Episode 08: អារោគចិត្ត
<ដេញបងឲចេញពីខ្លួនអូនទាំងដែលរបស់បងមិនទាន់បានចូលខ្លួនអូនផង>
<អា-អារោគចិត្ត! ក្នុងខួរក្បាលមានតែរឿងបែកៗ>
<អូនថាបងគ្មានសិទ្ធ ម្ដេចអូនដឹងច្បាស់ម្ល៉េះរឺក៏អូនបាត់ការចងចាំហើយ ពីមុនបងគ្មានសិទ្ធមែនអូនស្ដីថាឲបងក៏មិនអី តែអីឡូវអូនត្រូវជាអ្វីនឹងបងក្នុងចិត្តដឹងច្បាស់ខ្លួនឯងហើយ បងចង់ធ្វើអ្វីដាក់អូននៅពេលនេះក៏បានតាមដែលចិត្តបងចង់!> ផ្ទៃមុខរៀបស្មើរសម្លឹងមកកាន់អ្នកក្រោមទ្រូងមិនដាក់ភ្នែក ដែលពាក្យសម្ដីនាយច្បាស់ៗមានទម្ងន់មិនស្រែកមិនគំហក ដែលវាបែបនេះធ្វើឲអ្នកមុននោះចាប់ផ្ដើមភ័យ ត្បិតគេមានអារម្មណ៍ថាដៃនាយដូចជាចង់លូកចូលអាវរបស់គេ។
<ហា៌ហ្ហឹកៗ!!~> ពិតណាស់ដៃនាយបានឈ្លៀនពានមកដូចពាក្យសម្ដីនាយឡើយ គេដឹងដល់ដៃគ្រើមៗក្ដៅៗកំពុងប៉ះពោះរៀបស្មើររបស់ខ្លួន ចុងក្រោយធ្វើអ្វីនាយមិនបានមានតែប្រើចរឹកក្មេងស្រែកយំ ត្បិតគេម្ដេចនឹងអាចទៅនិយាយស្រួលបួលជាមួយនាយនោះ?
<ព្រមងើបរឺចង់គេងឲបងធ្វើបែបនេះបន្តជ្រើសយកទៅ> គំនិតនាយមិនបានទៅចង់ធ្វើអញ្ចឹងដាក់គេឡើយ រាល់ដងដឹងច្បាស់ហើយថាគេគោរពសិទ្ធរបស់ថេយ៍ប៉ុណ្ណា ប៉ុន្តែក្មេងនេះរឹងថ្នាក់ណាម្នាក់ៗក៏ដឹង មានតែបន្លាយទេទើបស្ដាប់ខ្លះ។
<អ្ហឹក!-ងើប..អត់ដេកទៀតទេ-ហ្ហឹក!> មុននេះគេគិតថាយំលែងតែអីឡូវគេសូមយំមែនហើយ ព្រោះទឹកមុខនាយវារៀបស្មើរពេកដល់ថ្នាក់គេឃើញហើយចង់ខ្លាច ឃើញមិនមាត់ៗឲខ្លួនជេរបានរហូតសោះ អីឡូវធ្វើមកមាំអីឯណា។
<ប្រាកដ? មិនស្ដាយគេងទេហេ៌?> ឃើញក្មេងយំឲឡើងសសាក់ក្នុងចិត្តរាងអាណិតបន្តិចអស់សំណើចបន្តិច។
<អឹម!អ្ហឹក~> ក្រវីក្បាល!
