12:

253 19 0
                                    

Episode 12:កូនខ្លាលើកលែងទោសឲប្រុសល្ងង់ម្នាក់នេះផងបានទេ?
     ជីបៗ!!
   សម្លេងចាប់ច្រៀងអឺងកងលើដើមឈើក្បែរបង្អួចក្នុងបន្ទប់បន្លឺឡើងជីបៗល្អស្ដាប់មួយបែប ផ្ទៃមេឃថ្ងៃនេះរះក៏ស្រស់ត្រកាលស្អាត បើកថ្ងៃឡើងត្រជាក់មេឃខៀវឡើងស្រងាត់ពពកសរដុំៗជួយបាំងពន្លឺរបស់ព្រះអាទិត្យដែលក្ដៅបាមខ្លះ។
<ស្អាតណាស់-សឺត!~> ក្រឡេកមកមើលនៅក្នុងបន្ទប់ឯនេះវិញ កាយតូចគេងលក់ស្ងប់ស្ងល់មិនដឹងខ្លួនឡើយថាមានប្រុសខ្លះកំពុងតែច្រតដៃគយគន់មើលសម្រស់របស់ខ្លួនដែលបង្អួតមុខនាយ។ សក់ទន់រលើបរលោងធ្លាក់មកបាំងភ្នែកដែលបិទ ធ្វើឲ្យត្រូវវាសវាចេញតិចៗ ទប់ចិត្តមិនបានទើបអោនទៅថើបថ្ពាល់ក្រអូបដូចជាផ្កាទន់ដូចជាចាហួយមួយនេះ ថើបយ៉ាងណាក៏មិនណាយ កាន់តែថើបគឺកាន់តែញៀន។
<បងស្រឡាញ់អូនណាស់ដឹងទេក្មេងឈ្លើយ ស្រឡាញ់ស្ទើរឆ្កួតទៅហើយ កុំស្អប់បងយូរពេកប្រញ៉ាប់ស្រឡាញ់ប្រុសល្ងង់ម្នាក់នេះវិញផងកូនខ្លា> ក្នុងចិត្តនាយបើសិនជាគេចេះវេទមន្តគេនឹងប្រើវេទមន្តនោះឲក្មេងម្នាក់នេះមកតកស្នងក្ដីស្រឡាញ់នាយវិញ ទោះបីជាវេទមន្តនោះនាយត្រូវខាតអាយុខ្លួនឯង10-20ឆ្នាំក៏នាយសុខចិត្តដែរ។
   _____
   @ ម៉ោង8:00នាទី!
<ហឹម!~ ហ្ហឹក!-ឈឺខ្លួនណាស់> សម្លេងក្រហឹមរបស់រាងតូចត្រូវបានបន្លឺឡើងជាការភ្ញាក់ពីដំណេក ដែលគ្រាន់តែដឹងខ្លួនភ្លាមគេហាក់ទទួលបានភាពឈឺចាប់ស្រគាពេញខ្លួនទាំងអស់ កម្រើកពត់ខ្លួនតែបន្តិចចំណុចខាងក្រោមត្រូវឈឺផ្សារទាន់ហន់។
<ហ្ហឹក!មនុស្សចង្រៃ~> ក្រឡេកមើលជុំវិញខ្លួនពេលនេះឃើញថាគេងលើគ្រែមួយតែឯងបាត់ប្រុសកំហូចចិត្តខ្មៅបង្ករហេតុពីយប់មិញមិនឃើញស្រមោល ទុកឲគេងើបឡើងតែឯង កាយក៏ននលគោកដណ្ដប់ភួយគ្មានសម្លៀកបំពាក់ អ្វីគួរឲខឹងទៀតនោះ នាយលេងខ្លាំងដៃជាំលើខ្លួនគេសុះអស់ទៅហើយ។
   ក្រាក!!
