•°. PART 5 *࿐

227 34 3
                                    

   រញ៉េរញ៉ៃ

   បន្ទាប់ពីចេញមកដល់ខាងក្រៅដើម្បីនិយាយគ្នាស៊ុងហ៊ុនបានប្រាប់ទៅជេគថា

" កាលដែលខ្ញុំដឹងគឺមកពីពេលដែលខ្ញុំត្រូវឯងបញ្ជូនចូលគុកជាមួយហានស៊ូនោះ គេបានប្រាប់ខ្ញុំអំពីរឿងនេះមូលហេតុដែលខ្ញុំមិនប្រាប់រឿងនេះទៅឯងព្រោះខ្ញុំមិនទុកចិត្តប៉ូលីសទាំងអស់ដែលនៅទីនេះ "

"ហើយម្យ៉ាងទៀតរឿងដែលបងប្រុសរបស់ខ្ញុំស្លាប់ក៏មានពាក់ព័ន្ជជាមួយអំពើពុករលួយនៅក្នុងទីក្រុងនេះដែលហើយខ្ញុំនៅតែសង្ស័យទៅលើប៉ូលីសកាងហ៊ូដដែលហើយមួយទៀតសូម្បីតែឯងក៏ខ្ញុំមិនទុកចិត្តដែល ជេគ "មិនមែនស៊ុងហ៊ុនមិនដឹងថាទីក្រុងនេះយ៉ាងមិចទេប៉ុន្តែនាយចង់ជីកករកាយរកអោយឃើញនៅមេខ្លោងធំបំផុតដែលជាប់ពាក់ព័ន្ធនៅរឿងនេះ ។ ពេលលឺស៊ុងហ៊ុនបានសង្ស័យខ្លួនជេគក៏សួរទៅគេវិញ

" ហេតុអីបានជាលោកសង្ស័យខ្ញុំ?" មិនចាំយូរស៊ុងហ៊ុនក៏បានឆ្លើយតបនិងសំណួររបស់ជេគ

" ដោយសារតែនៅពេលដែលលោកអេឡិចស្លាប់បាត់ទៅអ្នកដែលទទួលបានតំណែងបន្តគឺជាឯង"ភ្លាមៗស៊ុននូបានកាត់សម្ដីស៊ុងហ៊ុននិងឆ្លើយទៅកាន់នាយ

"អ្នកដែលទទួលតំណែងបន្តពីលោកអេឡិចមិនមែនបងជេគទេប៉ុន្តែគឺជាអភិបាលក្រុង ថូម៉ាស ដែលបានតែងតាំងខ្លួនឯងធ្វើជាមេប៉ូលីសថ្មី" ក្រោយពីបានស្ដាប់ស៊ុននូប្រាប់មកបែបនេះស៊ុងហ៊ុនក៏បានដកការសង្ស័យពីជេគមកហើយនីគីក៏បន្ត

"អ៊ីចឹងអ្នកដែលយើងត្រូវសង្ស័យបន្ទាប់គឺលោកអភិបាលក្រុង ថូម៉ាស?" បន្ទាប់ពីនិយាយចប់ជេគនិងស៊ុននូក៏បានបើកឡានធ្វើដំណើរទៅធ្វើសន្និបាតប្រជាពលរដ្ឋជាមួយអភិបាលក្រុង ចំណែកឯនីគីជាមួយស៊ុងហ៊ុនត្រូវធ្វើដំណើរទៅផ្ទះរបស់ហានស៊ូ

"អេលោកបង យើងទៅផ្ទះហានស៊ូធ្វើអី?"នីគីដែលមិនដឹងថាត្រូវទៅធ្វើអីព្រោះគេប្រាប់អោយខ្លួនទៅជាមួយស៊ុងហ៊ុនទើបសួរ

"ទៅដល់ដឹងហើយ បិទមាត់ទៅ"ដោយមិនចង់ស៉ាំញ៉ាំច្រើនជាមួយនីគីនាយក៏ដើរទៅរកឡានមុន ។ មូលហេតុដែលស៊ុងហ៊ុនតហរូវមកផ្ទះហានស៊ូព្រោះចង់ប្រាប់ ស៊ូសុីពីរឿងដែលកើតឡើងនិងអោយនាងការពារសុវត្ថិភាពផងដែរ។

PARK SUNGHOON 🀦 ݁˖⋆˚。⋆🖤(SS1)Where stories live. Discover now