលោកយាយស្រឡាញ់ចៅថ្នាក់នេះ ថ្នមដូចជាកែវ ទំនើងគេឡើងធ្លាប់កើតជាចរឹកថ្មីស្រឡាងមួយទៅហើយ ចង់ពត់ក៏ពិបាកណាស់។
<..យ៉ាងណាក៏ជាកូនយើងដែរលោកបង~>
<មកពីគិតបែបនឹងហើយទើបនៅទម្លាក់លុយឲចាយហុឺហារបន្តនឹង~>
<អ៌រ! ជុងហ្គុក!~>
<សូមទោសលោកប្រុសលោកស្រីតើខ្ញុំមករំខានទេ?> វត្តមានរបស់នាយដើរចូលមកពីទ្វារធំមុខផ្ទះសម្ដៅរកវ័យចំណាស់ទងពីរដែលអង្គុយនិយាយគ្នា រូបរាងខ្ពស់ស្រឡះ មាឌក្រអាញស្វាហាប់សមជាបុរសពិត ប៉ុន្តែមិចកោងកាចនាយភ្ជាប់មកជាមួយស្នាមញញឹមតិចៗមានលើមុខ លើកដៃសំពះទៅកាន់វ័យចំណាស់ទាំងពីរដែលខ្លួនចូលមកកាត់សង្វាក់សន្ទនាបែបនេះ។
<បើកូនគេបានប្រហែលជុងហ្គុកតែមួយចំណិតបងប្រហែលក៏មិនស្មុគខួរបែបនេះដែរ>
<បាទ?~> នាយដែលទើបតែចូលមកនេះមិនដឹងថាគាត់និយាយសម្ដៅដល់អ្វីបានត្រឹមតែឡេងឡង់មិនយល់បាទជាប្រយោគសំណួរទៅកាន់គាត់ប៉ុន្នឹង។
<កុំខ្វល់នឹងពាក្យអ៊ុំប្រុសកូនអី អង្គុយចុះសិនទៅ > អ្នកស្រីម៉ារីគាត់ខ្ចិលទៅខឹងនឹងសម្ដីប្ដីរបស់គាត់ត្បិតទម្លាប់ទៅហើយ.ឲតែគាត់ឃើញជុងហ្គុកកាលណាតែងតែនិយាយបែបនេះដល់ថ្នាក់ចាំឃ្លាអស់ទៅហើយ។
<បាទ! អគុណអ៊ុំស្រី!>
<មករកអ៊ុំមានការអីហេ៌?~> លោកគីម
<បាទ! គឺម៉ាក់ឲមកជម្រាបលោកអ៊ុំទាំងពីរថាលោកប៉ាគាត់ឈឺសម្រាកនៅឯពេទ្យ ដូច្នេះហើយថ្ងៃនេះអ្នកបើកឡានឲលោកអ៊ុំប្រុសជំនួសដោយខ្ញុំបាទ~> មើលសម្ដីសម្ដៅគេទៅតើមិនឲអ្នកជាវ័យចំណាស់គាត់ចូលចិត្តយ៉ាងមិចកើត? គ្រួសារគេក្រមែន តែបង្កើតមកបានកូនប្រកបទៅដោយគន្លងធម៍ កូនតែម្នាក់ដូចគាត់តែទេ តែសំណាងលោកចនហ្គាឡេន៍នឹងអ្នកស្រីចន គឺកើតបាននាយដែលល្អបែបនេះមិនដូចជាគាត់សោះ។
<ចុះការងារកូននោះ?> អ្នកស្រីម៉ារី
<បាទ! ខ្ញុំប្រាប់ម្ចាស់ហាងគេសុំច្បាប់រួចរាល់ហើយ ត្រឹមតែ3ថ្ងៃប៉ុណ្ណោះមិនអីទេ> មកស្គាល់ពីបុរសចរឹកប្រកបដោយសីលធម៍នេះវិញ គេមានឈ្មោះថា ជុងហ្គុក ហ្គាឡេន៍ អាយុ27ជាចុងភៅវ័យក្មេងប្រចាំភោជនីយដ្ឋានផ្កាយប្រាំមួយកន្លែង ដែលមុខជំនាញធ្វើម្ហូបគេនេះគឺឆ្ញាញ់លេខមួយហើយ, បើនិយាយពីស្ថានភាពគ្រួសារនាយមិនមែនជាកូនអ្នកមានអ្វីដូចគ្រួសាររ៉ូស្សេ៍ម៉ារីឡើយ គេធម្មតាៗអាចត្រឹមរស់នៅសុខសប្បាយ ចិញ្ចឹមអ្នកមានគុណបាន ហើយរាល់ថ្ងៃនេះក៏ប៉ារបស់នាយធ្វើការឲលោកគីម តាំងពីដើមអើយមិនទាន់មានវត្តមាននាយម្ល៉េះ។
