Episode 09:អូនស្អប់បងខ្លាំងណាស់ហេ៌?
<ហឹសៗ! Daddyហេ៌? Ok daddyក៏បាន! Daddyអូនសូមទោស*..>សម្ដីរបស់ថេយ៍ត្រូវបានបង្អាក់ដាច់សង្វាក់ដោយសារតែ ចុងក្រោយនាយនៅតែជ្រើសហៅថេយ៍ដដែល។
<ថេយ៍!~>
<រ៉ាឆែល៍! ប៉ុន្នឹងចុះអូនរវល់បន្តិច ចាំខលទៅពេលក្រោយ> គេប្រាប់អ្នកក្នុងទូរស័ព្ទហើយទើបចុចបិទមុនឹងដាក់ទូរស័ព្ទចុះងាកមកសម្លឹងជុងហ្គុកដែលមានទឹកមុខរៀបស្មើរនោះ។
<អ្នកណាឲលោកចូលបន្ទប់ខ្ញុំ?>
<បងចូលមកខ្លួនឯង ចុះទៅញុាំបាយទៅម្ហូបឆ្អិនអស់ហើយ> ត្បិតថាក្នុងទ្រូងរបស់នាយវាឈឺ វាអន់ចិត្តនឹងថេយ៍យ៉ាងមិចក៏ដោយគេមិនអាចឡើយបញ្ជេញអារម្មណ៍ឲក្មេងម្នាក់នេះបានឃើញ មួយវិញទៀតសម្ដីស្រទន់របស់នាយវានៅតែមានដូចដើម។
<ខ្ញុំមិនឃ្លានទេ លោកចេញទៅវិញ>
<មិចមិនឃ្លាន? អូនមិនទាន់ញុាំអីបន្តិចផងនឹង>
<ខ្ញុំប្រាប់ថាមិនឃ្លានគឺមិនឃ្លានហើយ លោកចូលចិត្តតែសុាំដដែលៗនៅនឹង> ឃើញថានាយមិនស្ដាប់គេស្រាប់តែដម្លើងសម្លេងស្រែកឲនាយភ្លាមៗ។
<មិនឃ្លានព្រោះតែខឹងបងដែលចូលមកកាត់សង្វាក់អូនកំពុងផ្អែមល្ហែមនឹងសង្សារហេ៌?> សួរថាអារម្មណ៍មនុស្សស្រឡាញ់គេ ត្រូវបានគេមិនយកទុកក្នុងភ្នែក ហើយអីឡូវនេះនាយមាននាមជាស្វាមីទៀត ប៉ុន្តែគេហាក់មិនឲតម្លៃ ត្រូវមកចាប់បានស្ដាប់លឺពេញត្រចៀកថាគេកំពុកផ្អែមល្ហែមនឹងសង្សារ បើនាយមិនចេះខឹងមិនចេះប្រចណ្ឌទៀតឆ្កួតសុតហើយ បែបនេះហើយទើបគេទប់មិនបាននឹងបកវិញ ដំបូងគេថាមិននិយាយធ្វើគោថ្លង់ទៅចុះប៉ុន្តែវាហួសហើយផ្លាត់មកបាត់ទៅហើយ។
<..ហើយវាយ៉ាងមិច? ត្រូវហើយខ្ញុំខឹង លោកឯងមានសិទ្ធិអីមកចូលបន្ទប់ខ្ញុំ?> គេស្ងាត់បន្តិចទើបតបមានវិញមុាំងៗមិនខ្មាស់មាត់ សមនឹងដំណើរដើរទៅទល់មុខនាយឌឺបន្ថែម។
<បងមានសិទ្ធិព្រោះបងជាប្ដីអូន ប៉ុន្តែវាហើយអូនត្រូវជាស្អីនឹងគ្នា អូនជាអ្វីនឹងវាណាស់ណា៌ទើបហៅវាDaddyពេញៗមាត់?> ដោយហេតុថាខឹងគេខ្លាំងពេកធ្វើឲនាយស្រែកឡែតដាក់ថេយ៉ុង។
<ចុះលោកចូលមកមុននឹងថ្លង់ត្រចៀករឺបាត់ការចងចាំ? បើថាថ្លង់ត្រចៀកខ្ញុំជំទាលប្រាប់ លោកឯងមិនមែនត្រូវជាអ្វីនឹងខ្ញុំទេ កុំមកនិយាយថាខ្លួនឯងជាប្ដីរបស់ខ្ញុំ ត្រូវហើយខ្ញុំហៅគេdaddyព្រោះគេជាសង្ស*..អុប៌!!> សម្ដីរបស់ថេយ៍ថាឲនាយវាលឺដូចជាគេដាក់មេក្រូដប់ផ្ទះក្នុងត្រចៀក ម្ដងនេះនាយលឺច្បាស់ៗខ្លាំង ធ្វើឲនាយខឹងដល់ថ្នាក់ក្រហមភ្នែកទាំងដែលចរឹកគេមិនធ្លាប់ខឹងអ្នកណាបែបនេះឡើយ, ដឹងស្រាប់ហើយការអត់ធ្មត់មនុស្សមានកំណត់ តែទប់ដល់កំណត់ដាក់សិនហើយ។