<ភ្ញាក់ហើយហេ៌?> នាយបើកទ្វារចូលមក ក្នុងដៃមានកាន់នូវស៊ុបមួយចាននឹងទឹកមួយកែវ ដែលជាអាហារពេលព្រឹកសម្រាប់រាងតូច គេខំចុះទៅធ្វើទាំងមិនដាច់ចិត្តព្រោះគេងសម្លឹងមើលមុខមិនទាន់ឆ្អែត។
<...> ថេយ៍មិនមាត់តបតរហ័សលើកភ័យយកមកអោបជាប់ខ្លួនត្រឹមស្មា ប្រឹងសម្លឹងមើលដំណើររបស់នាយដើរមករកគេ។
<ញុាំស៊ុបទៅនឹងអាលលេបថ្នាំ> នាយដាក់បង្គុយលើពូកក្បែររាងតូចមុននឹងលើកស្រាបព្រាដួសឡើងយកទៅបញ្ចុកគេ។
<ខ្ញ-ខ្ញុំមិនឈឺស្អីផង លេបថ្នាំធ្វើអី?>
<ប្រាកដទេថាអូនមិនឈឺ?> គេដាក់ស្លាបព្រាចុះចូលចានវិញ មុននឹងប្រឹងសម្លឹងដេញជើងរបស់អ្នកម្ខាងទៀត។
<..កុំមកសម្លឹងខ្ញុំបែបនឹង!> ថេយ៉ុងសម្លក់មុខទៅកាន់នាយព្រោះប្រហែលជាអាចមើលធ្លុះដល់គំនិតថាចង់គិតអ្វី។
<ហាមាត់មកអញ្ចឹង>
<ខ្ញុំចង់ងូតទឹកសិន ស្អិតខ្លួន>
<ចាំបងងូតឲអញ្ចឹង> នាយថារួចទើបងើបឈរអស់កម្ពស់ដាក់ចានទុកលើតុសិនបំណងចូលទៅទាញភួយចេញដើម្បីបីគេ។
<នែ! ចង់មកធ្វើអី? ឆ្កួតទេយ៉ាងមិច?> ឃើញគេមិនមាត់នាយដូចជាមកស្និតទៅ រឿងយប់មិញមិនទាន់ជម្រះបញ្ជីផងចង់មកប៉ះពាល់ស្អីទៀត។
<ក្រែងអូនចង់ងូតទឹកហេ៌?>
<ខ្ញុំមានដៃងូតបានខ្លួនឯង ចេញទៅ>
<អូនងូតកើតដែរហេ៌ បើសូម្បីតែដើរក៏ដើរមិនរួចផងនឹង>
<លោកក៏ចេះដឹងជាងខ្លួនខ្ញុំម្ល៉េះ?>
<ព្រោះបងជាដើមហេតុធ្វើឲអូនដើរមិនរួច>
<លោក*> រាងតូចទាល់សម្ដីនិយាយទៅមុខទៀតលែងរួចព្រោះនាយដាក់ត្រូវចំនុចបានត្រឹមតែសង្រឺតជើងធ្មេញខ្នាញ់នឹងគេ។
<ហឹស! ហើយបងនិយាយខុ*អូយ៌~> នាយញញឹមចេញមកបែបអ្នកឈ្នះប្រុងឡកសម្ដីទៅបន្ថែម ប៉ុន្តែត្រូវទទួលបានមួយខ្នើយតបស្នងវិញ។
<ចេញទៅ!~>
<អូយ៌! ហឹសៗ-ហើយកើតអីមកគប់បងនេះ?>
<នៅមកសើចធ្វើមិនដឹងខ្លូនទៀតណា៎ ប្រុងឲខ្ញុំស្រាតងូតទឹកមុខលោកឯងនឹងហេ៌?>
<ហើយអូនទៅខ្មាស់អីទៀតបើបងបានឃើញអស់ហើយនឹង>
<អា-អាឆ្កួត!~> សម្ដីមួយប្រយោគនេះវាមិនត្រឹមតែធ្វើឲគេខ្នាញ់នាយទេរឹតតែមានអារម្មណ៍ថាខ្មាស់ឡើងមកភ្លាមៗ បានឃើញហើយឲចេះស្ងាត់មាត់ខ្លះទៅលេងយកមកនិយាយឡែតៗឲម្ចាស់គេបានលឺ។
<ហឹសៗ! Okបងចេញ ពេញចិត្តបានរឺនៅ?> ឃើញថាកូនខ្លានាយដូចជាខឹងឡើងក្រហមថ្ពាល់ក្រហមត្រចៀកអស់ហើយ ចំណែកឯនាយក៏មិនចង់ញ៉ោះតទៅទៀតទើបព្រមស្របតាម។
<មិចមិនស្លន់ទៅឲលឿន នៅឈរសើចទៀត>
<បាទ!~ ទៅហើយ> ខ្លាចអូនទាស់ចិត្តទោះគេជេរយ៉ាងមិចក៏បាទៗញញឹមឲខ្ជឹបដែរ គិតទៅមនុស្សយើងចូលចិត្តស្រឡាញ់គេម្នាក់ៗឯង។
   ____
  ម៉ោង12:00នាទី!
