❤️‍🔥អន្លង់ស្នេហ៍ សិស្សច្បង❤️‍🔥

127 9 2
                                    

ភាគទី2

   ក្រោយពីដើរចេញពីរាងតូច ជុងហ្គុកបានមកដល់ហាងភោជនីយដ្ឋានមួយកន្លែង នាយដើរចូលខាងក្នុងនិងបានរេរកមើលតុមនុស្សដែលបានណាត់នាយ ហើយក្រោយមកក៏រកឃើញទើបដើរសំដៅទៅ...

  " ហី!ជុងហ្គុក!មិចក៏ឯងកម្រមកម្ល៉េះ?" ជេហូប បងជីដូនមួយនាយសួរឡើងដែលនាយខកការណាត់ប៉ុន្មាននាទីតែប៉ុណ្ណោះ។

  "មានបញ្ហាតិចតួច" នាយនិយាយស្របពេលទាញកៅអីអង្គុយ មិនមានតែជេហូបនិងនាយទេគឺមានពីរនាក់ទៀត ជីន និង ណាមជុនដែលបានមកតាមការណាត់របស់ជេហូប។

  " និយាយអញ្ចឹងកម្មង់អីញ៉ាំឬនៅ?"ជុងហ្គុក ឃើញមិនទាន់មានអាហារនៅលើតុក៏សួរ។

  "នៅទេ! ចាំឯងមកឥលូវយើងកម្មង់អីញ៉ាំសិនទៅ រួចហើយចាំនិយាយរឿងការងារ"

  "អឹម"

  +Skip

      ព្រឹកនៃថ្ងៃថ្មីមកដល់ មិនខុសពីរាល់ដងទេ ថេយ៉ុង ក្រោកពីព្រឹកសម្អាតខ្លួនរៀបចំខ្លួនរួចក៏ដើរចេញពីបន្ទប់ជួលទៅសាលាតាមធម្មតា ផ្ទះដែលគេជួលបន្ទប់ដេកវាមិនជានៅឆ្ងាយអីណាស់ណាទេពីសាលាដូច្នេះគេមិនបាច់ត្រូវអស់លុយក្នុងការធ្វើដំណើរទេគឺដើរទៅ។

   ថេយ៉ុង មិនមែនជាកូនអ្នកមានអ្វីនោះទេរាល់ថ្ងៃគេរៀនផងធ្វើការរកលុយផង ស្រុកកំណើតគេនៅដេហ្គូនៅទីនោះមានតែម្ដាយនិងឪពុកគេប៉ុណ្ណោះដែលរង់ចាំនិងផ្ដល់កម្លាំងចិត្តដល់គេ(ពួកគាត់ធ្វើកម្មករគេ)។

      មកដល់សាលាថេយ៉ុងក៏បានឃើញជុងហ្គុកកំពុងឈរនិយាយជាមួយមនុស្សស្រីម្នាក់ដែលជាស្រីស្អាតប្រចាំសាលាដូចគ្នា និយាយពីនារីម្នាក់នោះនាងឈ្មោះ នីឡា ជាកូនអ្នកមានជីវភាពធូធារនិយាយពីអត្តចរិកនាងវិញគឺជាសុភាពនារី ស្អាត ស្លូតបូត ចិត្តល្អ អាកប្បកិរិយាត្រឹមត្រូវតើនរណាមិនស្រលាញ់?

   ផឹប!!
  "កុំឈឺចាប់អី!" ខណៈកំពុងឈរមើលនោះគីបូដើរមកពីណាមិនដឹងមកទះស្មាគេពីក្រោយហើយថែមទាំងនិយាយកុំអោយគេឈឺចាប់ទៀត?

  " សិស្សច្បងចង់និយាយពីអី?" ថេយ៉ុង ប្រញាប់ជៀសពីនាយបន្តិចនឹងសួរដោយការងើយឆ្ងល់ពីអ្វីដែលនាយនិយាយមិញនេះ។

♨️ Short Novel ♨️Where stories live. Discover now