Episode 07:
ទម្រាំតែថេយ៉ុងគេដាច់ចិត្តត្រឡប់មកផ្ទះវិញស្មើរនេះក៏ម៉ោង12រំលងអាទ្រាតទៅហើយ ត្បិតបើមកផ្ទះគឺដូចតែកង្កែបជាប់ក្នុងអណ្ដូងទៀតអញ្ចឹង។
<ឡើងទៅ>
<អត់ទេ! បើឡើងទៅត្រូវជាប់ក្នុងបន្ទប់នឹងទៀតហើយ ខ្ញុំធុញ>
<ក្រែងខ្លួនឯងជាអ្នកធ្វើហេ៌ អញ្ចឹងទទួលទៅ>
<លោកហ៊ានយកដៃរុញក្បាលខ្ញុំ?>
<លឿនៗទៅ បងប្រញ៉ាប់ទៅវិញ>
<ក៏ទៅៗអ្នកណាឃាត់មិនឲទៅ?>
<អូនមិនទាន់ឡើងឲបងទៅយ៉ាងមិច? បើក្មេងឈ្លើយដូចអូនលួចចេញពីផ្ទះគិតយ៉ាងមិច?>
<..ខ្ញុំមិនដល់ម្លឹងទេ ឡើងក៏ឡើង> គេសម្លក់មុខនាយបន្តិចមុននឹងសម្រេចចិត្តឡើងជន្ដើរដែកនោះទៅបន្ទប់វិញទាំងចិត្តមិនចង់។
<សុបិន្តល្អណា៌!> រកតែនាយនិយាយឲចប់ពាក្យមិនទាន់គ្រាន់តែឡើងដល់បន្ទប់ភ្លាមបិទទ្វារកញ្ចក់វិញឲជិតឆឹង។
____
ថ្ងៃថ្មី!!
"ឯងនេះធ្វើឲគាត់ខឹងខ្លាំងហើយ" រ៉ូសាលីដែលពេលនេះកំពុង Video call ជាមួយថេយ៉ុង នាងនៅអាមេរិកដដែល។
<ក៏មកពីគាត់ដែរ ចូលចិត្តយកកូនខ្លួនឯងទៅប្រៀបនឹងអាលោកស្អីនោះ យើងក៏គ្រាន់តែនិយាយបើចង់បានគេមកធ្វើជាកូនណាស់ក៏យកទៅ>
"ហឺយ~ យ៉ាងណាក៏មិនគួរនិយាយអញ្ចឹងដែរ គាត់គ្រាន់តែខឹងពេកប៉ុណ្ណោះ"
<ឃុំយើងនៅក្នុងបន្ទប់10ថ្ងៃជាងហើយ នៅឯងថាខឹងតែបន្តិចទៀត?>
ក្រាក!!