ភ្លាមៗនាយចាប់ក្រសោបមុខថេយ៍អោនមុខទៅរកបបូរមាត់ដូចដែលស្រែកឡែតៗដាក់គេនោះឲវាស្ងាត់មាត់ខ្លះ គេខឹង ខឹងដែលថេយ៍ហាក់មិនបានផ្ដល់តម្លៃឲ ច្បាស់ណាស់ថាការថើបមួយនេះវាមិនថ្នាក់ថ្នមឡើយ នាយបឺតជញ្ជក់ខ្លាំងៗ។
<ដឹបៗ*> គេមិនបានពេញចិត្តឲនាយមកធ្វើបែបនេះដាក់ឡើយ អញ្ចឹងនាយក៏ទទួលទៅដែលគេលើកដៃមកវាយទ្រូងខ្លាំងៗ។
ផូស!
មើលទៅទោះជាខំវាយនាយប៉ុណ្ណាក៏នាយនៅតែមិនស្ងៀប មួយវិញទៀតគេស្អប់នាយស្រាប់ វាគ្មានសោះឡើយការយោគយល់ក្នុងពេញនេះ ដៃដែលកាន់ទូរស័ព្ទជាប់នោះ លើកឡើងមកវាយចំក្បាលរបស់នាយមួយទំហឹងផ្នែកជ្រុងទូរស័ព្ទធ្វើឲវាបែកចេញឈាមមួយរំពេច។
<អូយ៌!~> ក្បាលមនុស្សណា៌ មិនក្បាលរូបចម្លាក់ដាក់តាំងនៅសារមន្ទីរទេ ត្រូវមួយកម្លាំងដៃបែបនេះសួរថាអ្នកណាមិនឈឺ គេលែងថេយ៍វិញមុននឹងថយក្រោយមួយជំហាន លើកដៃទៅស្ទាបមើលឃើញថាឈាមបាត់ទៅហើយ ក្នុងចិត្តស្ទើរតែមិនចង់ឈឺថាមនុស្សដែលខ្លួនស្រឡាញ់ស្មើរកែវភ្នែកហ៊ានវាយគេតតែចេញឈាមបែបនេះ។
<ភឺយ!~..អាមនុស្សមុខក្រាស់! កុំមកធ្វើចរឹកពាលដាក់យើង~ វាគួរខ្ពើមបំផុត~> គេគ្មានដឹងខ្លួនពីកំហុសដែលធ្វើដាក់នាយឡើយ ផ្ទុយទៅវិញមានតែជេរថែម រាងតូចស្ដោះទឹកមាត់នៅចំពោះមុខនាយលើកដៃមកជូតបបូរមាត់ទៅមកខ្លាំងៗស្ទើរតែដាច់ចេញឈាមអស់ហាក់ខ្ពើមរអើមជាមួយនាយប៉ុនពេក។
<អូ-អូនស្អប់បងខ្លាំងណាស់ហេ៌?~> បេះដូងអឺយបេះដូង ពេលនេះត្រូវធ្លាក់ដល់ដីបែកខ្ទេចប្រឡាស់ភក់ជ្រាំអស់ហើយមិនអស់ចិត្តគេឆ្លៀតមកជាន់ឲវាកប់កាន់តែជ្រៅទៅទៀត! ត្រឹមរបួសតូចតាចប៉ុន្នឹងនាយគ្មានឈឺបន្តិចសោះឡើយ តែអ្វីដែលធ្វើឲនាយឈឺខ្លាំង ឈឺដល់ថ្នាក់ផ្សារភ្នែកទាំងដែលខ្លួនជាក្មេងប្រុស គឺកាយវិការនឹងពាក្យសម្ដីក្មេងនេះដែលបោះមកកាន់គេ។
សម្ដីមួយៗសួរថ្នមៗទៅកាន់ថេយ៍វាបញ្ជាក់យ៉ាងច្បាស់ថាថេយ៍កំពុងតែជាន់ឈ្លីក្ដីស្រឡាញ់នាយឲប្រេះបែកខ្ទេចខ្ទីហើយ។
<មិនត្រឹមតែស្អប់ទេ ខ្ញុំថែមទាំងខ្ពើម គឺខ្ពើមលោកឯងសឹងតែក្អួតឲស្លាប់100ជាតិទៅហើយ> ឈ្នះ! ឈ្នះហើយ! នាយឲគេឈ្នះលើកនេះ គឺឈ្នះពេញទីតែម្ដងហើយក៏ឈ្នះរហូត តើគេចង់ឲនាយសម្រក់ទឹកភ្នែកចំពោះមុខដោយសារតែសម្ដីទាំងអស់នេះមែនទេ?
