10:

174 22 1
                                    

Episode 10:ត្រឡប់ទៅផ្ទះជាមួយបងណាថេយ៍ថេយ៍
      ថ្ងៃថ្មី!!
   រីងៗ!!!~~
"ហឹម! ហាឡូ?" ថេយ៍ក្នុងសភាពគេងលង់លក់ស្រួលត្រូវភ្ញាក់មមីមមើររារកទូរស័ព្ទមកចុចទទួលទាំងភ្នែកមិនបើក។
<ហាឡូ អ្នកប្រុសថេយ៍ថ្ងៃនេះមិនមកក្រុមហ៊ុនទេរឺ?> សម្លេងមនុស្សស្រីពោលប្រយោគសំណួរឡើងត្បិតម៉ោង9ទៅហើយមិនស្រមោលCEOទៅក្រុមហ៊ុន ដែលមានឯកសារជាច្រើនគោដូចភ្នំត្រូវឲគេពិនិត្យ។
"ហ៌រ! អ្នកណាគេនឹង?" គេគេងមិនទាន់ដាច់ងងុយអស់មកទើបរាងងុលៗស្ដាប់សម្លេងលេខាមិនដឹង។
"គឺខ្ញុំ ចាងយ៉ាង ជាលេខាផ្ទាល់ខ្លួនរបស់អ្នកប្រុសនោះអី! មានឯកសារគោច្រើនណាស់ដែលអ្នកប្រុសត្រូវពិនិត្យម្សិលមិញមិនទាន់អស់ទេ" នាងក្រមុំលឺតែសម្លេងគ្រងួរៗក៏ដឹងហើយថាគេនៅគេងមិនទាន់ក្រោកដដែល។
<មេឃមិនទាន់ភ្លឺផងទៅពិនិត្យអី? មនុស្សកំពុងតែគេងលក់ស្រួលនេះ>
"ហឹម? នេះ..នេះម៉ោង9ព្រឹកហើយ~"
<9ព្រឹកហើយ?> គ្រាន់តែលឺថា9ព្រឹកភ្លាមគេស្ទុះវឹងងើបអង្គុយឆ្ងក់ងាកទៅមើលនាឡិកាលើតុឃើញថា9ចូលកន្លះទៀតទៅហើយ អ្វីដែលគេភ្ញាក់ផ្អើលគឺមិនមែនម៉ោងដើរលឿននឹងឡើយផ្ទុយទៅវិញគឺ÷
<គេមិនមកផ្ទះវិញទេហេ៌?> ថេយ៍ពោលឡើងតិចៗម្នាក់ឯងទាំងខួរក្បាលពោរពេញដោយចម្ងល់ ព្រោះបើនាយមកផ្ទះវិញនាយច្បាស់ជាឡើងមកដាស់គេមិនមែនឲគេដេកដល់ម៉ោងណាម៉ោងណីអញ្ចឹងទេ។
"ចា៌?"
<អឹម! គ្មានអីទេ ម៉ោង12ចាំខ្ញុំទៅ~> ទោះបីជាក្នុងចិត្តគិតថានាយមិនត្រឡប់មកផ្ទះប៉ុន្តែគេរើសមតិមួយទៀតគឺនាយមកគ្រាន់តែខឹងមិនឡើងមកដាស់គេប៉ុន្នឹង ដូច្នេះក៏ខ្ចិលខ្វល់នេះឯង។
"អ៌!ចា៌ ជំរាបលា"
    ....
  @ 10:00នាទីព្រឹក!
