💞 From friend to boyfriend ♨️

319 8 0
                                    

Short nove♨️l: 1/1
Taekook
Jk top
Tae btt

នៅក្នុងសកលមួយកន្លែងនៃទីក្រុងសេអ៊ូលបានបង្ហាញអោយឃើញសិស្សនិស្សិតជាច្រើនកំពុងឈរតម្រង់ជួរស្ដាប់លោកគ្រូនាយកនិយាយពីការធ្វើដំណើរកម្សាន្តនៅក្នុងព្រៃបន្ទាប់ពីរួចរាល់ហើយលោកគ្រូនាយកក៏បានអោយពួកគេបំបែកជួរ។

<<ន៎ែ! ឯងទៅឬអត់?>>ថេយ៉ុង សួរទៅកាន់អ្នកនាមជាមិត្តដែលអង្គុយលើបង់ជិតខ្លួននោះ។

<<ទៅ មិនទៅម្ដេចបាននោះ>>ជុងហ្គុក ដែលជាមិត្តគេនោះតបដោយញញឹមញាក់ភ្នែកដាក់គ្នា។

<<យើងគិតថាពេលចេញពីសាលាទៅទិញរបស់ទុកពេលចូលក្នុងព្រៃឯងទៅទេ?>>

<<អឹម ឯងទៅណាយើងទៅនឹង>>

<<ចុះបើយើងទៅងាប់ឯងទៅដែរហ្ហេ?>>

<<ទៅតែឯងទៅ>>

<<យើស!!ចន ជុងហ្គុកឯងនេះ>> ថេយ៉ុងក៏ដេញចាប់វ៉ៃជុងហ្គុកសើចក្អឹកពេញនឹង។

ជុងហ្គុកនិងថេយ៉ុងគឺជាមិត្តភក្តិជិតស្និទនិងគ្នា5ឆ្នាំមកហើយ ពួកគេស្រលាញ់គ្នាមើលថែបារម្ភគ្នាសឹងដូចបងប្អូនបង្កើតទៅហើយ មានអ្វីញ៉ាំក៏ចែកគ្នាមានរឿងអ្វីក៏ចាំជួយការពារនិងលើកទឹកចិត្តបែបនេះទើបមិត្តភាពពួកគេមិនបែកបាក់តែផ្ទុយទៅវិញវាបានធ្វើអោយមិត្តភាពពួកគេកាន់តែមានភាពស្និទស្នាលជាងមុនរាប់រយដងទៅទៀត។

ចេញពីរៀនថេយ៉ុងនិងជុងហ្គុកក៏បាននាំគ្នាមកទិញឥវ៉ាន់សម្រាប់ដើរកម្សាន្តក្នុងព្រៃ។

<<អេ!>>ខណៈកំពុងតែរកមើលរបស់ដែលត្រូវទិញនោះថេយ៉ុងក៏កេះហៅជុងហ្គុកចំណែកនាយក៏ងាកមើលគេឃើញគេមិននិយាយអ្វីតែបួចមាត់ទៅកាន់នារីស្រស់ស្អាតម្នាក់(បំណងអោយនាយមើល)ដែលកំពុងរកទិញរបស់ដែរ ប៉ុណ្ណឹងនាយមើលដឹងបាត់ទៅហើយថាគេចាប់អារម្មណ៍នឹងនាង។

<<ឯងចាប់អារម្មណ៍ហ្ហេស?>>ជុងហ្គុក សួរដោយក្រលៀសភ្នែកមើលគេ។

<<អឹម នាងស្អាតណាស់>>ថេយ៉ុង ងក់ក្បាលសារភាពតាមត្រង់ថាគេពេញចិត្តនឹងនាងតែភ្លាមនោះបុរសម្នាក់ក៏បានដើរចូលមកជិតនាងនិងអោបចង្កេះនាងយ៉ាងស្និទស្នាលដែលអ្នកទាំងពីរឃើញហើយក៏បើកភ្នែកធំៗស្មានតែនាងនៅទំនេរនេះសំណាងហើយដែលគេមិនចូលទៅអូសក្រឡានាងនោះមិនចឹងដេកពេទ្យខានបានដើរលេងមិនខាន។

♨️ Short Novel ♨️Where stories live. Discover now