Episode 04:អាឆ្កួត
ថ្ងៃថ្មី!
ម៉ោង8:00នាទីព្រឹកនៅភូមិគ្រឹះ រ៉ូស្សេ៍ម៉ារី!
<ម៉ារី!នេះកូនគេមិនទាន់ងើបទេហេ៌?>
<នៅទេលោកបង~> អ្នកជាវ័យចំណាស់ទាំងពីរកំពុងអង្គុយបរិភោគអាហារពេលព្រឹកមុននឹងចេញទៅធ្វើការរាងខ្លួន។
<ហឺយ~ មិនដឹងថាប្រុងអត់ប្រយោជន៍ដល់ពេលណាទៀតទេ>
<ចេះតែថាឲកូនអញ្ចឹង ប្រហែលគេអស់កម្លាំង>
<អូនទំនើងគេតែអញ្ចឹងទើបខូចក្មេងអស់ ដែលគេងើបរួចហេ៌បើរាល់ដងប្រហែលដេកតតែថ្ងៃត្រង់ទើបងើប ងើបហើយញុាំឆ្អែតក៏ចេញទៅដើរលេងបាត់ៗ>
<...> អ្នកស្រីម៉ារីជ្រើសមិនមាត់តព្រោះវាត្រូវៗពេក ថាតែគាត់អីដែលពិបាកចិត្តនឹងចរឹកកូន អ្នកជាម្ដាយនេះក៏ដូចគ្នា ប្រុងឲធ្វើយ៉ាងមិចទៀតបើគាត់ប្រដៅក៏ប្រដៅអស់ហើយ នៅតែគេមិនស្ដាប់កាន់តែនិយាយកាន់តែផ្គើន។
<លោកអ៊ុំ!~> ជាមួយគ្នានោះដែរវត្តមានរបស់ជុងហ្គុកក៏បង្ហាញឡើងល្មម ដែលនាយតែងតែមកហើយព្រោះត្រូវបើកឡានជូនពួកគាត់។
<ជុងហ្គុកមកក៏ល្អហើយ ជួយឡើងទៅដាស់ឯកឧត្តមគេងត្រមួកក្នុងបន្ទប់ឲអ៊ុំបន្តិច>
<លោកបងប្រើកូនធ្វើអី? អ្នកបម្រើមានតើ gimទៅឡើងទៅដាស់កូនថេយ៍មក>
<ចា៌អ្នកស្រី>
<មិនអីទេអ៊ុំស្រី ខ្ញុំទៅហៅគេក៏បានដែរ> នាយសុំខ្លួនទៅរួចទើបដើរឡើងជន្ដើរសម្ដៅទៅកាន់បន្ទប់ថេយ៍។
<ឲgimទៅដាស់កុំសង្ឃឹមថាកូនជើងល្អអូនគេក្រោក រឹងដូចថេយ៍តតែប៉ះនឹងជុងហ្គុកអូនដឹងទេ?> គាត់ជាមនុស្សបុិនមើលចរឹកណាស់ ហើយក៏មើលថ្លុះដែលថាអ្នកណាអាចពត់កូនជើងល្អគាត់នេះបាន ។
ក្រាក!~ ទ្វារបន្ទប់បើកឡើងបង្ហាញឲឃើញកាយតូចកំពុងគេងលក់ស្ងប់ស្ងល់មិនដឹងខ្យល់អីថាមានអ្នកចាក់សោរចូលបន្ទប់។
<ថាខ្លួនទៅក្រអូប បន្ទប់ក្រអូបជាងម្ចាស់ទៀត> នាយបោះជំហានមួយៗដើរសម្ដៅទៅគៀនគ្រែ ឈរសម្លឹងមុខគេបន្តិចទើបងាកទៅបង្អួចដើរបើកវាំងននឲថ្ងៃចាំងចូល។