   ក្រាក! ទ្វារបន្ទប់របស់ថេយ៉ុងត្រូវបានបើកជាថ្មីដោយសារស្នាដៃនាយ ម្ដងនេះមានផ្លែឈើចិតហើយស្រាប់យកមកឲឲមួយចានមុននាយត្រូវទៅធ្វើការ។
<បងទៅធ្វើការហើយណា៌ បើឃ្លានម្ហូបបងធ្វើទុកឲក្នុងទូរួចហើយ យកមកកម្ដៅក៏ញុាំបានហើយ> នាយដាក់ចានផ្លែឈើតើតុ ផ្ដែផ្ដាំទៅក្មេងឈ្លើយដែលកំពុងគេងលើគ្រែចុចទូរស័ព្ទ, ថ្ងៃនេះនាយមិនឲគេទៅធ្វើការព្រោះគិតថាខ្លួនបានធ្វើឲគេឈឺ ទើបបណ្ដាយឲដេកចុចទូរសព្ទហាយបែបនេះ។
<ហឹស~> ថេយ៍មិនបានខ្វល់នឹងសម្ដីនាយគិតតែពីផ្ចង់អារម្មណ៍នឹងរឿងរបស់គេ ចង់នាយនិយាយអីក៏គេមិនខ្វល់ដែរ។
<..ថ្ងៃនេះម៉ោង12អីទើបបងមកវិញ អូនងងុយគេងមុនទៅកុំចាំបងអី> នាយសម្លឹងមើលថេយ៍បន្តិចត្រឹមធ្លាក់ទឹកមុខមកជាស្មើរព្រោះពាក្យសម្ដីរបស់ខ្លួនត្រូវបានគេមិនយកត្រចៀកស្ដាប់ចាត់ទុកដូចជាខ្យល់ហោះកាត់ទៅហើយ។ ទោះបីជាគេមិនខ្វល់អ្វីដែលនាយចង់ប្រាប់ ដើម្បីឲអស់តួនាទីជាស្វាមីត្រូវជម្រាបប្រពន្ធនោះគេសុខចិត្តនិយាយតែឯងបន្ត ក្នុងចិត្តដឹងហើយថាក្មេងម្នាក់នេះម្ដេចនឹងអាចចេះមកចាំបាយទឹកនាយ?
<ថេយ៍!~>
<ហុី! ហើយថី?ហៅនោះហៅ?> រាងតូចងើបមុខមករកនាយមុននឹងនិយាយបែបដាច់ក្បាលដាច់កន្ទុយ។
<បងមិននៅហាមលួចទៅដើរលេង ប្រយ័ត្នត្រូវគ្រាន់តែប្រាប់ទេ>
<ហើយលោកទៅណា?> ថាហើយថាគេគ្មានបានទៅយកត្រចៀកស្ដាប់នាយនោះទេបានជាសួរឡើងម្ដងទៀតអញ្ចឹងនោះ។
<បងទៅធ្វើការ>
<អ៌រ! ភ្លេចគិតទៅថាលោកជាអ្នកក្រដូច្នេះត្រូវតែទៅធ្វើការអញ្ចឹងហើយ> ពាក្យសម្ដីនេះគេគ្មានគំនិតទៅឌឺដងនាយអ្វីឡើយប៉ុន្តែវាជាចរឹកគេផ្ទាល់ដែលនិយាយមិនគិតពីចិត្តរបស់អ្នកដទៃ បើធៀបទៅគឺដូចជាក្មេងអញ្ចឹងនឹកឃើញអីនិយាយនឹង អាងតែជុងហ្គុកស្រឡាញ់ខ្លួនមិនចេះប្រកាន់អញ្ចឹងទៀត ទៅសិនហើយគ្មានខ្វល់ទេ។
<...> នាយជ្រើសមិនមាត់ត្រឹមញញឹមស្ងួតបន្តិចទើបចេញទៅ គេមិនខឹងមិនប្រកាន់អ្វីឡើយព្រោះគេក្រមែន មិនបានមកកើតក្នុងវង្សត្រកូលដេកសុីចាយលើទ្រព្យដូចប្រពន្ធតែឈ្មោះនាយនេះឡើយ។
   |កាត់!