<ឈប់យំហើយជូតទឹកភ្នែកចេញឲស្អាត> ស្ដាប់ណាស់ ម៉ែឪនិយាយមួយរយម៉ាត់មិនខ្ចីស្ដាប់ តតែបញ្ជាឲធ្វើ និយាយពីថាលឿនគ្មានឲទាស់ចិត្តបន្តិចទេ-,-
<15នាទីបើមិនឃើញចុះទៅ អូនប្រយ័ត្នដូចមុននេះទៀត> គេងើបចេញពីខ្លួនថេយ៍ពោលសម្ដីផ្ដាំហើយក៏ដើរចេញទៅ។
<អ្ហឹក!អាឆ្កួត--ភ័យចង់ស្លាប់> ជេរនេះគឺលួចគេក្នុងមាត់ខ្សឹបៗពីក្រោយខ្នងគេម្នាក់ឯងនោះទេ មានភាពក្លាហានឯណាទៅជេរនាយលឺៗទៀតនោះ? ឃើញមិនមាត់ៗហៅគេអូនៗផ្អែមសោះ តតែពេលកាចម៉ូវសាហាវ។
ការទទួលទានអាហារពេលព្រឹកត្រូវបានបញ្ចប់ ថ្ងៃនឹងជុងហ្គុកនាយបង្ខំថេយ៍ឲទៅធ្វើការប្រៀបដូចអូសក្មេងអាយុ7ឆ្នាំឲចូលរៀន។
<ថេយ៍! បងប្រាប់ឲឡើងឡាន> នាយនិយាយពាក្យមួយប្រយោគនេះមិនដឹងជាប៉ុន្មានលានដង ចងចិញ្ចើមដាក់ក្មេងមុខស្ងេញនេះសឹងតែចាប់គេច្រកបាវបញ្ចូនទៅឲឪពុកម្ដាយគេវិញ។
<អត់! មិនចង់ធ្វើទេ~> គេនៅក្រាញននៀលក្រែងដាច់ខាតមិនព្រមឡើង ត្បិតមានសម្លក់មុខដម្លើងសម្លេងកាចយ៉ាងណាក៏មិនខ្លាច។
<ហើយនៅផ្ទះអត់ប្រយោជន៍នឹងធ្វើអី?>
<...> ស្ងាត់ជំនួសឲការខាំបបូរមាត់សម្លក់មុខនាយ មួយព្រឹកនឹងនាយដូចជាជេរគេច្រើនពេកហើយទេដឹង មួយម៉ាត់អត់ប្រយោជន៍ពីរម៉ាត់អត់ប្រយោជន៍ យ៉ាងហើយណាស់គេក៏បានយាមផ្ទះមិនឲស្ងាត់ដែរ។
<កុំមកសម្លក់មុខ អូនប្រុងខ្ចិលមួយអាយុសជីវិតរឺយ៉ាងមិច? មនុស្សគេខ្ចិលយ៉ាងណាក៏មិនដល់ថ្នាក់ដូចអូននេះដែរ--បើមិនចង់ទៅមិនបាច់ទៅទេ> ធម្មតាទេតាំងពីព្រលឹមមកនាយហត់មាត់នឹងក្មេងនេះឡើងក្រពុលមុខទៅហើយ អ្វីសព្វគ្រប់ចាំតែឲគេនិយាយចាំតែឲគេថា ប្រាប់ហើយមិនស្ដាប់ គេធំហើយមិនមែនក្មេងអាយុ2/3ឆ្នាំទេ នាយក៏មានការងារត្រូវធ្វើត្រូវបំពេញ ពេលខ្លះស្រឡាញ់ដឹងថាស្រឡាញ់ហើយតែបើថ្នមពេកគឺអញ្ចឹង។ គេស្ដីឲថេយ៍មុាំងៗដោយសម្ដីមានល្បឿនបង្ហាញពីភាពធុញទ្រាន់។
