ក្រាក!!
បន្ទប់អ្នកជម្ងឺត្រូវបានបើកឡើងបង្ហាញឲឃើញវត្តមានរបស់រាងក្រាស់ដែលត្រូវជាកូនប្រុសមកមើលអ្នកជាឪពុកដែលគេងសម្រាក។
<ជុង! មកពីធ្វើការហើយហេ៌កូន?> អ្នកស្រីចនដែលកំពុងជូតខ្លួនឲស្វាមីឃើញវត្តមានកូនប្រុសមកក៏សួរធម្មតាដូចដែលរាល់ដង។
<ទុកឲខ្ញុំអ្នកធ្វើវិញ ម៉ាក់ទៅអង្គុយលើសាឡុងទៅ~> នាយញញឹមដាក់គាត់បន្តិចមុននឹងយកកូនកន្សែងពីដៃគាត់មកធ្វើខ្លួនឯង។
<លោកគីមនឹងប្រពន្ធគាត់មានថាយ៉ាងមិចទេ?>
<អត់អីទេ លោកអ៊ុំប្រុសថាប៉ាស្រួលវិញពេលណាទៅធ្វើពេលនឹងបាន>
<ហឹម!~ ចម្លើយនោះច្បាស់ជាបែបនឹងហើយសម្រាប់មនុស្សល្អដូចពួកគាត់ និយាយទៅគ្រួសារយើងជំពាក់គាត់ច្រើនណាស់តាំងពីដើមមក!> អ្នកជាវ័យចំណាស់ដកដង្ហើមធំបន្តិចសឹមផ្ដេកក្បាលផ្អែកខ្នងលើសាឡុងក្រោយអ្នកជាកូនប្រុស។
<ខ្ញុំដឹង~> នាយពោលឡើងដោយទឹកមុខធម្មតាតាមទម្លាប់ដែលន័យថាខ្ញុំដឹងនេះគឺចង់បញ្ជាក់ថាគេដឹងគុណចំពោះគ្រួសារ រ៉ូស្សេ៍ម៉ារី។
<បើរំលឹកទៅកាលនោះវេទនាណាស់ កាលម៉ាក់កំណើតកូន គ្មានទាំងលុយសម្រាប់ទុកសម្រាល កុំថាឡើយលុយទុកសម្រាលសូម្បីតែលុយចាយវាយប្រចាំសម្រាប់បាយហូបតែ3ពេលក៏ពួកយើងមានមិនគ្រប់ផង បើគង់តែបានគាត់ទាំងពីរជួយផ្គត់ផ្គង់សព្វគ្រប់ ម្ល៉េះមិនដឹងម៉ាក់នឹងប៉ាទៅជាយ៉ាងណា៌ ហើយអនាគតជុងទៅជាយ៉ាងមិច! ម៉ាក់ស្រមៃមិនចេញទេ> ប្រាកដណាស់ ពីរនាក់ប្រពន្ធគាត់ទាំងពីរមិនបានកើតក្នុងវង់ត្រកូលអ្នកមានមកពីណាឡើយ ផ្ទុយទៅវិញគឺមានជីវភាពដល់លំបាកលំបិនមួយ បើគង់តែបានជួបគ្រួសាររ៉ូស្សេ៍ម៉ារី មិនដឹងថាត្រូវរសាត់តោកយ៉ាកដល់ណាទៀតទេ។
<យប់ជ្រៅហើយម៉ាក់គួរតែសម្រាកទៅ ប្រយ័ត្នមិនស្រួលខ្លួន~> នាយរៀបចំយកកូនចានធុញទៅចាក់ទឹកចេញ ទើបរៀបចំកន្លែងឲអ្នកជាម្ដាយសម្រានដែលនៅក្នុងបន្ទប់នេះមានគ្រែពីរ។
<អឺម! តែម៉ាក់ភ្លេចប្រាប់កូន ម៉ាក់លឺថាក្មួយថេយ៉ុងជិតត្រឡប់ពីក្រៅស្រុកវិញហើយ~>