<អឺយ!~ ហើយអ្នកណាគេមកបើកវាំងននស្អីទាំងព្រលឹមនៀក?> គ្រាន់តែថ្ងៃចាំងមកប៉ះភ្នែកភ្លាមគេស្រែកចាចត្បិតវាចាំងភ្នែក ទាញភួយមកខ្ទប់មុខភ្លាមៗ។
<ថ្ងៃចាំងកម្ពស់ចុងត្នោតប្រុងគេងជំទិតគូទដល់ជាតិណា៌?> លឺសម្លេងគ្រលៗនេះដូចជាប្រហែលរហ័សឲថេយ៍បើកភ្នែកក្រឡង់ៗទាញភួយចេញងើបអង្គុយឆ្ងក់ងក់។
<អ្នកណាឲអាលោកឯងចូលបន្ទប់ខ្ញុំ?>
<ចូលមិនចូលវាមិនសំខាន់ ក្រោកមក ប្រុងគេងដល់អង្កាលមិនគិតទៅធ្វើការងារខ្លះទេ?>
<កុំចេះដឹង~> សង្កត់សម្ដីទៅកាន់នាយរួចគេឃ្លប់ភួយគេងតធ្វើមិនដឹង ក្រែងដឹងហើយតើចរឹកគេចង់គ្រូបាអាចារ្យណាមកប្រដៅក៏មិនស្ដាប់ដែរ។
<គិតថាសមអញ្ចឹង.កគេងទៅ~> លឺសម្ដីនេះភ្លាមគេញញឹមឲខ្ជឹបព្រោះគិតថាបានឈ្នះ ប៉ុន្តែមិនទាន់ស្គាល់ចរឹកជុងហ្គុកឡើយ ឃ្លុំភួយយូរៗទៅចេះតែមានអារម្មណ៍ថាក្ដៅទៅៗហូរញើសដូចទៅធ្វើសង្រ្គាមហើយ អត់មិនបានក៏ទាញភួយចេញខ្វាច់ឃើញថាតេលេម៉ាសុីនត្រជាក់នៅដៃនាយ។
<ហឹស!~> នាយញញឹមគែមមាត់ទៅកាន់ថេយ៉ុងព្រោះដឹងថាក្មេងនេះច្បាស់ជាក្ដៅគេងមិនបានហើយ។
<នែ!~ លោកឯងកើតឆ្កួតស្អី? មកតាមចងកម្មនឹងខ្ញុំស្អីណាស់ណា៌?>
<ក្រោកមកងូតទឹករៀបចំខ្លួនចេញ> អត់ខ្វល់ទឹកមុខស្មើរៗស្រដីទៅកាន់ថេយ៍ មនុស្សនាយម៉ត់ចត់ណាស់តែមកហៅហើយគឺត្រូវតែធ្វើឲគេទៅតតែបាន។
<អាឆ្កួត!~> អត់មិនបាននឹងជេរនាយមួយម៉ាត់រួចក៏ងើបគ្រោងចេញពីគ្រែ ប៉ុន្តែមិនមែនធ្វើតាមសម្ដីឡើយគឺងើបមកដណ្ដើមតេលេ។
<ឲតេលេមកខ្ញុំ> គេចូលទៅប្រទាញប្រទង់នឹងជុងហ្គុកដែលមានកម្ពស់ខ្ពស់ជាងខ្លួនហក់លោតដូចកូនកង្កែបទៅហើយនៅតែចាប់មិនបាច់។
<យកបានក៏យកទៅ>
ផាច់!
<នែ!លោកឯងឲវាល្មមៗបានហើយកុំខ្លាំងដៃមាំពេក> គេឈប់សកម្មភាពលើកដៃទៅងាយទ្រូងនាយស្រែកស្ដីឲឡើងរំពងបន្ទប់។
ផឹប!