  @ ម៉ោង10:00នាទី ថេយ៉ុងគេនៅគេងផ្ទះឡើងមួយថ្ងៃពេញពិតជាមិនចេញទៅណា៌តាមសម្ដីនាយមែន ត្បិតរាល់ដងគេគ្មានពេលនៅផ្ទះទេ យូរៗអត់ទៅធ្វើការម្ដងដោយមិនគេចវេសទៀតនិយាយពីស្រួលខ្លួនហួសថ្លែង។
"ថ្ងៃនេះមិចកូនអត់ទៅក្រុមហ៊ុនអញ្ចឹង?" ថេយ៉ុងអង្គុយនៅក្រោមផ្ទះលើសាឡុងមុខទូរទស្សន៍ខលជាមួយនឹងអ្នកស្រីម៉ារី។
<ម៉ាក់ចង់ប្រើមនុស្សឈឺឲទៅធ្វើការ?>
"នេះកូនឈឺហេ៌? កូនឈឺអី? មានលេបថ្នាំរឺនៅ? មិចមិនខលប្រាប់ម៉ាក់ផងហា៌ ហើយមានប្រាប់បងទេ?" ចិត្តជាម្ដាយគ្រាន់តែលឺថាកូនឈឺគាត់បោះមួយរយសំណួរទៅភ្លាមៗ កូននៅឆ្ងាយមិនមែននៅជាមួយគាត់ទៀតទេ គេកើតអ្វីទៅក្នុងចិត្តបារម្ភណាស់។
<ម៉ាក់សួរអីច្រើនម្ល៉េះ កូនជាហើយ>
"មើលថែសុភាពផងលឺទេកុំប្រហែសពេក"
<កូនដឹងហើយ>
"និយាយអញ្ចឹងបងនៅឯណា?"
<ទៅធ្វើការ>
"ស្មើរនឹងទៅហើយមិនទាន់មកវិញទេ?"
<បាទ! មិនដឹងជាការងារអីធំដុំណាស់ណាទេ ទៅបាត់តាំងពីថ្ងៃ ប្រឹងធ្វើការម្លឹងៗមិនឃើញមានទៅណាផង មិនស្រួលលួចទៅលេងស្រីផងមើលទៅ~ កូនប្រសារម៉ាក់នេះយ៉ាប់ដល់កំពូលហើយ>
"ថេយ៍ មិចនិយាយឲបងអញ្ចឹង? ប្រយ័ត្នតែបងលឺអន់ចិត្តមិនខាន"
<អន់អីក៏អន់ទៅ មិនទ្រទេ ព្រោះកូននិយាយតែពាក្យពិត>
"កូននេះកែមិនឡើងមែន! អា៌-ប៉ុន្នឹងចុះម៉ាក់ងងុយហើយ"
<បាទ រាត្រីសួស្តីម៉ាក់> ទឺត!
<ម៉ោងជិតដប់ជាងទៅហើយមិនទាន់មកផ្ទះវិញទៀត ធ្វើការស្អីណាស់ណាក៏មាំម្ល៉េះ?> សម្លឹងទៅមើលនាឡិកាភ្យួរជញ្ជាំងឃើញទ្រនិចលោតចូល10នាទីទៅហើយ គេចុះមកក្រោមផ្ទះតាំងពីម៉ោង8អីឡូវ10ទៅហើយនាយនៅមិនទាន់ឃើញស្រមោល។
   ប៉ុន្តែបើគេបានយកត្រចៀកទៅស្ដាប់សម្ដីនាយប្រហែលជាមិនមកអង្គុយចងចិញ្ចើមអញ្ចឹងទេ គេប្រាប់ហើយតើថ្ងៃនេះអាចនឹងយូរដល់ម៉ោង12 មិនស្ដាប់ខ្លួនឯងអាងអង្គុយខឹង។
<ភ្ញៀវតុលេខបីកម្មង់បីមុខបន្ថែមពីលើទៀត  ហើយនឹងតុលេខ7ដូចគ្នា សូមឲប្រញ៉ាប់បន្តិចណា៌!> ក្រឡេកមកមើលនៅភោជនីយដ្ឋានផ្កាយប្រាំដែលនាយធ្វើការឯនេះវិញ ភ្ញៀវចូលច្រើនដល់ថ្នាក់មេចុងភៅម្នាក់ៗជ្រែកដៃជ្រែកជើងធ្វើលែងទាន់ទៅហើយ រួមទាំងរាងក្រាស់ផងដែរ។
<ជុង! ថ្ងៃនេះប្រហែលជារំលងអាទ្រាតហើយពួកយើង> ស៊ូអិន
<អាចដែរ~>
   ...
