•°. PART 2 *࿐

280 31 4
                                    

មនុស្សមានទេពកោសល្យ

ការបន្ទាន់ដែលជេគនិងស៊ុននូត្រូវធ្វើនោះគឺមករកបុរសម្នាក់ដែលមានឈ្មោះថា ហានស៊ូ ។ មូលហេតុដែលជេគនិងស៊ុននូមក ហានស៊ូ នោះព្រោះតែគេបានប្រទះឃើញលេខទូរស័ព្ទមួយខ្សែរដែលដូចទៅនិងលេខរបស់ហានស៊ូដែលស្ថិតនៅក្នុងហោប៉ៅរបស់ជនរងគ្រោះ ហានស៊ូស្ដាប់ជេគនិយាយរៀបរាប់ពីរឿងឃាតកម្មនិងបណ្ដើរនិងក្រឡេកទៅមើលក្រៅបង្អួចបណ្ដើរ ឃើញថាមានឡានខ្មៅមួយចតនៅក្រៅផ្ទះរបស់ហានស៊ូ គ្រាន់តែឃើញឡាននិងភ្លាមហានស៊ូក៏ប្រាប់ទៅជេគថា

"ខ្ញុំជាអ្នកសម្លាប់គេកាលពីយប់មិញ" ពេលលឺគេនិយាយបែបនេះជេគនិងស៊ុននូពួកគេពិតជាភ្ញាក់ផ្អើលនិងមិនចង់ជឿនៅអ្វីដែលហានស៊ូបាននិយាយឡើយ ដោយសារតែហានស៊ូគ្មានប្រវត្តិសម្លាប់មនុស្សឬធ្វើបាបអ្នកដ៏ទៃទេ។ ក្នុងចិត្តអ្នកទាំងពីរគឺដឹងយ៉ាងច្បាស់ថាអ្វីដែលហានស៊ូនិយាយសុទ្ធតែពាក្យកុហក់ គេធ្វើនេះហាក់ដូចជាចង់លាកា់បាំងរឿងអ្វីមួយជាក់ជាពុំខាន។ ចុងក្រោយពួកគេទាំងពីរក៏ចាប់ហានស៊ូទៅដដែលទោះជាមិនជឿក៏ដោយ មួយសន្ទុះក្រោយជេគនិងស៊ុននូក៏បញ្ជូនហានស៊ូមកឃុំឃាំងនៅក្នុងបុស្តិ៍ប៉ូលីស ហើយគេក៏បានដោះលែងស៊ុងហ៊ុនព្រោះនាយគ្មានកំហុសអ្វីទេ ពេលដោះលែងស៊ុងហ៊ុនហើយជេគបាននាំស៊ុងហ៊ុនមកខាងក្រៅដើម្បីនិយាយគ្នា ជេគបានប្រាប់ទៅស៊ុងហ៊ុនថា

"លោកដឹងទេហានស៊ូបានសារភាពថាគេជាអ្នកសម្លាប់ជនរងគ្រោះកាលពីយប់មិញ" បន្ទាប់ពីលឺដូចនេះស៊ុងហ៊ុនក៏និយាយយ៉ាងធម្មតាតបទៅវិញ

"រឿងក្ដីនេះគ្មានអីពាក់ព័ន្ធនិងខ្ញុំទៀតទេ ហើយក៏គ្មានអ្វីចាំបាច់ដែលលោកត្រូវប្រាប់ខ្ញុំដែរ"និយាយចប់នាយក៏ដើរហួសជេគទៅប៉ុន្តែត្រូវឈប់ដោយសារជេគ

"ការដែលហានស៊ូនិយាយថាគេសម្លាប់មនុស្ស មិនមែនមានន័យថាលោកជាមនុស្សស្អាតស្អំដែល ដោយសារតែហានស៊ូគេបាននិយាយកុហក " បន្ទាប់ពីជេគនិយាយហើយអ្នកទាំងពីរក៏បន្តប្រកែកគ្នា ស្រាប់តែស៊ុងហ៊ុននិយាយរាលដាលដល់ប៉ូលីសម្នាក់ឈ្មោះថា កាងហ៊ូ

PARK SUNGHOON 🀦 ݁˖⋆˚。⋆🖤(SS1)Where stories live. Discover now