<រ៉ូសា ប៉ុន្នឹងសិនចុះ> ដោយហេតុថាវត្តមានរបស់ម្ដាយបើកទ្វារចូលមកគេស្រដីទើបបានទៅអ្នកជាមិត្តដាក់ទូរស័ព្ទចុះ។
<...> ថេយ៍មិនមាត់ត្រឹមសម្លឹងមុខរបស់គាត់ដែលដើរចូលមករកខ្លួន។
<ថេយ៍!~> គាត់មើលដឹងចិត្តគេថាបានខឹងគាត់បាត់ទៅហើយ ព្រោះគាត់មិនដែលមិនអើពើពីគេបែបនេះ រាល់លើកគាត់តែងតែជួយនិយាយថេយ៍ជានិច្ច។
<ម៉ាក់មានការអី?> ទឹកមុខស្មើរៗសម្ដីអត់ជាតិដោយមិនបានសម្លឹងមើលមុខអ្នកស្រីម៉ារីឡើយ។
<នេះកូនខឹងម៉ាក់ហេ៌?~>
<ទេ>
<ម៉ាក់មិនជឿទេ ថេយ៍ខឹងដែលម៉ាក់បណ្ដោយឲប៉ាឃុំកូនក្នុងបន្ទប់បាន>
<ខ្ញុំមិនខឹងម៉ាក់ទេ មតិប្ដីប្រពន្ធម៉ាក់ចង់ធ្វើយ៉ាងមិចដាក់ខ្ញុំក៏សមដែរ>
<កូនម្ដាយអឺយ មិចនិយាយបែបនេះហា៌?~> គាត់ដកដង្ហើមធំបន្តិចទើបខិតចូលទៅជិតថេយ៍ដើម្បីអោបលួងលោមផ្ទុយទៅវិញអ្វីដែលគាត់ទទួលបានពីកូនម្នាក់នេះគឺការខកចិត្ត គេយកដៃទប់ស្មារបស់គាត់មិនឲអោប វាហាក់ដូចជាដាច់ចិត្តនឹងម្ដាយខ្លាំងណាស់ត្រឹមរឿងប៉ុន្នឹង។
<ម៉ាក់ចេញទៅវិញទៅខ្ញុំចង់នៅម្នាក់ឯង>
<តែកូននៅម្នាក់ឯងប៉ុន្មានថ្ងៃហើយ កូនមិនធុញទេហេ៌? រឺកូនធុញនឹងមុខម៉ាក់ជាង?> សម្លេងរបស់គាត់ចាប់ផ្ដើមញ័រសម្លឹងមើលថេយ៍ឡើងក្រហមភ្នែកអស់ទៅហើយ។
<ម៉ាក់ចេះដឹងថាខ្ញុំធុញដែរហេ៌? ខ្ញុំស្មានតែម៉ាក់លែងខ្វល់ពីកូនម្នាក់នេះគិតតែតាមប្ដីម៉ាក់រហូតទេតើ> មួយរំពេចកំហឹងគេទប់មិនជាប់ច្រលោតស្រែកឲគាត់មុាំងៗចង់បែកបន្ទប់។
<ថេ-ថេយ៍?..អ្ហឹកៗ!> គាត់ជ្រួញចិញ្ចើមហៅឈ្មោះកូនដោយសម្លេងញ័រស្រក់ទឹកភ្នែកមកម៉ាត់ៗ ដំបូងគិតថាគេត្រឹមតែមានចរឹកចូលចិត្តដើរលេង ប៉ុន្តែហេតុអ្វីឲកូនគាត់មានចរឹកបែបនេះដាក់គាត់ដែរ? ក្នុងនាមជាម្ដាយម្នាក់ពិតជាពិបាកទទួលយកណាស់។
<ម៉ាក់ចេញទៅវិញទៅ> ឃើញគាត់យំគេហាក់ដឹងខ្លួនក៏បន្ទាបសម្លេងមកធម្មតាវិញ។
<សឺត!-ណ្ហើយ! ម៉ាក់មកនេះគឺចង់មកប្រាប់កូនថា 2 សប្ដាហ៍ក្រោយថេយ៍ត្រូវរៀបការនឹងជុងហ្គុកហើយ> ចុងប្រយោគរបស់គាត់ប្រៀបដូចជាសំណួររាប់តោនធ្លាក់សង្កត់ខ្លួនរបស់គេ ឲបើកភ្នែកធំៗស្ទើរតែមិនជឿ! ស្កុយពេកទេដឹង មករៀបការស្អី?