<..> ក្រឹប! ជាស្មីម្ដងទៀតគេមិនមាត់តជាមួយនាយឡើយតែអ្វីដែលកំពុងគិតនៅពេលនេះគឺខឹងនឹងប្រុសម្នាក់នេះដែលថាឲខ្លួនខ្លាំងៗ ដៃក្ដាប់ខឹងសឹងតែបាក់ក្រចកអស់ទៅហើយ កុំឲនាយមកហត់នឹងខ្លួនទៀតគេបើកទ្វារចូលឡានបិទវិញសឹងខ្ទេចឡាន។
<ហឺយ~ ហត់មាត់ជាងចិញ្ចឹមក្មេងអាយុ3ឆ្នាំទៀត>
|កាត់
#ម៉ោង6:00នាទី នៅភោជនីយដ្ឋានដែលជុងហ្គុកនាយធ្វើការ គេក៏កំពុងរៀបចេញឡានទៅយកថេយ៍ដូចគ្នា។
<ហាឡូ លោកប៉ា?>
"ជុងហ្គុក ទៅយកប្អូនរឺនៅ?" សម្ដីក្នុងទូរសព្ទនោមគឺជាលោកគីម ដែលគាត់អីឡូវមិនចាំបាច់ទៅធ្វើការទៀតទេ ព្រោះអ្វីដែលរ៉ាប់រងមើលខុសត្រូវបានផ្ដល់ឲថេយ៍ហើយ។
<បាទ កំពុងតែរៀបចេញទៅហើយ>
"ដឹងទេថាក្មេងក្បាលខូចរបស់កូននេះចូលធ្វើការថ្ងៃដំបូងរញ៉េរញ៉ៃគេពេញមួយក្រុមហ៊ុន"
<ហឹស? រឿងនេះទោះលោកប៉ាមិននិយាយក៏ដឹងស្រាប់ដែរ ទម្រាំអូសទៅធ្វើការបាន គេសម្លក់ខ្ញុំផងជេរផងឡើងមួយព្រឹក អីឡូវប្រហែលជាខឹងលែងមាត់រកហើយ> នាយសើចបន្តិចអស់សំណើចនឹងចរឹកគេ គេហួសពីដឹងថាថេយ៉ុងយ៉ាងមិច!
"កុំប្រកាន់នឹងប្អូនអី គេខឹងតែមួយឆាវនឹងក៏បាត់វិញហើយ"
<បាទ!>
"ប៉ុន្មឹងចុះ ប៉ារវល់បន្តិច"
<បាទ ជំរាបលាប៉ា>
.....
<ប្រាប់ឲចាំហើយស្លន់គ្មានឃើញសូម្បីស្រមោល បើថាមិនមកមិនខលប្រាប់មួយម៉ាត់ទៅដាច់ខ្យល់ណាស់ណា> ថេយ៉ុងដែលឈរចាំនាយមុខក្រុមហ៊ុននេះស្ហុយឲដូចសម្លម្អូប រអ៊ូផងលួចជេរផងមួយសព្វគ្រប់ គង់តែនាយផ្ដាច់ការឲគេចាំទេម្ល៉េះពេលនេះស្មានតែគេឈរម៉ងៗធ្វើមុខជ្រួញនៅទីនេះហេ៌!
