Episode 05: ប៉ាមិនស្រឡាញ់អូនទេបង Gukie
ដឹប*!
<អឺស! អាឆ្កួត! អាបែកថ្នាំ-លោកឯងធ្វើឆ្កួតស្អី?> បន្ទាប់ពីលីក្មេងឈ្លើយចេញពីក្នុងក្លឹបមកដល់ក្រៅកន្លែងម៉ូតូហើយ គ្រាន់តែដាក់ចុះពីស្មាភ្លាមលើកដៃមកគួកទ្រូងនាយចង់ធ្លាក់ក្អួតហើយមិនអស់ចិត្តឆ្លៀតជេរបន្ថែមទៀត។
<ក្មេងឈ្លើយឲវាល្មមៗបានហើយ>
<យ៉ាងមិច? ចង់ធ្វើស្អីខ្ញុំ?..អ្ហឹក!~> ភ្នែកឲឡើងមមីឈរមិនទាំងចង់នឹងខ្លួនផងសុតតែជំទឺតជើងលើកដៃចង្អុលមុខនាយ ប្អូនគេឡើងមួយណាមួយណីតែលឺពីជេរគេអាៗ*រហូត-,-
<អញស្ទះខួរស្លាប់អីឡូវហើយ-ហឺយ~ បានហើយឆាប់ឡើងម៉ូតូទៅ> នាយយកអណ្ដាតទល់ថ្ពាល់ខ្លួនឯងបន្តិចមុននឹងលើកដៃញីសៀតផ្កា ត្បិតក្មេងនេះដូចជាដល់ហើយ គេមិនដឹងរកពាក្យអ្វីមកប្រដូច លើសក្មេងអាយុ3ឆ្នាំទៀត។
<អត់ជិះហេ៌!..ស្រវឹងចង់ងាប់ហើយឲជិះម៉ូតូ តិចធ្លាក់បាក់.កខ្ញុំងាប់គិតយ៉ាងមិច?>
<ហឹស! ចេះដឹងថាខ្លួនឯងស្រវឹងដែរហេ៌?>
<..អឹក!~> ចង់នាយនិយាយអីនិយាយទៅគេគិតតែពីក្អើកឈរបិទភ្នែកនឹងបើកជាតិសុរាជ្រាបទន់ខ្លួនអស់ទៅហើយ។
<ឡើងម៉ូតូមក យប់ជ្រៅហើយណាប្រុងអត់ដេកអត់ពួនទេយ៉ាងមិច? ឲលឿន!>
<អត់ហេ៌! តែថាអត់ជិះអត់ជិះហើយ>
<លឺបងប្រាប់ឲឡើងទេ?~> នាយចាប់ជ្រួញចិញ្ចើមសម្លឹងមុខនាពេលដែលក្មេងនេះរឹងមិនស្ដាប់សម្ដី។
<ហុី! បើអត់ចេះជិះឲជិះ ធ្លាក់ខ្ញុំស្លាប់គិតយ៉ាងមិច?>
<បើអូនធ្លាក់ស្លាប់បងធ្វើបុណ្យឲ ឆាប់ឡើងម៉ូតូទៅបើមិនចង់ត្រូវ>
<អត់!~អាក៌!*> ផាច់!~
<សួរឡើងមិនឡើង?>
<ហ្ហឹក! អាឆ្កួតមកទះគូទគេ> ថេយ៍ដែលធ្លាប់តែខ្មឺតមុខឌឺពេលនេះជ្រួញចិញ្ចើមពេបមាត់ចំណោះមុខនាយសឹងដល់គុម្ពត្រចៀកទៅហើយ ត្បិតមួយដៃចំគូទងខ្ទឺតលឺសូរតែផាច់មិនដឹងថាក្រហមរឺជាំទៅហើយទេ។
<កុំមកពេបឆាប់ឡើងម៉ូតូឲលឿនទៅ~>
<ហ្ហឹក!-អត់! ចាំមើលយើងប្រាប់ម៉ាក់ហើយថាអាលោកឯងវាយយើង> យំមួយសូន្យ!
