បន្ទាប់ពីពួកគេនាំគ្នាញ៉ាំបាយរួចពួកគេទាំងបីនាក់ក៏បាននាំគ្នាទៅបន្ទប់គេងរបស់Gemini
« បន្ទប់នេះធំគ្រាន់បើ » Fourthនិយាយព្រមទាំងក្រឡែកមើលឆ្វេងស្ដាំ
« អូយ ហត់ណាស់ » Gungនិយាយព្រមទាំងផ្តែកខ្លួនទៅលើគ្រែ
« នែមិនទាន់ងូតទឹកផងមកដេកលើគ្រែរបស់យើងឆាប់ទៅងូតទឹកទៅ » GeminiនិយាយឡើងនៅពេលដែលឃើញGungគេងលើគ្រែរបស់ខ្លួន
« អូហូ ចិត្តអាក្រក់ម៉្លេះ!!ខ្ញុំទៅក៏បានដែរ » Gungនិយាយហើយគេក៏បានក្រោកឈរវិញ
« ហើយម៉េចបានទៅ!?! » GeminiគេសួរឡើងនៅពេលដែលឃើញGungក្រោកឈរតែមិនព្រមដើរទៅសោះ។
« ខ្ញុំមិននឹកបន្ទប់ទឹកនៅឯណាទេ » Gungនិយាយឡើង
Geminiនៅពេលដែលឮបែបហ្នឹងគេក៏ចង្អុលទៅបន្ទប់ទឹកដើម្បីឲ្យGungដើរទៅ Gungនៅពេលដែលឃើញបែបហ្នឹងគេក៏បានរត់ទៅប្រុចទៅ
បន្ទាប់មកគេក៍ងាក់ទៅមើលមុខFourthដែលកំពុងតែឈរនៅក្បែរនោះផងដែល Fourthវិញ នៅពេលដែលឃើញGemini មើលមុខខ្លួនបែបនេះគេក៏និយាយឡើង
« ហើយហែងមើលមុខអញធ្វើអី!?! » Fourthគេសួរព្រមទាំងដើរទៅអង្គុយលើពូក
« ហែងមានអីលាក់បាំងអញឬអត់!?! » Geminiសួរឡើងព្រមទាំងមើលមុខFourthដោយមិនដាក់ភ្នែកចុះ
Fourthវិញគ្រាន់តែលឺសំណួរបែបនឹងភ្លាមគេលេបទឹកមាត់តែម្តងភ័យបុកពោះខ្លាំងណាស់
« អត់..អត់មានទេ » Fourthគេនិយាយដោយមិនបានចាក់ទៅមើលមុខGeminiឡើយ
« ហែងប្រាកដអត់!?! » Geminiសួរបញ្ចាក់ថែមទាំងសម្លឹងមើលមុខFourthដែលធ្វើអោយFourthធ្វើអ្វីមិនត្រូវទេ
« អញប្រាកដមួយរយភាគរយតែម្តង » Fourthនិយាយព្រមទាំងលើកមេដៃឡើង
« គ្មានអីក៍ល្អហើយ តែកុំអោយយើងដឹងថាឯងមានអីលាក់បាំងយើងអោយសោះ » Geminiនិយាយហើយក៍ផ្តេកខ្លួនទៅលើក្បែរ
Fourthវិញគ្នាភ័យបុកពោះចង់ងាប់ហើយ គេក៍ចាប់ផ្តើមគិតដូចគ្នាថាGeminiបានដឹងរឿងអីមែនទេបានជាមកសួរគេបែបនេះ ឯGeminiវិញគេគ្មានបានដឹងអីទេដោយសារតែមើលទៅFourthដូចជាភ្លែកក៍ចេះតែសួរទៅគ្រែងមានរឿងជាមួយអ្នកណា
YOU ARE READING
Gangsters in School (END)✅
Actionរឿងនិយាយពីខ្សែរជីវិតជើងខ្លាំងនៅក្នុងសាលា ដែលគេមានតែពីរអ្នកទេប៉ុន្តែពួកគេល្បីឈ្មោះខ្លាំងមែនទែនទើបធ្វើអោយអ្នកលេងៗមិនថាក្នុងសាលាឬអ្នកលេងខាងក្រៅទេគឺចង់ដឹងចង់សាក់ស្នាដៃជាមួយពួកគេទាំងពីរអ្នកខ្លាំងណាស់ ដូច្នេះហើយការវាយគ្នាប្រយុទ្ធគ្នាគឺចេះតែមានច្រើនឡើងៗតែម...