<ខ្ញុំលឺបែបនេះតែរហូតប៉ុន្តែមិនដែលឃើញស្រមោលគេម្ដងណាទេ~ ឆ្លក់ទឹកម៉ាសុីនអ្នកនៅអាមេរិកនោះហើយក៏មិនដឹងទេ>
<នែ!~ ហៅប្អូន គេៗបែបនេះឈប់ស្រឡាញ់ប្អូនហើយហេ៌យើងនឹង!> អ្នកស្រីចននៅក្នុងចិត្តកូនប្រុសគាត់បែបណាគាត់មើលដឹងច្បាស់ទើបចង់ញ៉ោះនិយាយលេងសើច ឃើញធ្វើមុខក្រម៉ូវៗហីៗមិនខ្វល់ ទាំងដែលការពិតចាំគេឡើង18ឆ្នាំហើយ តាំងពីនាយមានអាយុ9ឆ្នាំរហូតដល់អីឡូវ27ហើយ ក្មេងនេះចាកចេញពីនាយទៅតាំងពីអាយុ5ឆ្នាំ។
<ខ្ចិលស្រឡាញ់ ត្រង់គេមិនស្រឡាញ់ខ្លួនឯងផងគិតតែពីដើរលេងរហេតរហូតចង់ឲអ្នកណាមកស្រឡាញ់ ម្យ៉ាងគេមានសង្សារហើយទុកឲសង្សារគេនោះស្រឡាញ់ទៅ~> សួរថាហេតុអ្វីនាយដឹងច្រើនបែបនេះ ក៏មកពីលោកគីមគាត់រអ៊ូប្រាប់ជារឿយៗនឹងហើយ។
<ចេះតែថាឲប្អូនហើយ~>
<ម៉ាក់សម្រាកទៅ ខ្ញុំរកទៅផ្ទះហើយ ចាំស្អែកខ្ញុំធ្វើអាហារពេលព្រឹកមក>
<អឹម! ជិះម៉ូតូឲស្រួលបួលណា កុំបើកលឿនៗពេក>
<បាទ!~> នាយថារួចក៏លាគាត់ចេញទៅ ដែលរាល់ថ្ងៃនេះមធ្យោបាយធ្វើដំណើរគេ គ្មានឡានអ្វីអស្ចារ្យជាងម៉ូតូធំសំណប់ចិត្តនាយនេះឡើយ មិនមែនគេគ្មានលុយទិញឡានត្បិតមិនចង់ទិញប៉ុន្នឹង។
<នៅឈ្លក់វង្វេងភ្លើងពណ៍ស្រុកគេទៅមិនបាច់មករកបងវិញទេ~> នាយចូលមកដល់ក្នុងជន្ដើរយន្ត អត់អ្វីធ្វើក៏ទាញយកកាបូបលុយចេញមកដែលក្នុងនោះមានរូបថតមួយសន្លឹក ក្នុងរូបនោះមាននាយជាមួយថេយ៉ុងកាលពីក្មេងៗថតជាមួយគ្នា, បើនិយាយរឿងនៅតូចនាយស្រឡាញ់ក្មេងម្នាក់នេះណាស់រហូតដល់អីឡូវក៏នៅតែស្រឡាញ់គ្មានប្រែប្រួលឡើយ។
_
//ថ្ងៃថ្មី!~
ម៉ោង9:00នាទីព្រឹកក្នុងក្រុមហ៊ុន Mary group
ទឺត!~
"ហាឡូលោកអ៊ុំស្រី"
<ជុងហ្គុក! កូននៅឯណា៌ពេលនេះ?> អ្នកស្រីម៉ារី
"បាទ ខ្ញុំនៅជាមួយអ៊ុំប្រុសនៅឯចំការ! លោកអ៊ុំមានអ្វីហេ៌?" នាយនៅបើកឡានឲគាត់ទាំងពីរសិនត្បិតប៉ារបស់គេមិនទាន់ជានៅឡើយ។