<នៅរឹងទៀត ចង់ត្រូវទៀតហេ៌?>
<អាក៌!! ជិះហើយ ចាំបាច់ជ្រលោ?..ហ្ហឹក-ហុឺ!> ឃើញនាយយាដៃមកម្ដងទៀតរហ័សឡើងម៉ូតូយ៉ាងលឿន អ្នកណាទៅហ៊ានទៀតបើមួយដៃមកឈឺសឹងអីទៅហើយ។ ឈ្នះអ្នកណាឈ្នះទៅ មិនស្ដាប់អ្នកណាក៏មិនស្ដាប់ទៅតែជាមួយនាយតែនិយាយហើយគឺត្រូវតែឲគេធ្វើតាម មិនមែនសម្ដីខ្យល់ហោះកាត់ត្រចៀកទេកុំច្រលំ។
<ធំប៉ុណ្ណាហើយនៅធ្វើចរឹកក្មេងចាំឲគេវាយទើបព្រមស្ដាប់ រឹងនោះរឹង មនុស្សអីក្បាលរឹងថ្នាក់នឹង~> ឃើញថាគេយំក្នុងចិត្តលួចអាណិតបន្តិចល្អសើចបន្តិចព្រោះមុននេះគ្រឺតពេកច្រលំដៃធ្ងន់ ប៉ុន្តែឲគេរាងខ្លះជាមួយនាយគ្មានខ្លាចសូម្បីបន្តិច។
<បាច់យាយច្រើនហេ៌ថ្លង់!អ្ហឹក~>
<ដៃនឹងអោបចង្កេះឲជាប់មកប្រយ័ត្នធ្លាក់បាក់.កស្លាប់> សម្ដីផ្អែមអូនបងមិនចង់ ចង់ឲតែគេខឹងឲប្រើពាក្យអស់ទាំងនឹងទើបសមមុខ។
<អ្ហឹក-ហ្ហឹក~> អត់ខ្វល់សំខាន់កំពុងទឹកភ្នែកទឹកសំបោរ។
<ចង់ត្រូវរបស់បងទៀតហេ៌បាននិយាយហើយធ្វើមិនដឹង?> វឹប* គ្រាន់តែនាយនិយាយចប់ភ្លាមដៃតូចៗលូកចូលមកអោបចង្កេះនាយពីក្រោយឲឡើងខ្វិត។
<វាយមួយដៃនឹងនៅអណ្ដឺតអណ្តក់កុំឈប់>
_____
#ខនដូរ!
ក្រាក!!
ទម្រាំតែអូសគេមកផ្ទះបានមើលម៉ោងក៏ឈៀងដល់2យប់បាត់ទៅហើយ ថេយ៉ុងក៏គេងលក់ល្មម នាយដាក់កាយតូចថ្មមៗទៅលើពូកទើបរៀបចំដោះស្បែកជើងគេចេញឲយ៉ាងស្អាតបាត បន្ទាប់ពីនោះក៏គ្មានអ្វីក្រៅពីយកទឹកមកជូតខ្លួនឲនោះទេ។
<ផឹកតតែសន្លប់លែងដឹងអីបែបនេះទើបសមចិត្ត> បានបន្តិចគេដាក់បង្គុយក្បែរខ្លួនថេយ៉ុងសឹមយកកូនកន្សែងមកជូតខ្លួនឲ។
<ប៉ា!-អ្ហឹក!..ប៉ាមិនស្រឡាញ់ថេយ៍ទេ..ហ្ហឹកៗ!> គេងលក់សុខៗគេស្រាប់តែមមីមមើរយំហៅអ្នកជាឪពុកឡើងសសាក់ ប្រហែលជាលោកគីមមិនដែលបញ្ជេញខ្លាំងដូចអ្នកស្រីម៉ារីទើបឲក្មេងម្នាក់នេះអន់ចិត្តថ្នាក់នឹង ហើយវាក៏មែនឪកូនគេមិនដែលត្រូវគ្នាយ៉ាងមិច ប៉ុន្តែត្រូវដឹងថាចិត្តជាឪពុកមិនដែលស្អប់កូនខ្លួនឯងទេ។
<ថេយ៌!~> នាយអង្រួនស្មាគេតិចៗឲភ្ញាក់ពីការមមីមមើរ ព្រោះបើទុកគេចោលអាចថាស្អែកឡើងត្រូវឈឺ។
<អ្ហឹក!~ ប៉ាមិនស្រឡាញ់អូនទេបងgukie~> កាយតូចបើកភ្នែកមកសន្សឹមៗរង្វង់ភ្នែកដកដោយទឹកសន្សើមសម្លឹងមើលនាយយ៉ាងគួរឲអាណិត ពេបមាត់ពេប.កដូចអ្នកណាចាប់វាយ ប៉ុន្តែសម្ដីមួយប្រយោគនេះដឹងទេថាវាធ្វើឲរំគោះរំគើបេះដូចប្រុសម្នាក់នេះប៉ុណ្ណា! អូន? បង? Gukie?តើគេនៅចាំនាយថាជាបងGukieដែលធ្លាប់តែកំដរក្មេងកំហូចលេងនោះមែនទេ?
