គេតាមសម្លាប់
នៅក្នុងឡានកំពុងធ្វើដំណើរស៊ុងហ៊ុនបាននិយាយប្រាប់ទៅកាន់ជេគទាំងក្ដីបារម្ភថា
" ផ្ទះដែលឯងកំពុងតែរស់នៅលែងមានសុវត្ថិភាពហើយអញ្ចឹងគួរតែរើចេញទៅនៅផ្ទះសំណាក់មួយរយ:សិនទៅ"
" ហើយម្យ៉ាងទៀតយល់ល្អកុំប្រើ Credit card អីប្រើលុយសុទ្ធទៅជៀសវាងគេតាមសម្លាប់ឯង" បន្ទាប់ពីស្ដាប់ស៊ុងហ៊ុននិយាយរួចជេគក៏បានប្រកែកនិងអ្វីដែលស៊ុងហ៊ុនបានប្រាប់
" ខ្ញុំជាប្រធានផ្នែកស៉ើបអង្កេតមួយទាំងមូលមិចនិងខ្លាចគ្រាន់តែរឿងបែបនេះនោះ?" ជេគគេអាងខ្លួនថាជាប្រធានផ្នែកស៉ើបអង្កេតទើបគេភ្លេចនៅអ្វីម្យ៉ាងធ្វើស៊ុងហ៊ុននិយាយជាន់កែងគេភ្លេត
" ជេគឯងភ្លេចហើយហេស៎ ថាអេឡិចមានឋាន:ដល់ទៅមេប៉ូលីសហើយនៅគេសម្លាប់យកប្រដាប់ភេទគេដាក់ចូលទៅក្នុងពោះ" ក្រោយពីស៊ុងហ៊ុននិយាយចប់ជេគក៏ស្ងាត់មាត់ឈឺង។ ហើយអ្នកទាំងពីរក៏បន្តដំណើរទៅមុខទៀតដោយលើករឿងផ្សេងមកនិយាយ
បន្ទាប់មកពួកគេក៏បានមកដល់ផ្អះរបស់ជេគក្រោយពីជេគឯកភាពថាព្រមទៅនៅផ្ទះសំណាក់មួយរយ: ពេលកំពុងរៀបចំសម្ភារៈស៊ុងហ៊ុនក៏ស្រាប់តែសួរជេគថា
" តើចំណីសត្វមួយកុងតាណើអាចចិញ្ចឹមពួកគេវាបានច្រើនប៉ុណ្ណា?"
" ប្រហែលជាច្រើន " នៅពេលជេគឆ្លើយរួចស៊ុងហ៊ុនបានបន្តនិយាយប្រាប់ទៅជេគបន្ថែមទៀត
"នៅពេលឯងចូលទៅក្រុមហ៊ុនលោកជាំង អាន ឯងអត់ចាប់អារម្មណ៍ឃើញមានចំណីសត្វដ៏ច្រើនទេហ៎?ហើយបើតាមការអង្កេតរបស់ខ្ញុំកម្មករទាំងនោះសុទ្ធតែមានបទពិសោធន៍" ចំណែកឯជេគគេដូចជាមិនចាប់អារម្មណ៍នោះទេទើបឆ្លើយទៅកាន់នាយវិញថា
"វាគ្មានអីប្លែកទេព្រោះលោកជាំង អានដឹកចំណីសត្វទៅភាគខាងត្បូងព្រោះទៅនោះសម្បូរទៅដោយសត្វចិញ្ចឹមច្រើនមែនទែន" ទោះជាយ៉ាងណាក៏ដោយសម្រាប់ស៊ុងហ៊ុនកាលដែលឃើញភាពមិនប្រក្រតីរបស់ក្រុមហ៊ុននេះហើយគាត់កាន់តែកើតចិត្តសង្ស័យកាន់តែខ្លាំង។
YOU ARE READING
PARK SUNGHOON 🀦 ݁˖⋆˚。⋆🖤(SS1)
Actionផ្ដើមពីការស៉ើបអង្កេតរហូតធ្វើអោយពួកគេបានជួបគ្នានិងសហការដោះស្រាយក្ដីរួមគ្នា Edited and quoted from Recherche