<ហើយប៉ាកូនឈឺអី?>
<គាត់គឺក្រពះ~>
<ថាហើយថាឲញុាំបាយឲទៀងមិនដែលទេ អីឡូវក៏បែបនេះ>
<មោះ! អ៊ុំចង់ទៅរងចក្របន្តិច ជុងហ្គុក!~> លោកគីម ក្រោកឈរឡើងអស់កម្ពស់មុននឹងហៅរាងក្រាស់ឲមកតាម។
<បាទ! អ៊ុំស្រីខ្ញុំជំរាបលា~>
<ហឹម!~>
<ហឺយ~ កូនខ្ញុំអឺយ កាលណាទើបគេចេះគិតខ្លះទេ> អ្នកស្រីម៉ារីសម្លឹងដំណើររាងក្រាស់ទាំងដែលមាត់កំពុងសញ្ចឹងគិតទៅដល់កូនជើងល្អគាត់ឯនោះ មិនឲប៉ាគេថាឲយ៉ាងមិចបើចរឹកយ៉ាប់សឹងអីទៅហើយ។
____
ឈៀ!!~~
កាត់មកពេលយប់នៅអាមេរិកឯនេះវិញ លឺសម្លេងហ៊ូឈៀកែវស្រះជុំគ្នាបែបនេះ តិចច្រលំនៅបន្ទប់ទឹកអ្វីទៅ អត់ទេគឺនៅក្នុងក្លឹប មើលតែភ្លើងហ្វានឹងសម្លេងបុកបាសទៅ បុកមកម្ដងៗសឹងធ្លាយក្រដាសត្រចៀកទៅហើយ កោតតែអ្នកដែលមកអាចផឹកសុីរាំសប្បាយចេញ។
<ថេយ៍ហា៌! មិចឯងមិនឈៀជាមួយពួកយើងអញ្ចឹងវើយ?~> មិត្តភក្តិគេមួយៗសុតតែជាកូនអ្នកមានហើយវាក៏ចរឹកមិនទៅណាពីគ្នាដែរ ប៉ុន្តែមានមែនមកនេះគឺរាងតូចជាអ្នកចេញទាំងអស់ បើមិត្តគេរាប់ឲពិតមួយទៅគឺមានតែម្នាក់ទេ។
<នែ! សង្សារមិនមកជាមួយហេ៌បានជាមុខស្អុយៗមិនរីកតាំងពីឡើងឡាន>
<មិនកំប្លែង! ពួកឯងបិទមាត់ទៅយើងថ្លង់> មុខក្រម៉ូវចងចិញ្ចើមជាប់នៅតែរក្សាឲមានលើផ្ទៃមុខ គេម៉ូវត្បិតនៅនឹកសម្ដីរបស់អ្នកជាឪពុកនឹងហើយ។
<រ៉ូសាលី! គេកើតអី?> ឆេល៍ឡា កេះសួររ៉ូសាលីដែលត្រូវជាមិត្តជិតដិតនឹងថេយ៍ជាងគេ ត្បិតពួកនាងមិនហ៊ានដេញដោលសួរទៀតទេ ព្រោះចរឹកថេយ៍បែបណាពួកនាងក៏ស្គាល់។
<ឈ្លោះគ្នាជាមួយប៉ាគេ>
<អ៌រ!!~>
<បានហើយថេយ៍ឈប់គិតទៅ បើឯងមិនសប្បាយចិត្តទៅគិតធ្វើអីទៀត?> រ៉ូសា
<យើងមិនផឹកទេ យើងសម្រេចចិត្តហើយថាទៅកូរ៉េវិញព្រឹកស្អែក>
<ហា៌?~~>
<កុំអីហី!!>
<មែនហើយ យើងនឹកឯងស្លាប់ហើយ> មិត្តៗរបស់គេ4-5សុតសឹងតែជាកូនកាត់សាសន៍ផ្សេងៗគ្នានាំគ្នាសម្ដែងភាពមិនដាច់អាល័យរវាងមិត្តនឹងមិត្ត ទាំងដែលមិត្តម៉ាកស្អីនាំគ្នាឲតែផឹកសុីចាយអត់ប្រយោជន៍។
