មិនយូរប៉ុន្មានព្រឹកថ្ងៃថ្មីក៏បានចូលមកដល់ កំលោះទាំងបួនកំពុងតែរៀបចំខ្លួនមិនដឹងថាទៅណានោះទេនិយាយទៅមានគ្រប់សពតែម្ដងដូចរត់ចោលស្រុក
« ហេ៎ហើយពួកឯងនាំគ្នាទៅណានៀគ !?! » ម៉ាក់Gemឃើញថាម្នាក់ៗរៀបចំខ្លួនដល់កហើយមើលទៅដូចជាពិបាកមើលពេកគាត់ក៏បានសួរឡើង
« ពួកយើងទៅធ្វើអ្វីដែលយើងគួរធ្វើមីង » jikoឆ្លើយតបទៅវិញ
« មែន » Fukaiគេក៏បានថែមពីក្រោយ
« ហើយពួកឯងទៅធ្វើស្អីបានជារៀបចំមើលតែរត់ចោលផ្ទះទៅហើយ »
« មិនបាច់បារម្ភទេម៉ាក់ ម៉ាក់ចាំតែមើលទៅ » Geminiនិយាយនឹងបន្តរៀបចំអីវ៉ាន់របស់ខ្លួនបន្តទៀត។
បន្ទាប់ពីរៀបចំអីវ៉ាន់ហើយពួកគេទាំង 4 នាក់ក៏បានលាអ្នកមីងក៏ដូចជាអ្នកម៉ែចេញទៅបាត់ទៅ
យើងមកមើលក្នុងភូមិមួយគ្រឹះរបស់ម៉ាហ្វៀលឯនេះវិញ Fourthគេកំពុងតែអង្គុយធ្វើការនៅក្នុងបន្ទប់របស់គេតែម្នាក់ឯង។
ពេលនោះក៏មានអ្នកមកគោះទ្វារ
« ចូលមកមិនបានចាក់សោ » Fourthគេនិយាយដើម្បីឲ្យអ្នកខាងក្រៅបានឮ
« អ្នកប្រុសលោកម្ចាស់ឲ្យហៅទៅហូបបាយ » Gungដើរចូលមកព្រមទាំងនិយាយឡើង
« ប្រាប់គាត់ទៅយើងមិនឃ្លាននោះទេ » Fourthតបទៅវិញទាំងព្រងើយ
« អ្នកប្រុស!! ហេតុអីក៏អ្នកប្រុសមិនហូបបាយអ្នកប្រុសធ្វើបែបនេះអ្នកប្រុសប្រាកដជាឈឺ » Gungនិយាយទៅកាន់អ្នកប្រុសទាំងបារម្ភ
« យើងប្រាប់ហើយថាយើងមិនឃ្លានឯងកុំនិយាយដដែលៗពេកបានទេ ឆាប់ចេញទៅ » Fourthគេនិយាយទាំងមុខឡើងកាចហ្មងហាស៎
Gungគេក៏មិនដឹងថាត្រូវនិយាយអីទៀតដែរបាននិយាយទៅអ្នកប្រុសរបស់គេក៏មិនស្ដាប់ដដែលគេក៏សម្រេចចិត្តថាដើរចេញម៉ងទៅ
+នៅតុហូបអាហារ
« ហើយឯណាលោកប្រុសរបស់ឯង » លោកម្ចាស់ដែលកំពុងអង្គុយចាំនៅពេលដែលឃើញGungដើរមកគាត់ក៏បានសួរភ្លាម
« អ្នកប្រុសគាត់ថាគាត់មិនឃ្លាននោះទេ » Gungតបទៅវិញទាំងឱនមុខចុះ
YOU ARE READING
Gangsters in School (END)✅
Acciónរឿងនិយាយពីខ្សែរជីវិតជើងខ្លាំងនៅក្នុងសាលា ដែលគេមានតែពីរអ្នកទេប៉ុន្តែពួកគេល្បីឈ្មោះខ្លាំងមែនទែនទើបធ្វើអោយអ្នកលេងៗមិនថាក្នុងសាលាឬអ្នកលេងខាងក្រៅទេគឺចង់ដឹងចង់សាក់ស្នាដៃជាមួយពួកគេទាំងពីរអ្នកខ្លាំងណាស់ ដូច្នេះហើយការវាយគ្នាប្រយុទ្ធគ្នាគឺចេះតែមានច្រើនឡើងៗតែម...