<ហឹសៗ!! ម៉ាក់ចង់ឲខ្ញុំឆ្កួតស្លាប់យ៉ាងមិច? រៀបការអី? ហឹសៗ ខ្ញុំសើចស្លាប់អីឡូវហើយ>
<ម៉ាក*.> សម្ដីរបស់គាត់ត្រូវបានដាច់សង្វាក់ដោយសារសម្លេងធំគ្រលររបស់បុរសចំណាស់ម្នាក់នៅឈរមុខបន្ទប់ពោលថា÷
<ម៉ាក់របស់ឯងមិនបាននិយាយលេង វាជាការសម្រេចចិត្តរបស់ប៉ា បើទុកឲឯងនៅបែបនេះកាន់តែយ៉ាប់ហើយ>
<ប៉ាមកស្អីទៀតហើយ ចាប់ខ្ញុំឃុំមិនអស់ចិត្តនៅមកនិយាយរឿងឆ្កូតៗអស់នេះទៀត>
<ប៉ាមិនបាននិយាយលេង រឺថាចោលឡើយឯងស្គាល់ចរឹកប៉ាច្បាស់ហើយ បើឯងមិនព្រមមិនស្ដាប់តាមប៉ាឯងចាំទុកផងទៅថាយើងគ្មានកូនដូចជាឯង យើងកាត់ការឯងចោលចេញពីគ្រួសារត្រកូលរ៉ូស្សេ៍នេះដោយគ្មានស្ដាយស្រណោះឡើយថេយ៉ុង> សម្ដីដែលប្រាកដប្រជាពោពេញដោយអំណាចពោលទៅកាន់អ្នកជាកូនស្ដាប់លឺច្បាស់ៗមិនជាន់ពាក្យ ភាពមុឺងម៉ាត់របស់គាត់គួបផ្សំនឹងការដាច់អង្ហារវាធ្វើឲថេយ៍ត្រូវឈរគាំងរកពាក្យមកតបនិយាយលែងចេញ រួចគាត់ស្រាប់តែដើរចេញទៅបាត់។
ព្រូស!!
<ហ្ហឹក!-អ្ហឹកៗ..ខ្ញុំមិនយល់ទេ> គេទន់ជង្គង់ដួលព្រូសទឹកភ្នែកស្រក់ចុះម៉ាត់ៗដូចជាទន្លេបាក់ទំនប់ រឿងរៀបការនោះវាមិនទៅណាស់ណាសម្រាប់គេទេ ប៉ុន្តែអ្វីដែលធ្វើឲគេឈឺចាប់ខ្លាំងនោះគឺសម្ដីគាត់ដែលដាច់ចិត្ត ចុះបើគេមិនធ្វើតាមគាត់ផ្ដាច់ទំនាក់ទំនងជាឪពុកកូនមែនរឺ? ត្រង់សម្ដីណាដែលថាគ្រប់ឪពុកសុតតែស្រឡាញ់កូន? ចំពោះគេមើលមិនឃើញឡើយពេលនេះ!
<ថេយ៍!> អ្នកជាម្ដាយបានត្រឹមតែចូលទៅអោបកូនរបស់គាត់ ព្រោះគាត់ក៏ចូលរួមការសម្រេចចិត្តមួយនេះដែរ។
<ហ្ហឹកៗម៉ាក់ ប៉ាមិនស្រឡាញ់កូនទេ-អ្ហឹកៗ!>
//2 សបា្តហ៍ក្រោយ!