<ម៉ោង11ហើយ! អង្គាលមកផ្ទះនឹង? យើងងងុយដេកបើកភ្នែកលែងរួចហើយ> ថេយ៉ុងគេងរមាលចុះរមាលឡើងលើសាឡុងធំដែលវាអាចលាតដូចជាគ្រែបាន ភ្នែកឡើងមមីរកបិទម្ដងៗ ប៉ុន្តែប្រឹងបើកវិញ ព្រោះចង់ដឹងថានាយស្មើរណាទើបចូលផ្ទះ។
<រឺមួយលួចទៅជួបស្រីម្នាក់នោះ?> ភ្លាមស្រាប់តែនឹកឃើញគំនិតបែកឆ្វេងម្នាក់ឯងថានាយលួចទៅជួបស្រី ត្បិតគេមិនដឹងពីការងាររបស់ជុងហ្គុកផងថារាល់ថ្ងៃនាយធ្វើអ្វីខ្លះ អីដែលគេដឹងគឺយកតែចិត្តខ្លួនឯងប៉ុន្មឹង។
<ចាំមើលតែយើងឆាតទៅមិនតបមានន័យថាលួចទៅជួបមែនហើយ ព្រោះមនុស្សទោះរវល់យ៉ាងណាក៏បានកាន់ទូរស័ព្ទខ្លះដែរ> ស្រដីរួចគេរបស់យកទូរស័ព្ទមកចុចសារទៅកាន់នាយ ដោយក្នុងនោះនិយាយថា÷
"លោក ខ្ញុំឃ្លានការ៉េម យករសជាតិស្ទូប៊ឺរី"
<អេស៌! តែហេតុអីខ្ញុំត្រូវចាំគេដែរ? មិចខ្ញុំមិនឡើងទៅគេងទៅភ្នែកមានជាប់គ្នាឯណា? ហើយគេចង់ទៅជួបអ្នកណាចាំបាច់អីខ្ញុំត្រូវខឹងដែរ?> ចុចសារផ្ញើរួចរាល់ស្រាប់តែភ្ញាក់ខ្លួនក្រឡេកមកសួរខ្លួនឯងវិញម្ដង នៅសុខៗមកកើតចរឹកបែបនេះពីណាមក?
<អ៌ហ៌! មែនហើយ ព្រោះគេតែងតែចាប់កំហុសឯង ដូច្នេះដល់វេនឯងម្ដងហើយថេយ៍ដែលត្រូវចាប់កំហុសគេវិញ>
    ម៉ោង1:00នាទីព្រឹក!
  ទម្រាំតែភោជនីយដ្ឋានត្រូវបានបិទទ្រនិចនាឡិកាលោតចូលម៉ោង1ឲគត់តែម្ដង នាយក៏បានឃើញពីសាររបស់ថេយ៍ដូចគ្នាពេលដែលចប់ម៉ោងការងារ ម្យ៉ាងនាយក៏បានជូនស៊ូអិនទៅផ្ទះសិនមុនឈាងចូលម៉ាតទិញការ៉េមឲរាងតូច ទោះដឹងថាគេប្រហែលជាគេងលក់ហើយ តែក៏ចូលម៉ាតទិញឲ  មិនអញ្ចឹងទេក្មេងក្បាលខូចនេះខឹងនាយច្រង៉ាបច្រងិលទៀតមិនខាន។
    ....
   ស្រឹបៗ! សម្រឹមជើងរបស់នាយដើរចូលផ្ទះសម្ដៅទៅសាឡុងដែលមានរាងតូចនៅគេងលង់លក់ ទូរទស្សន៍ក៏បើកចោលមិននឹកស្មានសោះថាចេះមកចាំផ្លូវនាយអញ្ចឹងដែរ!