<..ប-បងយល់ហើយ..បងសូមទោស~> នាយអួលណែនពេញដើម.ក រឹងអណ្ដាតគ្រលាស់លែងចង់ទៅមុខ គេពោលដាច់ៗញញឹមទាំងដែលការពិតនាយឈឺលើកជាដប់លើកជាម្ភៃ មិនដឹងថាយកអ្វីមកវាស់ពីក្ដីឈឺចាប់នៅពេលនេះ។
សម្ដីចុងក្រោយដែលគេអាចហាទៅបានមុននឹងទឹកសន្សើមរមាលចុះនោះគឺសូមទោស នាយមិនចង់សម្រក់វានៅចំពោះមុខក្មេងម្នាក់នេះឡើយ គេពោលហើយក៏បែរខ្នងចាកចេញវិញ។
ង៉ោង!!~ សន្ទុះលឿនស្លេវកង់រង្វិលជាប់ស្អេក សម្លេងមួយអង្គាសឹងតែលឺដល់ផ្ទះដប់ផ្ទះម្ភៃ ដៃមាំបែកសរសៃមួលយកមួយកប់លែងគិតថាវាគ្រោះថ្នាក់ សំណាងហើយដែលនេះជាផ្លូវត្រង់ស្ងាត់គ្មានឡានម៉ូតូច្រើននោះ មិនអញ្ចឹងទេប៉ូលីសចាប់នាយមិនខាន។
នាយបានចេញពីផ្ទះបន្ទាប់ពីឈ្លោះនឹងថេយ៍ ដោយពេលនេះគេមិនដឹងទៅណាក្រៅពីបើកម៉ូតូឲលឿនរំសាយភាពឈឺចាប់ទាំងនោះឡើយ។
"មិនត្រឹមតែស្អប់ទេ ខ្ញុំថែមទាំងខ្ពើម គឺខ្ពើមលោកឯងសឹងតែក្អួតឲស្លាប់100ជាតិទៅហើយ" ពាក្យសម្ដីរបស់ថេយ៉ុងប្រៀបបានដូចជាស្រមោលអតីតតែងតែស្រមៃវ៉ល់ៗលោតឡើងក្នុងប្រសាទរបស់នាយជាប់ជានិច្ច។
<...> ទឹកសន្សើមថ្លាៗរមាលស្រក់ចុះមកលើថ្ពាល់របស់នាយដោយស្ងៀមស្ងាត់គ្មានសម្លេងខ្សឹបខ្សៀវអ្វីបន្តិច តើម្ចាស់វាកំពុងតែយំមែនទេ? ដឹងទេថាការដែលស្រក់ទឹកភ្នែកគ្មានសម្លេងបែបនេះវាអួសណែនកម្រិតណា៌? ស្រែកចេញទ្រហ៊ូចេញវាមិនណាស់ណាដូចអ្នកដែលស្ងាត់ៗឡើយ។
<អូនអស្ចារ្យណាស់ថេយ៍~> ត្រូវហើយគេអស្ចារ្យ! អស្ចារ្យខ្លាំងបំផុត! សួរទៅបើគេមិនអស្ចារ្យហេតុអ្វីគេអាចធ្វើឲបុរសចិត្តមាំម្នាក់នេះស្រក់ទឹកភ្នែកបាន? នាយមិនដែលឡើយសម្រក់ទឹកភ្នែក ប៉ុន្តែថេយ៍ជាមនុស្សដំបូងដែលធ្វើឲនាយបែបនេះ។ ទោះនាយរឹងមាំកម្រិតណាក៏មិនអាចប្រកែកបាននឹងពាក្យសម្ដីជាន់ឈ្លីផ្លូវចិត្តដែរ។
____
@ ទន្លេហាន!