   ទម្រាំតែគេរៀបចំខ្លួនហើយរួចរាល់ទ្រនិចលោតដល់ម៉ោង10ព្រឹកល្មម ចំណែកឯក្រពះក៏ឃ្លានណាស់ដែរ ចុះមកសង្ឃឹមអាហារពេលព្រឹកមានលើតុ ប៉ុន្តែផ្ទុយទៅវិញគ្មានឡើយ សភាពកាលពីយប់យ៉ាងមិចព្រឹកឡើងគឺអញ្ចឹង។
<មិនមកផ្ទះវិញមែន!> គេដើរសម្ដៅទៅរកទ្វារដែលបានចាក់គន្លឹះយប់មិញឃើញថាគ្មានសោរក្រៅចាក់ចូលទេ ក៏ច្បាស់ហើយថានាយមិនបានមកផ្ទះពិតប្រាកដមែន។
<មិនមកក៏ហីទៅ មិនទ្រស្រាប់ហើយ..គ្មានវត្តមានគេក៏ល្អខ្ញុំអាចធ្វើអីស្រេចចិត្ត~> ត្រូវហើយចង់នាយនៅមិននៅគឺជាសិទ្ធនាយ គេមិនដែលទៅរវីរវល់ជាមួយវត្តមាននាយឡើយ មិនមាននាយវាកាន់តែស្រួលសម្រាប់គេចង់ធ្វើអ្វីក៏បាន ចង់គេងដល់ម៉ោងប៉ុន្មានក៏គ្មានអ្នកមកទើស យប់នេះចង់ដើរលេងដាច់យប់ទល់ភ្លឺរឹតតែបានទៀតហើយ សេរីភាពញាក់តែម្ដង។
    //ក្រឡេកមកមើលនៅភោជនីយដ្ឋានដែលនាយធ្វើការឯនេះវិញ គេងើបតាំងពីព្រលឹមមកភោជនីយដ្ឋាន ដោយយប់មិញជ្រើសទៅគេងនៅខនដូរចាស់របស់ខ្លួនជំនួសឲការទៅផ្ទះ។
<របួសនៅថ្ងាសលោកយ៉ាងមិចហើយ?> ស៊ូអិន
<ហឹស! មិនអីទេ ក្រៀមហើយ> នាយញញឹមដាក់នាងក្រមុំបន្តិចទាំងដៃជាប់ហាន់សាច់ ដែលម៉ោងនេះគេសម្រាកម្ដងហើយប៉ុន្តែនាយគ្រាន់តែចង់ហាន់ទុក។
<ហឹម? ក្រៀមលឿនម្ល៉េះ?>
<មកពីបានគ្រូពេទ្យស្អាតជួយលាហរបួសហើយ> សម្ដីញុះញង់របស់នាយគ្មានគំនិតអ្វីទេក្រៅពីចង់ឲបរិយាកាសសប្បាយប៉ុន្នឹង។
<ហឹស! ប្រូសាហាវ>
   ____
   @ 3 សបា្តហ៍ក្រោយ!
   រយៈពេល3 សប្ដាហ៍ហើយដែលជុងហ្គុកនាយមិនត្រឡប់ទៅផ្ទះវិញរាប់ទៅជិតមួយខែដែរ ជំនួសឲការទៅនៅខនដូរ មិនមែនគេខឹងស្អប់ថេយ៍រឺឈប់ស្រឡាញ់ ចិត្តគេពីមុនយ៉ាងមិចគឺនៅដូចដើម គ្រាន់តែចង់ធ្វើតាមសម្ដីរបស់ខ្លួនឯង គេថាគេស្អប់នាយ គេខ្ពើមនាយ ដូច្នេះដើម្បីមនុស្សដែលខ្លួនស្រឡាញ់ត្រូវមានសម្ពាធនាយសុខចិត្តចេញទៅចុះ។
   ប៉ុន្តែមិនបានថាឡើយថាគេមិនអើពើនឹងក្មេងម្នាក់នេះ គេរឹតតែបារម្ភលើសមុនទៅទៀត។
<ថេយ៍មកធ្វើការទៀងរឺអត់?> ត្រូវហើយនាងតែងតែខលទូរស័ព្ទជាមួយលេខាផ្ទាល់ខ្លួនរបស់ថេយ៍ជាសំខាន់មិនឲគេដឹងឡើយ។
"ចា៌! បើសួរទៀងម៉ោងនោះដូចអត់ទេ គ្រាន់តែមកបានរាល់ថ្ងៃ គាត់ចូលចិត្តមកធ្វើការកន្លះៗថ្ងៃ ជួនខ្លះក៏មិនមកទេពេលការងារតិច"
<មើលទៅគេកែបានច្រើនទេ?>
"អឹម! ចា៌..អីឡូវរាងគ្រាន់ជាងពីមុន គាត់មិនសូវរអ៊ូច្រើន"
<ហឹស! ទ្រាំជាមួយគេបន្តិចទៅ បន្តិចទៀតគេលែងអីហើយ> រឿងនេះនាយហួសពីដឹងហើយថាគេមានចរឹកអញ្ចឹង ទើបអស់សំណើច ទុកថានេះកែបានច្រើនហើយចេះមកធ្វើការ បើពីមុនសេរ៉ូឲគត់។
"ចា៌! ប៉ុន្តែថ្ងៃនេះគាត់អត់បានមកធ្វើការទេ!"