<សួស្តីបងស្អាត> ជាមួយគ្នានោះដែរវត្តមានក្មេងជំទង់បីនាក់ក្នុងឯកសណា្ឋនជាសិស្សសាលា ដើរមកនិយាយរកថេយ៍ដែលឆ្ងក់មុខចុចទូរស័ព្ទ ធ្វើឲម្ចាស់សមីខ្លួនងើបមុខមករកតាមសម្លេង។
<ហឹម?~> គេសម្លឹងលើសម្លឹងក្រោមក្មេងបីនាក់នោះបន្តិចត្បិតមើលទៅរាងស្ទាវដែរ ម្យ៉ាងនេះជាចរឹកគេស្រាប់ហើយ។
<ខ្ញុំអាចសុំលេខទូរស័ព្ទបងមួយបានទេ?>
<ហឹស! បងមិនមែនអ្នកលក់លេខទូរស័ព្ទទេអូន~>ក្មេងទាំងបីដែលលឺសម្ដីមួយនេះហើយហាក់ដូចជាប្រែទឹកមុខបន្តិច ពិសេសក្នុងចំណោមម្នាក់ដែលសុំលេខថេយ៍នេះតែម្ដង។
<ខ្ញុំមានថាខ្ញុំមកទិញឯណា ខ្ញុំសុំលេខ>
<ប្អូនឆ្កួតប្រសៃប្រសាទអត់គ្រប់រឺខ្វះសតិ?នៅសុខៗមកសុំលេខអ្នកមិនដែលស្គាល់គ្នានឹង!> ថាហើយថានៅមិននៅឲគេមកជេរលេង ដែលក្នុងចិត្តកំពុងតែមួម៉ៅនឹងប្រុសម្នាក់នោះស្រាប់ផង គេចូលមករកថ្មបាក់ខ្លួនឯង។
<រឹកម្ល៉េះវើយ? គិតថាខ្លួនឯងស្អាតប៉ុណ្ណា?> គេអត់មិនបានចូលទៅច្របាច់.កដៃថេយ៍លើកឡើងមុននឹងប្រើសំដីគំហកដាក់ដែលវាខុសពីមុននេះដាច់ហៅគេឲឡើងផ្អែមស្រទន់។
<Shit*ឈឺវើយ! លែងយើង~>
<គិតថាជាប្រុសស្រួលញ៉ែចិត្តងាយ តែនេះលែងខ្លួនជាងខ្លួនស្រីទៀត>
<យី! អាក្មេងចោម្សៀតអស់នេះ រឿងរៀនមិនប្រឹងគិតតែធ្វើចរឹកពាល..ឈឺវើយ លែងអ*អាក៌!> សម្ដីរបស់គេជេរទៅក្មេងអស់ទាំងនោះវាធ្វើឲម្នាក់ៗក្ដៅចិត្តជាខ្លាំងអត់មិនបាននឹងសង្រឺតជើងធ្មេញប្រុងនឹងយាដៃមកទះថេយ៍ទៅហើយតែ..
ងុឺត!!! សម្លេងកង់ឡានចាប់ហ្រ្វាំងឈប់នៅក្បែរផ្លូវជិតពួកគេ បណ្ដាលឲម្នាក់ៗបង្វែរចំណាប់អារម្មណ៍ទៅមើលសិនថាជាអ្នកណា!
នាយសង្ហារបើកទ្វារចុះចេញពីឡាន ក្នុងសណ្ឋានអាវខ្មៅដៃវែងមូលដៃបង្ហាញឲឃើញស្នាមសាក់របស់នាយច្បាស់ក្រឡែក កែវភ្នែកនឹងធឹងទឹកមុខមាំសម្លឹងមកកាន់ពួកគេដោយកែវភ្នែកមុតស្រួច ពិសេសគឺសម្លឹងទៅមើលក្មេងដែលកំពុងកាន់ដៃថេយ៍នោះ ហាក់ធ្វើឲគ្នាគេម្នាក់ៗរាងព្រឺក្បាលដែរ ត្បិតនាយកំពុងតែដើរមកហើយ។
<ទំនេរអត់ការងារធ្វើខ្លាំងហេ៌ពួកអាក្អូន?> គេចូលមកប្រឡេសដៃក្មេងនោះចេញពីថេយ៍ មុននឹងកាន់ដៃរាងតូចឲមកឈរក្រោយខ្នងជិតខ្លួន។
