˚₊· PART 4 ‌➳❥

217 34 2
                                    

ស៉ើបអង្កេត

ក្រោយពីដឹងថាជនរងគ្រោះទី1ជាបងប្រុសខ្លួន ស៊ុងហាន ហើយនាយស៊ុងហ៊ុនក៏បានដើរចាកចេញមកខាងក្រៅស្នងការប៉ូលីសដោយអារម្មណ៍ក្ដុកក្ដួល ហើយជេគក៏បានប្រញ៉ាប់ចេញមកតាមស៊ុងហ៊ុននិងចម្រឹតសួរទៅនាយទាក់ទងទៅនិងរឿងក្ដីមួយនេះដោយសារតែវាពិតជាចៃដន្យណាស់ព្រោះជនរងគ្រោះគឺជាបងប្រុសរបស់ស៊ុងហ៊ុន

"លោកមិនគិតថាវាចម្លែកទេហេស៎?ប្រសិនបើលោកដឹងរឿងអីឆាប់ប្រាប់មកខ្ញុំមក ព្រោះមនុស្សដែលត្រូវគេសម្លាប់គឺជាបងប្រុសរបស់លោក" ដោយសារតែជេគបង្ខំសួរនាយបែបនេះស៊ុងហ៊ុនបានច្រានជេគបន្តិចទើបនីគីនិងស៊ុននូដែលចេញមកតាមក្រោយប្រញ៉ាប់ឃាត់អ្នកទាំង2និងសម្រួលកុំអោយមានជម្លោះបន្ត។ ក្រោយពីស្រុះស្រួលគ្នាហើយអ្នកទាំង4ក៏បាននាំគ្នាជិះចាកចេញពីបុស្តិ៍ប៉ូលីសនេះ នៅតាមផ្លូវជេគបានសួរទៅកាន់ស៊ុងហ៊ុន

"យ៉ាងមិចហើយ?លោក ok ទេ?" ប៉ុន្តែមិនទទួលបានចម្លើយទើបជេគព្យាយាមនិយាយ

"មុននេះអោយខ្ញុំសុំទោសដែលខ្ញុំគ្រប់គ្រងខ្លួនឯងមិនបាន" បន្ទាប់ពីជេគនិយាយសុំទោសទៅកាន់ស៊ុងហ៊ុនរួចនាយចាប់ទាញកញ្ចឹងករជេគមកថើបនៅនិងមុខនីគីនឹងស៊ុននូតែម្ដងធ្វើអោយពីរនាក់នោះបើកភ្នែកធំៗសម្លឹងមើល

"ខ្ញុំមិនត្រូវការពាក្យសុំទោស" និយាយរួចនាយក៏ងាកសម្លឹងមើលទៅមុខពីនាក់ដែលនៅបាំងខាងមុខដែលជាកន្លែងអ្នកបើកឡានទើបធ្វើអោយនីគីនិងស៊ុននូត្រូវរៀបរឹកធ្វើជាមិនបានឃើញអ្វី ចំណែកជេគមុខឡើងក្រហមទៅហើយប៉ុន្តែព្យាយាមសម្រួលអារម្មណ៍មកវិញនិងសួរទៅស៊ុងហ៊ុនបន្ត

"លោកនិងធ្វើអីបន្តចំពោះរឿងនេះ?"

"ខ្ញុំនិងរកអោយឃើញថាតើនរណាជាអ្នកសម្លាប់ ស៊ុងហានហើយនិងសម្លាប់ពួកគេមិនអោយសល់សូម្បីតែឆ្អឹង"ពេលនិយាយដល់រឿងនេះទឹកមុខស៊ុងហ៊ុនប្រែមាំមែនទែន បន្ទាប់ពីជិះមើលទីក្រុងលេងមួយល្ងាចហើយពួកគេក៏ត្រឡប់មកបុស្តិ៍ប៉ូលីសវិញ។ ភ្លាមៗនោះស៊ុងហ៊ុនបានចុះពីឡាននិងដើរយ៉ាងលឿនចាកចេញទៅ ជេគព្យាយាមស្រែកហៅយ៉ាងណាក៏នាយពុំឈប់ដែរ។ ដូច្នេះជេគសម្រេចចិត្តជិះទៅតាមមើលស៊ុងហ៊ុនក្លាយថានាយធ្វើអីខុសច្បាប់។ បន្ទាប់ពីចាក់ចេញពីបុស្តិ៍ប៉ូលីសស៊ុងហ៊ុនបានដើរយ៉ាងលឿនដោយគ្មានទិសដៅ ចំណែកជេគបានបើកឡានតិចៗតាមស៊ុងហ៊ុនពីក្រោយបន្ទាប់ពីជេគតាមទៅដល់ផ្លូវកែងមួយស្រាប់តែបាត់ស្រមោលនាយឈឹង បន្តិចមកស្រាប់តែស៊ុងហ៊ុនលេចមុខឡើងនៅចំពីមុខឡានធ្វើអោយជេគភ្ញាក់ខ្លាំងយកតែមែនទែន ទង្វើរបស់ស៊ុងហ៊ុនបានធ្វើអោយជេគខឹងខ្លាំងមែនទែនទើបធ្វើអោយជេគចុះពីលើឡានមកស្ដីអោយនាយ

PARK SUNGHOON 🀦 ݁˖⋆˚。⋆🖤(SS1)Where stories live. Discover now