<ថេយ៍អូនហៅបងថាមិច? និយាយម្ដងទៀតទៅ..នេះអូនចាំបងហេ៌? បងគិតថាអូនបានភ្លេចហើយដឹងទេ?> នាយបញ្ជេញប្រតិកម្មសប្បាយចិត្តហួស ដោយភ្លេចគិតថាមនុស្សស្រវឹងឡើងបាត់ស្មារតី តើពេលភ្ញាក់ឡើងគេនឹងចាំសម្ដីមួយប្រយោគនេះទេ?
<បង*អួក៌!!~>
<អើយ!! ថេយ៍*> ថេយ៉ុងស្ទុះងើបអង្គុយវឹងព្រោះជាតិអាកុលទាំងប៉ុន្មានវាបុកឡើងធ្វើឲក្អូតប្រឡាក់អាវរាងក្រាស់អស់ទៅហើយ។
<ហឺយ! ឡើងជូរតែម្ដងនេះ> នាយជ្រួញចិញ្ចើមជាប់លើកដៃបិទច្រមុះទាំងមុខពិបាកនិយាយ នេះងើបមកឆ្កួតលើគេពេញទីតែម្ដង។
|កាត់|
ថ្ងៃថ្មី!
<ហ៊ឹម!!~> សម្លេងក្រហឹមក្នុងបំពង.កត្រូវបានបន្លឺឡើងដោយសារតែពន្លឺនៃព្រះអាទិត្យចាំងចូលតាមកញ្ចក់បន្ទប់ខនដូរទៅប៉ះនឹងត្របកភ្នែកពីរជាន់ដែលបិទគេងស្ងប់ស្ងល់ឲភ្ញាក់ឡើងទាំងមិនទាន់អស់ងងុយ។
<ហឹម!ម-ម៉ោងប៉ុន្មានហើយ*..អេស៌! យើងនៅឯណានឹង?> គេរង៉ូវតិចៗទាំងយកដៃញីភ្នែកមុននឹងផ្សាំវាឲសុាំសឹមបើកសម្លឹងទៅមើលពីដានបន្ទប់ស្រាប់តែភ្ញាក់ខ្លួនដូចខ្មោច7ថ្ងៃ ត្បិតស្គាល់ច្បាស់ថានេះមិនមែនជាបន្ទប់ខ្លួនទេ, ថេយ៍ស្ទុះវឹងងើបអង្គុយក្រឡេកឆ្វេងស្ដាំចម្លែកចិត្តប្រឹងរកនឹកយ៉ាងណាក៏នឹកមិនឃើញថាមកនៅទីនេះបានដោយរបៀបណា៌។
ក្រាក!!