<គេទៅណា៌?>
"មិនដឹងដែរ គាត់គ្រាន់តែប្រាប់ថាចង់លំហែរខួរក្បាលខ្លះ"
<អ៌រ! ប៉ុន្នឹងចុះ រំខានអ្នកនាងច្រើនហើយ>
"ចា៌ អត់អីទេ ជំរាបលាលោកជុង"
<បាទ ជំរាបលា> បន្ទាប់ពីសន្ទនាគ្នាចប់នាយដាក់ទូរស័ព្ទចុះត្រូវមកឈរគិតថាក្មេងនេះថ្ងៃនឹងទៅណា៌បានជាមិនមកធ្វើការ តិចថាទៅដើរលេងដូចពីមុនទៀតចប់ហើយ។
<ជុងហ្គុកជួយមកមើលសាច់នេះបន្តិចទៅមើលគួរយកមួយណាទៅធ្វើ?> សម្លេងរបស់ស៊ូអិនត្រូវបានកាត់ផ្ដាច់ការគិតរបស់នាយ ត្បិតពួកគេទាំងពីរមកផ្សារទំនើបដើម្បីទិញគ្រឿងយកទៅធ្វើម្ហូប ថ្ងៃនេះគេមានកម្មវិធីជួបជុំបុគ្គលិក ទើបនាយជាមួយស៊ូអិនជាចុងភៅប្រចាំភោជនីយដ្ឋានស្រាប់ជាអ្នកមកផ្សាររើសខ្លួនឯងតែម្ដង។
<អ៌រ! ទៅហើយ~>
<គិតថាយកសាច់គោទៅធ្វើឆ្ញាញ់ជាងក៏យកសាច់ជ្រូក?>
<ថ្ងៃនឹងយើងមិនទៅធ្វើការផងទើបចង់មកដើរផ្សារ> ជ្រុងម្ខាងទៀតនៅខាងលក់ផ្លែឈើស្រស់ក្នុងផ្សារទំនើបនេះដែរ យើងបានមើលឃើញវត្តមានរបស់ថេយ៉ុងកំពុងឈររើសផ្លែឈើដាក់កន្រ្តក ដែលវានៅរាងឆ្ងាយពីកន្លែងដាក់សាច់។
"ហុី! អីឡូវចេះដើរផ្សារទៀត ឡូយម្លេះ?" រ៉ូសាលី
<មិនដែលដើរទើបចង់ដើរម្ដង>
"ឲបានគ្រប់រសជាតិហេ៌?"
<ថាអញ្ចឹងក៏បាន* អេស៌!!~> រើសចុះរើសឡើងក្រឡេកភ្នែកឆ្វាច់ឃើញជុងហ្គុកកំពុងឈររើសប្រភេទសាច់ជាមួយនឹងស្រីម្នាក់ណាមិនដឹង ដែលមើលទៅស្និទ្ធស្នាលគ្រាន់បើ ធ្វើឲថេយ៉ុងផ្ដើមជ្រួញចិញ្ចើមចង់ដឹងពន់ពេកថានារីម្នាក់នោះជាអ្នកណា?
