❤️‍🔥អន្លង់ស្នេហ៍ សិស្សច្បង❤️‍🔥

125 11 1
                                    

ភាគទី3

    ល្ងាចចេញពីសាលាថេយ៉ុងមិនដែលនៅទំនេរ រត់ទៅហាងមួយកន្លែងដើម្បីធ្វើការជាអ្នករត់តុអោយគេ គេធ្វើការនេះយូរដែរហើយ។

  "ថេយ៉ុង!លើកអាហារទៅតុនោះទៅ"មេការហាបញ្ជាទៅរាងតូចគ្មានពេលសម្រាកឡើយព្រោះល្ងាចបែបនេះសម្បូរភ្ញៀវណាស់។

  "បាទ" រាងតូចក៏ម្នីម្នាលើកអាហារទៅ។

   ក្រោយលើកអាហារអោយគេរួចឃើញថាអស់ហើយរាងតូចក៏អង្គុយសម្រាកសិន តែភ្លាមៗនោះគេក៏ក្រលេកទៅឃើញជុងហ្គុក គីបូនិងនីឡាបានដើរចូលមកក្នុងហាងនេះធ្វើអោយគេភ្ញាក់ផ្អើលជាខ្លាំងដែលនឹកស្មានមិនដល់ថានឹងបានជួបនាយ។

   ភាពអរភ័យនិងឈឺចាប់កើតឡើងដំណាលគ្នា គេរំភើបដែលបានឃើញនាយ តែក៏ឈឺចាប់ពេលនាយមកជាមួយនឹងនីឡាដូចគ្នា បែបនេះធ្វើអោយគេគិតច្រើនលើសដើម នេះបញ្ជាក់ថាពួកគេប្រាកដជាមានទំនាក់ទំនងស្នេហាជាមួយគ្នាហើយមែនទេ?

  "ថេយ-"

  "ខ្ញុំសុំទៅបន្ទប់ទឹកមួយភ្លេត" រកតែមេការនិយាយអ្វីមិនទាន់ថេយ៉ុងក៏សុំខ្លួនទៅបន្ទប់ទឹកទាំងទឹកមុខស្រពោន ដែលធ្វើអោយមេការអត់ឆ្ងល់មិនបានមិញធម្មតាសោះឥលូវសោកសៅអីទៅវិញ? ដោយប្រើរាងតូចមិនបានគាត់ក៏ទៅប្រើអោយអ្នកផ្សេងអោយទៅសួរនាំតុជុងហ្គុកអង្គុយ។

  "កម្មង់អីញ៉ាំទៅ អាហារមួយពេលនេះចាំខ្ញុំអ្នកផេរនីឡាញ៉ាំតាមសប្បាយចុះណា"ជុងហ្គុក ចេញមុខធ្វើសុភាពបុរសនាំអោយគីបូជ្រេញជាខ្លាំងរាល់ដងញ៉ាំជាមួយគេមិនអញ្ចឹងទេតែពេលនេះធ្វើឯងអីណាឆឹស!!

  "ច៎ា..."

  " អឺ..ខ្ញុំសុំទៅន្ទប់ទឹកសិនណា"ជុងហ្គុក នីឡាក៏ងក់ក្បាលជំនួសការឆ្លើយតប។

  +បន្ទប់ទឹក

  "លែង!!លែងយើងទៅ!!" មកដល់បន្ទប់ទឹកជុងហ្គុកក៏បានឮសម្លេងស្រែកវាដូចសម្លេងថេយ៉ុងអញ្ចឹង នាយបើកទ្វាចូលទៅខាងក្នុងក៏បានឃើញថេយ៉ុងកំពុងតែត្រូវបុរសរោគចិត្តម្នាក់បំពានមិនបង្អង់យូរនាយក៏ស្ទុះទៅទាញបុរសនោះចេញនឹងបានដាល់គេមួយដៃដល់បែកមាត់និងបន្តដាល់ទៀតជាច្រើនដៃ ដោយសារតែក្នុងបន្ទប់ទឹកមិនមានមនុស្សណាក្រៅពីបុរសម្នាក់នោះនិងថេយ៉ុងនោះទេទើបបុរសនោះហ៊ានដូច្នេះណាមួយឃើញរាងតូចស្អាតផង។

♨️ Short Novel ♨️Where stories live. Discover now