បន្ទាប់ពីគិតតែជិះម៉ូតូចង់មួយម៉ោង មានកន្លែងណាទៀតនាយទៅបានក្រៅពីមករំសាយអារម្មណ៍នៅទន្លេហាន គេអង្គុយលើបង់ក្រោមដើមឈើស្ងាត់ម្នាក់ឯង សម្លឹងទៅមើលទឹកទន្លេដោយស្ងៀមស្ងាត់។
<ជុងហ្គុក! លោកកើតអី?> សម្លេងរបស់មនុស្សស្រីម្នាក់បានបន្លឺឡើងក្បែរខ្លួននាយ ដែលនារីម្នាក់នេះគឺជានាយដែលខលឲមក។
<ស៊ូអិន!~> ចាង ស៊ូអិន គឺជាមិត្តនៅកន្លែងការងាររបស់នាយ ដែលពួកគេទាំងពីរនេះគឺស្និតនឹងគ្នាខ្លាំង ព្រោះមិនត្រឹមតែជាមិត្តកន្លែងការងារទេ ពួកគេមិត្តនឹងគ្នាតាំងពីនៅរៀនសកលជំនាញចុងភៅម្ល៉េះ។
<ក្បាលលោកមានឈាម!> កាលដែលនាយងើបមិចមកមើលគេ វាធ្វើឲនាងក្រមុំបានឃើញយ៉ាងច្បាស់ពីឈាមដែលហូរកាត់ចិញ្ចើមក្រាស់ ក្ដីបារម្ភកើតមានភ្លាមៗរហ័សរ៉ូតកាបូបយកកូនកន្សែងមកជូតឈាមឲនាយ ដែលរបួសនោះវានៅផ្នែកខាងមុខលើថ្ងាសបាំងដោយសក់ក្រាស់របស់នាយ។
<លោកទៅកើតអីមក មិចក៏មានរបួសក្បាលអញ្ចឹង?> នាងក្រមុំអង្គុយចុះជិតនាយជ្រួគចិញ្ចើមចូលគ្នាលើកដៃទៅវែកសក់នាយជូតឈាមដែលមានរបួសនៅលើកក្បាលនោះថ្នមៗ។
<គ្មានអីទេ វាតិចតួចប៉ុណ្ណោះ!> ពេលនេះគេឈឺឡើងស្ពឹកអស់ទៅហើយ គ្មានអារម្មណ៍ឯណាទៅអង្គុយរៀបរាប់ឲនាងបានដឹងឡើយ។
<តិចតួចយ៉ាងមិច របួសរាងជ្រៅដែរតើ ឆ្លងមេរោគមិនខានទេ លោកចាំខ្ញុំហើយខ្ញុំទៅម៉ាតទិញប្រដាប់លាងរបួស>
<ស៊ូអិន មិចបាច់ទេ> នាយចាប់ដៃនាងក្រមុំជាប់មិនឲងើបទៅត្បិតនាយពិតជាមិនឈឺមែន អ្វីដែលគេត្រូវការនៅពេលនេះគ្រាន់តែចង់មានគ្នាអង្គុយក្បែរដោយស្ងៀមស្ងាត់ប៉ុណ្ណោះ ម្នាក់នោះគឺជានាងដែលជាមិត្តដឹងចិត្តគេបំផុត។
<ចាំខ្ញុំនៅទីនឹងហើយ> គិតថាឃាត់នាងស្ដាប់រឺ? នាងក្រមុំដកដៃនាយចេញរហ័សរត់ចេញទៅត្បិតម៉ាតនៅជិតនេះដែរទេ។
