បន្ទាប់ពីទៅលេងjikoនៅឯបន្ទីរពេទ្យរួចពួកគេទាំង 4 នាក់ក៏បានបំបែកផ្លូវគ្នាត្រឡប់ទៅផ្ទះវិញ។
+នៅតាមផ្លូវរវាងGeminiនឹងFourth
« អ្ហែងចង់ទៅផ្ទះវិញឥឡូវអត់!?! » Geminiគេសួរឡើង
« ហើយបើហែងមិនឱ្យអញទៅផ្ទះអ្ហែងឲ្យអញទៅណា!! » Fourthមិនបានឆ្លើយនឹងសំណួរនោះទេហើយក៏បានសួរបកទៅវិញ
« ហ្អែងទៅលេងផ្ទះអញអត់!?! » Gemini
Fourthឮបែបហ្នឹងគេក៏បានងាកទៅមើលមុខGeminiទាំងភ្ញាក់ផ្អើលតែម្ដង។
« ហ្អែងកើតអីហ្នឹងសុខៗមកបបួលអញទៅផ្ទះហ្អែងធ្វើអី!?! » Fourthគេសួរឡើង
« គ្មានអីនោះទេអញគ្រាន់តែគិតថាអញទៅដេកផ្ទះឯងច្រើនដងហើយអញចង់ហ្អែងទៅដេកផ្ទះអញខ្លះ!?! » Gemini
« អឹមមមម » Fourth
« អញ្ចឹងហ្អែងទៅអត់!?! » Geminiគេក៏បានសួរបញ្ជាក់
« អើអញទៅក៏បានដែរ » Fourth
បន្ទាប់ពីនិយាយគ្នារួចមកពួកគេទាំងពីរនាក់ក៏បានបន្តដំណើរដើម្បីទៅផ្ទះរបស់Gemini
ប៉ុន្តែនៅពេលដែលដើរតាមផ្លូវសុខៗស្រាប់តែមានអ្នកហៅFourth
« អ្នកប្រុសFourth » សំឡេងមួយនោះបានឮមកពីខាងក្រោយរបស់ពួកគេពួកគេទាំងពីរនាក់ក៏បានងាកទៅមើល
Fourthគ្រាន់តែឃើញអ្នកហៅភ្លាមគេឡើងគាំងតែម្ដងគេមិននឹកស្មានថាបានជួបម្នាក់នេះនៅទីនេះសោះ
ម្នាក់ដែលហៅឈ្មោះគេមុននោះក៏បានរត់មករកពួកគេទាំងពីរនាក់
« គេជាអ្នកណា!?! » Geminiគេក៏បានសួរឡើង
« អរ៎..ខ្ញុំគឺជា..... » បុរសម្នាក់នោះនិយាយមិនទាន់ជាប់ផងក៏ត្រូវFourthយកដៃទៅបិទមាត់គេជិតតែម្ដង។
« គេគឺជាប្អូនប្រុសរបស់អញ » Fourth
« តើហ្អែងធ្លាប់ប្រាប់អញថាអ្ហែងអត់មានបងប្អូនទេមិនអញ្ចឹង!!! » Geminiគេចាប់ផ្ដើមឆ្ងល់តែម្ដង។
« វាគឺជាប្អូនសាច់ឆ្ងាយរបស់អញស្គាល់គ្នាយូរហើយរាប់អានគ្នាដូចបងប្អូនចឹងមែនអត់?! » Fourthនិយាយហើយក៏ងាកទៅសួរបុរសម្នាក់នោះ
YOU ARE READING
Gangsters in School (END)✅
Acciónរឿងនិយាយពីខ្សែរជីវិតជើងខ្លាំងនៅក្នុងសាលា ដែលគេមានតែពីរអ្នកទេប៉ុន្តែពួកគេល្បីឈ្មោះខ្លាំងមែនទែនទើបធ្វើអោយអ្នកលេងៗមិនថាក្នុងសាលាឬអ្នកលេងខាងក្រៅទេគឺចង់ដឹងចង់សាក់ស្នាដៃជាមួយពួកគេទាំងពីរអ្នកខ្លាំងណាស់ ដូច្នេះហើយការវាយគ្នាប្រយុទ្ធគ្នាគឺចេះតែមានច្រើនឡើងៗតែម...