<មូសខាំក្រហមសាច់អស់ហើយ> តិចឃើញថាចេះមកចាំនាយអញ្ចឹងនាយសប្បាយអរជាមួយអ្វីទៅ អត់សោះឡើយ គេមានតែម៉ូវទៅវិញទេ ត្បិតសាច់របស់បណ្ដូលចិត្តគេនេះត្រូវមូសខាំអេសឡើងក្រហមអស់ទៅហើយ។
<ប្រាប់ថាមិនបាច់មកចាំទេនៅតែរឹង~> នាយរអ៊ូតិចៗដាក់ចង់ការ៉េមលើតុប្រុងនឹងចូលទៅបីកាយតូចប៉ុន្តែត្រូវថេយ៍ដឹងខ្លួនមុន។
<ភ្ញាក់ហើយ? បែបនេះក៏ល្អដែរ បងប្រាប់ថាមិនបាច់មកចាំបងទេមិចអូនរឹងមិមស្ដាប់ហា៌? ឃើញមូសខាំឡើងក្រហមសាច់អស់ហើយទេ?> នាយប្ដូរមកឈរត្រង់ខ្លួនវិញមុននឹងធ្វើមុខក្រញ៉ូវថាឲថេយ៉ុង។
<មកពីលេងស្រីហើយក៏មកបញ្ជេញកំហឹងដាក់ខ្ញុំ> ថេយ៍សម្លក់មុខរបស់នាយមិនដាក់ភ្នែក ព្រោះការសាកល្បងតេស្ដគេទៅលើនាយកម្លោះត្រូវបានធ្លាក់ហើយ សម្លឹងមើលនាឡិកាឃើញថាម៉ោង1រឹតតែខឹងទៀត។
<ហេ៌? លេងស្រី? និយាយស្អីរបស់អូននេះ?> ទេរកតែនាយខឹងមុនមិនបានតែម្ដងហេ៌ អីក៏បុិនរកគំនិតមកខឹងនាយម្ល៉េះ តែម៉ាកៗនេះអីគេឆ្កូតអូតូតែម្ដង។
<ធ្វើអីដឹងខ្លួនឯងហើយ ម៉ោង1ម៉ោង2ទើបចូលផ្ទះ មកហើយនៅឆ្លៀតមកថាឲទៀតណា៌> ធ្វើអីដឹងខ្លួនឯងហើយ! ហើយនាយនឹងជាស្អី? គ្រូទាយ?
<បើបងទើបតែមកពីធ្វើការមិនឲម៉ោងស្មើរនឹងចូលផ្ទះ ហើយបងទៅធ្វើអីខុសឲអូនខឹងទៀតហើយ ? មិនប្រាប់បងមិចនឹងដឹង>
<ការងារ! គ្មានការងារឯណាគេធ្វើដល់ម៉ោង1ម៉ោង2យប់អញ្ចឹងទេ!> ថេយ៍ក្រពាត់ដៃអោបទ្រូងអង្គុយបត់ជើងលើសាឡុងងាកមុខចេញទៅម្ខាង បង្ហាញថាគេកំពុងតែងរនឹងនាយ ត្រូវការ ការលួងជាបន្ទាន់។
<បងធ្វើចុងភៅ រាល់ដងបងធ្វើមួយយប់ទល់ភ្លឺឯណោះ> នាយដឹងថាក្មេងនេះចេញចរឹកចង់ឲគេតាមទ្រ ចង់ឲគេមកផ្អែមដាក់ ទើបបានជាលត់ជង្គង់ចុះចំពោះមុខអង្គុយបត់ជើងនៅក្រោមសាឡុងចំពោះមុខថេយ៍។
<...> ស្ងាត់!