<...> ពួកគេមិនមាត់ត្រឹមតែសម្លឹងមុខ ព្រោះមិនដឹងថាត្រូវនិយាយថាមិច ដឹងត្រឹមថាក្នុងចិត្តអីឡូវនេះចង់ចេញពីទៅនេះណាស់ ថាពួកគេទៅស្ទាវ តែនាយនេះមើលមកចេញស្ទាវជាងពួកគេទៀត មានទាំងក្រវិលចិញ្ចើមផងក្រវិលមាត់ផងមួយចប់។
<ម៉ែឪឆុងទឹកគោទុកឲនៅផ្ទះនោះ មិចមិនប្រញ៉ាប់ទៅ> ពាក្យសម្ដីឌឺដងរបស់រាងក្រាស់វាធ្វើឲក្មេងទាំងបីខឹងម៉ួម៉ៅ ប៉ុន្តែអ្នកដែលសប្បាយអរគឺក្មេងនៅក្រោយខ្នងនាយទប់សំណើចមិនបានក៏សើចចេញមក។
<ឯង*>
<ចង់ត្រូវម្នាក់មួយជើងសិនហេ៌ទើបទៅបាន?>
<ផ្ញើរទុកសិនចុះ តោះ*>
<អូនមានកើតអីរឺអត់?> បន្ទាប់ពីក្មេងទាំងនោះចេញបាត់នាយងាកមកចាប់អារម្មណ៍នឹងថេយ៍ម្ដង ដែលសម្ដីគឺប្រើយ៉ាងស្រទន់ខុសដាច់ពីពេលស្ដីឲក្មេងបីនាក់នោះ។
<...> ថេយ៍មិនមាត់ដែលមុននេះមុខរីកសើចអស់សំណើចនឹងសម្ដីនាយ មួយរំពេចពេលគេសួរនាំផ្លាស់ទៅជាក្រញ៉ូវវិញ ភ្លេចរឺនៅថាព្រឹកមិញនាយស្ដីឲគេ គេខឹងមិនទាន់បាត់ទេ , ថេយ៍ក្រវាសដៃនាយចេញទើបដើរចូលឡានមុនទាំងខ្មើត។
<ថាហើយថា~> នាយដឹងខ្លួនឯងស្រាប់ហើយថាគេខឹងដូច្នេះក៏គ្មានប្រតិកម្មអ្វីច្រើនដែរ ដែលព្រឹកមិញរាងជ្រុលដែរស្ដីឲក្មេងតូចខ្ចិលៗពេញមាត់ យ៉ាងហោចណាស់គេក៏ពូកែខាងដេកហើយនឹងញុាំដែរទេតើ><
....
//នៅតាមផ្លូវ!
<ចង់ញុាំអីរឺអត់?> សភាពក្នុងឡានតាំងពីចេញដំណើរមកស្ងប់ស្ងាត់ជាយូរវាហាក់តឹងទ្រូងដែរ ដែលគ្មានអ្នកណាស្រដីរកអ្នកណាម្នាក់សោះ..ណ្ហើយ! ជានាយដែលលួចស្រឡាញ់គេដូច្នេះទើបសួរនាំមុន។
<...> គេមិនមាត់នឹងនាយមុននឹងក្រព័តដៃជាប់ងាកមុខចេញទៅកញ្ចក់។
<មិនទិញប្រយ័ត្នស្ដាយក្រោយណា៌>
"វ៉ៃឲស្លាប់ក៏មិននិយាយរកវិញដែរ" ថេយ៉ុងស្រដីឡើងក្នុងចិត្តម្នាក់ឯងជំនួសឲការតបតជាមួយនាយ តែខឹងប៉ុន្នេះហើយខឹងដាក់ឆ្នាំ។
_____
ងុឺត!!
<ហ្ហឹក! ហត់ណាស់~> ព្រូស! គ្រាន់តែចូលមកដល់ក្នុងផ្ទះភ្លាមគេដើរតាំងៗទៅសាឡុងផ្ដួលខ្លួនគេងលើសាឡុងមួយរំពេច។ ដែលជុងហ្គុកនាយគ្រាន់តែញញឹមអស់សំណើច រហ័សចូលផ្ទះបាយដើម្បីធ្វើម្ហូប ដឹងហើយថានាយជាចុងភៅស្រាប់ ថេយ៍មិនចេះធ្វើអីទេ បើនាយមិនធ្វើតើអ្នកណាធ្វើ?