"មានអីហេ៌"
<អ-អត់ទេ អឹម-រ៉ូសាប៉ុន្នឹងចុះយើងទៅគិតលុយសិន>
"អឹម! Bye"
<បាត់ទៅពីផ្ទះចង់មួយខែតាមពិតរត់មករស់នៅជាមួយសង្សារ!~> កាន់តែសម្លឹងទៅអ្នកទាំងពីរវាកាន់តែធ្វើឲ្យក្មេងម្នាក់នេះមានអារម្មណ៍ថាខឹងបញ្ជេញភាពមិនពេញចិត្តពេលឃើញគេស្និតស្នាល គេអត់មិនបាននឹងការឈរមើលទៀត រហ័សដើរចេញយ៉ាងក្រងិបក្រងឹល។
<សម្រេចថាយកទាំងពីរទៅ>
<អ៌រ! អញ្ចឹងក៏បាន>
     ....
  //នៅតាមផ្លូវ!
<លេសធ្វើជាខឹងយើងមិនមកផ្ទះ ទាំងដែលធាតុពិតរត់ទៅនៅជាមួយស្រីឡើងមួយខែ> តាំងពីបានឃើញនាយនៅផ្សារទំនើបនោះហាក់ធ្វើឲគេអស់អារម្មណ៍ដើរផ្សារទៀត ឡើងឡានបើកចេញមករអ៊ូជាប់មាត់មិនដាច់។
<ចាំមើលទៅ!> ក្នុងចិត្តពេលនេះខឹងនឹងនាយផងអន់ចិត្តនឹងនាយផង ចង់យំបន្តិចអីបន្តិចពណ៍នាមិនត្រូវ ដឹងត្រឹមតែម្យ៉ាងដែលឃើញនាយទៅស្និតស្នាលនឹងស្រីដ៏ទៃ។
<តាំងខ្លួនសុតតែជាបងgukieរបស់យើង ប៉ុន្តែរត់ចេញពីយើងមកសប្បាយជាស្រីខ្លួនឯង-អ្ហឹក..បងGukieឆ្កួតឡប់ស្អីធាតុពិតត្រឹមជាមនុស្សចង្រៃជុងហ្គុក ហ្គាឡេន៍ដដែលប៉ុណ្ណោះ> ថាយំៗមែន! យំខឹងនាយដែលទុកគេចោល រឿងពីក្មេងគេបានចងចាំហើយ ហើយក៏ចាំបងgukieរបស់ខ្លួនផងដែរ ប៉ុន្តែអីឡូវគ្មានបងgukieស្អីទៀតទេ នាយនៅតែជាបុរសដែលគេស្អប់ដដែលចាប់ពីម៉ោងនេះទៅ។
     ....
   រាត្រីយប់យន់ឈានចូលមកដល់ ថេយ៉ុងដែលខឹងនឹងនាយបបួលមិត្តភក្តិពីមុនៗ សុំចូលក្លឹបផឹកឲលិចថ្លើមអស់ម្ដង។
   គេចូលតាំងពីក្បាលល្ងាចលើកស្រាអកដូចអកទឹករហូតទល់ស្មើរនេះម៉ោង10ទៅហើយ ផឹកនេះផឹកតតែលិចបេះដូងលិចប្រម៉ាត់តែម្ដងម្នាក់ៗ។
<នែ! ថេយ៍ឯងផឹកច្រើនហើយណា៌ ឈប់ខ្លះទៅ>ហ្គានី ដែលត្រូវជាមិត្តរបស់គេនៅសេអ៊ូលនេះ ឃើញគេលើកអក៌ៗនាងសូមញញើតជំនួស។
<មែនហើយ ផឹកអីច្រើនម្ល៉េះ?> ឆេមី ដែលថ្ងៃនេះគឺមានតែពីរនាក់នាងទេមកកំដរគេផឹក។
<អឹក! យើងផឹកឲលិចថ្លើមស្លាប់ខ្ចិលរស់នៅ*អួក៌!!> និយាយមិនទាន់ផុតពីមាត់ផងក៏ឆ្អួតដោលមកវិញអស់ទៅហើយ ឆេមីឃើញហើយប្រញ៉ាប់ទៅរឹតខ្នងអ្នកជាមិត្ត។