មួយសន្ទុះក្រោយក៏ត្រឡប់មកវិញជាមួយបង់បិទ សារ៉ូមប្រៃ រួមទាំងរបស់ផ្សេងៗទៀតដែលត្រូវមានក្នុងការលាងរបួស។
<វាអាចនឹងផ្សា លោកទ្រាំបន្តិចទៅណា៌> នាងក្រមុំចាក់សារ៉ូមប្រៃលើបង់យកទៅជូតឲនាយថ្នមៗដើម្បីកំចាត់មេរោគចោលសិន ព្រោះបើតាមមើលតាមរបួសនាយហាលវាចោលមិនធ្វើអីយូរហើយ។
<សឺត!~> តតែគេរាងស្បើយអារម្មណ៍សោកសៅទើបដឹងថារាងឈឺដែរ នាយកន្រ្តាក់ខ្លួនភ្ញាក់បន្តិចពេលដឹងដល់របួស។
<សូមទោស! ចាំខ្ញុំភ្លុំឲ..ហ្វូ!~> កាយវិការយកចិត្តទុក្ខដាក់មួយនេះច្បាស់ណាស់ថានាយបានឃើញ នាយកម្លោះសម្លឹងទៅកាន់មុខនាងក្រមុំមិនដាក់ភ្នែក ត្បិតក្នុងចិត្តកំពុងតែគិតថាបើសិនម្នាក់នេះជាថេយ៉ុងរបស់គេមិនដឹងជានាយត្រេកអរយ៉ាងមិចទេ ប៉ុន្តែគ្រប់យ៉ាងគឺជាការពិត របួសនេះកើតចេញមកពីស្នាដៃគេម្នាក់នោះ ម្ដេចនឹងអាចជាវត្តមានគេមកអង្គុយលាងរបួសឲនាយកើតនោះ?
<...> កែវភ្នែករបស់នាងក្រមុំត្រូវបានក្រឡេកមកប្រទាក់ជាមួយនាយ អ្នកទាំងពីរសម្លឹងភ្នែកគ្នាមិនដាក់ទៅវិញទៅមក ផ្ទៃមុខជិតគ្នាស្រាប់ផ្ដើមសន្សឹមៗទៅរកបន្តិចម្ដងៗហើយក៏..
<ហ៊ឹម*> គឺបែបនេះ បបូរមាត់អ្នកទាំងពីរប៉ះគ្នាទៅវិញទៅមកហើយក៏កម្រើកធ្វើសកម្មភាពភ្លាមៗ ម្នាក់កំពុងមានអារម្មណ៍ជ្រាលជ្រៅវង្វេងរាងខ្លួន នាយបាត់ស្មារតីដោយសារគិតដល់មនុស្សម្នាក់នោះ ចំណែកស៊ូអិនគឺកើតចេញពីអារម្មណ៍ស្រឡាញ់មនោសញ្ចេតនាជាមួយនាយ បណ្ដាលឲគេភ្លេចខ្លួនបែបនេះ។
<ស៊ូ-ស៊ូអិន! ខ្ញុំសូមទោស!~> ដឹងខ្លួនមកវិញនាយរហ័សចាប់ស្មានាងក្រមុំចេញ និយាយពាក្យសូមទោសញាប់មាត់។
<ជុ-ជុង!! ខ្ញុំក៏ដូចគ្នា ខ្ញុំមិនគួរទេ> នាងចាប់ផ្តើមខ្មាស់ខ្លួនឯងនិយាយលែងត្រូវ នាងដឹងទេតើថាជុងហ្គុកនាយមានប្រពន្ធ ថ្ងៃមង្គលនោះនាងក៏បានទៅចូលរួមដូចគ្នា តែអ្វីដែលនាងក៏អាចដឹងដែរនោះគឺថេយ៍មិនបានស្រឡាញ់នាយ។
|កាត់!
