បន្ទាប់ពីរឿងរ៉ាវនោះមកGeminiគឺគេនៅតែមានអារម្មណ៍ថាគេខុស គេតែងតែទៅផ្ទះរបស់Fourthរាល់ថ្ងៃគេសង្ឃឹមថាថ្ងៃណាមួយFourthគេហ្នឹងត្រឡប់មកវិញប៉ុន្តែទោះបីជាការរង់ចាំរបស់គេយ៉ាងណានោះទេគ្មានអ្នកណាត្រឡប់មកវិញឡើយ។
ហើយបើនិយាយពីចរិករបស់គេវិញគឺប្រែប្រួល 80 ដឺក្រេតែម្ដង មិនសូវនិយាយស្ដីមិនសូវដើរលេងអ្នកណាមករករឿងក៏មិនដែលតបតទៅគេវិញ។និយាយទៅដូចមនុស្សដែលគ្មានព្រលឹងអញ្ចឹង។
ហើយថ្ងៃនេះនៅពេលដែលចេញពីសាលាគេក៏បានមកផ្ទះFourthដូចគ្នាគេអង្គុយផ្អែកទៅនឹងទ្វារ ទឹកមុខឡើងពិបាកមើលតែម្ដង
jikoDongនឹងFukaiពួកគេក៏បានដើរមកឃើញដូចគ្នាពួកគេក៏បានដែរទៅអង្គុយជិតៗគ្នា
« រយៈពេលប៉ុន្មានថ្ងៃហើយដែលវាចេញពីយើង យើងគួរតែទៅរកវាទេ » Fukai
« ហើយឯងគិតថាយើងទៅរកវានៅកន្លែងណាទៅ » Dong
« មិនដឹងដូចគ្នា » Fukai
« អាGemអ្ហែងមានហ្នឹងអត់ហ្អែងពិតជាប្លែកខ្លាំងណាស់ » jikoគេនិយាយឡើងតែទោះបីជាពួកគេប្រឹងនិយាយយ៉ាងណាក៏Geminiគេមិនតបសូម្បីតែមួយម៉ាត់
យើងក្រឡែកទៅមើលFourthវិញពេលនេះគេកំពុងតែអង្គុយជាមួយនឹងឪពុករបស់គេ ប៉ុន្តែមើលទៅមុខរបស់គេក៏មិនសូវជាស្រស់អីប៉ុន្មានដែរ
« យើងសប្បាយចិត្តដែលឯងត្រឡប់មកស្នងតំណែងជំនួសយើង » ប៉ារបស់គេនិយាយតែញញឹម
« បាទ » Fourth
« យើងរង់ចាំតែថ្ងៃល្អតែប៉ុណ្ណោះយើងនឹងប្រគល់តំណែងឯងហើយឯងត្រូវតែមើលថែក្រុមរបស់យើងអត់បានល្អ »
បន្ទាប់ពីនិយាយគ្នារួសរាល់ហើយពេលយប់ក៏បានចូលមកដល់ Fourthគេកំពុងតែផឹកស៊ីនៅក្នុងក្លឹបមួយកន្លែងព្រោះតែគេមានអារម្មណ៍មិនសូវសប្បាយចិត្តដូច្នេះហើយបានជាគេចូលទៅ
ហើយនៅពេលដែលចេញមកវិញហ្នឹងគឺថាស្រវឹងតែម្ដងស្រវឹងឡើងលែងដឹងអីហើយ គេបានដើរឡើងពេញផ្លូវតែម្ដង។ដើរទៅដល់ផ្លូវរាងងងឹតមួយក៏មានអ្នកទាញគេចូលទៅក្នុងហ្នឹងតែម្ដង។
YOU ARE READING
Gangsters in School (END)✅
Actionរឿងនិយាយពីខ្សែរជីវិតជើងខ្លាំងនៅក្នុងសាលា ដែលគេមានតែពីរអ្នកទេប៉ុន្តែពួកគេល្បីឈ្មោះខ្លាំងមែនទែនទើបធ្វើអោយអ្នកលេងៗមិនថាក្នុងសាលាឬអ្នកលេងខាងក្រៅទេគឺចង់ដឹងចង់សាក់ស្នាដៃជាមួយពួកគេទាំងពីរអ្នកខ្លាំងណាស់ ដូច្នេះហើយការវាយគ្នាប្រយុទ្ធគ្នាគឺចេះតែមានច្រើនឡើងៗតែម...