ភាគ7(សង្គ្រាមគ្រូនិងសិស្ស)

229 27 0
                                    

បន្ទាប់ពីហ្នឹងមកពេលព្រឹកក៏បានចូលមក Fourthគេបានភ្ញាក់ឡើងមុនហើយក៍ក្រោកអង្គុយហើយសក់របស់គេក៍បានរបូត
ពេលនោះGeminiគេក៍បានបើកភ្នែកមកទាំងមមីមមើរហើយឃើញថាសក់របស់Fourthនឹងមានពណ៌លឿងគេក៍បាននិយាយឡើងតឹចៗ
"សក់ឯងពណ៍លឿងហ៎!!"Geminiនិយាយហើយគេក៍បានគេងទៅវិញបាត់ទៅ
Fourthគេភ័យសឹងស្លាប់ ជិតបែកធ្លាយកាពិតគេក៍បានកាន់សក់របស់គេរត់ចូលទៅក្នុងបន្ទប់ទឹកបាត់ទៅ
នៅពេលដែលចូលទៅដល់ក្នុងបន្ទប់ទឹកគេដកដង្ហើមមិនចង់ដល់គ្នា
"ប៊ីសទៅហើយអាFourthអើយហេតុអីក៏មិនប្រយ័ត្នសោះចឹង"Fourthនិយាយនៅទះក្បាលខ្លួនឯងតិចៗហើយគេក៏បានរៀបចំខ្លួនដើម្បីទៅសាលា ពេលរួចរាល់គេក៏បានដើរទៅហៅGemini
"អាសក់សរក្រោកទៅរៀន"Fourth
Geminiគេក៏បានស្ទុះក្រោកឡើង មើលទៅមុខFourthដែលធ្វើអោយFourthគ្នាចាប់ផ្ដើមភ័យតែម្ដង
ប៉ុន្តែGeminiគេក៏មិនបាននិយាយអីដែរហើយក៏បានដើរចូលទៅក្នុងបន្ទប់ទឹកដើម្បីរៀបចំខ្លួនតែម្ដងទៅ។
បន្ទាប់ពីរួចរាល់ហើយពួកគេក៏បាននាំគ្នាទៅសាលារៀនជាមួយគ្នា។គ្រាន់តែចូលទៅដល់ក្នុងសាលាភ្លាម ឃើញថាសិស្សៗនាំគ្នាច្រួលច្របល់តែម្ដង មិនដឹងថាមានរឿងអីនោះទេ
Geminiគេក៍បានសួរJiko
"មានរឿងអីមែនទេបានជាម្នាក់ៗដូចជាភ័យម្លេស??"Gemini
"ព្រឹកមិញគឺមានគ្រូថ្មីបានចូលមក គ្រូម្នាក់នោះកាចខ្លាំងណាស់ព្រមទាំងមាឌធំផងដែរ មុននេះគាត់ទើបតែវាយកូនសិស្សប្រុសម្នាក់ចង់ស្លាប់ទៅហើយ"Jikoនិយាយទាំងទឹកមុខភ័យ
"គ្រូថ្មីហ៎!!"Geminiគេនិយាយព្រមទាំងគិតFourthគេក៏បានគិតផងដែរថាគ្រូហ្នឹងជាអ្នកណាមកពីណាតើគាត់មកបង្រៀនឬក៏ចង់មកមានរឿង
និយាយទៅGeminiនឹងFourthគេមានគំនិតដូចគ្នាតែម្ដង។
បន្ទាប់ពីចប់ម៉ោងទី 1 Gemini FourthនឹងJikoនាំគ្នាដែរទៅហូប
ហើយនិងពិភាក្សារឿងគ្រូថ្មីនេះផងដែរ។
"តើគ្រូថ្មីនោះ មកពីនេះបានយ៉ាងម៉េចទៅ??គាត់ប្រើហិង្សាដាក់សិស្សបែបនេះគួរតែត្រូវក្រសួងដេញចេញមិនចឹង!!"Gemini