ពិធីមង្គលការត្រូវបានបញ្ចប់ទៅដោយរលូន ដែលពួកគាត់ក៏បានត្រៀមផ្ទះមួយសម្រាប់ប្ដីប្រពន្ធថ្មីថ្មោងគេទាំងពីរឲនៅបែកផ្ទះដែរ។
<ម៉ាក់ផ្ញើរមើលប្អូនផងណា៌ ពេលខ្លះគេក្បាលរឹង បើខឹងប្អូនកុំប្រើដៃប្រជើងដាក់ប្អូន ពន្យល់គ្នាមួយៗទៅ ព្រោះម៉ាក់ស្រឡាញ់ថេយ៍ដូចកែវភ្នែកម៉ាក់អញ្ចឹង> អ្នកស្រីម៉ារីនៅឈរផ្ដែផ្ដាំជុងហ្គុកមុខផ្ទះដែលរៀបនឹងចេញឡានទៅផ្ទះថ្មី ថេយ៉ុងគេនៅតែអន់ចិត្តនឹងឪពុកម្ដាយទើបសង្ងំក្នុងឡានមិនចេញ។
<ជុងហ្គុកគេដឹងហើយម៉ារី> លោកគីម
<បាទម៉ាក់! ខ្ញុំនឹងស្រឡាញ់មើលថែថេយ៍ឲដូចជាកែវភ្នែកទាំងគូររបស់ខ្ញុំ> បើសួរពីម៉ាក់ប៉ានាយនៅឯណានោះ ពួកគាត់បានត្រឡប់ទៅផ្ទះមុននេះបាត់ទៅហើយ។
<ហ៊ឹម! ម៉ាក់ទុកចិត្តលើកូនហើយជុងហ្គុក>
<ខ្ញុំជម្រាបលាហើយអ្នកម៉ាក់លោកប៉ា!>
/Skip!
ផ្ទះTK ធំប្រដូចបានដូចភូមិគ្រឹះដូច្នេះក៏សូមដាក់ឈ្មោះថា ភូមិគ្រឹះហ្គាឡេន៍!
ក្រាក!! ទ្វារបន្ទប់ត្រូវបានបើកឡើង ដោយគ្រែនឹងអ្វីៗក្នុងនេះត្រូវបានរៀបចំហើយយ៉ាងស្អាតសម្រាប់គូស្វាមីភរិយាថ្មី។
<ឲវ៉ាលីអូនមកចាំបងរៀបចំឲ អូនចូលទៅងូតទឹកទៅ>
<កុំប៉ះពាល់របស់ខ្ញុំ ខ្ញុំមានដៃរៀបខ្លួនឯងបាន> គេវាសដៃនាយចេញរួចទើបដើរតាំងៗទៅរៀបចំសម្លៀកបំពាក់ដាក់ទូ គេខឹងនាយ ខឹងអ្នកគ្រប់គ្នាទាំងអស់ មិនចង់ជ្រលក់មាត់និយាយអ្វីឡើយ។
<តាមចិត្ត> គេស្រដីចោលឲថេយ៍បានលឺហើយសឹមទាញកន្សែងចូលបន្ទប់ទឹក។
បានមួយសន្ទុះនាយចេញមកវិញក្នុងសម្លៀកបំពាក់គេយប់ តែអ្វីដែលមិនគួរឲស្ងាត់មាត់នោះគឺ ខ្នើយហើយនឹងភួយមួយត្រូវធ្លាក់ចុះគៀនជើងគ្រែ។
<ថេយ៍អូនធ្វើអីនឹង?> នាយជូតសក់បណ្ដើរជ្រួញចិញ្ចើមដាក់ក្មេងក្បាលខូចបណ្ដើរ។
<ខ្ញុំមិនចេះដេកពីរនាក់ទេ លោកឯងដេកក្រោមនឹងហើយ>
<ធ្វើបែបនឹងទៅអូនសប្បាយចិត្តហេ៌> គេប្ដូរទឹកមុខមកជារៀបស្មើរស្ងួតចែសសម្លឹងទៅកាន់ថេយ៉ុង ជំនួសដោយសម្ដីប្រកែកវែកញែកនាយសុខចិត្តបកសំណួរមួយទៅកាន់គេវិញ។
<ត្រូវហើយ>
<ក៏បាន ចាំបងទៅគេងនៅក្រៅក៏បាន កុំឲអូនមានសំពាធដោយសារវត្តមានបង>
<អញ្ចឹងក៏ចេញទៅ> គេពេបមាត់ដាក់នាយលក្ខណៈមិនខ្វល់បន្តិចក៏ដើរចូលបន្ទប់ទឹកទៅ ចំណែកឯជុងហ្គុកនាយមិនទាន់ទៅភ្លាមឯណាត្រូវរៀបសម្លៀកបំពាក់ដាក់ទូសិន។
<អា៌!!~ ជុងហ្គុក!!> ទើបតែភ្យួរអាវធំបានមួយនាយស្រាប់តែលឺសម្លេងថេយ៍ស្រែកចេញពីបន្ទប់ទឹកមកចង់បែកផ្ទះហៅឈ្មោះខ្លួន។
ផាំងៗ!!