<ពួកឯងនឹកលុយយើងច្រើនជាងក៏ថាទៅ~> ទឹកមុខរាបស្មើរពោលដោយច្បាស់សម្ដីបញ្ជាក់ថាគេមិននិយាយលេសៗ គឺនិយាយមែន ព្រោះដឹងហើយថាក្មេងម្នាក់នេះមិនចេះទុកមាត់ឲអ្នកណាទេ។
<...> ម្នាក់ៗលឺតែគេថាឲបែបនេះស្ងាត់មាត់ឲជ្រាបសម្ដែងលែងសមត្បិតវាពិតមែន។
<រ៉ូសា! តោះយើងទៅវិញ~> ស្រដីរួចគេក៏ងើបគ្រោសដែលមានរ៉ូសាប្រុងដើរទៅតាមក្រោយ។
<រ៉ូសាលី ឯងប្រុងធ្វើឆ្កែឡាក់ៗដើរតាមម្ចាស់ដល់ពេលណាទៀត? > សុីវ៉េល៍ គ្រាន់តែលឺសម្ដីមួយប្រយោគនេះភ្លាម ថេយ៉ុងដែលដើរចេញទៅហើយក៏ងាកមកវិញតាំងៗទៅរកម្ចាស់សម្ដីមុននេះ។
<ឯងនិយាយថាមិចមុននេះ និយាយសារថ្មីមក!> គេមិនបានចាត់ទុករ៉ូសាជាឆ្កែស្អីឡើយ គឺគេចាត់ទុកជាមិត្ត មិត្តម្នាក់ដែលយល់ចិត្តគេបំផុត ដែលនាងហ៊ានមកថាបែបនេះវាប្រៀបដូចជាថាឲគេអញ្ចឹង។
<...> សុីវ៉េល៍នាងមិនខ្វល់នឹងមិនខ្ចីទាំងហើបមាត់ គេអង្គុយគងអន្ទាក់ក្លាហីៗកេះច្រចកលេង ទាំងដែលថេយ៍កំពុងឈឺសម្លក់នាងសឹងសុីសាច់ទៅហើយ។
<យើងឲឯងនិយាយសារថ្មីសុីវ៉េហ៍!~> ម្ដងនេះគេមិនមែនពោលធម្មតាគឺស្រែកដាក់នាងតែម្ដង។
<ថេយ៍ប៉ុន្នឹងបានហើយ កុំឲមានរឿងអី> ធម្មតាចរឹករ៉ូសានាងស្លូតទើបចូលទៅសម្រួលមិត្តមិនឲខឹង ម្យ៉ាងដើរជាមួយគ្នាមករហូតហើយទៅឈ្លោះគ្នាធ្វើអី នាងក៏ដឹងថាចរឹកថេយ៍ឆាប់ឆេវឆៅប៉ុណ្ណាដូចគ្នា។
<តែវាថាឯងជាឆ្កែដើរតាមយើងត្រុកៗ វាមានសិទ្ឋិស្អីទើបហ៊ាននិយាយអញ្ចឹង?>
<យើងសូមណា៌ថេយ៌ ប៉ិន្នឹងទៅ ទៅវិញទៅ-យើងដឹងក្នុងចិត្តខ្លួនឯងហើយថាយើងមិនមែនបែបនឹង>
<ទុកថាថ្ងៃនេះឯងសំណាងចុះសុីវ៉េល៍> ថារួចថេយ៍ក៏ត្រូវរ៉ូសាគេដឹកដៃចេញ ព្រោះគេធ្វើតាមការសុំមិត្តម្នាក់នេះស្រាប់ទៅហើយ។
<ធ្វើខ្លួនដូចមនុស្សអស្ចារ្យសម្បើមណាស់ ទាំងដែលធាតុពិតជាមនុស្សអត់ប្រយោជន៍នៅលាដៃសុំលុយម៉ែឪច*..>
<ថេយ៍!!> រ៉ូសាលី
ម្ចាស់សមីខ្លួនគេដើរចេញមិនទាន់ផុតនាងមិនអស់ចិត្តឆ្លៀតផ្លែផ្កាសម្ដីក្រោយខ្នងបន្ថែម លើកនេះវាពិតជាច្បាស់មនុស្សគេមិនឆ្លូតស្រាប់ដើរមកតាំងៗហើយក៏..