<ថេយ៍ ឯងកើតអត់អីណាហី!~>
<អួក៌*>
<ហ្គានី! ខលទៅប្ដីគេទៅ មើលទៅដូចជាទ្រោមខ្លួនហើយ> សំណាងហើយមានពីរនាក់នាងមក បើមិត្តគេផ្សេងៗក្រៅពីពួកនាងម្នាក់ៗសម្លឹងឃើញតែផលប្រយោជន៍ចង់ខ្សែរលើតែប៉ុន្នឹង។
<អឹម*> នាងក្រមុំក្រហមបន្តិចមិននឹងទាញទូរស័ព្ទថេយ៍មករកមើលលេខរបស់រាងក្រាស់។
<ថេយ៍! លេខប្ដីឯងលេខប៉ុន្នានយើងរកមិនឃើញទេ?>
<អឹក! ឈ្មោះអាចង្រៃឡើងបុិនជញ្ជាំងវិហារនឹងមិនមើល>
<ផះអង្គហើយ!> នាងក្រមុំគ្រាន់តែលឺនាងយកដៃគោះទ្រូងត្បិតខំអូសរកឡើងមួយថ្ងៃចង់ខ្វាក់ភ្នែក ហើយអីក៏មហាអស្ចារ្យម្ល៉េះស៊េវលេខប្ដីទុកដាក់ថាអាចង្រៃអញ្ចឹង-,-
    រីងៗ!!!
<ជុងហ្គុក ទូរស័ព្ទ!~> ទូរស័ព្ទរបស់នាយទុកចោលលើតុក្បែរដៃរបស់ស៊ូអិន នឹងមិត្តរួមការងារឯទៀត ដោយខ្លួននាយផ្ទាល់ងើបទៅអាំងសាច់។
<លេខអ្នកណាគេ?~>
<អឹម!ដាក់ថាកូនខ្លា? លេខអ្នកណាទៅ?> ស្ដាប់សម្ដីនាងក្រមុំចប់នាយដែលយកចិត្តទុកដាក់នឹងការអាំងសាច់នោះ ប្រញាប់ទម្លាក់កញ្ចាប់ចាប់សាច់ចោលយ៉ាងលឿន រត់មករកទូរស័ព្ទលើតុ! ឃើញជាក់ថាជាលេខរបស់កូនខ្លាគេខលមក នាយញញឹមសប្បាយចិត្ត ព្រោះតាំងពីថ្ងៃនោះមកគេមិនដែលខលមកនាយឡើយ។
<ស៊ូអិន! ឯងទៅមើលសាច់ទៅ ខ្ញុំនិយាយទូរស័ព្ទសិន>
<អ៌រ! Ok>
ទឹត!< ហាឡូថេយ៍?>
"អឹម! ជាជុងហ្គុក ហ្គាឡេន៍មែនទេ?" ស្នាមញញឹមត្រូវបានសម្លេងចុះព្រោះសម្ដីនៅក្នុងទូរស័ព្ទមិនមែនជាសម្លេងកូនខ្លារបស់នាយទេ ប៉ុន្តែក៏ប្រញ៉ាប់ឆ្លើយតបភ្លាមៗដូចគ្នា។
<បាទ! ត្រូវហើយ តើមានអ្វីហេ៌ ម្ដេចក៏..>
"គឺថាខ្ញុំជាមិត្តថេយ៍..លោកជួយមក..បន្តិចបានទេពេលនេះថេយ៍គេស្រវឹងខ្លាំងណាស់ថែមទាំងក្អួតទៀតផង"
<ខ្ញុំនឹងទៅអីឡូវនេះ>
"ចា៌ សូមប្រញ៉ាប់តិចមក" ខ្សែរទូរស័ព្ទត្រូវបានផ្ដាច់ នាយមិនបង្អង់យូររត់ទៅយកសោរម៉ូតូលើតុដើម្បីទៅមើលរាងតូច លឺថាគេស្រវឹងក្នុងចិត្តនេះបារម្ភសឹងស្លាប់ទៅហើយព្រោះដឹងច្បាស់ថាក្មេងនេះនឹងធ្វើទុក្ខ។
