see u soon
ថ្ងៃស្អែកឡើងជេគនិងស៊ុងហ៊ុនបានត្រឡប់ទៅកន្លែងធ្វើការវិញប៉ុន្តែជេគបាននិយាយថា
"ខ្ញុំត្រូវចូលទៅយករបស់នៅឯផ្ទះសិនចាំយើងទៅទីស្នាក់ការតាមក្រោយ"ក្រោយជេគនិយាយរួចស៊ុងហ៊ុនក៏បានងក់ក្បាលយល់ព្រមទើបអ្នកទាំងពីរធ្វើដំណើរទៅកាន់ផ្ទះរបស់ជេគ ។ ពេលមកអ្វីដែលធ្វើអោយជេគភ្ញាក់ផ្អើលនោះគឺគន្លិះសោទ្វារផ្ទះរបស់ជេគជេគត្រូវបាននរណាមិនដឹងវាយបំបាក់ ឃើញដូចនេះស៊ិងហ៊ិនស្ទុះចូលទៅខាងក្នុងយ៉ាងលឿនឃើញថាសភាពក្នុងផ្ទះគឺរញ៉េរញ៉ៃ បន្ទាប់ពីពិនិត្យក្នុងផ្ទះរួចអស់ហើយស៊ុងហ៊ុនបានក្រឡេកឃើញអក្សរដែលគេបានឆូតនៅលើទ្វារដែលមានពាក្យថា
"see you soon ?" បន្ទាប់ពីស៊ុងហ៊ុនអានរួចជេគងាកមកសម្លឹងមុខនាយរួចនិយាយ
"ជាសារគម្រាមខ្ញុំទេដឹង?"
"ប្រហែលជាពួកឃាតករទាំងនោះអាចនិងមករកឯងម្ដងទៀត" ស៊ុងហ៊ុនបានសន្និដ្ឋានថាប្រហែលជាឃាតករទាំងនោះនិងមករកជេគម្ដងទៀតទើបបានជាបន្សល់ទុកពាក្យមួយឃ្លានេះ ។ ដោយឃើញទឹកមុខជេគហាកដូចជាមិនស្រួលទើបនាយនិយាយលួងលោមទៅកាន់ជេគទៀតថា
"កុំខ្លាចអី គ្មាននរណាហ៊ានប៉ះពាល់ឯងទេដរាបណាខ្ញុំនៅទីនេះ" បន្ទាប់ពីលឺស៊ុងហ៊ុននិយាយលួងលោមខ្លួនជេគបែរជាច្រឡោតទៅវិញថា
"ខ្ញុំមិនបានខ្លាចស្អីទេ គឺខ្ញុំខឹងហើយខឹងខ្លាំងណាស់ចំពោះអ្វីដែលបានកើតឡើងពួកគេបានធ្វើអោយផ្ទះរបស់ខ្ញុំរញ៉េរញ៉ៃហើយរូបថតប៉ារបស់ត្រូវបែកដោយសារតែពួកអាឆ្កួតអស់ទាំងនោះថែមទៀត" ជេគនិយាយសម្ដីខ្លាំងៗទៅកាន់ស៊ុងហ៊ុនប៉ុន្តែនាយពុំបានតបតរអ្វីឡើយ ហើយជេគក៏បន្តនិយាយទៀត
"អូរ មែនហើយខ្ញុំលឺថាលោកចង់ប្រើប្រាស់កាំភ្លើងមែនទេ?" ភ្លាមៗជេគស្រាប់តែដើរទៅយកកាំភ្លើងដែលបន្សល់ទុកពីឪពុករបស់គេមកបង្ហាញស៊ុងហ៊ុន
"ជារបស់អ្នកណា?" ស៊ុងហ៊ុនបានសួរទៅជេគព្រោះឃើញថាកាំភ្លើងនេះបានរក្សាទុកក្នុងប្រអប់មួយយ៉ាងប្រណិត
YOU ARE READING
PARK SUNGHOON 🀦 ݁˖⋆˚。⋆🖤(SS1)
Actionផ្ដើមពីការស៉ើបអង្កេតរហូតធ្វើអោយពួកគេបានជួបគ្នានិងសហការដោះស្រាយក្ដីរួមគ្នា Edited and quoted from Recherche