<ថេយ៍អូនកើតអី?~> នាយគោះទ្វារបន្ទប់ទឹកខ្លាំងស្រែកសួរអ្នកខាងក្នុងដោយក្ដីបារម្ភ សឹងតែថាបំបាំងកាយចូលទេបើសិនជាអាច ព្រោះក្មេងនេះស្រែកខ្លាំងដល់ហើយ។
<ហ្ហឹក-ជុងហ្គុកជួយផង..អ្ហឹក!~> មុននេះខ្មើតែអីឡូវមិនមែនខ្មើតទៀតឯណាកំពុងតែយំហ៊ូរហៅឈ្មោះគេឲមកជួយ។
<ថេយ៍កុំធ្វើឲបងភ័យណា៌! អូនកើតអី? ឆាប់បើកគន្លឹះមក~>
<ហ្ហឹក! អត់ហ៊ានទេ..តុកកែ!..អ្ហឹក-ធំហា៌ ជុងហ្គុកជួយផង-ខ្ញុំខ្លាចតុកកែ~> តែវ!! គ្រាន់តែលើថាដើមហេតុដែលធ្វើឲគេស្រែកយំថ្នាក់នេះជាអ្វីឲនាយតេវឡើងមកមួយរំពេច។
<ហឹសៗ! ហើយអូនមិនបើកទ្វារចេញមកនៅស្រែកយំធ្វើមើលតែក្មេង> ចំពោះតុកកែនេះនាយឃើញតាំងពីចូលងូតទឹក ប៉ុន្តែមិនដេញត្បិតគិតថាថេយ៍មិនខ្លាចផង វាមកនៅទៅហើយក៏ឥនៅទៅ មានដឹងឯណាថាក្នេងម្នាក់នេះខ្លាចម្លឹងៗ។
<ហា៌! អា*ឆ្កួតនេះ..ហ្ហឹកៗ-បើវាទុំជាប់ទ្វារ អ្ហឹកៗ-ជួយផង លឿនៗទៅវាហក់ទុំ.កខ្ញុំអីឡូវហើយ>
<ជេរអត់ជួយមួយ ទុកឲវាហក់ទុំ.កទៅ>
<ហា៌!! ជុងហ្គុក!-អ្ហឹក> លឺថានាយមិនជួយគរកាន់តែស្រែកលើសដើម នេះគេខ្លាចឡើងចង់ញ័រជើងអស់ទៅហើយនាយនៅមកនិយាយឡូយមិនជួយទៀត។
<សុំអ្នកដទៃឲគេជួយខ្លួនត្រូវធ្វើយ៉ាងមិចសម្ដី?>
<ជុងហ្គុក!! លោកឯងចង់ឲខ្ញុំស្អប់លែងមាត់រកដល់ស្លាប់ហេ៌?>
<អញ្ចឹងក៏ស្លាប់ដោយតែតុកកែតោង.កទៅ>
<អ្ហឹក-ជុងហ្គុកជួយអូនផង..លឿនៗទៅ ចូលមកយកវាចេញទៅ> ដំណាក់កាលនេះទៅហើយគេត្រូវតែហៅខ្លួនឯងថាអូន ព្រោះជុងហ្គុកនាយចូលចិត្ត ម្យ៉ាងវាដូចជាបង្ហាញភាពទន់ភ្លន់មកកាន់គេ។
<ថាមិចស្ដាប់មិនលឺ សារថ្មី> គ្រាន់តែលឺពាក្យថាអូនចេញពីមាត់ថេយ៍ថេយ៍របស់គេ នាយញញឹមចង់រហែកមាត់ ចាប់ផ្តើមលោម្ដងទៀត។
<អ្ហឹ-ជួយអូនផង មកយកវាចេញទៅអូនខ្លាចស្លាប់អីឡូវហើយ>
<បាទ!> ប្រាវ! គន្លឹះបន្ទប់វាមិនសូវជាមាំទេត្រឹមដាក់ឲជាប់ៗទើបនាយអាចទម្លុះចូលងាយស្រួល តុកកែទុំជាប់លើទ្វារធម្មតានាយមកបុកទ្វារបែបនេះ វាមិនផ្អើលធ្លាក់លើការ៉ូ ច្បាស់ណាស់ថាផ្អើលទាំងសត្វទាំងមនុស្ស។
វឹប!!
