ᝢ꫶.ꦿ PART 3˚᭪

229 30 2
                                    

  ជីវិតក្នុងគុកជាមួយអ្នកទោសឧក្រិដ្ឋកម្ម

   ព្រឹកឡើងថ្ងៃថ្មីស៊ុងហ៊ុនបានក្រោកឡើងមុនគេហើយក៏បានដាស2នាក់ទៀតអោយក្រោកហើយបានប្រាប់ទៅហានស៊ូជាមួយនីគីថា

"ឆាប់ក្រោកមកពួកយើងទាំងអស់គ្នាកំពុងស្ថិតក្នុងគ្រោះថ្នាក់ហើយ" កាលដែលលឺបែបនេះនីគីហាក់ស្វាងពីដំណេកស្ទុះក្រោកយ៉ាងលឿនដូចឆក់ខ្សែរភ្លើង។

"ហាស៎! អីគេ? មិចនិងអាចមានគ្រោះថ្នាក់បានទៅលោកកុហក់ពួកយើងទេដឹង" នីគីនិយាយទាំងមិនជឿនៅពាក្យសម្ដីរបស់ស៊ុងហ៊ុនធ្វើអោយនាយដកដង្ហើមធំបន្តិចរួចបន្ត

"គុកដែលយើងកំពុងតែនៅមិនមែនជាគុកធម្មតានោះទេ វាជាគុកសម្រាប់ដាក់អ្នកទោសឧក្រិដ្ឋកម្មនិងជាអ្នកទោសដែលជាប់ទោសអស់មួយជីវិតនៅទីនេះ"និយាយរួចស៊ុងហ៊ុនហាក់មិនបានខ្វល់ខ្វាយច្រើនឡើយ ព្រោះនាយធ្លាប់ធ្វើជាទាហានចឹងហើយនាយអាចសម្របខ្លួនបាន។

"បងប្រុសខ្ញុំប្រហែលជាកើតសតិអារម្មណ៍ហើយបានជាបញ្ជូនពួកយើងមកគុកបែបនិង"  នីគីនិយាយទាំងទឹកមុខគួរអោយអាណិតអាសូរមិនគួរណាបងប្រុសខ្លួនបញ្ជូនខ្លួនមកកន្លែងបែបនិងសោះថ្វីបើនាយធ្លាប់ធ្វើជាជនបង្កប់តែមិនប្រាកដថាធ្លាប់មកគុកដែលសុទ្ធតែអ្នកទោសសម្លាប់មនុស្សយ៉ាងឃោឃៅអីបែបនិងដែរ។
  
   មួយសន្ទុះក្រោយមកស្រាប់តែមានអ្នកទោសប៉ុន្មានអ្នកមើលទៅទំនង់ជាបងធំនៅក្នុងគុកអីបែបនេះ បានមករករឿងហានស៊ូ គេបានប្រាប់ទៅហានស៊ូថា

"ឯង! ដោះស្បែកជើងរបស់ឯងរួមជាមួយវែនតាអោយមកយើង" ហានស៊ូមិនបានតបតរអ្វីទេ ដោយភាពភ័យខ្លាចនាយក៏ដោះអោយគេទាំងអស់ ប៉ុន្តែបុរសនោះក្រោយពេលយករបស់របររបស់ហានស៊ូរួចហើយនិងគេក៏រូតខោនិងបានប្រាប់ហានស៊ូថា

" មកបន្ធូរអារម្មណ៍អោយយើងបន្តិច" ឃើញដូចនេះនីគីនិងស៊ុងហ៊ុនដែលមានតួនាទីមកការពារហានស៊ូនោះក៏ចេញមុខមកឈរបាំងហានស៊ូរួចនិយាយទៅកាន់អ្នកទោសទាំងនោះ

"ឆាប់ចេញពីកន្លែងរបស់យើងទៅបើមិនចង់វាចេញពីទីនេះទៅខាងក្រៅ" នីគីនិយាយហើយប៉ុន្តែមើលទៅអ្នកទោសទាំងនោះហាក់ពុំខ្លាចស៊ុងហ៊ុនក៏និយាយម្ដង

PARK SUNGHOON 🀦 ݁˖⋆˚。⋆🖤(SS1)Where stories live. Discover now