ភាគ2(អាសក់សរលេងខូចគេ)

433 36 1
                                    

បន្ទាប់មកថ្ងៃស្អែកក៍ចូលមកដល់ថ្ងៃនេះស្រាប់តែមានសិស្សថ្មីចូលមករៀនក្នុងសាលានឹងដែលវាមុខឌឺខ្លាំងណាស់ហើយសក់ឡូយជាងGeminiថែមទៀតសក់វាពណ៍ឡើងក្រហមឆ្អិនឆ្អៅតែម្តង (សុំកាត់បន្តិចអ្នកទាំងអស់គ្នាមិនបាច់ឆ្ងល់ទេថាហេតុអ្វីទើបសិស្សក្នុងសាលានេះអាចលាបពណ៍សក់អាចធ្វើអីតាមចិត្តបាន គឺដោយសារតែនេះជាសាលារបស់យុវវ័យនឹងឯងទោះជាចង់វ៉ៃគ្នាក៍មិនមានទោសអីដល់ថ្នាក់បញ្ឈប់ពីសាលាដូចសាលារៀនចាស់របស់Geminiដែលគ្រាន់តែហៅទៅប្រដៅតិចតួច និយាយចំទៅមិនមានច្បាប់តឹងរឹងស្អីទេតែស្អីដែលតឹងរឹងគឺមិនអាចអោយសិស្សជក់បារីបានឡើយព្រោះខ្លាចសិស្សខូចសុខភាពរៀនមិនទាន់ចប់ផងទៅមុនបាត់ ប៉ុន្តែក្នុងសាលានេះមានតែGeminiនិងសិស្សចូលថ្មីនោះទេដែលមានពណ៌សក់ខុសគេខុសឯង ហើយសាលាហ្នឹងគឺជាសាលារបៀបបែបនៅជនបទប៉ុន្តែមិនមែននៅបែបព្រៃភ្នំនោះទេ)
តោះយើងកាត់ចូលមកសាច់រឿងយើងវិញ សិស្សថ្មីម្នាក់នោះចូលមកដល់គេក៏បានណែនាំខ្លួនឲ្យមិត្តរួមថ្នាក់បានស្គាល់។
"សួស្តី ខ្ញុំមានឈ្មោះថាTii"សិស្សថ្មីម្នាក់នោះនិយាយហើយគេក៏បានទៅរកតុអង្គុយហើយយើងក៏បានដឹងថាគេមានឈ្មោះថាTii ហើយនៅពេលដែលគេដើរចូលតុគេក៏បានក្រឡែកភ្នែកមើលGeminiផងដែរដោយសារតែឃើញពណ៌សក់វាមួយថ្នាក់ខុសគេតែឯងតែឥឡូវបានពីរនាក់គេហើយ។
សូម្បីតែការណែនាំខ្លួនរបស់គេក៏មុខរបស់គេឌឺដែរ។Geminiយើងឯណេះវិញឃើញមុខគេឌឺៗអញ្ចឹងរកតែវ៉ៃ
"វ៉ែម៉ងហា៎ មុខឌឺអញ្ចឹង"Geminiគេនិយាយធ្វើឆ្លេឆ្លាៗដូចជាចង់វ៉ៃគ្នាណាអញ្ចឹង
"ត្រជាក់ចិត្តសិនទៅ គុំតែមានថ្ងៃវាប៉ះយើងទេ"Fourthគេនិយាយឡើងព្រមទាំងរក្សាទឹកមុខងាប់ដដែល។
"យើងទ្រាំមិនបានទេទ្រាំមិនបានទេចង់វ៉ៃកណ្ដាលមុខក្មេងឥឡូវនេះ"Gemini
នៅពេលដែលនិយាយទៅGeminiមិនស្ដាប់ព្រមទាំងនៅធ្វើឆ្លេឆ្លាបែបនេះFourthគេក៏បានប្រើក្បាច់ប្រចាំត្រកូលគេនឹងឯងដាក់ក្បាលមួយសៀវភៅភូស