<ជុងហ្គុកយកវាចេញទៅៗ> ឃើញនាយចូលមកគេហក់ទៅឡើងខ្លួននាយអោប.កស្អិតជាប់ជាងតុកកែចង់ដប់ដង ដែលតុកកែនោះផ្អើលក៏ចេញតាមប្រឡោះចង្ការដែលមានក្នុងបន្ទប់ទឹកនោះទៅក្រៅបាត់ទៅ។
<រឹត.កបងខ្លាំងម្ល៉េះស្លាក់ខ្យល់បងស្លាប់អីឡូវហើយ> ដៃនាយទាំងសងខាងលើកយកមកអោបគេជាប់ ប្រឹងក្រឡេកមើលឆ្វេងស្ដាំថាតុកកែនោះចេញបាត់រឺនៅ។
<យកវាចេញទៅ លឿនៗ!> អ្នកខាងនេះគិតតែពីស្រែកឲយកចេញទាំងមិនដឹងថាគ្នារត់ចេញតាំងពីជុងហ្គុកទម្លាយទ្វារម្ល៉េះ បានអ្វីនឹងដឹងបើភ្នែកបិទជាប់ មុខគិតតែជ្រប់នឹងកញ្ចឹង.កនាយ។
<វាទៅបាត់ហើយ>
<ប្រាកដ? លោកប្រយ័ត្នតែវានៅខ្ញុំឈប់ស្ដីរកលោកមិនខាន>
<បងធានាឲ> លឺសម្ដីទទួលខុសត្រូវរបស់នាយធានាមកកាន់ខ្លួន គេផ្ដើមបើកភ្នែកព្រិចញែមៗសម្លឹងមើលជុំវិញខ្លួន។
<ជឿរឺនៅ?>
<អឺស! លោកចេញទៅវិញទៅ> គេរហ័សស្រវេស្រវាចុះពីលើចង្កេះនាយ មុននឹងហាដេញអ្នកចំពោះមុខដែលញញឹមពេញចិត្តពេញថ្លើម។
<អស់ប្រយោជន៍ភ្លាមក៏ដេញភ្លែត ណ្ហើយ!~>
<អញ្ចឹងលោកឯងប្រុងឈរមើលខ្ញុំងូតទឹក?>
<បានដែរហេ៌? អញ្ចឹងនៅឈរមើលតែម្ដង> នាយឈប់ឆ្ងក់ដើរបកមកវិញទល់មុខថេយ៉ុង កាលបើឃើញនាយចេញចរឹកមកឌឺគេវិញបែបនេះគេចាប់សម្លក់ភ្លែត។
<..ក៏បាន បានចិត្តមិនទាន់មែន> ថេយ៍មិនបានស្រដីអ្វីត្រឹមលើកដៃចង្អុលទៅទ្វារ បង្ហាញថាឲនាយចូលតាមណាចេញតាមនឹងវិញ។
កាត់!!!
