ᝢ꫶.ꦿ PART 9˚᭪

172 25 4
                                    

សមត្ថភាពរបស់ទាហាន

( នីគីបានប្រាប់ខ្ញុំថាហានស៊ូបានឈប់ពីកនន្លែងធ្វើការតាំងពីរកន្លះឆ្នាំមុនមកម្លេស ហើយខ្ញុំទទួលបានដំណឹងមកថាមានឡានមួយត្រូវបានគេដុតផ្លុងចោលនៅកន្លែងស្ងាត់មួយ។ ហើយឡាននិងប្រហែលជារបស់បងប្រុសលោកហើយ ចាំខ្ញុំផ្ញើរទីតាំងអោយលោក)

ប្រព័ន្ធទូរស័ព្ទក៏ត្រូវបានបិទហើយប៉ុន្មានម៉ោងក្រោយមកស៊ុងហ៊ុនក៏បានមកដល់ទីតាំងដែលជេគផ្ទើរអោយខ្លួន។ ក្រោយពីស៊ុងហ៊ុនចុះពីឡានមកនិងនាយហាក់មានអារម្មណ៍ធម្មតានិងបានទិញនំយកមកញ៉ាំទៀតទាំងដែលមុននេះទើបតែបានសម្លាប់មនុស្សហើយពីរនាក់សោះ។ ក្រោយពីជួបនិយាយជាមួយជេគបានបន្តិចពួកគេក៏មកពិនិត្យមើលស្ថានភាពរបស់រថយន្តដែលគេផ្លុងចោលនោះ កំពុងតែពិនិត្យសុខៗស្រាប់តែមានឡានមួយគ្រឿងបានបើកចូលធ្វើអោយអ្នកទាំងពីរប្រញ៉ាប់ទាញកាំភ្លើងមកភ្ជុងភ្លាមៗ

" អេ~~ គ្នាឯងសោះចាំបាច់ស្វាគមន៍ដោយបែបនេះធ្វើអី? " នីគីដែលចុះពីលើឡានប្រញ៉ាប់និយាយសម្រួលស្ថានការបើពុំដូច្នេះទេសុីមួយគ្រាប់សំណលេងឥឡូវហើយ

" មុននិងមកហេតុអីមិនខលប្រាប់យើងសិន" ជេគដាក់កាំភ្លើងសៀតនិងចង្កេះវិញហើយថែមទាំងនិយាយទៅកាន់នីគីដែលកំពុងតែដើរមកជិត

" ចុះឯណាស៊ុននូ?" ស៊ុងហ៊ុនដែលនៅជិតនោះប្រញ៉ាប់ទាញដៃជេគអោយមកជិតខ្លួននឹងយកលេសសួរអំពីស៊ុននូ

"គេងក្នុងឡានបាត់ហើយ បើថាមិនចង់អោយខ្ញុំនៅជិតបងជេគក៏ថាទៅចាំបាច់យកលេសសួររកសំណព្វចិត្តខ្ញុំធ្វើអី " ស៊ុងហ៊ុនមិនបានឆ្លើយតបនិងសំណួររបស់នីគីនោះទេផ្ទុយទៅវិញស៊ុងហ។ុនបែរជាទៅពិនិត្យឡានបន្តថាឡាននិងជារបស់បងប្រុសខ្លួនឬក៏មិនមែន

" ឡាននិងគេដុតហើយយើងពិនិត្យមិចបានដឹង?" ជេគចោទសួរទៅកាន់ស៊ុងហ៊ុនព្រោះថាឡានមួយនេះគេដុតឡើងចង់ក្ទេចអស់ហើយនិងពិនិត្យមិចដឹង ប៉ុន្តែស៊ុងហ៊ុនមិនបានមាត់ករអ្វីទេ

" គ្មានអ្វីដែលពិបាកសម្រាប់ខ្ញុំឡើយ" នាយបានប្រើទិចនិចរបស់ទាហានដោយយកទឹកម្ទេសសម្រាប់ជ្រលក់ដំឡូងនោះចាក់ទៅលើក្បាលម៉ាស៊ីនបន្ទាប់មកក៏ជូតវាព្រោះនៅពេលចាក់ទឹកម្ទេសនៅលើរបស់ដែលឆេះចឹងទៅវានិងកាត់បណ្ដាលអោយយើងឃើញលេខម៉ាស៊ីនយ៉ាងច្បាស់

PARK SUNGHOON 🀦 ݁˖⋆˚。⋆🖤(SS1)Where stories live. Discover now