<ខឹងបងចូលផ្ទះយូរហេ៌? បងបានប្រាប់អូនហើយទេតើមុននឹងទៅ បងថាមិនបាច់ចាំទេថេយ៍ចូលគេងមុនបងទៅតែអូនមិនស្ដាប់>
<និយាយនឹងចង់បន្ទោសខ្ញុំថាមិនយកត្រចៀកស្ដាប់សម្ដីលោកហេ៌?>
<ទេ! បងមិនហ៊ានទេ~> នាយហ៊ានឲតែគ្រប់យ៉ាងនឹងតែដើម្បីឲអូនឈ្នះឈប់ងរនឹងគេសុខចិត្តចាញ់គ្រប់យ៉ាង។
<...> ស្ងាត់! ព្រោះគេនៅតែមិនអស់ចិត្ត ក្នុងចិត្តគេគិតថានាយទៅជួបនារីម្នាក់នោះដែលខ្លួនបានឃើញ ប៉ុន្តែមិនដឹងថាត្រូវនិយាយយ៉ាងមិចទៀតក៏វាចាប់បាន។
<កុំខឹងបងអីណា៌ ខឹងអញ្ចឹងប្រយ័ត្នចាស់មុនអាយុទៅ>
<ត្រូវហើយមុខខ្ញុំវាចាស់ ម្ដេចនឹងស្អាតក្មេងដូចស្រីរបស់លោកនោះ?> នែ! បុិនសាហាវ បុិនរកពាក្យមកនិយាយឲចូលប្រធានបទ។
<បោកក្បាលស្លាប់អីឡូវហើយអញ> នាយអោនក្បាលចុះទៅនឹងសាឡុងរង៉ូវម្នាក់ឯងតិចៗដោយការហួសចិត្ត ទៅឲនាយមានស្រីមកពីណារកតែពេលទំនេរគ្មាន។
<ថ្ងៃក្រោយខ្ញុំលែងមកចាំលោកទៀតហើយ មនុស្សសាវ៉ា> ទឹកមុខអន់ចិត្តសម្លឹងមកកាន់នាយទម្លាក់ជើងចុះប្រុងនឹងងើបចេញតែត្រូវនាយចាប់ដៃបញ្ឈប់។
<មិចបានជាគិតបែបនេះ? អូនបានទៅឃើញអីមក?>
<ឃើញលោកនឹងស្រីរបស់លោកបណ្ដើរគ្នានៅផ្សារទំនើបនឹងហើយ>
<នាងជាមិត្តបងទេ>
<គិតថានិយាយហើយខ្ញុំជឿលោកហេ៌?>
<ស្រេចតែទៅលើអូនទេ>
<...> ស្ងាត់!
<ញុាំការ៉េមទៅបងទិញមករួចហើយ> នាយមើលដឹងថាក្មេងនេះកើតរោគចេះប្រច័ណ្ឌប៉ុន្តែគេមិនដេញជើងឡើយនាំតែថេយ៍រអៀសនដិសេធនឹងនាយ ខុសចិត្តលាក់ក្នុងចិត្តដឹងខ្លួនម្នាក់ឯងចុះ ម្យ៉ាងរាងហត់មាត់បន្តិចប៉ុន្តែវាធ្វើឲនាយសប្បាយចិត្តដែលគេចេះហួងហែង។
<លែងឃ្លានហើយ មនុស្សប្រាប់តាំងពីម៉ោង11អីឡូវម៉ោងជិត2ហើយទើបតែទិញមក>
<..បងសូមទោសអញ្ចឹង! ប៉ិននឹងអស់ចិត្តរឺនៅ? ញុាំបន្តិចទៅណាថេយ៍ថេយ៍ណា បងខំចូលទិញមកឲហើយ~> គេខ្ចិលទៅរៀបរាប់ប្រាប់ម្ដងទៀតថាខ្លួនជាប់ធ្វើការ ព្រោះក្មេងនេះមិនស្ដាប់ដដែល ចរឹកគេតែម្យ៉ាងទេគឺចង់ឈ្នះ ដូចដឹងអញ្ចឹងនាយចំពោះរាងតូចនាយឲឈ្នះគ្រប់យ៉ាង ទើបគេពោលពាក្យសូមទោស មុននឹងពោលសម្ដីផ្អែមល្ហែម។
<...> គេមិនមាត់តែសម្លក់មុខនាយជំនួសវិញ!
<ញុាំបងបញ្ចុកក៏បានដែរ~> ចា៌! ចរឹកមាន់ព្រៃបែបនេះមើលដឹងច្បាស់ណាស់ថាយល់ព្រមហើយតែធ្វើខ្មើត នាយក៏យល់ទៀត បើកប្រអប់ដួសយកមកបញ្ចុកដល់មាត់។
<ញុាំទៅ>
<សូមទោសខ្ញុំមួយម៉ាត់ទៀតសិនដែលលោកទិញវាមកយឺតពេល>
<បាទ! បងសូមទោសៗ កូនខ្លាលើកលែងទោសឲប្រុសល្ងង់ម្នាក់នេះផងបានទេ?> ចង់បេះដូងដែកបេះដូងថ្ម បេះដូងទឹកកករឹងរាប់តោនឆ្នាំប៉ុណ្ណាក៏ដោយតែប៉ះជាមួយមនុស្សបុិនលួងដូចជានាយហើយនេះជឿទៅ បើថាមិនព្រមទៀតស្បថ។
<តែមានបីលើកខ្ញុំលែងលើកទោសឲហើយ> ថេយ៍ហាមាត់ព្រមឲនាយបញ្ចុកព្រមទាំងនិយាយសម្ដីយ៉ាងឡូយទៅកាន់នាយកម្លោះ, ឲគេបម្រើឡើងមួយចប់តែកុំមើលសម្ដីដូចម្ចាស់ក្សត្រីហើយទេដឹង?