<ម៉ោង7ជាងទៅហើយនៅមិនទាន់ងើបទៀត ប្រុងគេងដល់ស្មើរណានឹង?>ជុងហ្គុកដែលរៀបចំអាហារព្រឹកសម្រាប់រាងតូចរួចរាល់ សម្លឹងមើលនាឡិកាដៃឃើញថាខ្វះតែប៉ុន្មាននាទីទៀត8ហើយ។ គេផ្ដើមដោះអៀមចុងភៅចេញដើរសម្ដៅទៅលើដើម្បីដាស់ក្មេងកម្ចិលខ្លះ។
តុកៗ!!
<ថេយ៍ បើកទ្វារ> នាយដឹងទេតើថាគេកំពុងគេងដូច្នេះហើយគោះតិចៗចាំដល់ជាតិក្រោយទៀតក៏មិនងើបដែរ ផ្ទុយទៅវិញនាតគោះផាំងៗថ្លង់ដល់អ្នកដែលកំពុងលក់ស្រួល។
<អឺស!-មិនដឹងជាស្អីទៀតហើយទេ~> កាយតូចគេងលែងស្រណុករ៉ើចុះរ៉ើឡើងពេញពូក ម្ដងទៀតភួយមកភ្លុំ ម្ដងទៀតទាញខ្នើយយកមកខ្ទប់ត្រចៀក។
<ថេយ៍! បើកទ្វារ ប្រុងគេងដល់ម៉ោងប៉ុន្មាន?> ដូចដើមនាយគ្មានបន្ធូរដៃគោះទេ កាន់តែខ្លាំងទៅៗនឹងឯង។
<ហឺយ~~ ថ្លង់ណាស់~~> សម្លេងកញ្ជែរស្រែវឆ្វាច់ចេញពីក្នុងបន្ទប់មកលាន់លឺឡើងរំពោង គេក្ដៅចិត្តនឹងនាយទ្រាំលែងបានហើយ។
<បើថ្លង់ងើបមកបើកទ្វារឲបងឲឆាប់>
<តាប៉ែទាំងព្រឹក> ថេយ៉ុងដើរចុះពីគ្រែសម្ដៅមករកទ្វារទាំងមុខក្រម៉ូវជាប់មិនលែង។
ក្រាក!!
<...> គេទាញទ្វារបើកឲនាយដោយមិនមាត់អ្វីមួយម៉ាត់ត្រឹមសម្លក់មុខក៏បែរខ្នងដើរមកគ្រែវិញទាញខ្នើយអោបគេងត ទោះចង់ផែនដីនឹងរលាយទៀតក៏មិនខ្វល់សំខាន់គេត្រូវការដេក។
<ក្រោក! ងើបមកបើកទ្វារហើយនៅឆ្លៀតឡើងមកដេកបានទៀត>
<...> ស្ងាត់!
<ថេយ៍! អូនប្រុងគេទជំទិតគូទដល់ស្មើរណាទើបឆ្អែត?> នាយជ្រែកចង្កេះស្ដីឲគេនៅចុងជើងលឺឡើងរងំ ដល់គេទ្រាំមិនបានទាញខ្នើយយកមកគុបផាំងៗ។
<អូយ៌! ហើយគុបបងធ្វើអី?>
<អ្នកណាឲលោកឯងមកជេរខ្ញុំថាដេកជំទិតគូទ?>
<បើអូនមិនអញ្ចឹងក៏ងើបមក ប្រុងអត់ទៅធ្វើការងារអ្វីទេ?>
<គ្មានការងារឲធ្វើផងចាំបាច់ធ្វើ ធ្វើអី?>
<ហេស៌! ការងារក្រុមហ៊ុនប៉ាអូនឲគោដូចភ្នំអូននៅថាគ្មាន? ឆាប់ក្រោកឡើង> នាយសើចហួសចិត្តនឹងគេបន្តិចនាពេលលឺសម្ដីបក់ល្ហើយៗបែបនេះ ក្មេងនេះមិនត្រឹមតែឈ្លើយមិនគោរពនាយទេ អារឿងខ្ចិលនឹងកំពូលលេខមួយ កោដខ្លួនឯងទៅស្រឡាញ់ក្មេងអញ្ចឹងៗកើត><
<ខ្ញុំមិនធ្វើ!>
<ប្រាកដហើយហេ៌ថាមិនធ្វើ?>
<ថ្លង់ហេហីបានចូលចិត្តសួរបញ្ជាក់?> គេគេងបិទភ្នែកជាប់អោបខ្នើយអោបយ៉ាងប្រងើយតបសម្ដីនឹងនាយដែលកំពុងកេះចុងជើងខ្លួននោះ។
<ល្អតើ មិនធ្វើក៏តាមចិត្ត ចង់គេងក៏គេងទៅ> វឹប!