<អាក្មេងឆ្កួតអស់នេះមកច្របាច់ដៃឯងឡើងក្រហមអស់> គេលើក.កដៃខ្លួនឯងមកមើលឃើញថាវាក្រហមជាប់នៅដដែល មុននឹងនឹកឃើញក៏ជេរឡើងមកម្ដងទៀត មិនខ្វល់ច្រើនបានមកដល់ផ្ទះទៅហើយគឺបិទភ្នែកគេងនេះឯង។
//ម៉ោង7:00នាទីយប់!
គ្រាន់តែថេយ៍គេគេងលក់លើសាឡុងនេះមួយម៉ោងបាត់ទៅហើយ ចំណែកជុងហ្គុកនាយធ្វើម្ហូហើយងូតទឹកស្លៀកពាក់សម្លៀកបំពាក់គេងយប់រួចរាល់។
<គេងលក់ស្រួលដល់ហើយ> នាយដើរមកអង្គុយចុះក្បែរថេយ៍លើកដៃវាសសក់ដែលបាំងមុខចេញ ក្នុងក្រសែរភ្នែកនាយក្មេងម្នាក់នេះស្អាតឆ្លាតគួរឲស្រឡាញ់គ្រប់សព្វ នាយស្រឡាញ់គេណាស់ទោះអ្នកខាងនោះមិនអើពើមើលមិនឃើញហីចុះ ត្បិតអីឡូវគេក៏ក្លាយជាកម្មសិទ្ធនាយហើយ។
<បងសូមទោស..កុំខឹងបងយូរពេកណា៌កូនខ្លា> បងសូមទោសដែលជ្រុលមាត់ស្ដីឲអូនខ្លាំងៗពីព្រឹកមិញ ដឹងហើយថាក្មេងម្នាក់នេះចិត្តច្រើនឆាប់ខឹងឆាប់តូចចិត្ត តែធ្វើម្ដេចទេនាយខ្នាញ់ទៅហើយ។ គេអង្អែលសក់ថេយ៍ចុះឡើងមុននឹងលើក.កដៃដែលក្រហមនោះមកមើលសឹមយកប្រេងក្រឡាលាបឲតិចៗ មិនហ៊ានខ្លាំងដៃឡើយខ្លាចថាគេភ្ញាក់។
<ហឹម~~> ដោយទទួលបានអារម្មណ៏ថារំខានថេយ៍ផ្ដើមក្រហឹមឡើងដាស់ដំណេកសឹមបើកត្របកភ្នែកពីរជាន់របស់ខ្លួនតិចៗឃើញថាជុងហ្គុកកំពុងអង្គុយលាបប្រេងក្រឡាឲ។
<ធ្វើស្អីនឹង?> គេស្រវេស្រវាងើបអង្គុយរហ័សពាក់មុខយក្សដាក់នាយយ៉ាងលឿន មុននឹងដកដៃខ្លួនមកវិញ។
<បងលាបប្រេងក្រឡាឲអូន>
<មិនបាច់ទេ~> សម្ដីកំបុតៗសម្លក់សម្លឹងនាយចុងភ្នែកបង្ហាញភាពមិនពេញចិត្ត ទើបសំយ៉ុងជើងចុះងើបគ្រោសដើរចេញទៅ, ចំណែកឯជុងហ្គុកនាយបានត្រឹមតែសម្លឹងដំណើររបស់គេដែលក្នុងចិត្តក៏រាងស្ពឹកបន្តិចដែរ។
មួយសន្ទុះធំគ្រាន់ដែលហើយនេះគឺម៉ោង7ជិត8ទៅហើយ តាំងពីថេយ៍ឡើងទៅបន្ទប់មិនទាន់ឃើញចុះមកវិញ គេអង្គុយចាំបាយអត់មិនបាននឹងឡើយទៅហៅ!