ផាច់*!!~ ថ្ពាល់នាងក្រមុំត្រូវងាកទៅម្ខាងតាមកម្លាំងដៃដែលទះ វាក៏ដូចគ្នាគិតថានាងឈរឲថេយ៍ទះហេ៌?
<ឯងហ៊ានតែប៉ះយើងមួយដៃទៅសុីវេល៍!> គេមិនញញឹតឡើយត្រឹមដៃលើកមកជ្រលស្ទើរតែទះតបវិញទៅហើយ កែវភ្នែកឆ្នាស់ឆ្នើមសម្លក់នាងក្រមុំមិញព្រិច គួបផ្សំនឹងអ្នកម្ខាងទៀតខឹងគេញ័រសព្វសាច់អស់ទៅហើយ។
<ឯងគ្មានសិទ្ធស្អីមកជេរយើងបែបនេះ បើខ្លួនឯងល្អខ្លាំងណាស់ក៏មិនមានវត្តមាននៅទីនេះដែរ ក្រែងអត់ប្រយោជន៍ដែរនោះអី ទៅឆ្លុះកញ្ចក់មើលខ្លួនឯងឲច្បាស់មុននឹងហាមាត់ដ៏ស្អុយរបស់ឯងជេរយើងថាអត់ប្រយោជន៍>
នាងក្រមុំបានត្រឹមស្ទាបថ្ពាល់ដែលត្រូវគេទះមិនមាត់ក បានត្រឹមឈរសម្លក់ខឹងញ័រប្រាណស្ទើរតែឆេះអស់ទៅហើយ ធម្មតាទេប៉ះជាមួយគេអ្នកខ្លាំងដែរម្ដេចនឹងហ៊ានក្អក សាកទៅប៉ះគ្នាស្លូតៗច្បាស់ជានាងជាន់ឲកប់។
<មួយកំផ្លៀងនេះយើងទះជំនួសពាក្យដែលឯងជេរយើង bye² Cywell> ថារួចគេលើកដៃបាយៗនាងក្រមុំបែបបញ្ឈឺ លើកនេះទៅមែនទែនហើយត្បិតក្នុងទ្រូងបញ្ជេញកំហឹងហើយដូចជាបានស្បើយ។
<ឯងយ៉ាងមិចហើយសុីវេល៍?> ឆេល៍ឡា
<កុំប៉ះយើង..ហ្ហឹក! ថេយ៉ុង ឯងនឹងយើងអស់ល្អនឹងគ្នាហើយ>
To be continued
YOU ARE READING
The Magic Of Your Love [ចប់ មានជាសៀវភៅ]
Actionអ្វីទៅជាវេទមន្ត? ពិភពលោកនេះគ្មានឡើយវេទមន្ត ជំនួសការដែលមានគឺតួអក្សរដែលប្រកបចេញអានបាន! វេទមន្តមួយម៉ាត់គ្មានទេ..ប៉ុន្តែ ក៏មិនប្រាកដឡើយថាគ្មានMagic នោះគឺ.. Magic Love ~ ___ ថេយ៉ុង រូ៉ស្ស៍េម៉ារី សរសេរដោយ: ជូ ជីននី🧸