<បាទ! មិនហ៊ានទេ..ឆ្ញាញ់រឺអត់?>
<អឹម!~>ថេយ៍ងក់ក្បាលបញ្ជាក់ទៅកាន់នាយតិចៗ ឃើញថាគេមានក្ដីសុខនឹងអ្វីដែលខ្លួនផ្ដល់ឲនាយសប្បាយចិត្តណាស់ទៅហើយ។
<ម៉ោងជិត2ហើយលោកមិនងងុយទេ?>
<អត់ទេ ព្រោះបើបងងងុយបានអ្នកណាអង្គុយបញ្ចុកអូន?> សម្ដីរបស់នាយធ្វើឲថេយ៉ុងគេស្ទើរតែលេចស្នាមញញឹមលើមុខបង្ហាញនាយឲឃើញទៅហើយ គេមិនដឹងទេថាហេតុអ្វីប្រុសម្នាក់នេះផ្គាប់ចិត្តគេអ្វីថ្នាក់នេះ យូរៗទៅក៏មានអារម្មណ៍គិតដែរថាខ្លួនឯងសំណាងបាននាយបម្រើមួយចប់ ទោះបីជាមិនស្រឡាញ់នាយក៏ដោយចុះ។
<ខ្ញុំគេងលក់មិនត្រង់ជើងអីឡូវចុកជើងសឹងបាក់ទៅហើយមកពីចាំលោកនឹង> នែ! រកគន្លឹះរំអួយដាក់នាយបានមួយរំពេច។
<ចុកខ្លាំងរឺអត់? ចាំបងច្របាច់ឲ> គ្រាន់តែលឺថាបណ្ដូលចិត្តនាយអុកជើងគេរហ័សដាក់ការ៉េមចុះសួរនាំលើកដៃទៅច្របាច់ឲភ្លាមៗ។
<ចុកឡើងស្ពឹក> ទឹកមុខញញឹមញញែមលួចដៀងទៅកាន់នាយ ត្បិតនាយជឿខ្លួនលឿនយ៉ាងនេះ គេគ្រាន់តែរំអួយដាក់បន្តិចសោះ។
<ចាំបងច្របាច់ឲអូន~>
<អឹម! បានហើយខ្ញុំងងុយហើយ~>
<ហ៊ឹម! យប់ជ្រៅដែលហើយអូនទៅគេងចុះ>
<ចុះលោកមិនទៅទេ?> លឺសម្ដីថេយ៍ឲនាយត្រូវងាកមកសម្លឹងគេបើកភ្នែកធំៗ, និយាយនឹងចង់មានន័យថាមិច ចង់ហៅនាយទៅបន្ទប់ជាមួយហេ៌?
<ក្រែងកន្លែងបងគេងនៅទីនេះហើយតើ>
<ថ្ងៃនេះមូសច្រើនសឹងស្លាប់លោកដេកកើតដែរ? ណ្ហើយ! តាមចិត្ត ភ្លេចគិតថាស្បែកលោកក្រាស់>
<ថេយ៍ឲបងគេងជាមួយហេ៌?> ស្នាមញញឹមតាមផុសឡើងនៅលើផ្ទៃមុខសង្ហាររីកដូចជាផ្កាត្រកួនយ៉ាងដូច្នោះ។
<ឲលឿនៗទៅខ្ញុំងងុយ~> ឆ្លើយបែបកំបិតៗហើយគេដើរទៅមុននាយបាត់ ចំណែកឯជុងហ្គុកក៏រហ័សរត់ទៅតាមពីក្រោយ ព្រោះមិនដែលទេដែលគេអនុញ្ញាតនាយមកគេងជាមួយ វាកម្រតែម្ដងបានតែពេលស្រវឹងនោះម្ដងប៉ុណ្ណោះ។
  To be continued

The Magic Of Your Love [ចប់ មានជាសៀវភៅ]Where stories live. Discover now