<ជុងហ្គុកលោកទៅណា៌?>
<ថេយ៍ស្រវឹង ខ្ញុំប្រញ៉ាប់ទៅយកថេយ៍ មិនបាននៅចូលរួមយូរទេ ពឹងឯងប្រាប់គេឯទៀតផង>
<អ៌រ! ប្រញាប់ទៅអញ្ចឹង>
<ហ៊ឹម!> ក្នុងចិត្តពេលនេះបានត្រឹមតែធ្លាក់ទឹកមុខចុះបន្តិចសម្លឹងមើលផែនខ្នងនាយរត់ចេញទៅ ដឹងហើយថានាងលួចស្រឡាញ់នាយ ទោះខំកាត់ចិត្តយ៉ាងណាក៏មិនអាច។
     //20នាទីក្រោយ! នាយបើកម៉ូតូលឿនដូចព្យុះត្បិតពីកន្លែងជប់លាងទៅក្លឹបឆ្ងាយគួរសមដែរ ចំំណែកឯមិត្តៗរបស់ថេយ៍ក៏ជួយនាំរាងតូចឲចេញមកក្រៅចាំនាយរួចដែរ បើទុកឲនៅក្នុងទៀតទាញស្រាយកមកផឹកទៀត។
<ថេយ៍លុបមុខទៅឲស្វាងខ្លះ> ឆេមី
<ហឹម!~>
<ឯងនេះផឹកតតែវេទនាខ្លួន ទៅកើតអីមកពីមុនមិនដែលផឹកដល់ថ្នាក់នឹងផង ផឹកឡើងយើងសុំខ្លាចហើយ> ហ្គានី!
   ងុឺត!!~
<ថេយ៍អូនយ៉ាងមិចហើយ> នាយដឹងថាពួកគេនៅកន្លែងណាព្រោះឆេមីបានប្រាប់ជាក់លាក់ គ្រាន់តែបញ្ឈប់ម៉ូតូភ្លាម គេរហ័សដោះមួកចេញ ចុះមកសួរសុខទុក្ខថេយ៍ដោយក្ដីបារម្ភ មើលចុះគ្រាន់តែមកជិតភាយស្រាឲឆួល។
<ហឹម? ចេញទៅ..កុំមកប៉ះ~> គេងើបមុខឡើងសន្សឹមៗសម្លឹងមើលនាយដែលលុតជង្គង់នៅពីមុខគេ មើលជាក់ថាប្រុសចង្រៃម្នាក់នេះហើយទើបបញ្ជេញរឹកពារងរងក់ដាក់មិនឲគេប៉ះពាល់។
<លោកប្រញាប់យកថេយ៍ទៅផ្ទះទៅ មើលទៅដូចជាងងុយហើយ>
<បាទ ខ្ញុំអគុណអ្នកនាងទាំងពីរច្រើនហើយដែលខលមកប្រាប់>
<និយាយអញ្ចឹងថេយ៍គេយកឡានមកដែរ លោកជិះឡានវិញទៅ ព្រោះថេយ៍គេទន់ខ្លួនហើយជិះម៉ូតូអញ្ចឹងខ្លាចធ្លាក់>
<អ៌រ!~>
<ម៉ូតូចាំខ្ញុំប្រាប់សន្តិសុខទីនេះចាត់ចែងឲ>
<បាទ អគុណណាស់!>
<ចា៌! នោះជាឡានថេយ៍> នាងក្រមុំពោលរួចទើបលើកដៃចង្អុលប្រាប់នាយ ឃើញថាជិតតែទេ ព្រោះពួកគេមកចាំនាយនៅក្បែរចំណតស្រាប់។ រាងក្រាស់បន្ទាប់ពីអគុណរួច ប្រញាប់ចូលទៅបីកាយតូចឡើង បើឲដើរខ្លួនឯងបែបមិនកើតទេ។
<ត្រឡប់ទៅផ្ទះជាមួយបងណាថេយ៍ថេយ៍!>

  To be continued

The Magic Of Your Love [ចប់ មានជាសៀវភៅ]Where stories live. Discover now