<អាយ៌!! ធ្វើស្អីនឹង?> ថេយ៍ត្រូវភ្ញាក់ជាមួយនាយស្រែកឲឡើងចាចនាពេលដែលដឹងថាគេចូលមកគេងអោបខ្លួន ។
<ក៏គេងនោះអី? ក្រែងអូនអាល័យចង់គេងហេ៌?> នាយកាន់តែអោបគេពីក្រោយរឹតទៅៗ ថែមទាំងឆ្មុលមុខមកប្រឡោះ.កគេទៀត។
<អា៌!~ អាឆ្កួត! កុំមកអោបយើង~> ថេយ៍រមិលរមួលពេញលើពោកស្រែកជេរនាយឲរងំដូចមនុស្សសតិមិនគ្រប់។
<ក្មេងឈ្លើយ! តាំងពីជួបបងដល់ថ្ងៃនេះអូនជេរបងប៉ុន្មានដងហើយ?> ភ្លាមៗនាយស្រាប់តែឡើងឡើងទៅទ្រោបពីលើកាយតូច ចាប់ដៃគេទាំងពីរឡើងផុតក្បាល សួរដោយមានពីរុទ្ធ។
<បើលោកឯងឆ្កួតមែនមិនឲគេជេរ ចេញពីខ្លួនខ្ញុំភ្លាមទៅ កុំមកប៉ះខ្ញុំ លោកឯងគ្មានសិទ្ធស្អីមកប៉ះពាល់ខ្ញុំទេ> នេះបើសិនជាជុងហ្គុកនាយចេះប្រកាន់មិនដឹងថាត្រូវអន់ចិត្តនឹងក្នេងម្នាក់នេះប៉ុន្មានកោនដងទេ បើពាក្យសម្ដីក្រសែរភ្នែកសម្លឹងមកកាន់នាយគ្មានភាពទន់ភ្លន់អ្វីបន្តិចសោះ ប៉ះពាល់គេបន្តិចមិនបានដេញនាយធ្វើដូចនាយជាអាសន្នរោគ។
<ដេញមកឲចេញពីខ្លួនអូនទាំងដែលរបស់បងមិនទាន់បានចូលខ្លួនអូនផង> ខ្ចប់! ខ្ចប់របស់នាយត្រូវគាំងរកពាក្យមកនិយាយមិនចេញ គេត្បកឲវិញស្ពៃ។To be continued
YOU ARE READING
The Magic Of Your Love [ចប់ មានជាសៀវភៅ]
Actionអ្វីទៅជាវេទមន្ត? ពិភពលោកនេះគ្មានឡើយវេទមន្ត ជំនួសការដែលមានគឺតួអក្សរដែលប្រកបចេញអានបាន! វេទមន្តមួយម៉ាត់គ្មានទេ..ប៉ុន្តែ ក៏មិនប្រាកដឡើយថាគ្មានMagic នោះគឺ.. Magic Love ~ ___ ថេយ៉ុង រូ៉ស្ស៍េម៉ារី សរសេរដោយ: ជូ ជីននី🧸