<ចង់ឲបងប្រើធម៍ក្ដៅដាក់អូនរឺយ៉ាងមិចទើបរឹងក្បាលដល់ម្លឹង?> នាយបោះតេលេចោលលើពូក មុននឹងបង្វែរគេឲខ្ទប់ទៅនឹងទូចាប់.កដៃទាំងពីរឡើងហួសផុតក្បាលឲកម្រើកលែងកើត ទឹកមុខស្មើៗមែនប៉ុន្តែសម្ដីដែលនិយាយសព្វនាមដែលហៅវាពិសោះណាស់><
<លែងខ្ញុំ! ខ្ញុំប្រាប់លោកថាមិចកុំឲមកប៉ះខ្ញុំ> មកអូនបងស្អីគិតថាគេរំគោះរគើរឺ? ក្នុងចិត្តស្អប់មុខនាយសឹងស្លាប់ទៅហើយ។
<ចង់ឲលែងក៏ទៅងូតទឹកហើយចុះទៅញុាំបាយព្រឹកទៅ>
<មាត់ខ្ញុំ ខ្លួនខ្ញុំលោកឯងចេះដឹងស្អីមាំម្ល៉េះ?>
<បងនិយាយម្ដងទៀត ទៅងូតទឹកចេញតាមសម្រួលរឺក៏ចង់ឲបងធ្វើប្រើធម៍ក្ដៅដាក់អូន?>
<លោកឯងចង់ធ្វើស្អីដាក់ខ្ញុំ? បើហ៊ានខ្ញុំប្រាប់ម៉ាក់ភ្លាម >
<អញ្ជើញ! ព្រោះគាត់ឲបងមកហៅខ្លួនឯង>
<ខ្ញុំមិនងូតហើយក៏មិនញុាំ ខ្ញុំចង់ដេក!!!!!!>
<អញ្ចឹងចាំបងងូតទឹកឲឯង> ថាហើយនាយអូសដៃគេសម្ដៅទៅបន្ទប់ទឹក ដែលកាយវិការនេះវាធ្វើឲថេយ៍ប្រហោងពោះអស់រលីង ប្រុងធ្វើមែនហេ៌?
<អា៌!!! ខ្ញុំងូតៗ ចេញទៅខ្ញុំងូតខ្លួនឯង> មិនចាំបាច់សួរបញ្ជាក់ទៀតទេព្រោះចរឹកនាយពេលនេះគេបានដឹងខ្លះៗហើយថានាយម្នាក់នេះនិយាយបែបណាគឺធ្វើបែបនឹងមែន។
<អញ្ចឹងក៏ងូតឲលឿនៗទៅ>
<ចេញទៅអញ្ចឹង~> រាងក្រាស់សម្លឹងមុខថេយ៍បន្តិចមុននឹងព្រមដើរចេញពីបន្ទប់ទឹកវិញ តែនាយនៅឈរក្រព័តដៃក្បែរជញ្ជាំង។
<ហើយនៅឈរធ្វើស្អី?មិចមិនចេញទៅ?>
<មនុស្សកម្ចិលដូចអូនបើងូតហើយរត់មកដេកតគិតយ៉ាងមិច?>
<កុំមកហៅខ្ញុំអូនមិនជាប់សាច់ឈាមស្អីនឹងគ្នាផង ទោះខ្ញុំចូលចិត្តដេកមែនក៏មិនដល់ថ្នាក់នឹងដែរ>
<ហឹស!~>
គ្រាំង! រាងតូចសម្លក់មុខនាយបន្តិចមិននឹងទាញទ្វារបន្ទប់ទឹកបិទស្ទើរតែរលំផ្ទះទៅហើយ មិនឲគេក្ដៅក្រហាយយ៉ាងមិចមនុស្សកំពុងតែលក់ស្រួលគេឯណាដែលទៅងើបម៉ោង7-8ព្រឹកអញ្ចឹងនោះ?
.....
15នាទីក្រោយ!