"អាសក់សរ យើងប្រាប់ឯងហើយមែនទេថានៅឲ្យស្ងៀមសិនទៅតិចទៀតវាគង់តែប៉ះពួកយើងនោះទេ"Fourth
Geminiនៅពេលអញ្ចឹងទើបគេព្រមស្ដាប់ និយាយធម្មតាៗមិនចេះស្ដាប់គ្នានោះទេទាល់តែប្រើហិង្សា
នៅពេលកំពុងរៀនហ្នឹងGeminiគេគ្មានចាប់អារម្មណ៍ទៅការរៀននោះទេចាប់អារម្មណ៍តែអាសក់ក្រហម
បន្ទាប់ពីការរៀនបានបញ្ចប់GeminiFourthនឹងjikoក៏បាននាំគ្នាទៅហាងនំខេតព្រោះថាម្សិលមិញGeminiបានសន្យាជាមួយFourthថានឹងជូនទៅទិញនំខេតញុំា
នៅពេលទៅដល់ហាងពួកគេក៏បាននាំគ្នាអង្គុយញ៉ាំនៅកន្លែងហ្នឹងតែម្ដង។
"អាមួយសក់ក្រហមព្រឹកមិញ មុខវាឌឺឆុយម៉ាយមុខអញ្ចឹងៗអីសុំតែត្រូវបីដៃកណ្ដាលមុខ"Geminiគេនិយាយបណ្ដើរញុំាបណ្តើរ
"ឯងនៅស្ងៀមៗសិនទៅកុំទាន់ប៉ះវាចាំវាមកប៉ះយើងចាំដាក់យកតែម្ដង"Fourthគេបាននិយាយឡើង
"ម្សិលមិញយើងឮថាពួកឯងទាំងពីរនាក់ទៅមានរឿងជាមួយនឹងអ្នកលេងខាងក្រៅមែនទេ?!"jikoគេក៍បានសួរឡើង។
"យើងមិនដឹងអីនោះទេអាសក់សរវាជាអ្នកនាំភ្លើង"Fourthគេក៏បាននិយាយឡើង
(ចង់និយាយថាមួយរឿងនេះFourthគឺគេមុខងាប់រហូតតែម្ដងអត់ចេះញញឹមទេ អញ្ចឹងហើយនៅពេលដែលគេនិយាយគឺភ្ជាប់ជាមួយនឹងទឹកមុខងាប់ធម្មតា មិនថាគេនិយាយលេងសើចឬក៏និយាយការពិតនោះទេ🤣)
"មកពីពួកវាមករករឿងជាមួយយើងមុនធ្វើអី ហើយណាមួយម្សិលមិញហ្នឹងរាងឈឺដៃឈឺជើងទើបចង់ហាត់ប្រាណបន្តិច"Gemini
"ហាត់ប្រាណបន្តិចក្បាលហែងស្អី ម្សិលមិញឲ្យយើងអ្នកវ៉ៃសោះហ្នឹង"Fourthគេក៏បាននិយាយឡើងព្រោះថាម្សិលមិញគេគឺជាអ្នកវ៉ៃពិតមែន។
Geminiឮបែបហ្នឹងហើយគេក៏បានសើចបែបហេស៎ៗ
"ពួកឯងទាំងពីរនាក់ប្រយ័ត្នខ្លួនតិចទៅ ពួកអស់នោះវាមិនមែនមានតែគ្នាវាប៉ុណ្ណឹងនោះទេវានឹងមានបងធំវាទៀតប្រយ័ត្នវាមករករឿង"jikoគេនិយាយទាំងបារម្ភពីមិត្តភក្តិប៉ុន្តែគ្មានទេសGeminiវាបែរជាអង្គុយសើចទៅវិញ
"ហូយ ឯងមិនបាច់បារម្ភទេអាមិត្តភក្កិទោះបីជាវាច្រើនប៉ុណ្ណាក៏យើងមិនខ្លាចដែរ យើងមានតែពីរនាក់អាFourthក៏ឈ្នះពួកវាដែរ"Geminiគេនិយាយទាំងសើច
