មិនយូរប៉ុន្មានពេលព្រឹកក៏បានចូលមកដល់កំលោះៗនាំគ្នាបំបែកផ្លូវគ្នាទៅរៀបចំខ្លួន រៀងៗខ្លួនដើម្បីនាំគ្នាទៅដើរលេងបន្ទាប់មកពួកគេក៏បានជុំគ្នានៅផ្លូវបំបែកមួយដែលនៅមិនឆ្ងាយពីផ្ទះរបស់Geminiប៉ុន្មានទេ
« មកជុំគ្នាហើយមែនទេ!?! » Geminiសួរឡើង
« នៅទេ អាDongនឹងអាFukaiមិនទាន់មកទេចាំមានតិចទៅ » jikoនិយាយហើយគេក៏បានក្រឡែកទៅមើលមុខGungហើយក៏និយាយបន្ត
« ហើយនេះណាគេ!?! » jiko
« វាជាប្តូនសាច់ឆ្ងាយអញវាឈ្មោះGung វាមកនៅជាមួយអញមួយរយៈ » Fourthគេក៍បានរៀបរាប់ប្រាប់
« អរ៎!! » jiko
« ហើយហ្អែងនេះថ្ងៃសម្រាកអត់ធ្វើអីទេមែនបានមកបបួលពួកអញដើរលេងហ្នឹង!! » Geminiសួរទៅកាន់jiko
jikoដល់ពេលលឺចឹងគេឡើងឆ្ងល់ហើយគេក៍ងាក់ទៅមើលមុខFourthទាំងមុខស្មើរតែម្តង Fourthយើងដល់ពេលចឹងគេមិនដឹងត្រូវនិយាយអ្វីទេគេក៍បានងាក់មុខចេញតឹចៗរបៀបថាគេចមុខអីចឹងទៅ
« អរ៎ មកពីយើងអត់សុខពេកហ្នឹងណាមិនដែលបានចេញមកដើរលេងផង » jikoគេនិយាយតាំងញញឹម
Fourthនៅពេលដែលឮjikoនិយាយបែបនេះគេក៏រាងភ្ញាក់បន្តិចដែរ តែគេក៏រាងសប្បាយចិត្តដែរដែលjikoគេនិយាយបែបនេះ
ពួកគេចាំDongនឹងFukaiមួយសន្ទុះពីរនាក់ហ្នឹងក៏បានចូលមកដល់
« ម៉េចក៏ពួកហ្អែងយូរខ្លាំងម៉្លេះ!?! » Geminiគេសួរឡើងនៅពេលដែលឃើញពីអ្នកហ្នឹងដើរចូលមក
« នែអាFukaiនៀគវាតែងខ្លួនរាប់ម៉ោង អញអង្គុយចាំវាឡើងធុញ » Dongនិយាយព្រមទាំងចង្អុលទៅអ្នកដែលនៅស្ដាំដៃរបស់ខ្លួន។
« អេ៎ មកបន្ទោសយើងតែម្នាក់បានយ៉ាងម៉េចទៅចុះនៅពេលដែលយើងតែងខ្លួនរួចឯងបាត់ស្បែកជើងរកឡើងមួយថ្ងៃ » Fukaiគេតបទៅវិញមិនដែលធ្វើឲ្យពួកគេទាំងអស់គ្នានាំគ្នាសើចឡើងតែម្ដង។
« យើងគិតទៅណាមុន!?! » jikoគេសួរឡើង
« យើងទៅរកស៊ីអីសិនទៅ » Fourthគេក៏បានឆ្លើយឡើង
« មែនតា៎ ទៅស៊ីអីរួចចាំយើងទៅលេងហ្គេម » Dongគេនិយាយទាំងញញឹម
YOU ARE READING
Gangsters in School (END)✅
Actionរឿងនិយាយពីខ្សែរជីវិតជើងខ្លាំងនៅក្នុងសាលា ដែលគេមានតែពីរអ្នកទេប៉ុន្តែពួកគេល្បីឈ្មោះខ្លាំងមែនទែនទើបធ្វើអោយអ្នកលេងៗមិនថាក្នុងសាលាឬអ្នកលេងខាងក្រៅទេគឺចង់ដឹងចង់សាក់ស្នាដៃជាមួយពួកគេទាំងពីរអ្នកខ្លាំងណាស់ ដូច្នេះហើយការវាយគ្នាប្រយុទ្ធគ្នាគឺចេះតែមានច្រើនឡើងៗតែម...