បន្ទាប់ពីFourthនឹងGungបានត្រឡប់ទៅដល់ផ្ទះវិញ Fourthគេក៏បានដុះសក់របស់គេចេញដោយបង្ហាញដោយសក់ពណ៌លឿងដ៏សែន cute ប៉ុន្តែគេក៏សង្កេតឃើញGungដូចជាម៉េចៗមិនដឹងទេចម្លែកៗ
« Gungឯងមានអីឬអត់!?! » Fourthគេសួរឡើង
« អ្នកប្រុសឲ្យខ្ញុំសុំទោស » Gungនិយាយទាំងដាក់ទឹកមុខចុះ
« សុំទោសយើងរឿងអីទៅឯងមានអីមែនទេ!! ឆាប់និយាយមក » Fourthពេលនោះបែបហ្នឹងហើយគេចាប់ផ្ដើមចង់ដឹងតែម្ដង
« ខ្ញុំមិនចង់ធ្វើបែបហ្នឹងទេប៉ុន្តែខ្ញុំគ្មានជម្រើស ខ្ញុំ...ខ្ញុំបានបានប្រាប់រឿងរបស់អ្នកប្រុសទៅកាន់Geminiបាត់ហើយ » Gung
« ហាស៎...ហេតុអីក៏ឯងធ្វើបែបនេះ!?! » Fourth
« ខ្ញុំសុំទោសអ្នកប្រុស » Gung
Fourthគេមិនបាននិយាយអីច្រើននោះទេគេក៏ប្រញាប់ពាក់សក់វិញហើយបើកទ្វារចេញទៅក្រៅប៉ុន្តែចៃដន្យអីនៅពេលបើកទ្វារអញ្ចឹងទៅក៏ឃើញGeminiឈរនៅមុខទ្វាតែម្ដង
« អាGem » Fourthគេនិយាយតិចៗ
« មែនហើយគឺអញ ហែងមានអីចង់បកស្រាយអត់!!! » Geminiគេសួរឡើងទាំងមុខស្មើ ធម្មតាគេមិនដែលមានទឹកមុខបែបនេះទេ
« អញសុំទោស » Fourth
« អញមិនត្រូវការពាក្យសុំទោសទេអញត្រូវការ ការបកស្រាយរបស់ហែង ឆាប់និយាយមកហេតុអីក៍ហែងធ្វើបែបនេះ ហ្អែងកុហកអញធ្វើអី!!?! » Geminiនិយាយព្រមទាំងអង្រួនFourthតឹចៗ
« អញសុំទោសអញក៏មិនចង់ធ្វើអញ្ចឹងដែរតែអញគ្មានជម្រើស » Fourthគេនិយាយទាំងសឹងតែហូរទឹកភ្នែកទៅហើយ។
« អ្ហែងគ្មានជម្រើសឬក៏ហ្អែងតាំងចិត្តកុហក វាមនុស្សហេតុពេកទេមែនទេ ដែលហែងមានរឿងលាក់បាំងជាមួយអញ » Gemini
« អញដឹងថាអញខុស អញក៏ព្យាយាមចង់ប្រាប់ហ្អែងដែរប៉ុន្តែអញមិនដឹងថាគួរប្រាប់ហ្អែងពីណាទៅណាល្អ » Fourth
« ចឹងហ៎!! ឆាប់ដោះសកហែងចេញទៅ » Gemini
Fourthគេក៏ព្រមដូចគ្នាគេក៏បានដុះសក់នេះចេញ
Geminiគេក៏បានដណ្ដើមសក់នោះចេញពីក្នុងដៃFourthហើយគេក៏បានយកដុតខ្ទេចតែម្ដង
YOU ARE READING
Gangsters in School (END)✅
Actionរឿងនិយាយពីខ្សែរជីវិតជើងខ្លាំងនៅក្នុងសាលា ដែលគេមានតែពីរអ្នកទេប៉ុន្តែពួកគេល្បីឈ្មោះខ្លាំងមែនទែនទើបធ្វើអោយអ្នកលេងៗមិនថាក្នុងសាលាឬអ្នកលេងខាងក្រៅទេគឺចង់ដឹងចង់សាក់ស្នាដៃជាមួយពួកគេទាំងពីរអ្នកខ្លាំងណាស់ ដូច្នេះហើយការវាយគ្នាប្រយុទ្ធគ្នាគឺចេះតែមានច្រើនឡើងៗតែម...