"ឯងកុំចេះតែអួតពេកប្រយ័ត្នថ្ងៃណាមួយរត់មិនសព្វដីទៅ"jikoគេនិយាយឡើង
"ត្រូវហើយម្សិលមិញក៍យើងរត់ដែរតែយើងរត់ទៅនោមនឹងណាឈឺនោមពេក"Gemini
jikoនៅពេលដែលឮអញ្ចឹងគេអស់ពីអីនិយាយម៉ង។និយាយដូចអត់មានចូលគ្នាសោះ ដល់ពេលអញ្ចឹងទៅjikoគេក៏បានសុំខ្លួនត្រឡប់ទៅផ្ទះមុន ព្រោះថាបើនៅក្បែរអាសក់សរតឹចទៀតប្រាកដជាកើតជំងឺសន្តិអារម្មណ៍ជាមិនខាន
នៅពេលដែលjikoចេញទៅបាត់Geminiក៍គេធ្វើទឹកមុខស្មើរវិញហើយក៍និយាយឡើង
"អេ៎...ក្រុមពួកអាម្សិលមិញវាគ្មាច្រើនមែនក៍អី!?"Geminiគេសួរឡើង
"យើងក៍មិនដឹងដែលមិនធ្លាប់មានរឿងជាមួយពួកវាទេ"Fourthគេនិយាយឡើង
"ចុះឯងខ្លាចទេ?"Geminiសួរឡើង
Fourthគេមិនបានឆ្លើយនោះទេគេក៍ងើយមុខមើលមុខGeminiទាំងមុខម៉ូវ គ្រាន់តែចឹងGeminiក៍គេដឹងចម្លើយបាត់ហើយ
"តាមយើងដឹងឯងក៍មិនអន់ដែល ប្រាកដជាមិនខ្លាចហើយ"Gemini
"ឯងមិនបាច់ខ្វល់ទេថាយើងខ្លាចឬក៍អត់ចំណែកឯងវិញទើបតែមកនៅទីនេះឯងមិនទាន់ស្គាល់ច្បាស់នៅតំបន់នេះទេ ប្រយ័ត្នៗតឹចក៍ល្អ"Fourth
"មកពីចឹងហើយបានជាយើងព្យាយាមនៅក្បែរឯងដើម្បីអោយឯងការងារ"Gemini
Fourthគេក៍មិនបាននិយាយអីដែលគេក៍បន្តការញុំារបស់គេទៀតទៅ
បន្ទាប់ពីញ៉ាំអីរួចរាល់ហើយពួកគេទាំងពីរណាក៏បានដើរទៅជាមួយគ្នាប៉ុន្តែគ្មានទេដើរទៅដល់កន្លែងស្ពានមួយអាសក់ក្រហមចាំក្រោមស្ពានតែម្ដង
"អេ៎...អាពីរនាក់ពួកឯងទំនេរទេមកវ៉ៃគ្នាជាមួយយើងពីរមួយហ្អី!?"Tiiស្រែកឡើង
Geminiឮអញ្ចឹងហើយគេចង់តែហក់ពីលើស្ពានចុះទៅវ៉ៃកណ្ដាលមុខទេ
តែក៏បានFourthគេឃាត់
"កុំប្រញាប់ពេកអាសក់សរដើរចុះទៅមួយៗកុំប្រញាប់កុំប្រញាប់"Fourthនិយាយហើយពួកគេទាំងពីរនាក់ក៏បាននាំគ្នាដើរចុះពីលើស្ពានម្ដងមួយម្ដងមួយ យឺតៗ slow slow
ពេលចុះទៅដល់ពួកគេបីនាក់ក៏បានឈរទល់មុខគ្នាតែម្ដង។
"អាសក់ក្រហម ឯងចង់វ៉ៃគ្នាមែនទេ? ចូលមកវ៉ៃគ្នាបែបកូនប្រុសពីរទល់មួយ"Geminiគេនិយាយឡើង
(វ៉ៃគ្នាបែបកូនប្រុសប៉ុន្តែពីរទល់មួយ🤣)