"យើងក៏មិនដឹងដែរប៉ុន្តែយើងឮថា មានលោកគ្រូម្នាក់គាត់បាននាំគ្រូម្នាក់ហ្នឹងចូលមកបង្រៀននៅទីនេះ"Jikoគេក៏បាននិយាយឡើង
"លោកគ្រូម្នាក់ហ្នឹងជាអ្នកណា!?"Fourthគេក៏បានចាប់ផ្ដើមសួរ
"ឮថាគ្រូម្នាក់ហ្នឹងគឺជាគ្រូដែលកាន់កាប់ថ្នាក់ខាងក្រោម"Jiko
និយាយទៅសាលារៀនហ្នឹងគឺមានបីជាន់មានជាន់ក្រោមជាន់កណ្ដាលនិងជាន់លើចំណែកពួកគេទាំងបីនាក់នេះគឺរៀននៅជាន់កណ្ដាល
GeminiនឹងFourthនៅពេលឮបែបហ្នឹងហើយគេក៏បានមើលមុខគ្នាទៅវិញទៅមក មិនដឹងថាមានគំនិតអីនេះទេ
បន្ទាប់ពីហូបបាយរួចរាល់ហើយGeminiនឹងFourthគេមិនបានចូលទៅក្នុងថ្នាក់វិញទេគេបានទៅតាមលួចមើលលោកគ្រូទើបតែចូលថ្មីនោះ
យើងក៏បានឃើញថាលោកគ្រូម្នាក់នោះកំពុងតែការពារលោកគ្រូដែលបង្រៀននៅជាន់ក្រោយ។
កំពុងតែលួចមើលសុខៗស្រាប់តែលោកគ្រូម្នាក់ហ្នឹងចាប់បាន
មានអីដើរទៅចាប់ក៏អាវពីរនាក់ហ្នឹងតែម្តង
"ពួកឯងទាំងពីរមកធ្វើអីនៅទីនេះហេតុអីមិនទៅរៀន?!"លោកគ្រូម្នាក់ហ្នឹងសួរឡើង
"មិនមានអីទេលោកគ្រូពួកខ្ញុំគ្រាន់តែមិនដើរលេង នៅម្ដុំៗនេះ"Geminiនិយាយឡើងទាំងញញឹមប៉ុន្តែនៅពេលដែលលោកគ្រូម្នាក់នោះភ្លេចខ្លួនគេក៏បានលួចវ៉ៃមួយដៃ(ខូចទៀតហើយ)។ប៉ុន្តែវ៉ៃមិនទាន់ដល់ផងលោកគ្រូម្នាក់នោះបានដឹងខ្លួនមុនហើយក៏បានចាប់ដៃគេជាប់តែម្ដង។
"ឯងចង់ធ្វើអី?!"លោកគ្រូម្នាក់នោះសួរតែមុខម៉ូវ
"គ្មានអីទេលោកគ្រូមិញមានមូសហ្នឹងណា?"Gemini
លោកគ្រូអ្នកហ្នឹងឮហើយបានប្រលែងពីរនាក់ហ្នឹងគ្មានទេសគ្រាន់តែប្រលែងផុតបន្តិចពីរនាក់ហ្នឹងរត់ទៅបាត់តែម្ដង។ហើយពួកគេទាំងពីរនាក់ក៏បាននាំគ្នាទៅអង្គុយនៅ ក្រោយសាលា
"អាគ្រូម្នាក់ហ្នឹងមិនអន់ទេមុននេះយើងវ៉ៃគាត់មួយដៃតែគាត់អាចទប់កំដាប់ដៃយើងជាប់មិនធម្មតាទេ"Geminiគេនិយាយ
រីឯFourthគឺគេស្គាល់តែម្ដងថាអាប៉ិហ្នឹងជាពីណាគេការពិតទៅអាប៉ិគ្រូបង្រៀនថ្មីហ្នឹងគឺជាអ្នកលេងបងធំដែលកាលមុនត្រូវប៉ារបស់គេវ៉ៃជិតងាបម្តង
ប៉ុន្តែគេមិនចង់និយាយអីទេ