<ខ្ញុំស្មានតែបងភ្លេចខ្ញុំបាត់ហើយទេតើ> ថេយ៍អង្គុយមុខតុសំណាងញញឹមញញែមស្រដីមើលទៅដូចជាសប្បាយចិត្តប្លែក ត្បិតបុរសក្នុងទូរស័ព្ទនោះហើយគឺជាលោកសង្ហារដែលមិនបានខលមកសួរសុខទុក្ខតាំងពីគេត្រឡប់មកកូរ៉េម្លេះ។
"ថេយ៍គួរឲស្រឡាញ់យ៉ាងនេះបងម្ដេចនឹងភ្លេចអូនកើតនោះ! អីឡូវបងត្រូវទទួលខុសត្រូវលើក្រុមហ៊ុនប៉ាទើបរវល់ហើយ តែបងនឹងឧស្សាហ៍ខលទៅលេងថេយ៍ឲញឹកញាប់បំផុត" សម្ដីផ្អែមល្ហែមស្រទន់របស់គេបែបនេះហើយដែលធ្វើឲថេយ៉ុងស្រឡាញ់នាយ ម្យ៉ាងមកពីគេស្គាល់នាយមុនគេបង្អស់ផងទើបបែបនេះ។
<ហឹស!~ មិនសូវជាជឿទេ តែនឹងព្យាយាម~>
"មិចនិយាយអញ្ចឹង? បងអន់ចិត្តណាស់"
<អា៌!! ទៅគេសូមទោសbaby~>
"បងមិនមែនbabyទេ គឺជាdaddyរបស់អូន"
<ហឹសៗ! Daddyហេ៌? Ok daddyក៏បាន! Daddyអូនសូមទោស*..> សម្ដីញ៉ែញ៉ែគ្នាទៅវិញទៅមកពោរពេញដោយក្ដីសុខស្នាមញញឹមជាប់មុខរវាងម្នាក់ៗ គេរវល់តែផ្អែមជាមួយនាយរហូតលែងដឹងថាទ្វារបន្ទប់មានអ្នកបើកចូលមកឈរស្ដាប់មិនដឹងពីស្មើរណា៌។
នាយកម្លោះដែលឈរពីរក្រោយបំណងមកហៅប្រពន្ធទៅញុាំបាយដោយស្នាដៃដែលខ្លួនខំធ្វើផ្ចិតផ្ចង់ចេញពីក្រអៅបេះដូង ប៉ុន្តែអ្វីដែលនាយទទួលបានគឺត្រូវមកឈរស្ដាប់សំនៀងរបស់គូសង្សារទាំងពីរនេះស្អិតរមួតជាមួយគ្នាតាមទូរស័ព្ទ។
ទ្រូងស្គៀបឆីបៗឈឺខ្ទោកៗហាក់ដូចជាមានអ្នកយកកាំបិតមកចាក់ហើយចាក់ទៀត ចាក់រហូតឲនាយដឹងថាវាឈឺ ឈឺដល់រឹងអណ្ដាតលែងចង់ហៅគេ ប្រពន្ធនាយហៅគេបានថាDaddy ចំណែកឯនាយមិនដែលសោះឡើយសម្ដីស្រួលបួលដាក់ម្ដង ចោទថានាយច្រណែននាយក៏ទទួល ព្រោះនាយច្រណែនមែន ត្រឹមចំណែកបេះដូងតែបន្តិចបន្តួចបែងឲប្រុសម្នាក់នេះផងពិបាកណាស់រឺ?
To be continued
YOU ARE READING
The Magic Of Your Love [ចប់ មានជាសៀវភៅ]
Actionអ្វីទៅជាវេទមន្ត? ពិភពលោកនេះគ្មានឡើយវេទមន្ត ជំនួសការដែលមានគឺតួអក្សរដែលប្រកបចេញអានបាន! វេទមន្តមួយម៉ាត់គ្មានទេ..ប៉ុន្តែ ក៏មិនប្រាកដឡើយថាគ្មានMagic នោះគឺ.. Magic Love ~ ___ ថេយ៉ុង រូ៉ស្ស៍េម៉ារី សរសេរដោយ: ជូ ជីននី🧸