មកមើលអ្នកនៅផ្ទះឯនេះវិញបន្ទាប់ពីកំហឹងត្រូវបានរំសាយហើយអង្គុយគិតចុះគិតឡើងរអៀសខ្លួនមួយរំពេចនៅលែងសុខ។
<ឯងធ្វើជ្រល់ពេកទេដឹងថេយ៍> គេអង្គុយនិយាយជាមួយខ្លួនឯងមួយសន្ទុះធំទៅហើយនៅតែរកចម្លើយមិនឃើញ គ្រប់យ៉ាងមានតែសំណួរ ក្នុងចិត្តដែលដឹងថាខុសនោះ បើខឹងខ្លាំងគ្រាន់តែទះនាយមួយកំផ្លៀងនឹងរួចគ្នាហើយនេះដល់ថ្នាក់យកជ្រុងទូរសព្ទទៅដាក់ក្បាលមនុស្សដល់ចេញឈាម ទាំងដែលរាល់ដងគេធ្វើល្អដាក់ខ្លួនសឹងតែស្លាប់។
ប៉ុន្តែគេមិនដឹងថាឡើយរបួសប៉ិនហ្នឹងវាគ្មានស្អីអស្ចារ្យទេ អ្វីដែលធ្វើឲនាយដើរចេញលែងប្រឈមទៀតនោះគឺជាពាក្យសម្ដីគ្រោកគ្រាតអស់នោះទៅវិញទេ។
<ហឺយ!~> ដកដង្ហើមចោលមួយឃូស សំយ៉ុងជើងចុះពីលើគ្រែក្រោកឈរអស់កម្ពស់ ទាញប្រអប់លាងរបួសដែលរៀបដាក់លើតុមួយសន្ទុះទៅហើយបើកទ្វារចុះទៅក្រោម ក្នុងបំណងយកទៅឲនាយ គេមិនមែនអត់ចិត្តសោះឯណា គ្រាន់តែធ្វើអីមិនគិតពីអារម្មណ៍អ្នកដទៃនាពេលខឹងប៉ិន្នឹង។
<ទៅណាហើយ ស្ងាត់ផ្ទះម្ល៉េះ?> ចុះមកដល់ក្រោមឃើញថាសភាពក្នុងផ្ទះស្ងាត់ជ្រងំ អ្វីដែលគេឃើញនោះគឺអាហាររៀបចោលលើតុមានសភាពនៅថ្មីដូចដើមគ្មានរលួស ទៅមើលបន្ទប់ទទួលភ្ញៀវលើសាឡុងដែលនាយគេងរាល់ដងក៏មិនឃើញ។ បើសួរថាផ្ទះធំប៉ុណ្ណាណីមិនគេង នោះគឺច្បាស់ជាគ្មានចម្លើយហើយគេចង់គេងបែបនេះខ្លួនឯង។
ថេយ៍ហាក់មិនអស់ចិត្តដើរចេញទៅមើលកន្លែងទុកឡានឃើញថាឡានពីរគ្រឿងនៅចំណតធម្មតា ប៉ុន្តែអ្វីដែលមិនធម្មតាគឺម៉ូតូធំរបស់នាយបាត់ចេញពីចំណតហើយ ប៉ុន្នឹងគេស្មានយល់ហើយថានាយខឹងគេចេញក្រៅ។
<ចង់ទៅស្លាប់ឯណាក៏ទៅៗ> មួយថ្ងៃហើយអត់ដឹងសោះថានៅផ្ទះម្នាក់ឯង ខំសង្ងំនៅក្នុងបន្ទប់ឡើងមួយថ្ងៃឃ្លានបាយក៏មិនហ៊ានចុះ តាមពិតនាយចេញក្រៅតាំងពីយូរ គ្រាន់តែប៉ុន្នឹងក៏ធ្វើឲគេខឹងបានដើរចូលផ្ទះវិញតាំងៗ។
<លែងសុតតែចេញពីផ្ទះឲយើងនៅផ្ទះម្នាក់ឯង បើទៅហើយទៅឲបាត់ៗកុំស្លន់មកវិញ..មនុស្សចង្រៃហ្គាឡេន៍> គេខឹងដែលនាយឲគេនៅផ្ទះម្នាក់ឯងតែប៉ុន្នឹងព្រោះផ្ទះធំឲប៉ុនជញ្ជាំងវិហារនៅម្នាក់ឯងម៉ង់ៗ ម្យ៉ាងនាយដើរបានតែគេដើរមិនបាន។
<ខ្ញុំញុាំឲអស់មិនទុកឲលោកឯងទេ>To be continued
YOU ARE READING
The Magic Of Your Love [ចប់ មានជាសៀវភៅ]
Hành độngអ្វីទៅជាវេទមន្ត? ពិភពលោកនេះគ្មានឡើយវេទមន្ត ជំនួសការដែលមានគឺតួអក្សរដែលប្រកបចេញអានបាន! វេទមន្តមួយម៉ាត់គ្មានទេ..ប៉ុន្តែ ក៏មិនប្រាកដឡើយថាគ្មានMagic នោះគឺ.. Magic Love ~ ___ ថេយ៉ុង រូ៉ស្ស៍េម៉ារី សរសេរដោយ: ជូ ជីននី🧸