♨️ស្ដេច Vampire ♨️

253 7 0
                                    

ភាគទី2/3 (ដោយសារសាច់រឿងរាងវែងទើបអេដមីនសម្រេចចិត្តកាត់នឹងដាក់ជា3ភាគវិញ🙆)

+ល្ងាច

ងឺត~សម្លេងឡានចាប់ហ្វ្រាំងបន្លឺឡើងពេញវិមាន ខណៈនោះក៏មានអ្នកទៅបើកទ្វាឡាន ទ្វាឡានបើកមកក៏បង្ហាញអោយលេចនូវវត្តមានម្ចាស់នៃវិមានជាមួយនឹងនារីក្រមុំម្នាក់ដែរ។

<<លោកម្ចាស់ត្រូវការអោយគេរៀបចំអាហារពេលល្ងាចទេចាស៎!>>ម៉ែដោះ ដើរមកសួរអ្នកដែលទើបដើរចូលមកជាមួយស្រីក្រមុំអោបដៃជាប់មិនលេងទាំងញញឹម។

<<មិនអីទេ ពួកខ្ញុំញ៉ាំអីនៅក្រៅរួចហើយម៉ែដោះទៅសម្រាកចុះ>>និយាយរួចនាយក៏បណ្ដើរនាងឡើងទៅខាងលើបាត់។

<<ពួកយើងទៅសម្រាកចុះលោកម្ចាស់ប្រាប់ថាមិនបាច់រៀបចំអាហារទេ>>

<<ច៎ាស/បាទ>>

+ព្រឹកថ្ងៃថ្មី

ព្រឹកនេះប្លែកពីរាល់ដងជុងហ្គុកមើលទៅប្រញាប់ប្រញាល់ខ្លាំងណាស់នាយចុះមកភ្លាមក៏អោយគេរៀបចំអាហារញ៉ាំរួចក៏ចាកចេញទៅយ៉ាងប្រញាប់ហើយអ្វីដែលកាន់តែប្លែកនោះគឺមិនបានឃើញនារីដែលនាយយកមកយប់មិញនេះចុះមកនោះទេហើយក៏មិនបានឮនាយនិយាយអ្វីពីនាងដែរ ដូចជាអោយគេលើកអាហារអោយចឹងណា អ្នកនៅទីនេះបើមិនបានទទួលការបញ្ជាឬការអនុញ្ញាតពីជុងហ្គុកពួកគេមិនហ៊ានចេះដឹងឬឈឺឆ្អាលនោះទេ។

បន្ទាប់ពីធ្វើការរបស់ខ្លួនរួចហើយថេយ៉ុងក៏បម្រុងនឹងទៅផ្ទះតូចវិញតែគាប់ជួនគេបានឃើញលោកអ៊ុំថែសួនកំពុងដាំផ្ការក្នុងសួនគេក៏សម្រេចចិត្តចូលទៅដើម្បីជួយគាត់។

<<អ៊ុំ!>>

<<អូ!ថេយ៉ុង!ឯងមកទីនេះធ្វើអី?ឯងដឹងថា->>

<<ខ្ញុំដឹងអ៊ុំ តែអ៊ុំកំពុងធ្វើអី?ដាំផ្ការហ្ហេ? ខ្ញុំសូមជួយដាំអ៊ុំផងបានទេ?>>ថេយ៉ុង ដឹងថាគាត់ចង់និយាយពីអីតែគេធ្វើដូចធម្មតាដូចគ្មានខ្លាចរអាអ្វីនោះទេ។

<<មិនបាច់ទេឯងឆាប់ទៅវិញទៅប្រយ័ត្នលោកម្ចាស់មកឃើញឯងចប់មិនខាន>>អុំថែសួនបដិសេធមិនអោយគេជួយព្រោះបើជុងហ្គុកដឹងថាគេចូលក្នុងសួននេះប្រាកដណាស់គេច្បាស់ជាត្រូវពិន័យធ្ងន់មិនខាន។

♨️ Short Novel ♨️Where stories live. Discover now