<លោក?~> គេបើកទ្វារចេញពីបន្ទប់មកខាងក្រៅក៏ប្រទះភ្លាមនឹងវត្តមានជុងហ្គុកពាក់អៀមធ្វើម្ហូបរៀបចំអាហារពេលព្រឹកលើតុ។
<ក្រោកហើយហេ៌ ឆាប់មកញុាំបបរទៅម៉ោង9ហើយ> គេធ្វើបបរឲថេយ៉ុងព្រោះគិតថាងើបពីស្រវឹងព្រឹកឡើងអាចឈឺក្បាល ប៉ុន្តែនាយយល់ខុសហើយ គេផឹកឡើងសុាំចង់ដុះមេទៅហើយ-,-
<មិនសុីទេ ចង់ទៅវិញ~> គេហៅស្រួលបួលមើលជះសម្ដីរិពោះហួសថ្លែង សម្លក់មុខនាយបន្តិចប្រុងនឹងដើរទៅរកទ្វារ គេស្អប់មុខនាយ គេមិនចូលចិត្ត ឲមកញុាំស្នាដៃដែលនាយធ្វើបែបនេះទៀតគឺកាន់តែមិនចង់ពាល់ហើយ។
<ទូរស័ព្ទ!> នាយមិនឃាត់ឲគេនៅឡើយ ឃើញគេប្រុងទៅក៏មិនថា ប៉ុន្តែគេហៅបញ្ឈប់ទាញទូរស័ព្ទថេយ៍ចេញពៅហោបៅបង្ហាញ។
<ទូរស័ព្ទខ្ញុំទៅនៅនឹងលោកឯងយ៉ាងមិច?>
<បើចេះឆ្ងល់អញ្ចឹង មិចមិនឆ្ងល់ផងទៅថាខ្លួនឯងមកគេងទីនេះបានយ៉ាងមិច?> នាយពោលដោយទឹកមុខស្មើរៗតាមទម្លាប់ ថេយ៍ស្លឺភ្នែកបែបធុញទ្រានើបន្តិចទើបបោះជំហានទៅរកនាយ។
<ឲមក*..នែ!!~> គេប្រុងទៅកញ្ឆក់យកពីដៃនាយកម្លោះទៅហើយតែត្រូវម្ចាស់គេវេរចេញមិនឲ ក៏ធ្វើឲកម្លោះតូចនេះឆេះដុំភ្លាមៗ ស្រែកឲនាយចង់បែកបន្ទប់ ។
<ចង់បានក៏ញុាំបបរសិនទៅ>
<ថ្លង់ត្រចៀកស្ដាប់មិនលឺក៏យ៉ាងមិចបានចូលចិត្តតែតាប៉ែដដែលៗ ខ្ញុំមិនសុីគឺមិនសុីហើយ> កម្លោះដូចគំហកឲនាយខ្លាំងៗដោយសម្ដីមានល្បឿន ចំណែកឯភ្នែកប្រឹងសម្លក់មិនដាក់គេ អ្វីដែលគេស្អប់នាយនោះគឺគិតថាលោកគីមស្រឡាញ់នាយដែលមិនមែនជាកូនជាងខ្លួន ព្រោះតាំងពីគេមកកូរ៉េដល់អីឡូវគាត់តែងតែលើកពីនាយយកមកប្រៀបខ្លួនរហូតនឹង។
<បងមិនបានថ្លង់ តែបងឲអូនញុាំ ប្រយ័ត្នតែឈឺក្រពះនឹងពិបាកខ្លួនអីឡូវហើយ> ហេតុតែមនុស្សស្រឡាញ់គេ ចង់គេស្អប់មុខយ៉ាងមិចក៏នាយនៅតែផ្អែមស្រដីធម្មតាមិនខឹងមិនក្រោធចេញដែរ។
<ខ្លួនខ្ញុំ ក្រពះខ្ញុំ ខ្ញុំមិនចង់វាជារឿងខ្ញុំកុំចាំលោកឯងមកចេះដឹង..ឲទូរស័ព្ទមកនេះ> គេនៅតែឌឺដាក់នាយមិនចាញ់ ទើបប្រឹងជំទឺតហក់លោតយកទូរស័ព្ទ។
<នែ!!~~> កម្ពស់នាយវាខ្ពស់ ចំណែកឯថេយ៍ត្រឹមស្មាគេប៉ុណ្ណោះ គ្រាន់តែនាយលើកដៃឡើងអស់ដាក់ទូរស័ព្ទនៅលើប្រឹងលោតចង់ធ្លាក់សួតក៏នៅតែហក់មិនដល់។
<ក្មេងក្បាលរឹងដូចអូនបងមិនចង់និយាយច្រើនទេ បើចង់បានវាណាស់ឆាប់អង្គុយញុាំបបរមួយចាននឹងឲអស់ទៅ> នាយមិនលែងសើចសម្លឹងមុខថេយ៍ស្រឹមយកតែមែនទែន មុននឹងដាក់វាចូលហោបៅខោវិញទាញកៅអីអង្គុយញុាំបាយធ្វើមិនដឹង។