"យើងគួរតែរកវិធីដើម្បីទប់ទល់ជាមួយនឹងគាត់"Fourthគេក៏បាននិយាយឡើង
ពួកគេទាំងពីរនាក់ក៏បាននាំគ្នាគិតចុះគិតឡើងប៉ុន្តែនៅតែមិនមានចម្លើយ។
នៅពេលដែលដល់ម៉ោងត្រឡប់ទៅផ្ទះសិស្សគ្រប់គ្នានាំគ្នាទៅផ្ទះអស់ហើយនៅឡើយតែGeminiគេនៅឈរខាងលើអគារ
នៅពេលដែលគ្រូថ្មីនោះដើរមកគេក៏បានបោះផ្លែដូងមួយទៅរកគ្រូម្នាក់នោះប៉ុន្តែលោកគ្រូម្នាក់នោះក៏បានវ៉ៃមួយដៃផាំងបែកខ្ចាយ។
ហើយគាត់ក៏បានរត់ទៅខាងលើអាគារដើម្បីចាត់ការGeminiប៉ុន្តែចៃដន្យអីGeminiគេក៏បានរត់បាត់ទៅហើយកុំអីងាប់
ហើយនៅពេលដែលគេមកដល់ផ្ទះទេក៏នៅអង្គុយស្ងៀមគិតរកផែនការកំចាត់លោកគ្រូនោះចេញមិនហូបបាយមិនហូបអីនោះទេ។
ពេលនោះម៉ាក់របស់គេក៏បានដែរចូលមក
"ថ្ងៃនេះកើតអីហេតុអីក៏ស្រងូតស្រងាត់ម៉្លេះ?!"ម្តាយរបស់គេសួរ
"គ្មានអីទេម៉ាក់"Geminiនិយាយហើយគេមិនបានដើរទៅបន្ទប់របស់គេ។
ដែលធ្វើឱ្យម្ដាយរបស់គេឆ្ងល់មែនទែនថាកូនហ្នឹងវាកើតអីរាល់ដងដូចមិនអញ្ចឹងទេ។រាល់ដងគឺតាប៉ែតែថ្ងៃនេះបែរជាស្ងាតទៅវិញ
នៅពេលដែលគេចូលទៅដល់ខ្ញុំបន្ទប់មិនដឹងថាកំពុងរៀបចំផែនការអីទេគូររូបពេញនឹងមិនដឹងជារៀបផែនការអី
ចំណែកឯលោកគ្រូនោះវិញមិនដឹងជាកើតអីទេទៅវ៉ៃគ្នាKiranឡើងជិតងាប់អស់ហើយ Kiran នៅពេលវ៉ៃជាមួយគ្រូនឹងហើយគេមានអារម្មណ៍ថាវ៉ៃអត់ឈ្នះក៍នាំគ្នារត់អស់ទៅ
ថ្ងៃស្អែកក៏បានចូលមកដល់Fourthគេក៏បានដើរចូលទៅក្នុងសាលារៀនគ្រាន់តែដើរមិនទាន់ចូលទៅដល់ស្រួលបួលផងGeminiគេក៏បានដើរមកអូសដៃFourthទៅបន្ទប់ពិសោធន៍មួយ
"អាFourth ហែងនៅអោយស្ងាមហើយពេលយើងបស់ផ្លែដូងទៅហែងចាំវ៉ៃហាស៎"Geminiនិយាយឡើង
Fourthគេក៍បានងក់ក្បាល់Geminiគេក៍បោះទៅវូ...មានណាFourthវ៉ៃមានបែកណាថែមទាំងឈឺដៃថែមទៀត
"អូយ....មិនកើតទេៗបាក់ដៃយើងហើយ"Fourthនិយាយនឹងកាន់ដៃដែលឈឺនោះ
"ហែងនេះពិតជាអន់មែនអីឡូវហែងយកដូងមិញបោះអោយយើងវិញមកយើងវ៉ៃអោយមើលចាំបើកភ្នែកមើលហាស៎"Geminiនិយាយចប់
Fourthគេក៍បានរើសដូងនេះបស់ទៅវិញ
1 2 3 បស់ទៅហើយមានណាGeminiអត់វ៉ៃផងគេបែរជាគេច