15នាទីក្រោយដែលនាយអូសថេយ៉ុងមកបានឃើញថាដើរពីក្រោយខ្នងគេសភាពទឹកមុខមើលមិនយល់ទេឲឡើងក្រម៉ូវ ចំណែកអ្នកស្រីម៉ារីគាត់បើកភ្នែកឡើងធំៗសឹងមិនជឿថានាយអាចដាស់កូនគាត់ឲភ្ញាក់មកបាន។
<ថេយ៍មកញុាំបាយមកកូន>
<ម៉ាក់!! អ្នកម៉ាក់ឲអាបុិនឹងមករំខានខ្ញុំដេកទាំងព្រលឹមនៀក> តាមចរឹករាល់ដងបើអ្នកណាធ្វើឲមិនពេញចិត្តហើយគឺមកតឹងសរសៃរ.កដាក់នឹងឯង។
<ជាប៉ា!> លោកគីមទឹកមុខរៀបស្មើរពោលបង្ហើរចោលឲកូនជើងល្អគាត់បានលឺ។
<...> ថេយ៉ុងបន្ទាប់ពីលឺសម្ដីគាត់ក៏ស្ងាត់បានត្រឹមតែសម្លក់សម្លឹងរាងក្រាស់ មិនមែនគេខ្លាចឪពុកឡើយតែពីរនាក់គេនឹងគឺមិនដែលត្រូវគ្នាសោះ ហ៊ានតែតទៅមើលបើមិនផ្អើលផ្ទះ។
<កូនជុងនៅឈរដល់ណាឆាប់អង្គុយចុះមក> អ្នកស្រីម៉ារីតាមទម្លាប់គាត់ចូលចិត្តហៅជុងហ្គុកថាកូន។
<បាទអត់អីទេ ខ្ញុំញុាំមកពីផ្ទះរួចហើយ>
<ជ្រេញរឹក> ថេយ៍ញិចញ៉ូតមាត់ម្នាក់ឯងតិចៗពេបជ្រាយទៅកាន់នាយត្បិតគេសែនត្រឡាន់មុខជុងហ្គុកស្ទើរស្លាប់ទៅហើយ។
<ញុាំបង្អែមលាងមាត់ទៅអញ្ចឹង អ៊ុំកូនថ្ងៃនេះតតែម៉ោង10អីទើបទៅ ចំណែកម៉ាក់ថ្ងៃនេះមិនចេញទៅណាទេ>
<ម៉ាក់បើគេមិនចង់ទៅហៅធ្វើអី ស្មានតែមនុស្សគ្មានសិល៍ធម៍អញ្ចឹង> ថេយ៍ដែលអង្គុយញុាំបាយមិនត្រង់មួយនោះចេះតែលូកឲតែមានពាក្យថាឲនាយកម្លោះ។
<អង្គុយចុះមកជុងហ្គុក..ហើយឯងក៏ដូចគ្នា អាយុប្អូនគេមួយណាមួយណីសម្ដីឲចេះគោរពគេជាបងផង>
<មិនអីទេអ៊ុំប្រុស ខ្ញុំមិនប្រកាន់ក្មេងក្បាលរឹងទេ> នាយញញឹមឌឺទៅកាន់ថេយ៍បន្តិចមុននឹងដាក់បង្កុយចុះតាមសម្ដីវ័យចំណាស់ សួរថាឲទៅប្រកាន់ពីជ្រុងណាចេញបើក្មេងនេះគួរឲស្រឡាញ់សម្រាប់នាយគ្រប់ជ្រុង មុខកាន់តែខឹងគឺកាន់តែខ្នាញ់។
<លោកឯងជេរអ្នកណាក្បាលរឹង?>
<ថេយ៌!!> លោកគីមតម្លើងសម្លេងបន្តិចនាពេលដែលកូនគាត់និយាយប្រាប់ទៅដូចចាក់ទឹកលើក្បាលទា។
|Skip|
//3ខែក្រោយ ពេលវេលាពិតជាដើរលេងមែនទើបតែម្សិលនោះសោះក៏កន្លងហួសបីខែទៅហើយ ដូច្នេះហើយបើគិតចង់ធ្វើអ្វីក៏ធ្វើឲហើយទៅព្រោះពេលវេលានឹងមិនចាំអ្នកណាម្នាក់ឡើយ ដូចគ្នាទៅនឹងថេយ៉ុងរយៈពេលបីខែ ទៅតែបីខែទៅ គេមិនខ្វល់មិនអើពើទម្លាប់ចាស់បែបមិចគឺបែបនឹង កាន់តែខ្លាំងដៃជាងនៅអាមេរិកទៅទៀត បើនិយាយពីទាស់មាត់ទាស់សម្ដីជាមួយឪពុកវិញឃើញពេលណាឈ្លោះពេលនឹង, ចំណែកឯជុងហ្គុកនាយធ្វើការរបស់ខ្លួនបានដូចធម្មតា ពេលខ្លះនឹកក្មេងក្បាលខូចក៏បានត្រឹមអូសគណនីរបស់គេមើលរូប ត្បិតបើមនុស្សពិតមិនដែលនៅផ្ទះល្មិចផង។
យប់នេះក៏ដូចគ្នាពាក់កណ្ដាលអាទ្រាតម៉ោង12យប់រំលងថ្ងៃថ្មីទៅហើយ ថេយ៉ុងគេដើរមិនទាន់ចូលផ្ទះទៀត។
រីងៗ!!!
