ស្មុគស្មាញ
នៅពេលដែលស៊ុននូនិងនីគីបានមកដល់ប៉ុស្តិ៍ប៉ូលីសភ្លាមលោកប៉ូលីសដែលមានឈ្មោះថាកាងហូបានមកសួរគេអំពីរឿងរបស់ហានស៊ូនិងគ្រួសារ
"ស៊ុននូឯងមានបានដឹងដំណឹងអំពីការបាត់ខ្លួនរបស់ហានស៊ូនិងគ្រួសារគេដែលទេ?"ពេលដែលសួររួចស៊ុននូបានមើលមុខកាងហូដោយការសង្ស័យទើបកាងហូគេនិយាយបន្ថែមជៀសវាងការយល់ច្រលំ
"អឺ គឺ ប្រពន្ធរបស់ហានស៊ូជាបងប្អូនជីដូនមួយរបស់ប្រពន្ធរបស់ខ្ញុំទើបបានជាងខ្ញុំសួរបែបនេះក្រែងល៎អាចប្រាប់ប្រពន្ធរបស់ខ្ញុំកុំអោយបារម្ភ"ចំណែកស៊ុននូនៅតែមិនឆ្លើយនិងគេដដែលប៉ុន្តែភ្លាមនោះនីគីក៏បានលូកមាត់ឆ្លើយជំនួស
"ពួកយើងមិនបានដឹងដំណឹងអីពីពួកគេទេសូមលោកចេញទៅកុំរំខានពេលវេលាសង្សាខ្ញុំ"នីគីនិយាយអោយសម្លេងរឹងកំព្រឹស ឃើញដូចនេះកាងហូក៏បានដើរចាកចេញទៅបាត់។
ក្រឡេកមកមើលស៊ុងហ៊ុនឯនេសវិញនាយបានមកដល់ការិយាល័យមេធាវីហើយក៏បានជួបមេធាវីម្នាក់ ហើយមូលហេតុដែលនាយអាចជួបមេធាវីនេះបានព្រោះនាយបានបន្លំខ្លួនធ្វើជាអ្នកបើកឡានដឹកទំនិញដែលកំពុងត្រូវការមេធាវីដើម្បីជួយទាមទារសំណង់អំពីគ្រោះង្នាក់ចរាចរណ៍នៅតាមផ្លូវ។ ហើយមេធាវីនោះក៏បាននិយាយសួរនាំអំពីគ្រោះថ្នាក់ចរាចរណ៍នោះប៉ុន្តែស៊ុងហ៊ុនបានប្រាប់ទៅមេធាវីនោះថា
"ខ្ញុំកុហក់លោកដើម្បីតែជួបលោកទេ មិនចាំបាច់សួរនាំអំពីគ្រោះថ្នាក់ចរាចរណ៍ឡើយ"
"ឆាប់ចេញទៅ!"គ្រាន់តែបានដឹងថាស៊ុងហ៊ុនកុហក់ខ្លួនចឹងមេធាវីម្នាក់នោះពិតជាខឹងខ្លាំងមែនទែនក៏បានដេញស៊ុងហ៊ុនចេញប៉ុន្តែផ្ទុយទៅវិញស៊ុងហ៊ុនបែរជានិយាយាគម្រាមទៅកាន់មេធាវីនោះ
"បើមិនចង់ស្លាប់ទេឆាប់យកឯកសារដែលទាក់ទងនិង peter ចេញមក" មិនត្រឹមតែនិយាយទេស៊ុងហ៊ុនបានយកខ្សែទូរស័ព្ទលើតុទៅរឹតករមេធាវីម្នាក់នោះថែមទៀតរហូតដល់មេធាវីនោះព្រមប្រគល់ឯកសារអោយនាយ។ ក្រោយពីទទួលបានឯកសារហើយស៊ុងហ៊ុនបានមកជួយជាមួយនិង3នាក់ទៀតនៅឯហាងការហ្វេមួយកន្លែង ហើយជេគបានសួរទៅស៊ុងហ៊ុនថា
YOU ARE READING
PARK SUNGHOON 🀦 ݁˖⋆˚。⋆🖤(SS1)
Actionផ្ដើមពីការស៉ើបអង្កេតរហូតធ្វើអោយពួកគេបានជួបគ្នានិងសហការដោះស្រាយក្ដីរួមគ្នា Edited and quoted from Recherche