<អ៌រ! គឺថាកូនថេយ៍ ប្អូនគេមកដល់ប្រលានហើយ កូនអាចទៅយកប្អូនជំនួសអ៊ុំបានទេ អ៊ុំជាប់ប្រជុំ>
"ថេយ៍មកហើយ?" លឺថាក្មេងកំហូចដែលខ្លួនខំចាំអស់ពេលជាយូរនេះត្រឡប់មកវិញនាយសួរផ្ទួនពាក្យម្ដងទៀតឲប្រាកដចិត្តត្បិតខ្លាចថានឹកគេពេកដល់ថ្នាក់ស្រមើស្រមៃ។
<អឹម! មកដល់មួយសន្ទុះហើយ>
"បាទ! ចាំខ្ញុំទៅយក"
<បើកូនទៅឈៀងចូលផ្ទះដូរឡានផង យកអាសេរីទើបតែចេញនឹងទៅទទួលគេទៅ បើមិនអញ្ចឹងទេច្បាស់ជាមិនព្រមជិះទេកូននឹង>
"បាទ!~" ត្រង់ចំណុចនេះនាយមិនឆ្ងល់ទេហើយក៏មិនចម្លែកព្រោះចរឹកក្មេងនេះបានប្ដូរទៅហើយ និយាយពីហាយនោះគឺហាយខ្ពស់តែម្ដង។
<ប៉ុន្នឹងចុះ> ទឺត!
<មានអីហេ៌ជុង> លោកគីម
<បាទគឺថាថេយ៍មកដល់កូរ៉េហើយ>
<អ៌រ! ប្រញាប់ទៅយកទៅអញ្ចឹង បើនៅយូរខ្លាចថាប្រលានគេអស់របស់លក់> គាត់គ្មានបញ្ជេញប្រតិកម្មត្រេតអរអ្វីឡើយ ព្រោះដឹងថាកាលដែលកូនជើងល្អគាត់ព្រមមកនេះគឺចង់ឈ្នះពាក្យគាត់បញ្ឈឺប៉ុណ្ណោះ ម្យ៉ាងនៅឆ្លៀតដុតកូនចេញដល់ថ្នាក់រាងក្រាស់ក៏រាងអស់សំណើចព្រោះគេយល់ន័យដែលគាត់សម្ដៅដល់។
<បាទ!>
@ កន្លះម៉ោងក្រោយ!~
<ហឺយ~ ប្រុងឲខ្ញុំក្លាយជារូបសំណាក់គេបូជានៅប្រលាននឹងមែនទេបានជាចាំចង់មួយពាន់ជាតិហើយមិនឃើញស្រមោលអាគាត់នឹង> ចិញ្ចើមចងចូលគ្នាភ្នែកក្រឡេងឆ្វេងស្ដាំរកបុរសដែលម្ដាយប្រាប់ថាត្រូវមកទទួលទាំងក្រពុលមុខជាប់ គេមកដល់យូរដើរទិញអីវ៉ាន់ពេញប្រលានយូរណាស់ទៅហើយ អីឡូវអង្គុយចាំទៀតនៅតែមិនឃើញ។
YOU ARE READING
The Magic Of Your Love [ចប់ មានជាសៀវភៅ]
Acciónអ្វីទៅជាវេទមន្ត? ពិភពលោកនេះគ្មានឡើយវេទមន្ត ជំនួសការដែលមានគឺតួអក្សរដែលប្រកបចេញអានបាន! វេទមន្តមួយម៉ាត់គ្មានទេ..ប៉ុន្តែ ក៏មិនប្រាកដឡើយថាគ្មានMagic នោះគឺ.. Magic Love ~ ___ ថេយ៉ុង រូ៉ស្ស៍េម៉ារី សរសេរដោយ: ជូ ជីននី🧸