<នែ-នែ!!!!!!!> ចង់គេស្រែកឲបែកបំពង់.កទៀតក៏នាយមិនខ្វល់មិនយកត្រចៀកស្ដាប់ធ្វើដូចគេជាវិញ្ញាណទៅហើយ។
<ហ្ហឹក! មនុស្សមុខក្រាស់> ធ្វើអ្វីគេមិនបានមានតែទម្រាំយើងបញ្ជេញកំហឹងជំនួស ចុងក្រោយក៏ត្រូវចាញ់នាយទាញកៅអីអង្គុយតតែបាន មិនឲគេក្ដៅក្រហាយយ៉ាងមិចបើលើកណាក៏ដូចលើកណា ចាញ់នាយតែរហូត។
<ញុាំហើយចាំបងជូនអូនទៅផ្ទះវិញ>
<មិនបាច់ទេ>
____
ងុឺត!!~
មិនបាច់ទេតែចុងក្រោយដោះមួកគោបចុះពីម៉ូតូនាយដដែល។
<ឲទូរស័ព្ទខ្ញុំវិញបានរឺនៅ?> នាយញញឹមដាក់ថេយ៍បន្តិចសឹមហូតវាឲទៅម្ចាស់គេវិញ ចំណែកអ្នកដែលបានកញ្ឆក់យកទៅរត់ឡើងផ្ទះតែម្ដង។
<មកវិញហើយហេ៌> ចូលដល់ខាងក្នុងភ្លាមសម្លេងគ្រលធំរបស់វ័យចំណាស់ត្រូវជាម្ចាស់ផ្ទះក៏បន្លឺឡើងពីជ្រុងម្ខាងក្នុងផ្ទះនៅលើសាឡុង ដែលសម្លេងនេះថេយ៉ុងស្គាល់យ៉ាងច្បាស់ថាជាអ្នកណា។
<ប-បង កុំថាឲកូនខ្លាំងៗពេក> ជាមួយគ្នានោះដែរក៏ឃើញវត្តមានរបស់អ្នកស្រីម៉ារីអង្គុយក្បែរគាត់កាន់ដើមដៃអ្នកជាស្វាមី សម្លឹងទឹកមុខក៏ដឹងថាគាត់ព្រួយបារម្ភអ្វីទៅហើយ។
<...> ថេយ៍មិនបានតបតនឹងគាត់ព្រឹកងាកទៅសម្លឹងមុខគាត់ជំនួសដោយការនិយាយស្ដី ព្រោះគេដឹងច្បាស់ទៅហើយថាបន្តិចទៀតមានរឿងអ្វី ចង់ប្រាប់ថាខ្លួនក៏មិនទៅខ្លាចញញើតអីដែរ។ ជាមួយគ្នានោះដែរវត្តមានជុងហ្គុកក៏មកពីក្រោយល្មម ប៉ុន្តែនាយជ្រើសមិនមាត់អ្វីទេត្រឹមដើរទៅរកអ្នកស្រីម៉ារី។
<ឯងទើបតែមកពីណាខ្លះ?> លោកគីមងើបគ្រោសដើរសម្ដៅទៅរករាងតូចដែលប្រឹងសម្លឹងគាត់មិនដាក់ វាធ្វើឲចិត្តគាត់រឹតតែខឹងនឹងគេមួយកម្រិតទៀត ត្បិតក្មេងនេះរឹងខ្លាំងគ្មានការកោតខ្លាចអ្នកជាឪពុកយ៉ាងមិចសោះ។
<បាត់មួយយប់មិនឃើញក៏មានន័យថាមកពីដើរលេងនឹងហើយ>
<ហឹស! សម្ដីឯងឡូយណាស់ថេយ៉ុង បានប៉ាមិនមាត់ៗឯងកាន់តែចាលដៃទៅហើយ ប៉ាសួរឯងប្រុងធ្វើខ្លួនអត់ប្រយោជន៍បែបនឹងដល់ពេលណាមិនចេះខ្មាស់គេទេយ៉ាងមិច?> គាត់តម្លើងសរសៃរ.កទៅអ្នកជាកូន គួបផ្សំនឹងកាយវិការលើកដៃទៅចង្អុលគេមុាំងៗ។
<...> ស្ងាត់! ប៉ុន្តែជំនួសដោយការប្រឹងសម្លក់មុខគាត់ ចំណែកឯដៃក្ដាប់សឹងតែបាក់ក្រចកអស់ហើយ ត្បិតមនុស្សគេចិត្តច្រើនដែរ ទោះខ្លួនមិនបានការយ៉ាងមិចក៏មិនចង់ឲមានអ្នកណាមកស្រែកលងៗដាក់ត្រចៀកអញ្ចឹងដែរ។