<ទឺត* ជំរាបសួរអ៊ុំស្រី?> ជុងហ្គុកដែលទើតែមកពីភោជនីយដ្ឋានមិនទាន់ដោះមួកគោបចុះពីលើម៉ូតូស្រួលបួលផងក៏ទទួលបានការខលរបស់អ្នកស្រីម៉ារីទៅហើយ។
"ជុងហា៌! ម៉ាក់ពឹងបន្តិចមក ជួយទៅយកប្អូននៅ WENN ក្លឹបឲម៉ាក់បានទេ មិត្តគេខលប្រាប់ថាថេយ៍ស្រវឹងខ្លាំងណាស់មិនព្រមមកផ្ទះទេ"សម្លេងរបស់អ្នកជាម្ដាយស្រដីទៅកាន់ជុងហ្គុកដោយក្ដីបារម្ភពីកូនខ្លួន ត្បិតកូនគាត់ទើបតែឈ្លោះនឹងប៉ាគេហើយ ខឹងមិនចូលផ្ទះទេ អ្នកជាម្ដាយនេះបានត្រឹមតែលួចខលមកប្រាប់នាយស្ងាត់ៗ។
<បាទអ៊ុំស្រី ចាំខ្ញុំទៅយកថេយ៍ អ៊ុំកុំបារម្ភអីយប់ជ្រៅណាស់ហើយចូលសម្រាកទៅ ខ្លាចប៉ះពាល់ដល់សុខភាព> ចំពោះនាយគឺអូខេសម្រាប់គាត់គ្រប់វេលាហើយគ្មានអ្វីត្រូវបារម្ភនោះទេ។
"ម៉ាក់ភ្លេចប្រាប់ កូនយកថេយ៍ទៅគេងនៅខនដូរកូនសិនទៅ គេឈ្លោះគ្នានឹងប៉ាគេ ខ្លាចមកដល់ឡូឡាទៀត"
<បាទ!~>
"ម៉ាក់ផ្ញើរប្អូនផងណា៌"
<បាទ ជំរាបលា> បន្ទាប់ពីសន្ទនាគ្នាចប់ខ្សែរទូរស័ព្ទក៏បានកាត់ផ្ដាច់ នាយមិនចាំយូររហ័សពាក់មួកវិញ ឡើងម៉ូតូមួលយកមួយកប់ៗតែម្ដង។
.....
20នាទីក្រោយ!
ម៉ូតូធំរបស់នាយឈប់ងក់នៅពីមុខក្លឹបដ៏ឆើតឆាយដែលគេនិយមហៅឈ្មោះមួយទៀតគឺក្លឹបអភិជន នាយដោះមួកគោបចេញ ដើរចូលក្នុងដោយទឹកមុខរៀបស្មើរតាមទម្លាប់។
YOU ARE READING
The Magic Of Your Love [ចប់ មានជាសៀវភៅ]
Actionអ្វីទៅជាវេទមន្ត? ពិភពលោកនេះគ្មានឡើយវេទមន្ត ជំនួសការដែលមានគឺតួអក្សរដែលប្រកបចេញអានបាន! វេទមន្តមួយម៉ាត់គ្មានទេ..ប៉ុន្តែ ក៏មិនប្រាកដឡើយថាគ្មានMagic នោះគឺ.. Magic Love ~ ___ ថេយ៉ុង រូ៉ស្ស៍េម៉ារី សរសេរដោយ: ជូ ជីននី🧸