"អត់វ៉ៃៗខ្លាចបាក់ដៃពីណាទទួលខុសត្រូវហើយបើម៉ាក់ញុមជេយើងអ្នកទទួលខុសត្រូវមែន"GeminiនិយាយឡើងFourthនោះគ្នាឡើងគាំងតែម្តង
"ហែងនេះពិតជាភ្លើខ្លាំងណាស់អាFourthបើហែងវ៉ៃមិនបែកចឹងហែងមិនព្រមគេចទៅហែងទៅវ៉ៃធ្វើអី"Geminiនិយាយរួចគេក៍បានដើរចេញទៅធ្វើប្រងើយ
"អាឡប់អ្នកអោយអញវ៉ៃសោះពេលអញវ៉ៃថាអញល្ងង់"Fourthនិយាយហើយគេក៍បានដើរទៅតាមក្រោយ
នៅពេលដើរទៅដល់ថ្នាក់ jikoរត់មករកតែម្តង
"អេ៎ ពីរអ្នកឯងឆាប់ទៅជួយសិស្សសាលានៅលើអាគារផងពេលនេះលោកគ្រូថ្មីចាប់សិស្សទៅលើអាគារជិត10អ្នក"Jikoនិយាយចប់ភ្លាម
GeminiនឹងFourthក៍នាំគ្នារត់ទៅលើដំបូលអាគារតែរត់ទៅមិនទាន់នោះទេលោកគ្រូនឹងចាប់កូនសិស្សចង់ហើយថែមទាំងធ្វើបាបទៀត
នៅពេលឃើញបែបហ្នឹងពួកគេទាំងពីរនាក់ពិតជាខឹងខ្លាំងណាស់ហើយក៏បានចូលទៅជួយស្រាយចំណងឲ្យសិស្សទាំងអស់គ្នាពួកនោះក៏បានលុតជង្គង់អង្វរឲ្យGeminiនឹងFourthហ្នឹងជួយពួកគេផងបើមិនអញ្ចឹងទេគេពិតជាស្លាប់
កំពុងតែនិយាយគ្នាហ្នឹងលោកគ្រូម្នាក់ហ្នឹងក៏បានដើរចូលមក
"អេ៎...អាពីរនាក់មិនបានហៅមកផងពួកឯងមកដែរមកនេះមកឱ្យយើងធ្វើបាបឯងមកអញ្ចឹង"លោកគ្រូម្នាក់នោះនិយាយឡើង
"កុំរញ៉េរញ៉ៃខ្ញុំមិនចង់មានឈ្មោះជាសិស្សវ៉ៃគ្រូនោះទេ"Geminiគេក្រោកឈរហើយក៏បាននិយាយឡើង
"មកនេះមកចឹង"លោកគ្រូអ្នកនោះក៏បាននិយាយ
"អូខេ..."Geminiនិយាយហើយពួកគេពីអ្នកក៍នាំគ្នារត់ហើយក៍បាននិយាយទៀតថា
"បើលោកគ្រូឯងខ្លាំងចាប់ខ្ញុំនឹងមិត្តសម្លាញ់ខ្ញុំអោយបានមកគ្មានពីណាភ្លើទៅអោយគ្រូឯងវ៉ៃទេ"
និយាយមែនអាពីរនាក់ហ្នឹងវារត់លឿនតែម្ដង លោកគ្រូអ្នកនោះរាងខឹងដែរប៉ុន្តែគាត់ក៏មិនបានធ្វើអីដែរ អាសិស្សប្រុសដែលត្រូវគាត់ចាប់មកនោះក៏បាននាំគ្នារត់ទៅតាមអាពីរនាក់នោះទៅឡើងរញ៉េរញ៉ៃពេញហ្នឹងតែម្ដង។

សូមអភ័យទោសចំពោះពាក្យសម្ដីមិនសមរម្យ🙏
Thank you for reading 💗😊 please waiting for next Episode 🙏

Gangsters in School (END)✅Where stories live. Discover now