<ឯងឈ្មើយណាស់ថេយ៉ុង..ឈ្លើយលើសក្មេងបាតសង្គមអស់នោះទៅទៀត..យើងមិនគួរកើតបានកូនចោរម្សៀតដូចឯងទេ ស្អីក៏មិនចេះស្អីក៏មិនធ្វើ មួយថ្ងៃៗគិតតែពីបំផ្លាញទ្រព្យ
ខំបញ្ជូនឲទៅរៀនសុតតែស្រុកក្រៅប៉ុន្តែអ្វីដែលឯងស្នងមកប៉ាមិចគឺចរឹកចោរម្សៀតអស់នេះ បើដឹងថាឯងធំឡើងមានចរឹកបែបនេះយើងយកឯងទៅបោះចោលធុងសម្រាមយូរហើយ> ហេតុថាគាត់ខឹងនឹងកូនខ្លាំងពេកក៏ធ្លោយមាត់សម្ដីឲសិនតែពាស ម្យ៉ាងបន្ទោសគាត់ក៏ពិបាក ត្បិតជាក់ស្តែងចរឹកគេមិនដែលធ្វើអ្វីមែន។
<យ៉ាងមិចប៉ាអស់សង្ឃឹមក្នុងជីវិតដែលមានខ្ញុំហេ៌? ត្រូវហើយខ្ញុំវាចោរម្សៀត ខ្ញុំវាបាតសង្គម..ធ្វើមិចប៉ាស្អប់ខ្ញុំទៅហើយ ក្នុងភ្នែកប៉ាខ្ញុំប្រហែលជាសម្រាមផងមិនដឹង ទោះខ្ញុំខំធ្វើអ្វីក៏មិនដែលត្រូវចិត្តប៉ាដែរ> គេមិនចាញ់ឡើយស្រាប់តែស្រែកទៅគាត់វិញមុាំងៗ ប៉ុន្តែថ្ពាល់ដាមដោយទឹកភ្នែកអស់ទៅហើយ។
<ហ្ហឹកៗ!ថេយ៍បានហើយកុំ តមាត់នឹងប៉ាកូនអី-អ្ហឹក> សួរថាឪកូនឈ្លោះគ្នាសម្ដីតូចសម្ដីធំបែបនេះអ្នកណាដែលគ្រាំទ្រូងជាងគេ? វាច្បាស់ណាស់គឺម្ដាយ គាត់យំឡើងសសឹកខ្លាចថាប្ដីទប់មិនបានជ្រល់ដៃវាយកូន។
<ឯងធ្លាប់ធ្វើស្អីឲយើងឃើញខ្លះក៏ក្រៅពីអាចរឹកបង្ហិនទ្រព្យដើរសុីចាយអស់នឹង? រឺឯងមានខ្លាំងពេកដល់ថ្នាក់គិតថាមិនចាំបាច់រកសុីស្អីដេកតែសុីចាយ គំនិតឯងរាក់ៗអញ្ចឹងហេ៌ កូនគេអាយុ សករនេះគេចេញរកទ្រព្យចិញ្ចើមម៉ែឪអស់ទៅហើយ ចុះឯង? ឯងបានស្អីខ្លះ? យើងសព្វថ្ងៃនេះច្រណែនអាចនណាស់ព្រោះគេមានកូនដើរតាមគន្លងធម៍ គេមិនមានទេតែកូនគេវាល្អមិនដូចឯងចោរម្សៀ*..>
<បានហើយ!!!..ហ្ហឹកៗ! ប្រុងយកខ្ញុំទៅប្រៀបនឹងគេម្នាក់នឹងដល់ពេលណាទៀត?..ត្រូវហើយខ្ញុំវាចោរម្សៀត ខ្ញុំវាបង្ហិន..បើប៉ាគិតថាគេនឹងល្អដល់កូនខ្លួនឯងក៏ទៅលុតជង្គង់សូមអង្វរគេឲក្លាយជាកូ* ផាច់!~>
To be continued
YOU ARE READING
The Magic Of Your Love [ចប់ មានជាសៀវភៅ]
Acciónអ្វីទៅជាវេទមន្ត? ពិភពលោកនេះគ្មានឡើយវេទមន្ត ជំនួសការដែលមានគឺតួអក្សរដែលប្រកបចេញអានបាន! វេទមន្តមួយម៉ាត់គ្មានទេ..ប៉ុន្តែ ក៏មិនប្រាកដឡើយថាគ្មានMagic នោះគឺ.. Magic Love ~ ___ ថេយ៉ុង រូ៉ស្ស៍េម៉ារី សរសេរដោយ: ជូ ជីននី🧸