"ទើបតែចូលរៀនថ្ងៃដំបូងឯងចង់ឡើងធ្វើជាមេនៅក្នុងសាលារៀនមែនទេ"Fourthគេនិយាយឡើងប៉ុន្តែអាសក់ក្រហមវាមាននិយាយច្រើនស្អីវាវាហក់ចូលទៅវ៉ៃFourthមួយដៃមុនតែម្ដងប៉ុន្តែFourthគេក៏បានគេចផុស គេចាប់ដៃជាប់ហើយGeminiក៍បានដាក់មួយដៃកណ្តាល់ក្បាល់ពោះទៅវិញធ្វើអោយអាមួយនោះវាពើងតែម្តង អាសក់ក្រហមនៅពេលដែលគេវ៉ៃខ្លួនបែបនេះវាម៉េចនឹងសុខចិត្តទៅ វាក៏បានហក់ទៅម្ដងទៀតប៉ុន្តែហក់មានទាន់ដល់ឯណា Geminiបោះសំបកចេកទៅអាមួយនោះវារអិលបិសបាក់ចង្គះ
(អាសក់សរលេងខូចគេ😭)
FourthនៅពេលដែលឃើញGeminiបោះសំបកចេកទៅអញ្ចឹងគេក៏រាងហួសចិត្តដែរ។
ចំណែកអាសក់ក្រហមនៅពេលដែលដួលហើយវាក៍ងើបមកវិញមានណាងើបមកមិនទាន់ស្រួលបួលផងGeminiហក់ទៅដាក់មួយដៃកណ្តាលមុខថែមទៀតដេកស្អាត1:0
"ឃើញវាហៅឌឺៗៗស្មានតែខ្លាំងមួយដៃដេកស្អាត"Geminiនិយាយឡើងព្រមទាំងរកវ៉ៃអាសក់ក្រហមថែមពីរបីដៃទៀត តែក៍ត្រូវFourthឃាត់
"បានហើយកុំលេងខ្លាំងដៃពេកប្រយ័ត្នវាងាប់បាត់ទៅ"Fourthនិយាយឡើងហើយពួកគេទាំងពីរនាក់ក៍នាំគ្នាដើរបន្តទៀតទៅ
កំពុងដើរសុខៗហ្នឹងGeminiដែលមានរហស្សនាមថាអាសក់សរនឹងវាក្រឡែកទៅឃើញស្រីៗសរៗដើរគ្នាពីរបីនាក់អញ្ចឹងវាក៏ហៅFourthអោយមើលគ្មានទេហៅមិនទាន់ផុតមាត់ផងFourthដាក់ក្បាលមួយសៀវភៅផាំងនិយាយមែនGeminiមើលទៅមិនមែនងាប់ដោយសារវៃគ្នាទេងាប់ដោយសារតែFourthវ៉ៃនឹង
"ហូយ ហើយវាថីទៀតហើយវ៉ៃមួយថ្ងៃៗចង់បែកក្បាល"Geminiគេក៏បានរអ៊ូឡើង
"បើឯងមិនខុសយើងមិនវ៉ៃឯងទេឯងទំនេរហី មកមើលស្រីៗហ្នឹង"Fourthនិយាយហើយគេក៏បានដើរទៅមុនបាត់
Geminiគេក៏បានដើរទៅតាមប៉ុន្តែភ្នែកនៅទៅតាមមើលស្រីៗដដែល
(ខូចណាស់អាសក់សរ🥲)
បន្ទាប់មកគេក៏បានរត់ទៅកៀកករFourthហើយក៏នាំគ្នាដើរទៅមុខទៀតទៅ។

សូមអភ័យទោសចំពោះពាក្យសំដីនិងសមរម្យ🙏
Thank you for reading 💗😊 please waiting for next Episode 🙏

Gangsters in School (END)✅Where stories live. Discover now